អង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ធំ បានជួយសង្គ្រោះកូនសត្វស្វាព្រាមមួយក្បាល អាយុ២ខែ ដែលត្រូវបានចាប់ចេញពីព្រៃ ដើម្បីរក្សាទុកជាសត្វចិញ្ចឹមក្នុងផ្ទះ ដោយជោគជ័យ ។
Read more: អង្គការអភិរក្សអន្តរជាតិកម្ពុជាបានជួយសង្គ្រោះស្វាព្រាម...
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗ ដល់ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនា ប្រាសាទបាយ័ន។
Read more: អាជ្ញាធរជាតិអប្សរា រៀបចំដាក់ស្លាកសញ្ញាបង្ហាញទីតាំងនៅប្រាសាទបាយ័ន
ព្រះរាជាណាចក្រកម្ពុជា ទទួលបានការផ្ញើសារអបអរទូទាំងវិស័យទេសចរណ៍ និងធ្វើដំណើរ ដោយកម្ពុជាទទួលបានពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards)ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី សម្រាប់ឆ្នាំ២០២៣ នៅដើមសប្តាហ៍នេះ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសរសេរលើបណ្តាញតេឡេក្រាមរបស់លោកកាលពីថ្ងៃពុធ ដោយបានអបអរសាទរចំពោះកិត្តិយសនេះ និងបានកត់សម្គាល់ថាសមិទ្ធផលនេះ បញ្ជាក់ថាប្រទេសកម្ពុជាជា «គោលដៅដែលត្រូវតែមកទស្សនា សម្រាប់អ្នកចូលចិត្តវប្បធម៌ទាំងអស់»។
Read more: កម្ពុជាទទួលបានជោគជ័យផ្នែកវប្បធម៌ជាមួយនឹងកិត្តិយសជាសាកល
ក្រុមហ៊ុនអាកាសចរណ៍ Emiratesនឹងចាប់ផ្តើមបើកជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញឡើងវិញចាប់ពីថ្ងៃទី១ ខែឧសភា ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ដែលនេះនឹងជំរុញការតភ្ជាប់ពីតំបន់អាស៊ីអាគ្នេយ៍ទៅ និងមកពីទីក្រុងឌូបៃ ព្រមទាំងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តចំនួនពីរនៅក្នុងតំបន់។
ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងជាគោលដៅទេសចរណ៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ដែលផ្តល់ជូននូវភាពទាក់ទាញនៃទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ ដើម្បីទាញយកសក្តានុពលនេះឱ្យបានពេញលេញ ការដោះស្រាយបញ្ហាប្រឈមនានាដូចជា ការកែលម្អលភាពទទួលបាននូវសេវា ការធានានូវការថែទាំសុខភាពប្រកបដោយគុណភាព និងការសម្របខ្លួនទៅនឹងអាកាសធាតុត្រូពិច គឺជារឿងសំខាន់។
Read more: កម្ពុជាជាគោលដៅដ៏ល្អសម្រាប់ភ្ញៀវទេសចរវ័យចំណាស់
(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែ រួមជាមួយព្រះសង្ឃ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤នៅជុំវិញក្រុងកែប។
Read more: រដ្ឋបាលខេត្តកែប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ លោកគ្រូអ្នកគ្រូ...
កាន់តែកៀកដល់រដូវចូលឆ្នាំខ្មែរ ២០២៤ខាងមុខនេះហើយ តាមបណ្តាខេត្តនីមួយៗ កំពុងតែត្រៀមផែនការរៀបចំសង្ក្រាន្តរបស់ខ្លួនផងដែរ។
Read more: សង្ក្រាន្តខេត្តតាកែវឆ្នាំនេះ ដឹងតែកក្រើកហើយ! អភិបាលខេត្តថា...
អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិ ប្រាសាទ ពិភពលោក(world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃ នៅការដ្ឋានជួសជុល ប្រាសាទភ្នំបាខែង។
Read more: អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករ...
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ និងយុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ នៅចុងសប្តាហ៍ក្រោយ។
Read more: ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ចំនួនពីរក្នុងខែមីនា
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការចូលរួមក្នុងផ្នែកណាមួយរបស់ US-ABC។
ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។ ខ្លោងទ្វារនេះ ជាផ្នែកមួយនៃការចេញចូលក្នុងក្រុងអង្គរធំ និងជាផ្លូវសម្រាប់ទស្សនារមណីយដ្ឋានអង្គរក្នុងវង់ធំផងដែរ។
Read more: ធ្លាប់ជិះកាត់ថតរូបនៅខ្លោងទ្វារនេះច្រើនលើកហើយ! ស្គាល់ឈ្មោះអត់?
ស្ពានបេតុងថ្មីមួយដែលស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
Read more: ទៅលេងឆ្នេរប៉ាក់ខ្លង កាន់តែងាយស្រួលនិងសុវត្ថិភាព ក្រោយសម្ពោធស្ពានមួយប្រវែង...
នាថ្ងៃទី២៨ ខែកុម្ភៈ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលអំពីនិន្នាការ និងតម្រូវការរបស់ទេសចរមូស្លីម ដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកមួយ ដើម្បីឱ្យមានការរៀបចំ និងត្រៀមសម្រាប់ការទទួលទេសចរមូស្លីម។
Read more: ក្រសួងទេសចរណ៍ រៀបចំ សិក្ខាសាលា បណ្តុះបណ្តាល អំពី និន្នាការ...
ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។
Read more: អាជ្ញាធរជាតិអប្សរាកំពុងសម្អាតនិងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង
វៀតណាម ៖ អ្នកជំនាញបានអះអាងថា ប្រទេសវៀតណាមគួរតែលើកលែងទិដ្ឋាការក្នុងពេលឆាប់ៗនេះ សម្រាប់ជនជាតិនៃទីផ្សារប្រភពចំណូលទេសចរណ៍ដ៏សំខាន់ៗមួយចំនួន ទើបអាចប្រកួតប្រជែងវិស័យទេសចរណ៍ជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
Read more: នកជំនាញថា វៀតណាមប្រឈមបាត់បង់ការប្រជែងទេសចរណ៍ក្នុងតំបន់ ព្រោះកត្តានេះ
ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានសង្គមរបស់គណនីហ្វេសប៊ុកផេកឈ្មោះ KHMER ដែលមានខ្លឹមសារថា ៖ អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់.. កម្ពុជាអើយ តទៅមុខទៀតទៅជាយ៉ាងណាទៅ ។
Read more: មន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺពាក់ព័ន្ធផ្ទះបណ្តែតទឹក...
ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។
Read more: អាជ្ញាធរជាតិអប្សរាកំពុងធ្វើការសម្អាតនិងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង
ទទួលបានបទពិសោធន៍រីករាយនៃការបោះជំរុំ រួមជាមួយនឹងប្រណិតភាព និងផាសុខភាពនៃពិភពទំនើប ដែលមានឈ្មោះថាការបោះជំរុំដ៏អស្ចារ្យ (Glamping) ដែលកើតចេញពីការរួមបញ្ចូលគ្នានៃពាក្យ ‘អស្ចារ្យ’ (Glamouor) និង ‘ការបោះជំរុំ’ (Camping)។
Read more: ការបោះជំរុំដ៏អស្ចារ្យដែលរួមបញ្ជូលនូវផ្នត់គំនិតនិរន្តរភាពនៅកម្ពុជា...
តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី ១៤ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នឹងត្រូវរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។
Read more: ស្ងាត់ៗ តំបន់ទន្លេស្ងួត នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ...
អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់។
Read more: អាជ្ញាធរជាតិអប្សរាសហការរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង...
អ្នកជំនាញថ្មនៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខ ប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើ។
Read more: អាជ្ញាធរជាតិអប្សរាជួសជុលសង្គ្រោះចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរវត្ត