កម្ពុជា​កត់ត្រា​កំណើនគួរឱ្យកត់សម្គាល់នៃ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនាប្រាសាទ​អង្គរវត្ត ​ដ៏​ល្បីល្បាញ​ក្នុង​ត្រីមាស​ទី១

ប្រទេសកម្ពុជាបានចេញរបាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរចិនមកទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍របស់សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

Read more: កម្ពុជា​កត់ត្រា​កំណើនគួរឱ្យកត់សម្គាល់នៃ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនាប្រាសាទ​អង្គរវត...

ស្វែងរក​សក្ដានុពល​គ្មាន​ដែន​កំណត់​របស់​កម្ពុជា​សម្រាប់​វិ​ស័​យ​ទេសចរណ៍​ខាង​វិញ្ញាណ​

ដោយមានឫសគល់ពុទ្ធសាសនាយ៉ាងជ្រាលជ្រៅ កម្ពុជាមានសក្ដានុពលដ៏ធំធេងជាទីជម្រកសម្រាប់ទេសចរណ៍ខាងវិញ្ញាណ។ សក្ដានុពលនេះត្រូវបានពង្រឹងយ៉ាងខ្លាំងដោយទំនាក់ទំនងប្រវត្តិសាស្រ្តរបស់ខ្លួនទៅនឹងការប្រតិបត្តិខាងវិញ្ញាណ មិនត្រឹមតែនៅក្នុងព្រំដែនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងតាមរយៈទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយប្រទេសដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសជិតខាងផ្សេងទៀតនៅអាស៊ី។

Read more: ស្វែងរក​សក្ដានុពល​គ្មាន​ដែន​កំណត់​របស់​កម្ពុជា​សម្រាប់​វិ​ស័​យ​ទេសចរណ៍​ខាង​វិញ្ញ...

ក្រសួង​ទេសចរណ៍​ ​និង​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៃ​កម្ពុជា​ ​ចាប់ផ្តើម​គម្រោង​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប​

ក្រសួងទេសចរណ៍ សហការជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា (SME Bank) នៅដើមសប្តាហ៍នេះ បានចាប់ផ្តើមគម្រោងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់ជូនម្ចាស់អាជីវកម្មទេសចរណ៍ ដើម្បីអភិវឌ្ឍ ឬពង្រីកប្រតិបត្តិការរបស់ពួកគេនៅក្នុងខេត្តសៀមរាប។

Read more: ក្រសួង​ទេសចរណ៍​ ​និង​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៃ​កម្ពុជា​...

រាជធានី​ភ្នំពេញ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​រយៈពេល ​៤​ថ្ងៃ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​

រដ្ឋបាលរាជធានីភ្នំពេញរៀបសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈរបស់ជាតិ។

Read more: រាជធានី​ភ្នំពេញ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​រយៈពេល...

រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញផែនការត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីវិធានការនានាដែលរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ក្រោមវត្តមានលោក ឡុង ឌីម៉ង់ អភិបាលរងតំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

Read more: រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញផែនការត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់...

ឱកាសបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់! អាជ្ញាធរជាតិអប្សរាអំ ពាវនាវដល់ភ្ញៀវទេសចរ ពលរដ្ឋ អាជីវករ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

(សៀមរាប)៖ ខណៈឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ អាជ្ញាធរជាតិអប្សរាបានសេចក្ដីអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជាអាជីវករដែលលក់ដូរនៅរមណីយដ្ឋានអង្គរ។

Read more: ឱកាសបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់! អាជ្ញាធរជាតិអប្សរាអំ ពាវនាវដល់ភ្ញៀវទេសចរ...

អត់មាន «អង្គរសង្ក្រាន្ត» តែមានត្រឹម «សៀមរាបសង្ក្រាន្ត» ក៏អាចធ្វើឱ្យមនុស្សសម្រុកទៅលេងច្រើនដែរ

រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

Read more: អត់មាន «អង្គរសង្ក្រាន្ត» តែមានត្រឹម «សៀមរាបសង្ក្រាន្ត»...

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង៨០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៨២២នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។

Read more: នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង៨០០នាក់...

អ្នកជំនាញ​មានការ​យល់ឃើញ​ខុសគ្នា​លើ​ការ​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ពេញ​មួយ​ជីវិត​

ប្រទេសមួយចំនួនក្នុងពិភពលោកបានផ្តល់ទិដ្ឋាការពេញមួយជីវិតដល់ភ្ញៀវទេសចរ។ សំណូរសួថាតើកម្ពុជាគួរតែអនុវត្តតាមប្រទេសទាំងនេះដែរឬទេ? ផលប៉ះពាល់លើសង្គម និងសហគមន៍ ចាំបាច់ត្រូវពិចារណាដោយអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ។

Read more: អ្នកជំនាញ​មានការ​យល់ឃើញ​ខុសគ្នា​លើ​ការ​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ពេញ​មួយ​ជីវិត​

​រដ្ឋ​រកចំណូល​បានជា​ង​១​៦​លាន​ដុល្លារ​អាមេរិក​ពី​កា​រលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនាតំបន់អង្គរ រកចំណូលបាន ១៦ ៥៣៣ ២៩៣ដុល្លារអាមេរិក គឺឡើងជាង៤៨ភាគរយធៀបនឹងឆ្នាំ២០២៣។

Read more: ​រដ្ឋ​រកចំណូល​បានជា​ង​១​៦​លាន​ដុល្លារ​អាមេរិក​ពី​កា​រលក់​សំបុត្រ​ចូល​ទស្សនា​រមណី...

ខេត្តព្រះសីហនុ នឹងរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មរយៈពេល៥ថ្ងៃ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ

ស្របតាមគោលការណ៍របស់ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែមីនា ឆ្នាំ ២០២៤ នៅទីលានតេជោ ក្នុង សង្កាត់៤ ក្រុងព្រះសីហនុ។

Read more: ខេត្តព្រះសីហនុ នឹងរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មរយៈពេល៥ថ្ងៃ...

អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ ​និង​ប្រជាពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​រាល់​សារធាតុ​ប្លាស្ទិក​អោយ​បានជា​អតិបរមា​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ

អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អ។

Read more: អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​...

កម្ពុជា គ្រោង​ស្នើដាក់​សម្បត្តិវប្បធម៌ខ្មែរជាច្រើន​ទៀត ចូលក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក រួមមាន​សង្ក្រាន្ត​ផងដែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជាគ្រោងស្នើដាក់សម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀតចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយក្នុងនោះរួមមានទាំង សង្ក្រាន្តនៅកម្ពុជា ផងដែរ។

Read more: កម្ពុជា គ្រោង​ស្នើដាក់​សម្បត្តិវប្បធម៌ខ្មែរជាច្រើន​ទៀត...

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដកហូតដីទំហំប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងទុកជាកន្លែងអភិរក្ស

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំឱ្យដកហូតដីទំហំប្រមាណប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ផ្សារភ្ជាប់និងធម្មជាតិ។

Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដកហូតដីទំហំប្រមាណ ៤គីឡូម៉ែត្រ...

៣ខែដើមឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។

Read more: ៣ខែដើមឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ...

រដ្ឋ​គ្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​ស្តង់​ដារ​នៅ​ខេត្ត​កំពង់ចាម

ក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងសាងសង់កំពង់ផែទេសចរណ៍ស្តង់ដារមួយតាមដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការចូលចតរបស់នាវាទេសចរណ៍។

Read more: រដ្ឋ​គ្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​ស្តង់​ដារ​នៅ​ខេត្ត​កំពង់ចាម

បដិមា​មួយ​នៅ​ប្រាសាទ​ភ្នំ​បាខែង​កំពុង​ទទួល​បានការ​ជួសជុល​ឡើងវិញ​

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង។

Read more: បដិមា​មួយ​នៅ​ប្រាសាទ​ភ្នំ​បាខែង​កំពុង​ទទួល​បានការ​ជួសជុល​ឡើងវិញ​

មានការ​ជំរុញ​កាន់តែ​ខ្លាំង​មក​លើ​ម្ពុ​ជា​ឱ្យ​លើកលែង​ថ្លៃ​ទិដ្ឋា​ការធ្វើដំណើរ​

មានការជំរុញកាន់តែខ្លាំងមកលើម្ពុជាក្នុងការអនុញ្ញាតឱ្យធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់អ្នកដំណើរមកពីបណ្តាប្រទេសផ្សេងៗក្រៅពីប្រទេសក្នុងតំបន់អាស៊ាន ខណៈដែលប្រទេសថៃបានបង្ហាញផ្លូវ និងកំពុងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃចំនួនភ្ញៀវទេសចរ។

Read more: មានការ​ជំរុញ​កាន់តែ​ខ្លាំង​មក​លើ​ម្ពុ​ជា​ឱ្យ​លើកលែង​ថ្លៃ​ទិដ្ឋា​ការធ្វើដំណើរ​

ពិធី​ប្រណាំង​រទេះសាឡីគោលឿន នឹងធ្វើឡើង​នៅខេត្តកំពង់ស្ពឺ ដើម្បីអបអរចូលឆ្នាំខ្មែរ!

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ធ្វើឡើងនៅថ្ងៃទី៧ ខែមេសា វេលាម៉ោង ៨ព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង។

Read more: ពិធី​ប្រណាំង​រទេះសាឡីគោលឿន នឹងធ្វើឡើង​នៅខេត្តកំពង់ស្ពឺ ដើម្បីអបអរចូលឆ្នាំខ្មែរ!

ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ បង្កើតឡើងដោយស្រ្តីខ្មែរ ដើម្បីចូលរួមលើកម្ពស់មុខម្ហូបខ្មែរ និងផ្សព្វផ្សាយម្ហូបខ្មែរនៅលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ បានបើកសម្ពោធជាផ្លូវការហើយ ដើម្បីចូលចំណែកលើកកម្ពស់ម្ហូបខ្មែរ ជាពិសេសម្ហូបប្រចាំតំបន់នៅតាមបណ្តាខេត្តនីមួយៗ ដើម្បីបម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិ។

Read more: ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ បង្កើតឡើងដោយស្រ្តីខ្មែរ...