អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួង តាមបែបសាសនា ក្រោយបញ្ចប់ការដ្ឋាននៅប្រាសាទគោកបល្ល័ង្ក

នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ ប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។

Read more: អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួង តាមបែបសាសនា...

ដឹងហើយ ខេត្តដែល រៀបចំព្រឹត្តិការណ៍ បុណ្យទន្លេ ឆ្នាំ ២០២៤នេះ

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាពាក់កណ្តាលខែមីនាខាងមុខនេះ។

Read more: ដឹងហើយ ខេត្តដែល រៀបចំព្រឹត្តិការណ៍ បុណ្យទន្លេ ឆ្នាំ ២០២៤នេះ

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញការលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍ ព្រោះស្ត្រីដើរតួសំខាន់ក្នុងសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងបដិសណ្ឋារកិច្ច

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ជំរុញឱ្យបណ្ដានាយកដ្ឋានចំណុះក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍ ព្រោះស្ត្រីដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងបដិសណ្ឋារកិច្ច។

Read more: ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញការលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍...

សត្វ​ក្រៀល​ចំនួន​១​៣​ក្បាល​ ​ត្រូវ​បាន​ប្រទះឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំ​ផាត់​ ​ក្នុង​ខែ​នេះ

កាលពីថ្ងៃទី៣០ ខែមករា ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ក្នុងខេត្តរតនគិរី បានប្រទះឃើញសត្វក្រៀលចំនួន១៣ ក្បាលខណៈកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ ក្នុងរដូវមិនបង្កាត់ពូជនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

Read more: សត្វ​ក្រៀល​ចំនួន​១​៣​ក្បាល​...

អាជ្ញាធរ​បិទ​រោងទង​ទី​១​ ​ផ្នែក​ខាងត្បូង​បណ្ដោះអាសន្ន​ដើម្បី​ជួសជុល

អាជ្ញាធរជាតិអប្សរាបានជូនដំណឹងពីការបិទបណ្ដោះអាសន្នផ្លូវទស្សនាក្នុងរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទបាយ័ន ដើម្បីរៀបចំជួសជុលឡើងវិញ។

Read more: អាជ្ញាធរ​បិទ​រោងទង​ទី​១​ ​ផ្នែក​ខាងត្បូង​បណ្ដោះអាសន្ន​ដើម្បី​ជួសជុល

អាជ្ញាធរ​ជាតិ​អប្សរា​ ​ចាប់ផ្ដើម​រើ​គំនរ​ថ្ម​ ​និង​រៀបចំ​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​ឡើងវិញ​ ​នៅ​ប្រាសាទ​បាយ័ន

អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមរើគំនរផ្ទាំងថ្មរាប់រយដុំ ដែលអ្នកអភិរក្សសម័យបារាំងដើមសតវត្សទី២០ ដើម្បីជួសជុលកម្រាលស្រុត និងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន។

Read more: អាជ្ញាធរ​ជាតិ​អប្សរា​ ​ចាប់ផ្ដើម​រើ​គំនរ​ថ្ម​...

អ្នកភ្នំពេញដឹងអត់ នៅវត្តភ្នំមានចេតិយបុរាណសរុបប៉ុន្មាន!

វត្តភ្នំ និងជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ និងជាទីតាំងចំណុចកណ្តាលនៃរាជធានីភ្នំពេញ ឬអាចនិយាយបានថា ជាបេះដូងនៃរាជធានីភ្នំពេញ។

Read more: អ្នកភ្នំពេញដឹងអត់ នៅវត្តភ្នំមានចេតិយបុរាណសរុបប៉ុន្មាន!

ព្រះវិហារ​មួយអាយុកាល ៩០ឆ្នាំ មានចំណុចប្លែក​មួយ​ដែល​បាន​ច្នៃឆ្លាក់​ជារូបមុខមនុស្ស

វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។

Read more: ព្រះវិហារ​មួយអាយុកាល ៩០ឆ្នាំ មានចំណុចប្លែក​មួយ​ដែល​បាន​ច្នៃឆ្លាក់​ជារូបមុខមនុស្ស

ពាជី​មុខ ជា​អវតារ​មួយ​របស់​ព្រះ​នារាយណ៍

រាជធានីភ្នំពេញ ៖ ពាជីមុខ ឬវាជីមុខ មានន័យថា «មុខសេះ» សំដៅលើសភាវៈមួយមានដងខ្លួនជាមនុស្ស និងមានក្បាលជាសេះ ។ នៅក្នុងបរិបទព្រហ្មញ្ញសាសនា ពាជីមុខ ឬអាចហៅម្យ៉ាងទៀតថា «ព្រះកល្កិន» ជាអវតារមួយចុងក្រោយក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍ (ការបង្ហាញអវតារ នីមួយៗរបស់ព្រះនារាយណ៍តែងភ្ជាប់ជាមួយព្រឹត្តិការណ៍ និងសាច់រឿង នីមួយៗច្បាស់លាស់ទៅតាមគម្ពីរទេវកថា) ។ អវតារអង្គនេះពុំទាន់បង្ហាញខ្លួននៅលើលោកយើងនេះនៅឡើយទេ ទាល់តែដល់ចុងកប្ប ។

Read more: ពាជី​មុខ ជា​អវតារ​មួយ​របស់​ព្រះ​នារាយណ៍

«​កោះ​ហាន​»ជា​កន្លែង​ទេសចរណ៍​មួយដែល​កំពុង​​លាក់ខ្លួនក្នុង​ខេត្ត​ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង ចម្ងាយប្រមាណជា២៤គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុងផ្លូវជាតិលេខ៧ នឹងទៅដល់កំពង់ដរចម្លងសហគមន៍ដែលមានអ្នករង់ចាំទទួលនិងនាំផ្លូវទៅដល់ទីកន្លែងកំសាន្តនោះតែម្តង។

Read more: «​កោះ​ហាន​»ជា​កន្លែង​ទេសចរណ៍​មួយដែល​កំពុង​​លាក់ខ្លួនក្នុង​ខេត្ត​ស្ទឹងត្រែង

ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​បន្ទាយក្តី​ ​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាជាតិកាលពីថ្ងៃអង្គារ ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ត្រូវបានបញ្ចប់ការជួសជុល។

Read more: ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​បន្ទាយក្តី​ ​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល

ដំបូល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទអង្គរវត្ត​រៀបចំ​ជួសជុល​ឡើងវិញ

 

ដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត កំពុងដំណើរការរៀបចំជួសជុលឡើងវិញ បន្ទាប់ពីមានសភាពទ្រុឌទ្រោម ដួលរលំថ្ម ដោយសារធម្មជាតិ និងអាយុកាល។

Read more: ដំបូល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទអង្គរវត្ត​រៀបចំ​ជួសជុល​ឡើងវិញ

​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​គម្រោង​ជួសជុល​ខឿន​រួត​ទី​៣​ប្រាសាទ​បាយ័ន​

រួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន បានបញ្ចប់ការជួសជុលជាស្ថាពរហើយ នៅដើមឆ្នាំ២០២៤នេះ បន្ទាប់ពីជួសជុលនៅដើមឆ្នាំ២០២៣។

Read more: ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​គម្រោង​ជួសជុល​ខឿន​រួត​ទី​៣​ប្រាសាទ​បាយ័ន​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​អំពាវនាវ​ដល់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ ​បន្ត​ជួយ​លើកស្ទួយ​កម្ពុជា​ឱ្យ​ក្លាយ​ជាគោល​ដៅ​ទេសចរណ៍​ពិភពលោក​ឈាន​មុខ​គេ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខ និងទាក់ទាញនៅក្នុងតំបន់ និងពិភពលោក។

Read more: រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​អំពាវនាវ​ដល់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​...

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ និងអង្គការសង្គមអភិរក្សសត្វព្រៃ បានជួយសង្គ្រោះសត្វត្រយងយក្សជំទង់មួយក្បាល

សត្វត្រយងយក្ស ដែលជាបក្សីនិមិត្តរូបជាតិរបស់កម្ពុជា និងជាប្រភេទសត្វជិតផុតពូជត្រូវបានជួយសង្គ្រោះនៅខេត្តព្រះវិហារនាពេលថ្មីៗនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងសហការដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការសង្គមអភិរក្សសត្វព្រៃ និងមន្ទីរបរិស្ថានខេត្តព្រះវិហារ។

Read more: មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ និងអង្គការសង្គមអភិរក្សសត្វព្រៃ...

លោក លី ធុច ដឹកនាំប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ឆ្នាំ ២០២៤ និងដើម្បី រៀបចំសេចក្តីថ្លែងការណ៍ សៀមរាប-អង្គរ និងផែនការសកម្មភាពរយៈពេល៥ឆ្នាំ ។

Read more: លោក លី ធុច ដឹកនាំប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ...

អង្គការមូលនិធិប្រាសាទពិភពលោកបានប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរួចរាល់

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។

Read more: អង្គការមូលនិធិប្រាសាទពិភពលោកបានប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣...

ក្រុងកំពតឈ្នះពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤

មន្ទីរព័ត៌មានខេត្តកំពត បានឲ្យដឹងថា ក្រុងកំពតរបស់កម្ពុជា ត្រូវបានបន្តជាប់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០២៦។

Read more: ក្រុងកំពតឈ្នះពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤

កូនដំរីមួយក្បាលត្រូវបានគេប្រទះឃើញងាប់

អ្នកភូមិប្រទះឃើញកូនដំរីងាប់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅកណ្ដាលព្រៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយសង្ស័យថាត្រូវគេបាញ់។

Read more: កូនដំរីមួយក្បាលត្រូវបានគេប្រទះឃើញងាប់

STC ដាក់ឱ្យដំណើរការថ្នាលឌីជីថលថ្មីសម្រាប់ផលិតផល និងសេវាទេសចរណ៍ខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីថ្នាលឌីជីថលថ្មីសម្រាប់ផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប។

Read more: STC ដាក់ឱ្យដំណើរការថ្នាលឌីជីថលថ្មីសម្រាប់ផលិតផល និងសេវាទេសចរណ៍ខេត្តសៀមរាប

ក្រសួងការងារ បើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការទប់ស្កាត់អគ្គិភ័យក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងដាក់ចេញនូវវិធានការរួមគ្នាក្នុងការទប់ស្កាត់អគ្គិភ័យក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ។

Read more: ក្រសួងការងារ បើកកិច្ចប្រជុំអន្តរក្រសួង...