(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និង ភរិយាលោកស្រី មីឈែល អូបាម៉ា កំពុងកសាងជីវិតថ្មី ព្រមទាំងស្វែងរកភាពរីករាយ នៅក្នុងជីវិត ជាឯកជន ខណៈសហរដ្ឋអាមេរិក កំពុងជួបប្រទះ នឹងបញ្ហានយោបាយទាំងផ្ទៃក្នុង និង អន្តរជាតិព្រមទាំងភាពចម្រូងចម្រាស់ ដោយសារតែបទបញ្ជា ប្រធានាធិបតីរបស់ លោក ដូណាល់ ត្រាំ ជាពិសេស នោះគឺការហាមឃាត់ ជាបណ្ដោះអសន្ននូវប្រជាជន មកពីបណ្ដាប្រទេសមូស្លីម ភាគច្រើនចំនួន ០៧ ចូលជាន់ទឹកដីអាមេរិក។
Read more: លោក អូបាម៉ា និងក្រុមគ្រួសារសម្ងំរស់នៅយ៉ាងសុខសាន្ត...
(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លំាង លើរដ្ឋបាលលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការ អាត្ថាធិប្បាយជុំវិញកម្មវិធីមីស៊ីល និង ថែមទាំងបានព្រមានដល់ បណ្ដារដ្ឋ ឬប្រទេសដទៃ កុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់ខ្លួនទៀតផង។
(រីយ៉ូ)៖ រដ្ឋាភិបាលប្រេស៊ីល បានបញ្ជូនកងកម្លាំងចំនួន ១,២០០នាក់ ទៅកាន់រដ្ឋមួយ នៅតំបន់ឆ្នេរ ភាគខាងត្បូងឈៀងខាងកើតប្រទេស ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព បន្ទាប់ពីមានការខ្វះខាតកម្លាំង ដោយសារតែការធ្វើបាតុកម្ម របស់ក្រុមគ្រួសារនៃមន្រ្តីប៉ូលិស និងយោធានៅទីនោះ។
Read more: ប្រេស៊ីលបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅកាន់ភាគអាគ្នេយ៍ប្រទេស ដើម្បីទប់ទល់ភាពចលាចល!
(វ៉ាស៊ីនតោន)៖ ពិធីករព័ត៌មាន នៃសា្ថនីយ៍ទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) មិនបានសម្ដែងការសោកស្ដាយ ឬក៏សូមទោស តាមការចង់បានរបស់ រដ្ឋាភិបាលទីក្រុងមូស្គូនោះទេ សម្រាប់ការហៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាឃាតកនៅអំឡុងបទសម្ភាសន៍ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ។
Read more: ពិធីករទូរទស្សន៍អាមេរិក Fox News ហៅប្រធានាធិបតីរុស្ស៊ីលោក ពូទីន ថា «ឃាតកៗ»...
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក «មិនមែនជាអ្នកគ្មានទោសពៃ» ដូចដែលយើងបានឃើញនោះទេ។ នេះគឺជាការលើកឡើង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) ដែលបានហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជា «ឃាតករ»។
Read more: លោក ដូណាល់ ត្រំា ថ្លែងការពារលោក វ៉្លាឌីមៀ ពូទីន ពេញៗមាត់!...
(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកំាង គ្រោងនឹងចាត់វិធានការក្ដៅ ក៏ដូចជាសន្យាថា នឹងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ឱ្យបាន៣០ភាគរយ នៅឆ្នាំ២០១៧នេះ ក្នុងក្របខ័ណ្ឌ នៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់អាកាស ក្នុងទីក្រុងដែលមានប្រជាជនរស់នៅខ្ទង់ ២១លាននាក់មួយនេះ។
Read more: ទីបំផុតចិនចាត់វិធានការក្ដៅ! ដើម្បីជីវិតទីក្រុងប៉េកាំង...
(មូហ្គាឌីស៊ូ)៖ ពួកឧទ្ទាម អាល់ សាបាអាប់ ដ៏ធំបំផុត នៅប្រទេសសូម៉ាលី បានធ្វើការប្រហារជីវិត បុរសចំនួន ០៤នាក់ ដែលហ៊ានប្រព្រឹត្តចារកម្មសម្ងាត់ ឲ្យសហរដ្ឋអាមេរិក និងប្រទេសកេនយ៉ា ជាសត្រូវធំបំផុតរបស់ ក្រុមសកម្មប្រយុទ្ធ ដែលជាសម្ព័ន្ធមិត្តជាមួយ ក្រុមភេរវករអាល់កៃដាមួយនេះ។
Read more: សាហាវ! ពួកឧទ្ទាមធំបំផុតនៅសូម៉ាលី «ប្រហារជីវិតបុរស០៤នាក់ ជាសាធារណៈ»...
មួយខែក្រោយភេរវកម្ម ប្រឆាំងនឹងរង្គសាល Reina នៅទីក្រុងអ៊ីស្តង់ប៊ូល ប៉ូលិសតួកគី ចាប់ខ្លួនបានជនសង្ស័យ ជាប់ពាក់ព័ន្ធ នឹងចលនាជីហាតរដ្ឋអ៊ីស្លាម យ៉ាងហោចណាស់ ៤០០នាក់ ក្នុងក្របខ័ណ្ឌ យុទ្ធនាការកម្ចាត់ជនជីហាត ទូទាំងប្រទេស រយៈពេលមួយខែ។
Read more: តួកគីបើកយុទ្ធនាការចាប់ពួកជីហាតរដ្ឋអ៊ីស្លាមទ្រង់ទ្រាយធំ
(ប៉េកាំង)៖ ប្រទេសចិនបានព្រមានទៅ សហរដ្ឋអាមេរិកថា កុំក្រឡុកស្ថានការណ៍ នៅតំបន់អាស៊ីបូព៌ាតទៅទៀត ដែលការព្រមានធ្ងន់ៗនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិថ្មី របស់អាមេរិក លោក Jim Mattis កំពុងបំពេញទស្សនកិច្ច នៅជប៉ុនបានលើកឡើងថា ប្រជុំកោះស៊ិនកាគុ (ចិនហៅតាវយុ) គឺត្រូវបាន ការពារដោយសន្ធិសញ្ញារវាងជប៉ុន-អាមេរិក។
Read more: ប្រទេសចិនចេញមុខព្រមានអាមេរិក៖ «កុំក្រឡុកស្ថានការណ៍នៅអាស៊ីបូព៌ា,...
(ប៊ែរឡាំង)៖ ទស្សនាវដ្ដី អាល្លឺម៉ង់ដ៏ល្បីមួយ ឈ្មោះថា Der Spiegel បានបង្កជាភាព ចម្រូងចម្រាស់ និង ការរិះគន់ជាបន្តបន្ទាប់ ដោយសារតែរឿងចេញផ្សាយរូបភាព បង្ហាញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យកកាំបិតកាត់ក្បាលរូបសំណាក់ តំណាងឱ្យសេរីភាព ក្នុងទីក្រុងញូយ៉ក។
Read more: រូបភាពលោក ដូណាល់ ត្រាំ យកកាំបិតកាត់ក្បាលរូបសំណាក់តំណាងឱ្យសេរីភាព...
(តេហេរ៉ង់)៖ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបាន សហរដ្ឋអាមេរិកទះមួយកំផ្លៀង តាមរយៈការដាក់ទណ្ឌកម្ម ថ្មីបន្ថែម កងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំ ការធ្វើសមយុទ្ធ យោធាបាញ់គ្រាប់មីស៊ីល នៅក្នុងខេត្ត Semnan។
Read more: មេបញ្ជាការកងទ័ពអ៉ីរ៉ង់៖ យើងនឹងប្រើមីស៊ីលបាញ់បំបែកក្បាលសត្រូវរបស់យើង !
(វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍ សហព័ន្ធអាមេរិក បានច្រានចោលសំណើរ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញ នូវបទបញ្ជាស្ដីពី ជនភៀសខ្លួន និង ការហាមឃាត់ ប្រជាជនមកពីប្រទេសមូស្លីម ភាគច្រើនចំនួន៧ ចូលក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចៅក្រម តុលាការកំពូលរាំងខ្ទប់ កាលពីថ្ងៃសុក្រ។
Read more: តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកទាត់ចោលសំណើ លោក ដូណាល់ ត្រាំ...
រណ្ដៅភ្លើងឆាបឆេះ គ្មានស្រាកស្រាន្ត ឬ គ្រប់គ្នាហៅថា «ច្រកទ្វារឋាននរក» មានទីតាំងស្ថិតនៅវាលខ្សាច់ Karakum ស្រុក Darvaza ប្រទេសតូមិននីស្ថាន (Turkmenistan) គឺជាបាតុភូតធម្មជាតិមួយ ដែលបង្កើតឡើងដោយមនុស្ស ។
Read more: ការពិតនៅពីក្រោយរណ្ដៅភ្លើង ឬច្រកទ្វារឋាននរក...
មហាសេដ្ឋីអចលនទ្រព្យ ប្រចាំទីក្រុងម៉ៃអាមី និង ជាមេសំណង់លោក Jorge Perez បានបង្ហើបកាលប៉ុន្មានថ្ងៃនេះថា លោកបានបដិសេធការអញ្ជើញរបស់ ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីសង់ជញ្ជាំង ព្រំដែនអាមេរិកជាមួយមិកស៊ីកូ ដោយហៅថាជាគម្រោងឆ្កួតឡប់(Idiotic)។
Read more: ត្រាំ ពឹងមេសំណង់ឲ្យសង់ជញ្ជាំងព្រំដែន បែរទទួលចម្លើយចុកឈាម
ឈ្មោះនៃមេបញ្ជាការ និង ឆ្មាំណាស៊ី (Nazi Schutzstaffel) ស្ថិតក្រោមការគ្រប់គ្រងរបស់ ហ៊ីត្លែរ (Adolf Hitler) ដែលបានចូលដៃ ក្នុងការសម្លាប់រង្គាល លើជនជាតិយូដា (Jews) ជាង១លាននាក់ នៅឯជំរុំ Auschwitz ត្រូវបានបង្ហោះ នៅលើបណ្ដាញអនឡាន ជាលើកដំបូង។
Read more: លេចធ្លាយ មុខមាត់ពិតឆ្មាំណាស៊ី ១ម៉ឺននាក់ ដែលចូលដៃសម្លាប់មនុស្ស...
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិកថ្មី របស់លោក ដូណាល់ ត្រាំ ឬគេស្គាល់រហ័ស្សនាមថា «ឆ្កែឆ្កួត» ត្រូវបានគេរំពឹងថា នឹងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការធានាឱ្យបាននូវសន្តិសុខ សម្រាប់សម្ព័ន្ធមិត្ត ដ៏សំខាន់ទាំងពីរគឺកូរ៉េខាងត្បូង និង ជប៉ុនក្នុងឱកាសនៃការ ផ្ដើមបំពេញដំណើរទស្សនកិច្ច មកកាន់ទ្វីបអាស៊ី នៅសប្ដាហ៍នេះ ខណៈការព្រួយបារម្ភ នៅក្នុងតំបន់កាន់តែកើនឡើង ពាក់ព័ន្ធនឹងកម្មវិធី នុយក្លេអ៊ែរ-មីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងភាពតានតឹង ជាមួយចិន។
Read more: រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី «មានរហ័សនាមគួរឲ្យខ្លាច»...
(វ៉ាស៊ីនតោន)៖ ព្យុះបិសាច ដ៏មានឥទ្ធិពលមួយ នារដូវរងារនេះ កំពុងចាប់ផ្តើមលេចចេញ ជារូបរាងឡើង នៅតាមបណ្តោយឆ្នេរ ភាគកើត សហរដ្ឋអាមេរិក នាសប្តាហ៍នេះ ហើយអង្គការឧតុនិយមជាតិអាមេរិក បានប្រកាសថា ទឹករលកកម្ពស់រហូតដល់ទៅ១៥ម៉ែត្រ នឹងកកើតឡើងនៅមហាសមុទ្រអាត្លង់ទិច នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។
Read more: ព្យុះបិសាចដ៏មហិមាមួយ នឹងអាចបង្កជារលកយក្សកម្ពស់ដល់ទៅ ១៥ម៉ែត្រ...
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខ ប្រតិកម្មចំពោះ ប្រតិបត្តិបញ្ជារបស់ ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ដែលទប់ស្កាត់ ជនអន្តោប្រវេសន៍ មកពីប្រទេសមូស្លីមចំនួន៧ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។
Read more: អូបាម៉ា មិនអាចមិនខ្វល់ ចេញមុខប្រតិកម្មច្បាប់ថ្មីរបស់លោក ត្រាំ
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌ មានចិនស៊ិនហួ បានចុះផ្សាយ ព័ត៌មាន ឲ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ថា ក្រសួងអន្តរាគមន៍ សង្គ្រោះបន្ទាន់ របស់ប្រទេសរុស្ស៊ី បានបញ្ជូនយន្តហោះ ពន្លត់ អគ្គិភ័យមួយគ្រឿង ដែលមានឈ្មោះថា Il-76 ទៅកាន់ប្រទេស ឈីលី ដើម្បីជួយក្នុងការ ពន្លត់ភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសនេះ តាម ការស្នើសុំជំនួយ។
Read more: រុស្ស៊ី បញ្ជូនយន្តហោះពន្លត់អគ្គីភ័យ Il-76 ទៅកាន់ឈីលី ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ បានលើកឡើងថា ប្រទេសរបស់លោក មានឆន្ទៈជានិច្ច ក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនងល្អរវាងគ្នា ប៉ុន្តែ សម្រាប់រឿងចេញថ្លៃ កសាងជញ្ជាំងព្រំដែន ជារឿងដែល «គ្មានផ្លូវអាចចរចាបានឡើយ»។
Read more: ម៉ិចស៊ីកូ៖ រឿងចេញលុយកសាងជញ្ជាំងព្រំដែនគឺ «គ្មានផ្លូវឡើយ»...
(មិចស៊ីកូ)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅពេលនេះបានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនតែម្តងទៅលើគំរោងកសាងជញ្ជាំងព្រំដែន ដោយលោកទាមទារឲ្យប្រទេសមិចស៊ីកូ «ចេញថ្លៃកសាងឲ្យបាន១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល។