(ត្បូងឃ្មុំ)៖ ជំទប់ទី២ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ម្នាក់ទៀតហើយ មកពីគណបក្សឆាំង បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្ស ប្រជាជនកម្ពុជា ដោយសារតែគាត់ បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស ។
អានបន្ត៖ ព្រោះ កឹម សុខា ក្បត់ជាតិ! ជំទប់ទី២ឃុំបឹងព្រួល ខេត្តត្បូងឃ្មុំ ម្នាក់ទៀតហើយ...
(ត្បូងឃ្មុំ)៖ បវរកញ្ញាពិភពលោក មកពី៦៥ប្រទេស នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទៅដល់ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំហើយ ដើម្បីបើកបេសកកម្ម បំផុសចលនាគាំពារបរិស្ថាន ជាមួយពលរដ្ឋកម្ពុជា មុនចាប់ផ្ដើមប្រកួតជ្រើសរើស ជ័យលាភីបរកញ្ញា ពិភពលោក ឆ្នាំ២០១៧ (Miss Globle 2017) ។
អានបន្ត៖ បវរកញ្ញាពិភពលោកមកពី៦៥ប្រទេស បានទៅដល់ខេត្តត្បូងឃ្មុំហើយ...
កម្មវិធី Miss Global រដូវកាលថ្មី បានចាប់ផ្ដើមដំណើរការចាប់ពី ថ្ងៃស្អែកនេះតទៅហើយ ក្នុងនោះគោលដៅដំបូងរបស់កម្មវិធីខាងលើ គឺជាស្រុកដ៏ល្បី១ ក្នុងខេត្តត្បួងឃ្មុំ។
អានបន្ត៖ មូលហេតុពិសេសៗ ដែលខេត្តត្បូងឃ្មុំ ក្លាយជាគោលដៅទី១របស់ Miss Global 2017
ឯកឧត្តម លី ឡេង អភិបាលខេត្តត្បងឃ្មុំ រួមទាំងថ្នាក់ដឹកនាំខេត្ត អញ្ជើញទទួលជួបស្វាគមន៍ គណៈប្រតិភូខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម ដឹកនាំដោយលោក ង្វៀន វ៉ាន់ចាំ ក្នុ្ងដំណើរទស្សនៈកិច្ច មកកាន់ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ សាលប្រជុំសាលា ខេត្តត្បូងឃ្មុំ ថ្ងៃទី30.10.2017 ។
អានបន្ត៖ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បងឃ្មុំ រួមទាំងថ្នាក់ដឹកនាំខេត្ត...
ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ៥០០ និងអំពាវនាវឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ក្រោមប្រធានបទ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ដែលរៀបចំឡើងដោយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ស្ថិតនៅមុខវិទ្យាល័យ ហ៊ុន សែន ពញាក្រែក តាមបណ្តោយ ផ្លូវជាតិលេខ៧ ក្នុងស្រុកពញាក្រែក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។
អានបន្ត៖ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចែកមួកសុវត្ថិភាព...
(ត្បូងឃ្មុំ)៖ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា សូមក្មួយៗចង់ចាំថា មានតែការអប់រំ និងចំណេះដឹងតែប៉ុណ្ណោះ ដែលអាចបើកផ្លូវ ទទួលយកអនាគតភ្លឺស្វាង កិត្តិយសរុងរឿង សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។
អានបន្ត៖ អភិបាលខេត្តត្បូងឃ្មុំ៖ មានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ...
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋភូមិពោធិ៍ធំ និងភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអញ្ជើញស្ដាប់ ការផ្សព្វផ្សាយ ស្ដីពីការបិទផ្សាយឈ្មោះ ក្នុងបញ្ជីដីធ្លីជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ ដែលបានសម្រេចបញ្ចប់ ក្នុងការវាស់វែងជាស្ថាពរ កន្លងមកនេះ ។
អានបន្ត៖ ប្រជាពលរដ្ឋភូមិពោធិ៍ធំ និងភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញាក្រែក...
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកអូរាំងឪ បានអញ្ជើញ សំណេះសំណាល នឹងធ្វើបាឋកថា ស្ដីពី (ស្ថានភាពនយោបាយ បច្ចុប្បន្នរបស់កម្ពុជា ) ជូនយុវជន ទូទាំងខេត្តត្បូងឃ្មុំ មកពីយុវជនក្រុង /ស្រុក និងអង្គភាពជុំខេត្ត ក្នុងនោះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លី ឡេង អភិបាខេត្ត ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរ យ៉ាងច្រើនកុះករ ។
អានបន្ត៖ ឯកឧត្ដម សាយ សំអាល់ បានអញ្ជើញ សំណេះសំណាល នឹងធ្វើបាឋកថា ស្ដីពី (ស្ថានភាពនយោបាយ...
នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាល សាលាស្រុកពញាក្រែក ស្ថិតនៅសាលា ស្រុកពញាក្រែក ។
អានបន្ត៖ ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកពញាក្រែក...
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ មន្ទីរផែនការខេត្ត សហការជាមួយសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់អាទិភាពផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្តត្បូងឃ្មុំ ក្រោមវត្តមានលោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ ។
រថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យតាមបណ្តាស្ថានីយប្រេងឥន្ធនៈ១១កន្លែង នៅខេត្តត្បូងឃ្មុំ រកឃើញស្ថានីយ៩កន្លែងលក់ខ្វះបរិមាណ និងលក់សាំងធម្មតា ជាសាំងស៊ុបពែរ
អានបន្ត៖ រថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យតាមបណ្តាស្ថានីយប្រេងឥន្ធនៈ១១កន្លែង...
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារនៃសព លោកពូមេឃុំរការខ្នុរ ណុង ហ៊ុយ ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ ។
អានបន្ត៖ ឯកឧត្តម ហាក់ សុខមករា បានអញ្ជើញចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ...
នាព្រឹកថ្ងៃទី០៤ ខែ១០ ឆ្នាំ២០១៧នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ច ប្រជុំគណៈកម្មការ ដឹកនាំទូក (ង) ខេត្ត ដើម្បីត្រៀមរៀបចំ និងបញ្ចូនទូកង ទៅ ចូលរួមប្រណាំង អបអរសាទ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ។
អានបន្ត៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានអញ្ជើញបើកកិច្ច ប្រជុំគណៈកម្មការ ដឹកនាំទូក (ង)...
នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ និងជាប្រធានគណកម្មាធិការ សកម្មភាពមីនខេត្ត (ភីម៉ាក់) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការដាក់បញ្ចូល សកម្មភាពមីន ទៅក្នុងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ថ្នាក់ឃុំ-សង្កាត់ ដោយមានការអញ្ជើញ ចូលរួមពី តំណាងស្នងការ នគរបាលខេត្ត មន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលរងស្រុក ពាក់ព័ន្ធ នាយកទីប្រឹក្សាខេត្ត កងឯកភាព កម្ចាត់មីនទី៥ មេឃុំ និង ស្មៀនឃុំពាក់ព័ន្ធ ។
អានបន្ត៖ ឯកឧត្តម ហាក់ សុខមករា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការដាក់បញ្ចូល...
នាព្រឹកព្រលឹម ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ លោក ម៉ៅ ឌុង ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានចូលរួមជូនដំណើរយុវជនក្រុង សង្កាត់ ភូមិ សាលារៀន និងសិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ចំនួន ៣៥០ នាក់ ទៅទស្សនកិច្ច សាលាក្តីខ្មែរក្រហម បឹងជើងឯក និងគុកទួលស្លែង រយៈពេល ១ ថ្ងៃ ក្រោមការជួយ ឧបត្ថម្ភគាំទ្រលើការចំណាយ ពីសំណាក់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ ទទូលបន្ទុក លើការងារយុវជន ។
អានបន្ត៖ លោក ម៉ៅ ឌុង បានចូលរួមជូនដំណើរយុវជនក្រុង សង្កាត់ ភូមិ សាលារៀន...
ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញ ជួបក្រាបថ្វាយបង្គំ និងសំណេះសំណាល ជាមួយមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណកម្មការវត្ត ទូទាំងស្រុកក្រូចឆ្មារ ក្នុងគោលបំណង បង្ហាញពីកាយវិកាយក ចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះវិស័យ ព្រះពុទ្ធសាសនា ហើយក៏សំណូមពរ អោយអ្នកកាន់ពុទ្ធសានា ទាំងអស់ មើលឃើញពីទង្វើ ដ៏ល្អនេះផង ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចំរើន ថែមទៀត ៕
អានបន្ត៖ ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញ ជួបក្រាបថ្វាយបង្គំ និងសំណេះសំណាល...
(ត្បូងឃ្មុំ)៖ អភិបាលរង ខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលអមដំណើរ ដោយអភិបាល ស្រុកពញាក្រែក មេឃុំ ត្រពាំងផ្លុង ចុះជួបសំណេះសំណាល សួរសុខទុក្ខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជូនថវិកា មួយចំនួន ដល់ប្រជាការពារ មកទាំង ១៤ភូមិ ក្នុងឃុំត្រពាំងផ្លុង ។
អានបន្ត៖ ក្រុមប្រជាការពាររាប់សិបនាក់ នៅឃុំត្រពាំងផ្លុង ខេតត្បូងឃ្មុំ...
ត្បូងឃ្មុំ: អតីតសិស្ស គ្រប់ជំនាន់នៃ វិទ្យាល័យត្បូងឃ្មុំ បានរៀបចំធ្វើ កម្មវិធីជួបជុំគ្នា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សួង (អតីត វិទ្យាល័យត្បូងឃ្មុំ ) ដើម្បីរំលឹកអនុស្សាវរីយ៍ ដែលពួកគាត់ ធ្លាប់បានរៀនសូត្រ នូវវិទ្យាល័យដ៏ មានកិត្តិនាមមួយនេះ ។
អានបន្ត៖ អំណោយមនុស្សធម៌ ជូនដល់លោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ ចំនួន ៣៥នាក់
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដី និងឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញកាន់ បិណ្ឌវេនទី០៩ នៅវត្តពោធិ៍ព្រឹក្ស ហៅវត្តកញ្ជក់ ស្ថិតនៅភូមិ ក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងឯកឧត្តម លី ឡេង បានអញ្ជើញកាន់...
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួង រៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដី និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញ កាន់បិណ្ឌវេនទី ០៩ នៅវត្តអម្ពវ័ន ស្ថិតនៅ ភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រីរដ្ឋ និងឯកឧត្តម លី ឡេង បានអញ្ជើញ...
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំអបអរសាទរ និងសំណេះសំណាល សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ ព្រមទាំងលោកគ្រូ អ្នកគ្រូ នាយក នាយករងវិទ្យាល័យ មកពីស្រុកក្រូចឆ្មារ ត្បូងឃ្មុំ មេមត់ និងក្រុងសួង ដែលប្រព្រឹត្តទៅ នៅស្នាក់ការគណបក្ស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់...