នៅព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានធ្វើឡើង ក្នុងមូលដ្ឋាន ស្រុកអូរាំងឪ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត អភិបាលស្រុក សមាជិក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្រុកអូរាំងឪ ជាច្រើនកុះករ ។
អានបន្ត៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ កសិករ ភូមិអំពិលជ្រុំ និង ភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាចិញ្ចឹមគោ តាមលក្ខណៈបច្ចេកទេស ដោយឲ្យវាស៊ីស្មៅ បួនប្រភេទ គឺ ១-ស៊ីមួង ២-ស្តាយឡូ ៣-ម៉ូលឡាតូ និងទិ៤-យីននា ដែលជាប្រភេទស្មៅនាំ ចូលមកពីប្រទេសថៃ (ប្រភពដើម ប្រទេសអូស្ត្រាលី) ធ្វើឲ្យគោ ធំធាត់លឿនជាង ការចិញ្ចឹមតាមលក្ខណៈធម្មជាតិ ព្រោះស្មៅទាំងប្រភេទនេះ មានសារធាតុប្រូតេអ៊ីន ច្រើនជាងស្មៅ យើងធម្មតា ។
សិក្ខាសាលាស្ដីពីវឌ្ឍន៍ ភាពគម្រោងជម្រុញ ផលិតកម្មដំណាំ បន្លែ ក្នុងរដូវស្សាដើម្បី បង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ នៃគម្រោង សន្តិសុខស្បៀង សម្រាប់កសិករ ក្រីក្រនៅ ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធ ធ្វើនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំគណ បញ្ជាការឯកភាព សាលាខេត្តត្បូងឃ្មុំ
អានបន្ត៖ សិក្ខាសាលាស្ដីពីវឌ្ឍន៍ ភាពគម្រោងជម្រុញ ផលិតកម្មដំណាំ បន្លែ...
ក្រោយពីការអនុវត្ត អស់រយៈពេល៥ឆ្នាំ កន្លងមក គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម ខ្នាតតូច តំបន់បឹងទន្លេសាប (TSSD) នៅខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំ បូកសរុបលទ្ធផលបញ្ចប់ គម្រោងហើយ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូគម្រោង និងកសិករ សហការយ៉ាង ច្រើនកុះករ ។
អានបន្ត៖ ចំបូកសរុបលទ្ធផលបញ្ចប់ គម្រោងកាត់បន្ថយភាពក្រីក្រ...
នាសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកថវិកាចំនួន ២០លានរៀន ឧបត្ថម្ភដល់កងកម្លាំង ប្រដាប់អាវុធទាំង៣ ទូទាំងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមគ្នា ប្តេជ្ញាការពារសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ និងប្រឆាំងដាច់ខាត់ រាល់សកម្មភាពបង្ក ភាពអសន្តិសុខ ដែលធ្វើអោយមាន ភាពចលាចល បាត់បង់ស្ថេរភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងសង្គមជាតិទាំងមូល ។
ដើម្បីអបអរសាទរទិវា អនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សហការ ជាមួយមន្ទីរ បរិស្ថានខេត្តត្បូងឃ្មុំ និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំទិវាអនាម័យ បរិស្ថានជាតិ ២៣ វច្ឆិកា ក្រោមប្រធានបទ« តោះ នាំគ្នាសំអាតផ្ទះរបស់យើង » ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/ អង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងនិសិ្សតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបប្រមាណជាង ៦០០នាក់ ។
អានបន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី សិស្ស និងនិស្សិតជាង៦០០នាក់...
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់ នៅភូមិជីរោទ៍លើ ទី ១ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមាណម្ភៃភាគរយបានចាប់ យករបរធ្វើរនា បឬស្សីលក់ ដេីម្បីជួយសម្រួលជីវភាព គ្រួសារឱ្យមានភាព ធូរធារប្រសេីរ ឡេីងជាលំដាប់ ដោយសារមុខរបរនេះ មានទីផ្សារល្អ ដែលប្រជាជនក្នុងស្រុក ត្រូវការជាចាំបាច់ ។
អានបន្ត៖ ការប្រកបមុខរបរធ្វើរនាបឬស្សីលក់ធ្វេីឱ្យជីវភាពគ្រួសារប្រសើរឡេីងរបស់អ្នកភូមិជីរោទិ៍...
ត្បូងឃ្មុំ៖ ឧប្បករណ៍នេសាទ ខុសច្បាប់ មានដាក់ដៃស្បៃមុង រាប់សិបដៃយ៉ាង ព្រោងព្រាតតែម្ដង តាមបណ្ដោយដងអូរព្រែកជីក ដូនម៉ៅដែលជាមុខទឹក កំពុងតែហូរស្ថិតនៅ ក្នុងភូមិព្រែកជីកដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឧប្បករណ៍នេសាទខុសច្បាប់នៅតែដំណើរការយ៉ាងរលូនក្នុងឃុំទន្លេបិទ
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ មន្រ្តីជំនាញ បានចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារចំនួន៥ រួមមានផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
អានបន្ត៖ មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ យកគំរូទំនិញ១០៤មុខ...
ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ម៉ៅ ឌុង ប្រធានស.ស.យ.ក ខេត្ត បានទទួលគណៈប្រតិភូ សមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ ដឹកនាំដោយលោក VO QUOC KHANH ប្រធានសមាគមសម្ព័ន្ធ យុវជនវៀតណាម ខេត្តតៃនិញ ដើម្បីជួបពិភាក្សាលើ សេចក្ដីព្រាងចុះអនុស្សារណៈយោគយល់ គ្នារវាង សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំនៃ ព្រះរាជាណាចក្រកម្ពុជា និងសមាគមសម្ព័ន្ធ យុវជនវៀតណាម ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
អានបន្ត៖ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានទទួលគណៈប្រតិភូ...
នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បាននាំនូវបច្ច័យ របស់សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគេនព្រះគ្រូចៅ អធិការវត្តអង្គរក្នុង ឃុំដូនតី សម្រាប់ប្រើប្រាស់ ក្នុងជួសជុលព្រះវិហារ ក៏ដូចជាចាត់ចែង សម្រាប់ប្រើប្រាស់ ក្នុងការសាងទីអារាម នៃវត្តនេះ ។
អានបន្ត៖ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ...
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ទីរបរិស្ថានខេត្ត សហការជាមួយ សាលាខេត្តត្បូងឃ្មុំ បានរៀចំកិច្ចប្រជុំ សរុបលទ្ធផល អនុវត្តមុខងារ និងការផ្ដល់ សេវាថ្នាក់ក្រោមជាតិ ទាំងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្តម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ
ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយក គណៈប្រតិភូ ក្រសួងបរិស្ថាន នាយករង រដ្ឋបាលសាលាខេត្ត ថ្នាកដឹកនាំមន្ទីរ/ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងម្ចាស់ក្រុមហ៊ុនដឹក សំរាមយ៉ាងច្រើនកុះករ ៕
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយ សេចក្ដីណែនាំលេខ ០៣៥ សណន ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ដីពី ការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន ទូទាំងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះដែរ ក៏មានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក/ក្រុង ប្រធានមន្ទីរ មេឃុំ/ភូមិ ចៅសង្កាត់ ស្មៀន យ៉ាងច្រើនកុះករ៕
អានបន្ត៖ កិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយ សេចក្ដីណែនាំលេខ ០៣៥ សណន ចុះថ្ងៃទី២០ ខែតុលា...
ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថ ខេត្តត្បូងឃ្មុំ បាននិងកំពុងប្រារព្ធ ពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងផែនការការងារ របស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ។
អានបន្ត៖ ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ កោះអញ្ជើញ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ...
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ របៀបវារៈចំនួន៤ ត្រូវបានលើកយក មកអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រធានមន្ទីរ ជុំវិញខេត្ត នាយករដ្ឋបាល សាលាខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការ ជាច្រើនកុះករ ។
អានបន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអនុម័តរបៀបវារៈចំនួន៤បន្ថែមទៀត...
ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីលោកជំទាវ ប៉ែន ឆដា រដ្ឋលេខាធិការក្រសួង និងជាតំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ប្រតិភូក្រសួងរ៉ែ និងថាមពល ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។
អានបន្ត៖ ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំថ្មី
សម្ភារកសិកម្ម ជាច្រើនប្រភេទ ប្រព័ន្ធស្រោចស្រព សន្សំសំចៃទឹក ដែលកាត់បន្ថយ កម្លាំងពលកម្ម ក្នុងផលិតកម្ម កសិកម្មដំណាំបន្លែ ជីកសិកម្ម ត្រូវបានប្រគល់ជូន ប្រជាកសិករ ដែលចូលរួមអនុវត្ត គម្រោងជំរុញផលិតកម្ម ស្បៀងក្នុងខេត្តត្បូងឃ្មុំ ចំនួន ១៣៣គ្រួសារ មកពីក្រុងសួង ស្រុកត្បូងឃ្មុំ ពញាក្រែក និងស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបរិវេណសាលាក្រុងសួង ។
អានបន្ត៖ សម្ភារកសិកម្ម ជាច្រើនប្រភេទ ត្រូវបានប្រគល់ជូន ប្រជាកសិករ ដែលចូលរួមអនុវត្ត...
ត្បូងឃ្មុំ: គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាកស៊ី រូសពណ៌ខ្មៅ សណ្ដោងរឺម៉ក គ្មានស្លាកលេខបុកជាមួយ និង រថយន្តម៉ាក ASIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-9388 ។
អានបន្ត៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង រថយន្តស្លាប់ម្នាក់
(អាមេរិក)៖ ខ្មាន់កាំភ្លើង ដែលបានបើកការបាញ់ប្រហារ បង្កឲ្យមនុស្សស្លាប់ ២៦នាក់ និង ២០នាក់រងរបួសនោះ នៅឯព្រះវិហារសាសនា គ្រិស្តមានឈ្មោះថា First Baptist ក្នុងសហគមន៍ Sutherland Springs នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិកនោះ ធ្លាប់បានបម្រើការ នៅក្នុងជួរកងទ័ពអាកាស ហើយត្រូវបានបញ្ឈប់ ពីការងារវិញដោយសារ តែមានសីលធម៌មិនល្អ ។
អានបន្ត៖ ខ្មាន់កាំភ្លើងវ័យ ២៦ឆ្នាំ ដែលបាញ់ស្លាប់មនុស្ស ២៦នាក់ នៅរដ្ឋតិចសាស់...
(រីយ៉ាត)៖ ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត មួយអង្គ បានសោយទិវង្គត នៅក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅក្បែរតំបន់ជាប់ព្រំដែន ជាមួយប្រទេសយ៉េមែន ស្របពេលដែល ស្ថានការណ៍ក្នុងតំបន់ កំពុងក្តៅគគុកខ្លាំង ។ នេះបើតាមស្ថានីយ៍ ទូរទស្សន៍រដ្ឋ អារ៉ាប់ដកស្រង់ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
អានបន្ត៖ អារ៉ាប៊ីសាអូឌីត៖ «បុត្រាមួយអង្គក្ស័យព្រះជន្ម ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ»...
(ហាណូយ)៖ ព្យុះទីហ្វុងដ៏កំណាច មួយដែលមានឈ្មោះថា ដំរី បានវាយប្រហារ ភាគកណ្តាល ប្រទេសវៀតណាម និងផ្តាច់យកជីវិត មនុស្សមកទល់នឹង ពេលនេះ កើនឡើងដល់ ២៩នាក់ហើយ ខណៈមនុស្ស ២៩នាក់ទៀត នៅក្នុងខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន។
អានបន្ត៖ ព្យុះទីហ្វុងដំរី «ផ្តាច់ជីវិតប្រជាជនវៀតណាម កើនដល់ ២៩នាក់ និង...