បណ្តាញសង្គម

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា

(ភ្នំពេញ)៖ លោក ប៊ុន ហុន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពី សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពី គណបក្សនយោបាយ និងលិខិតបទ ដ្ឋានពាក់ព័ន្ធនានា នៅទីស្តីការ ក្រសួងមហាផ្ទៃ ដោយមានការ ចូលរួមពី អគ្គនាយកដ្ឋានរដ្ឋបាល លោក-លោកស្រី អភិបាលខេត្ត និងប្រធាននាយក ដ្ឋានក្រោមចំណុះ។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសមាគម...

លោក ហ៊ុន ម៉ាណែត៖ ខេត្តរតនគិរីប្រៀបដូចពេជ្រកំពុងច្នៃ តាមរយៈវត្តមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងទេសចរ បង្កើតឱកាសការងារដ៏ច្រើនជូនពលរដ្ឋ

(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនា ធិការចម្រុះ នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជា ការរងកងទ័ព ជើងគោក បានលើកទឹក ចិត្តដល់មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ កុំឲ្យមានក្ដីព្រួយបារម្ភថា ខេត្តនេះនៅ ឆ្ងាយពីទីក្រុង ព្រោះតំបន់ ភាគឦសាន បច្ចុប្បន្ន ប្រៀបដូច ជាពេជ្រកំពុង ច្នៃដ៏មហាសាលមួយ តាមរយៈការរីកដុះ ដាលនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ ភ្ញៀវទេសចរដ៏ ច្រើនសន្ធឹកសន្ធាប់ លេចចេញនូវ ឱកាសការងារ យ៉ាងសម្បូរបែប។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត៖ ខេត្តរតនគិរីប្រៀបដូចពេជ្រកំពុងច្នៃ...

ព្រឹកនេះ មានគណបក្សមួយទៀតហើយ ដែលទៅយកទម្រង់ឯកសារពី គ.ជ.ប ដើម្បីបំពេញចូលរួមក្នុងការបោះឆ្នោត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ តំណាងគណបក្ស ខ្មែរក្រោក បានទៅយក ទម្រង់ឯកសារ ១០០៨ ពីគណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ដើម្បីបំពេញ ចូលរួមក្នុងការ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៦។

អាន​បន្ត៖ ព្រឹកនេះ មានគណបក្សមួយទៀតហើយ ដែលទៅយកទម្រង់ឯកសារពី គ.ជ.ប...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង២០០លានដុល្លារនាព្រឹកថ្ងៃច័ន្ទនេះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយ ថវិកាជាង ២០០លានដុល្លារអាមេរិក។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានពង្រីក...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា អញ្ជើញជា អធិបតីបើក ការដ្ឋានពង្រីក និងលើក កម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយគ្រោង ចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។

អាន​បន្ត៖ នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីក...

អភិបាលខណ្ឌដង្កោ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ​ នៅសង្កាត់ស្ពានថ្ម ដើម្បីស្វែកយល់ពីសុខទុក្ខ និងទទួលយកសំណើរផ្សេងៗ

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាល ខណ្ឌដង្កោ បានចុះសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និងទទួលយកសំណើរ សំណូមពររបស់ ពួកគាត់មកដោះ ស្រាយបានទាន់ ពេលវេលា នៅសង្កាត់ស្ពានថ្ម នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ អភិបាលខណ្ឌដង្កោ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ​ នៅសង្កាត់ស្ពានថ្ម...

អ្នកជំនួញកម្ពុជា និងសិង្ហបុរី បោះទុនវិនិយោគ១០០លានដុល្លារ​ អភិវឌ្ឍន៍គម្រោងផ្ទះលំហែកាយ នៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំ មួយរបស់សិង្ហបុរី Oxley-Emerald សហការជាមួយ ក្រុមហ៊ុនក្នុងស្រុក Worldbridgeland បោះទុនវិនិ យោគ១០០លានដុល្លារ អភិវឌ្ឍន៍ គម្រោងផ្ទះលំហែកាយ ដែលមានឈ្មោះថា «The Palms»។

អាន​បន្ត៖ អ្នកជំនួញកម្ពុជា និងសិង្ហបុរី បោះទុនវិនិយោគ១០០លានដុល្លារ​...

អត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹក ត្រូវបោះពុម្ពរួចជូនប្រជាពលរដ្ឋ, ថ្ងៃនេះសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅខេត្តកែប

(កែប)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៨ នាយកឧត្តម សេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធាន លេខាធិការដ្ឋាន គ.ជ.ដ.អ តំណាងសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អភិបាលខេត្តកែប និងអភិបាលខេត្តកំពត បានដឹកនាំគណៈ ប្រតិភូរបស់អគ្គ នាយកដ្ឋាន អត្តសញ្ញាណកម្ម អញ្ជើញចូលរួមសម្ពោធ បើកឲ្យប្រើប្រាស់ ជាផ្លូវការ ច្រកចេញចូល តែមួយសេវា អត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ សង្កាត់។

អាន​បន្ត៖ អត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹក ត្រូវបោះពុម្ពរួចជូនប្រជាពលរដ្ឋ,...

រដ្ឋមន្ត្រី វង សូត ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៤០០នាក់ នៅឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង

(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានអញើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ នៅឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង។

អាន​បន្ត៖ រដ្ឋមន្ត្រី វង សូត ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៤០០នាក់ នៅឃុំជាច...

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញ ជាអធិបតី បិទសន្និបាត បូកសរុប ការងារឆ្នាំ២០១៧ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ ២០១៨របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អាន​បន្ត៖ រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ចាកចេញពី កម្ពុជាហើយ ដើម្បីចូលរួម កិច្ចប្រជុំកំពូល អាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្ត ទៅនៅប្រទេស សិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

លោកអភិបាលរង កើត ឆែ៖ មន្រ្ដីសុខាភិបាលកម្ពុជានៅតែមានសមត្ថភាព និងខិតខំប្រឹងប្រែងជួយពលរដ្ឋ ទោះបីមានមជ្ឈដ្ឋានមួយចំនួនតូចរិះគន់​ក្ដី

(ភ្នំពេញ)៖ បើទោះបីជា មជ្ឈដ្ឋានមួយចំនួន បានរិះគន់លើ សេវាសុខាភិបាល និងមន្រ្ដីសុខភាខា ភិបាលកម្ពុជា ដូចជាសេវា កម្មមិនល្អ មិនមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការព្យាបាល ជំងឺជាដើមនោះ ប៉ុន្តែលោក កើត ឆែ អភិបាល រងរាជធានីភ្នំពេញ បានបង្ហាញពី ទស្សនៈរបស់ខ្លួន ផ្ទុយពីការរិះគន់នេះ ដោយលោក បានលើកឡើងថា លោកនៅតែជឿ ជាក់លើវិស័យ សុខាភិបាលកម្ពុជា ថានៅតែមាន សមត្ថភាពខ្ពស់ និងខិតខំជួយ ដល់ពលរដ្ឋកម្ពុជា។

អាន​បន្ត៖ លោកអភិបាលរង កើត ឆែ៖ មន្រ្ដីសុខាភិបាលកម្ពុជានៅតែមានសមត្ថភាព...

សម្តេច សាយ ឈុំ អនុញ្ញាតឱ្យ អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាវៀតណាម ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភានៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានអនុញ្ញាត ឱ្យគណៈប្រតិភូ ជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដឹកនាំដោយ លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាប្រទេស វៀតណាម ចូលជួបសម្តែង ការគួរសម។

អាន​បន្ត៖ សម្តេច សាយ ឈុំ អនុញ្ញាតឱ្យ អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាវៀតណាម...

កម្ពុជា​ គ្រោង​ចំណាយ ​១លាន​ដុល្លារក្នុង​ ១ប្រភេទ​កីឡា​ នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​ឆ្នាំ២០២៣

(ភ្នំពេញ)៖ គណៈកម្មាធិការ ជាតិរៀបចំការ ប្រកួតកីឡា អាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម (CAMSOC) លើកទី៣២ នាឆ្នាំ២០២៣ ក្រោយប្រកាស សុពលភាពកាល ពីដើមខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃទី២៦ ខែមេសានេះ បានរៀបចំកិច្ច ប្រជុំលើកដំបូង ដើម្បីជជែក ពិភាក្សាអំពីការវិវត្តន៍ និងផែនការសកម្ម ភាពផ្សេងៗ សម្រាប់អនុវត្ត ក្នុងដំណើរឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ដ្រ នៃព្រឹត្តិការណ៍ កីឡាប្រចាំតំបន់ អាស៊ានមួយនេះ។

អាន​បន្ត៖ កម្ពុជា​ គ្រោង​ចំណាយ ​១លាន​ដុល្លារក្នុង​ ១ប្រភេទ​កីឡា​...

កម្ពុជា-មីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៅរាជធានីបុរាណអង្គរ-បាហ្គាន

(ភ្នំពេញ)៖ សកលលោកទាំង មូលពិតជាបានដឹង ច្បាស់ហើយថា កម្ពុជាធ្លាប់អារ្យយ ធម៌ដ៏រុងរឿង ខ្លាំងក្លាពីសម័យ មហានគរ ដែលមាន រាជធានីដ៏ធំមួយ នៅតំបន់អង្គរ ខេត្តសៀមរាប ចំណែកមីយ៉ាន់ម៉ា ឬភូមានោះ ក៏ជាប្រទេសធ្លាប់ អារ្យធម៌រុងរឿង ពីបុរាណផងដែរ នោះគឺចក្រ ភពបាហ្គាន ដែលមានរាជ ធានីនៅតំបន់ បាហ្គានបច្ចុប្បន្ន ហើយសព្វថ្ងៃនេះ រាជធានីបុរាណ ទាំងពីរនេះ គឺជាតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិ សាស្ត្រដ៏ទាក់ទាំញបំផុត។

អាន​បន្ត៖ កម្ពុជា-មីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍...

លោក អេង ឆៃអ៊ាង បង្ហោះសារបង្ហាញការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ខណៈកូនប្រុសពៅលោក គង់ គាំ រត់ទៅបង្កើតបក្សថ្មី

(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធាន អតីតគណបក្ស សង្គ្រោះជាតិ បានបង្ហោះសារ លើបណ្ដាញសង្គម Facebook ដោយសម្ដែង ការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះកូនប្រុសពៅ លោក គង់ គាំ ដែលបានទៅ បង្កើតគណបក្ស ថ្មីមួយ ដើម្បីចូលរួម បោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

អាន​បន្ត៖ លោក អេង ឆៃអ៊ាង បង្ហោះសារបង្ហាញការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង...

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ អំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នា លើកកម្ពស់តម្លៃស្ត្រី ព្រោះស្ត្រីជាកម្លាំងចលករសំខាន់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍

(កំពង់ឆ្នាំង)៖ ដោយមើលឃើញ ពីផ្នត់គំនិតមួយចំនួន ក្នុងសង្គមបច្ចុប្បន្ន មិនសូវផ្ដល់តម្លៃ ខ្ពស់ដល់ស្ត្រីដែល បម្រើការក្នុង វិស័យទេសចរណ៍ មន្រ្តីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានអំពាវនាវ ដល់គ្រប់តួអង្គពាក់ព័ន្ធ ចូលរួមលើក កម្ពស់តម្លៃស្ដ្រី ឲ្យបានផុលផុស ព្រោះស្ត្រីនេះ ហើយដែលជា កម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ឲ្យរីកចម្រើនទៅមុខ។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ អំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នា...

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានរបស់ខ្លួន

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធ ជនទាំងអស់ សូមចូលរួមក្នុង ការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃ ការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះ ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដើម្បីផ្តល់ព័ត៌ មានពីភាពមិន ប្រក្រតីដូចជា អំពីល្បែងស៊ីសង ការចរាចរ គ្រឿងញៀន ចោរកម្ម និងបទល្មើសផ្សេងៗ ក្នុងសហគមន៍ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការបង្ក្រាប ឲ្យមានប្រសិទ្ធភាព ធានាភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្រួសាររស់នៅ មានសុភមង្គល។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនចូលរួមអនុវត្ត គោលនយោបាយភូមិ...

ទីភ្នាក់ងាររបស់ជប៉ុន ផ្ដល់ជំនួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើកកិច្ចប្រជុំគណៈ កម្មការពិគ្រោះយោបល់ ជាមួយតំណាងស្ថាន ទូតជប៉ុនប្រចាំ នៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ ងារប្រព័ន្ធកិច្ច សហប្រតិបត្តិការ អន្តរជាតិជប៉ុន JICS និងប្រារព្ធពិធីចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀង ក្រោមកម្មវិធី ផ្តល់ជំនួយរបស់ ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

អាន​បន្ត៖ ទីភ្នាក់ងាររបស់ជប៉ុន ផ្ដល់ជំនួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា...

កុមារជាង៥០០នាក់ មកពីអង្គការសប្បុរសធម៌ចំនួន១២ ចូលទស្សនាការសម្តែងដ៏អស្ចារ្យ នៅសាលមហោស្រព NABA នៅណាហ្គាទី២

(ភ្នំពេញ)៖ ក្នុងពេលថ្មីៗនេះ ណាហ្គាវើលដ៍ បាននាំកុមារ ជាង៥០០នាក់ មកពីអង្គការ សប្បុរសធម៌ចំនួន១២ នៅជុំវិញរាជ ធានីភ្នំពេញ មកទស្សនា ការសម្តែងដ៏អស្ចារ្យ ដែលផ្តល់ជូន ដល់សាធារ ណជនទូទៅ ចូលទស្សនា ដោយសេរី នៅសាល មហោស្រព NABA នៅណាហ្គាទី២។

អាន​បន្ត៖ កុមារជាង៥០០នាក់ មកពីអង្គការសប្បុរសធម៌ចំនួន១២ ចូលទស្សនាការសម្តែងដ៏អស្ចារ្យ...

កម្ពុជា-បង់ក្លាដែស គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគីឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅឆ្នាំ២០២០

(ភ្នំពេញ)៖ កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យ លទ្ធភាពចុះកិច្ច ព្រមព្រៀង ពាណិជ្ជកម្មជា មួយគ្នាថែមទៀត ដើម្បីបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។

អាន​បន្ត៖ កម្ពុជា-បង់ក្លាដែស គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម...