បណ្តាញសង្គម

លោកជំទាវ ម៉ែន សំអន សាទរនូវសមិទ្ធិផលថ្មីសន្លាងចំនួន ២ អគារ ដែលនឹងលេចចេញរូបរាងក្នុងពេលខាងមុខនេះ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានសម្ដែងការចូលរួមអបអរសាទរនូវសមិទ្ធិផលថ្មីសន្លាងចំនួន ២ អគារ ដែលនឹងលេចចេញរូបរាងក្នុងពេលខាងមុខនេះ។

អាន​បន្ត៖ លោកជំទាវ ម៉ែន សំអន សាទរនូវសមិទ្ធិផលថ្មីសន្លាងចំនួន ២ អគារ...

សម្ដេចតេជោហ៊ុនសែនអនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបសំដែងការគួរសម

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាតឲ្យលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណា

អាន​បន្ត៖ សម្ដេចតេជោហ៊ុនសែនអនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបសំដែងការគួរសម

ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកោះកុង»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកោះកុង» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។

អាន​បន្ត៖ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន...

ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច ស្វែងយល់ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង

(ភ្នំពេញ)៖ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា (គណៈកម្មការទី៣) រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។

អាន​បន្ត៖ ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច...

ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣៥១ ប៊ីលានរៀល កើន ២,៤៥ ភាគរយ

ភ្នំពេញ៖ យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥

អាន​បន្ត៖ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣៥១ ប៊ីលានរៀល កើន ២,៤៥...

រដ្ឋមន្ត្រីការងារ៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន

(ភ្នំពេញ)៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អាន​បន្ត៖ រដ្ឋមន្ត្រីការងារ៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ...

ក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំកម្មវិធី «សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់ការយល់ដឹង និងការពង្រឹងប្រសិទ្ធភាព តម្លាភាពប្រព័ន្ធគាំពារសង្គមកម្ពុជា

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំកម្មវិធី«សប្តាហ៍គាំពារសង្គម»រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយពិភាក្សាលើការពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈមូលបទ «អភិបាលកិច្ចល្អ និងភាពជឿជាក់របស់សាធារណជន»។

អាន​បន្ត៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំកម្មវិធី «សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣...

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទទួលពិធីបដិសណ្ឋារកិច្ចផ្លូវការពីសមភាគីនាយករដ្ឋមន្រ្តីឡាវ

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលពិធីបដិសណ្ឋារកិច្ចផ្លូវការក្រោ មវត្តមាននៃការធ្វើគារវកិច្ចវស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់សមភាគីឡាវលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ។

អាន​បន្ត៖ សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទទួលពិធីបដិសណ្ឋារកិច្ចផ្លូវការពីសមភាគីនាយករដ្ឋមន្...

គ.ជ.ប ផ្តល់បណ្ណជូនអ្នកសារព័ត៌មានជាតិចំនួន៨៦នាក់ ដើម្បីយកព័ត៌មានពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបណ្ណសម្គាល់ខ្លួនជូនអ្នកសារ-ព័ត៌មានជាតិ សរុបចំនួន ៨៦នាក់ មកពី១២អង្គភាព ដែលបានដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន សម្រាប់យកព័ត៌មានក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

អាន​បន្ត៖ គ.ជ.ប ផ្តល់បណ្ណជូនអ្នកសារព័ត៌មានជាតិចំនួន៨៦នាក់...

ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនសន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតរមួតឡើង

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូត

អាន​បន្ត៖ ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនសន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ...

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជន គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ ដូចជាគោលនយោបាយ នៃវិស័យអប់រំរបស់រាជរដ្ឋាភិបាល។

អាន​បន្ត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា...

សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា

ភ្នំពេញ៖ សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រមាណ ៧០ នាក់ ដឹកនាំដោយលោកស្រី ម៉ែន នារីវុឌ្ឍី ប្រធានប្រតិភូនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសិក្សា ស្វែងយល់ពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ស្ថាប័នកំពូលរបស់ជាតិមួយនេះ។

អាន​បន្ត៖ សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា

លោក ប្រាជ្ញ ចន្ទ៖ ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្

ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្តី្របោះឆ្នោត គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យមានប្រសិទ្ធភាព។

អាន​បន្ត៖ លោក ប្រាជ្ញ ចន្ទ៖ ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់...

គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និងសហព័ន្ធកីឡាបាល់បោះ រទេះជនពិការកម្ពុជា សហការគាំទ្រក្រុមបាល់បោះរទេះជនពិការ

ភ្នំពេញ៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) និង សហព័ន្ធកីឡាបាល់បោះរទេះជនពិការ (CWBF) នាថ្ងៃទី៩ ខែកុម្ភៈ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីគាំទ្រក្រុមបាល់បោះរទេះជនពិការកម្ពុជា សម្រាប់ឆ្នាំ ២០២៣។

អាន​បន្ត៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និងសហព័ន្ធកីឡាបាល់បោះ រទេះជនពិការកម្ពុជា...

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ប៉េកាំង ដោយសុវត្ថិភាព

(ភ្នំពេញ)៖ វេលាម៉ោង ១៣៖២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង ១២៖២០ នាទី ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ប៉េកាំង ដោយសុវត្ថិភាព

ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគដំណាំស្វាយចន្ទី ក្នុងតំបន់អតីតចម្ការមីន ខេត្តបាត់ដំបង

ក្រុមហ៊ុន Top Planning Japan Co.,LTD របស់ប្រទេសជប៉ុន មានបំណងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង សម្រាប់នាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ។

អាន​បន្ត៖ ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគដំណាំស្វាយចន្ទី ក្នុងតំបន់អតីតចម្ការមីន ខេត្តបាត់ដំបង

ស្ថាប័នរដ្ឋចំនួនពីរ បន្តកិច្ចសហការគ្នា ក្នុងការលើកកម្ពស់វិស័យសហគ្រិនភាព នៅកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និង សហគ្រិនខ្មែរ (KE) កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះហត្ថលេខាគាំទ្រ

អាន​បន្ត៖ ស្ថាប័នរដ្ឋចំនួនពីរ បន្តកិច្ចសហការគ្នា ក្នុងការលើកកម្ពស់វិស័យសហគ្រិនភាព...

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជាត្រៀមជាស្រេចធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងការបំពុលបរិស្ថាន

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេច ធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីធានានូវបរិស្ថានល្អ ធន់នឹងអាកាសធាតុ កាត់បន្ថយកាក់សំណល់ និងការបំពុលបរិស្ថាន ព្រមទាំងកាត់បន្ថយការរិករិលធម្មជាតិ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជាត្រៀមជាស្រេចធ្វើការជាមួយប្រទេសទាំងអស់...

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា រៀបចំកិច្ចប្រជុំពិនិត្យ និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង

ភ្នំពេញៈនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ៖

អាន​បន្ត៖ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា រៀបចំកិច្ចប្រជុំពិនិត្យ...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។

អាន​បន្ត៖ ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន

សមាគមអ្នកផលិត និងនាំចេញផលិតផល​ត្រចៀកកាំកម្ពុជា គ្រោងរៀបចំដេញថ្លៃសម្បុក​ត្រចៀកកាំ

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ ក្នុងគោលបំណងជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វ ត្រចៀកកាំក្នុងការលក់សម្បុកត្រចៀកកាំ ស្វែងរកដៃគូ ឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ។

អាន​បន្ត៖ សមាគមអ្នកផលិត និងនាំចេញផលិតផល​ត្រចៀកកាំកម្ពុជា គ្រោងរៀបចំដេញថ្លៃសម្បុក​ត្រចៀកកាំ