បណ្តាញសង្គម

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកុម្ភៈ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ក៏គ្មានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

គ.ជ.ប បង្ហាលទ្ធផលកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៤ ឯកសារពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងឯកសារសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

អាន​បន្ត៖ គ.ជ.ប បង្ហាលទ្ធផលកិច្ចប្រជុំដើម្បីពិនិត្យ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយ ១នាក់ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ ១នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

គណបក្សចលនាប្រជាធិបតេយ្យ ប្រកាសគាំទ្រសេចក្តីថ្លែងការណ៍របស់ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ចំពោះករណី លោក សុន ឆ័យ

(ភ្នំពេញ)៖ គណបក្សចលនាប្រជាធិបតេយ្យ នៅថ្ងៃនេះបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ លើករណី លោក សុន ឆ័យ ពាក់ព័ន្ធនឹងការផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ដែលបកស្រាយមានចរិតកេងចំណេញនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គណបក្សចលនាប្រជាធិបតេយ្យ៖

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីការលើកទឹកចិត្ត ចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ចេញប្រកាស ស្តីពីការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីការលើកទឹកចិត្ត...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកុម្ភៈ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ២នាក់ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អាន​បន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ...

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃ​ «កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣»

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី «លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣»។

អាន​បន្ត៖ ក្រសួងការបរទេស បង្ហាញលទ្ធផលនៃ​...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ...

ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៥.៤លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

(ភ្នំពេញ)៖ ខែដំបូងឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ៥.៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

អាន​បន្ត៖ ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ៤នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

និយ័តករអាជីវកម្មអចលនវត្ថុ កោះអញ្ជើញក្រុមហ៊ុនចំនួន៤ ឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណ

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកោះអញ្ជើញឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណ។

អាន​បន្ត៖ និយ័តករអាជីវកម្មអចលនវត្ថុ កោះអញ្ជើញក្រុមហ៊ុនចំនួន៤ ឱ្យបង់ប្រាក់ផាកពិន័យ...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ...

គ.ជ.ប នឹងចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់បក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ

(ភ្នំពេញ)៖ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតបានស្វែងយល់អំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នឹងធ្វើការចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អាន​បន្ត៖ គ.ជ.ប នឹងចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់បក្សនយោបាយ...

អភិបាលខេត្តត្បូងឃ្មុំ ដាក់វិធានក្តៅទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់រួមសហការគ្នាទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ដាក់វិធានក្តៅទប់ស្កាត់...

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ចំណាត់ការសំណុំរឿងអត្រានុកូលដ្ឋាល

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ចំណាត់ការសំណុំរឿងអត្រានុកូលដ្ឋាល។

អាន​បន្ត៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី...

សមាគម អង្គការ ១២ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ សមាគម និងអង្គការចំនួន ១២ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងការគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោយមើលឃើញនូវសារៈសំខាន់នៃគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រមួងនេះ ដែលពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចជាតិ និងការដឹកទំនិញ ព្រមទាំងពេលវេលា ដែលបានប្រសិទ្ធិនាមថា ព្រែកជីកហ្វូណន-តេជោ ដែលជាផ្លូវនាវាចរតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។

អាន​បន្ត៖ សមាគម អង្គការ ១២ស្ថាប័ន...

និយ័តករមូលបត្រកម្ពុជា​នឹងចុះត្រួតពិនិត្យ​ការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន​ស៊ីអាយស៊ី ផាតនើរ ដើម្បីធានា​ផលប្រយោជន៍របស់វិនិយោគិន

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា ( ន. ម. ក.) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់សាធារណជន និងវិនិយោគិនទាំងអស់របស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ មក. (ស៊ីអាយស៊ី ផាតនើរ) ទាក់ទងនឹងការទទួលបាននូវការរាយការណ៍ជាបន្តបន្ទាប់របស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ អំពីស្ថានភាពវិបត្តិសន្ទនីយភាពសាច់ប្រាក់ពាក់ព័ន្ធនឹងការគ្រប់គ្រងមូលនិធិរបស់វិនិយោគិន។

អាន​បន្ត៖ និយ័តករមូលបត្រកម្ពុជា​នឹងចុះត្រួតពិនិត្យ​ការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន​ស៊ីអាយស៊ី...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ៤នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕