បណ្តាញសង្គម

សារលិខិតសម្តេចហ៊ុនសែន ជូនចំពោះឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃពះរាជាណាចក្រកម្ពុជា

សារលិខិតសម្តេចហ៊ុនសែន ជូនចំពោះឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃពះរាជាណាចក្រកម្ពុជា

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម សហការជាមួយក្រុមគ្រូពេទ្យសម្តេច ហេង សំរិន នឹងមកពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ

ត្បូងឃ្មុំ៖ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តវៀតណាម សហការជាមួយ ក្រុមគ្រូពេទ្យ សម្តេច ហេង សំរិន នឹងមកពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ ទាំងអស់ ក្នុងន័យមនុស្សធម៌ នៅមន្ទីរពេទ្យ បង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧.៣០ នាទីព្រឹក។


ធនាគារជាតិនៃកម្ពុជា ប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ «ខ» និងក្របខណ្ឌ «គ» ៣០រូប

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តី ជូនដំណឹងមួយ ប្រកាសរៀបចំ ការប្រឡងជ្រើសរើស មន្ត្រីរាជការ ក្របខណ្ឌ «ខ» ចំនួន ១៥នាក់ និង ក្របខណ្ឌ «គ» ចំនួន ១៥នាក់ ដើម្បីបម្រើការងារ នៅធនាគារជាតិ នៃកម្ពុជា ។

អាន​បន្ត៖ ធនាគារជាតិនៃកម្ពុជា ប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ «ខ» និងក្របខណ្ឌ...

រញ្ជួយដីនៅនេប៉ាល់​អ្នកស្លាប់កើនដល់​ជាង៧ពាន់នាក់​ហើយ​

នេប៉ាល់ ៖ គ្រោះធម្មជាតិ រញ្ជួយដី កម្លំាង៧,៨រីស្ទ័រ នៅក្នុងប្រទេសេនប៉ាល់ កាលពីថ្ងៃទី២២ ខែមេសា កន្លងមក ចំនួនមនុស្សស្លាប់ បានកើនដល់ ៧០៤០នាក់ និងរបួសជាង ១៤០០០នាក់ គិតត្រឹមរសៀល ថ្ងៃទី០៣ ឧសភា ២០១៥  ៕

ដកស្រង់ពី៖ កោះសន្តិភាព

ក្រសួងការងារ ប្រកាសពីការរៀបចំ កម្មវិធីវប្បធម៌ ការប្រឡង ជ្រើសរើស កម្មការិនីសម្រស់ឯក ក្នុងទិវា ពលកម្ម អន្តរជាតិ១ឧសភា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការរៀបចំ វេទិកាការងារមួយ នៅក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ខាងមុខនេះ សម្តៅពិភាក្សា និងស្វែងរកដំណោះស្រាយ រួមគ្នាលើបញ្ហាកង្វល់ ឬសំណូមពរជាអាទិភាព របស់បងប្អូន កម្មករនិយោជិត និងនិយោជករួមទាំងរៀប ចំកម្មវិធីវប្បធម៌ ការប្រឡងជ្រើសរើស កម្មការិនីសម្រស់ឯក ប្រចាំឆ្នាំផងដែរ។

អាន​បន្ត៖ ក្រសួងការងារ ប្រកាសពីការរៀបចំ កម្មវិធីវប្បធម៌ ការប្រឡង ជ្រើសរើស...

លិខិតអញ្ជើញ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ក្នុងពិធីបញ្ជុះខ័ណ្ឌសីមា និងពុទ្ធាភិសេក សម្ពោធឲ្យប្រើប្រាស់ ព្រះវិហារ និងសមិទ្ធិផលនានា នៅវត្តសុវណ្ណរាម ( វត្តសន្ទៃទី២ )

លិខិតអញ្ជើញថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ក្នុងពិធីបញ្ជុះខ័ណ្ឌសីមា និងពុទ្ធាភិសេក សម្ពោធឲ្យប្រើប្រាស់ព្រះវិហារ និងសមិទ្ធិផលនានា  នៅវត្តសុវណ្ណរាម(វត្តសន្ទៃទី២)។

អាន​បន្ត៖ លិខិតអញ្ជើញ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ...

ភរិយា​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក អូបាម៉ា អញ្ជើញមកទស្សនៈកិច្ច​នៅ​កម្ពុជា

ភរិយាលោកប្រធានាធិបតីអាមេរិក បារ៉ាក អូបាម៉ា អញ្ជើញមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃ២០មីនា មានរយៈពេល៣ថ្ងៃ ៕

 

 

 

ព្រះមហាក្សត្រ តែងតាំង មន្រ្តីហ្វ៊ុនស៊ិនប៉ិច ២៤រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចត្រាស់ បង្គាប់តែងតាំង មន្រ្តីជាន់ខ្ពស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច ២៤រូប ជាទីប្រឹក្សារ បស់រាជរដ្ឋាភិបាល។

អាន​បន្ត៖ ព្រះមហាក្សត្រ តែងតាំង មន្រ្តីហ្វ៊ុនស៊ិនប៉ិច ២៤រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល

ព្រះមហាក្សត្រ ដាក់មន្រ្តីនគរបាល ជាន់ខ្ពស់ ៣៤រូបឲ្យចូលនិវត្ត

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ ព្រះរាជក្រឹត្យ ដាក់មន្រ្តី នគរបាលជាតិ ៣៤ រូប ចាប់ពីផ្កាយ១ រហូតដល់ ផ្កាយ៤ ឲ្យចូលនិវត្ត ចាប់ពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះតទៅ។

អាន​បន្ត៖ ព្រះមហាក្សត្រ ដាក់មន្រ្តីនគរបាល ជាន់ខ្ពស់ ៣៤រូបឲ្យចូលនិវត្ត

រដ្ឋសភា បង្កើតក្រុមការងារ តាក់តែងសេចក្តី ព្រាងច្បាប់ ស្តីពី «ផ្ទះជួល»

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានសម្រេចបង្កើតក្រុមការងារ តាក់តែងសេចក្តី ព្រាងច្បាប់ស្តីពី «ផ្ទះជួល» ដែលមានសមាសភាព ចំនួន ៨រូប ដោយ ៤រូប មកពីគណបក្ស ប្រជាជនកម្ពុជា និង៤រូប ផ្សេងទៀត មកពីគណបក្ស សង្រ្គោះជាតិ។

អាន​បន្ត៖ រដ្ឋសភា បង្កើតក្រុមការងារ តាក់តែងសេចក្តី ព្រាងច្បាប់ ស្តីពី «ផ្ទះជួល»

ក្រសួងធនធានទឹក បង្ហាញពីបញ្ហា អាកាសធាតុ ក្នុងរដូវប្រាំងឆ្នាំនេះ

ភ្នំពេញ៖ ក្រសួង ធនធានទឹក និង ឧតុនិយម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ  អាកាសធាតុ ក្នុង រដូវប្រាំង ឆ្នាំនេះ បន្ទាប់ ពីខ្លួនបានធ្វើការ  តាមដាន និង ព្យាករណ៍ រួចរាល់នោះ។

អាន​បន្ត៖ ក្រសួងធនធានទឹក បង្ហាញពីបញ្ហា អាកាសធាតុ ក្នុងរដូវប្រាំងឆ្នាំនេះ

ក្រសួងរៀបចំដែនដី ដាក់ចេញនូវច្បាប់ និងបទដ្ឋានគតិយុត្តិ មួយចំនួន ដល់អ្នកចង់សាងសង់សំណង់ ណាមួយ

ភ្នំពេញ ៖ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ ចេញនូវច្បាប់ និងបទដ្ឋាន គតិយុត្តិមួយចំនួន ទៅដល់សាធារណជន ដែលចង់ សាងសង់  នូវសំណង់អគារណាមួយនោះ។

យោង  តាម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់  ចេញនូវច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តិជាច្រើន ដើម្បី  ។ ជាមួយគ្នានេះ ក្រសួ ង ក៏បាន ធ្វើកា រ ផ្សព្វផ្សាយ ជា បន្តបន្ទាប់ ដល់ ភាគីពាក់ព័ន្ធ និងអង្គភាព

ក្រោមឱវាទ ក្រសួង គ្រប់ផ្នែក គ្រប់ថ្នាក់ ដើម្បី អនុវត្ត ឲ្យ មានប្រសិទ្ធភាពនូវច្បាប់ និ ងលិខិត បទដ្ឋាន   គតិយុត្តិទាំងនេះ តាមគ្រប់ មធ្យោបាយ រាប់ទាំង ការធ្វើ សិក្ខាសាលា  ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដល់គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ សេចក្តីប្រកាស ព័ត៌ដដែល បានបន្ថែមថា យោងតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិជាធរមាន ដែលក្រសួង បានធ្វើ ការផ្សព្វផ្សាយ ជាបន្តបន្ទាប់ ដល់គ្រប់ភាគីពាក់ព័ន្ធ និង អង្គភាព  ក្រោមឱវាទគ្រប់ផ្នែក គ្រប់ថ្នាក់កន្លងមក ក្រសួងសូម ជូនដំណឹង ដល់សាធារណជន ដែលត្រូវ ការសាងសង់ត្រូវជ្រាបនូវច្បាប់ និងបទដ្ឋានគតិយុត្តិមួយចំនួន ។

ច្បាប់ និងបទដ្ឋានគតិយុត្តនោះ រួមមាន ទី១-រាល់ការសាងសង់ ត្រូវមានលិខិត អនុញ្ញាតសាងសង់ និងលិខិតបើកការ ដ្ឋានសាងសង់, ទី២-ម្ចាស់សំណង់ ត្រូវជួលតែក្រុមហ៊ុនសាងសង់ ឬក្រុមជាងដែលបានចុះបញ្ជី ត្រឹមត្រូវ និងមានវិញ្ញា បនបត្រធានារ៉ាប់រងការដ្ឋាន និងទី៣-អាជ្ញាធរ គ្រប់ថ្នាក់ ត្រូវសហការគ្នា តាមដានគ្រប់ការដ្ឋាន សាងសង់ ឲ្យ ប្រព្រឹត្ត ទៅស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមាន ។ ប្រភព ខាងលើ បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងត្រូវអនុវត្តឲ្យបានត្រឹម ត្រូវ ៕

ដកស្រង់ពី៖ដើមអម្ពិល

ក្រុមហ៊ុនទ្រីភាព ប្រកាសឲ្យអាជ្ញាធរ ចាត់វិធានការក្រុម ឈ្មួញ យកឈ្មោះ របស់ខ្លួន ទៅរកស៊ី ឈើខុសច្បាប់

ភ្នំពេញ៖ ក្រុមហ៊ុនឧកញ៉ាទ្រីភាព បានប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទៅក្រុមឈ្មួញរកស៊ីឈើ មួយចំនួន ដែលបានប្រើប្រាស់ឈ្មោះរបស់ឧកញ៉ា ទ្រី ភាព និង ក្រុមហ៊ុនទ្រីភាពគ្រុប ដើម្បីបិទបាំងការកស៊ីខុសច្បាប់គេចវេសពីការតាមច្បាប់របស់សមត្ថកិច្ច និង អាជ្ញាធរ។

អាន​បន្ត៖ ក្រុមហ៊ុនទ្រីភាព ប្រកាសឲ្យអាជ្ញាធរ ចាត់វិធានការក្រុម ឈ្មួញ យកឈ្មោះ របស់ខ្លួន...

រថយន្តហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្តហ្វុយហ្សូ របួសធ្ងន់ស្រាល ២នាក់

ត្បូងឃ្មុំ៖ គ្រោះថ្នាក់ចរាចរ ដោយសារ រថយន្ត ហ្វុយហ្សូ ឈប់មិនស៊ីញូ ភ្លើងស្តុបក្រោយ ហើយរថយន្ត ហ៊ីយ៉ាន់ដាយ បានបើក ទៅបុកពេញទំហឹង ចំពីក្រោយ បណ្តាលឲ្យអ្នកបើកបរ បាក់ជើងស្តាំខ្ទេច និងព្រូបាក់ជើង ទាំងពីរខ្ទេច រីឯអ្នកបើកបរ រថយន្តហ្វុយហ្សូ រត់គេចខ្លួនបាត់។

អាន​បន្ត៖ រថយន្តហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្តហ្វុយហ្សូ របួសធ្ងន់ស្រាល ២នាក់

សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ របស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ខួប១០ឆ្នាំ ថ្វាយព្រះមហាក្សត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខា ដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តំណាងអោយ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ព្រមទាំង ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ក៍ដូចជា ព្រះសង្ឃ និងប្រជាពលរដ្ឋ ទួទាំងប្រទេស ។

អាន​បន្ត៖ សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ...

សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ របស់ក្រសួងព័ត៌មាន

ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ខួប១០ឆ្នាំ ថ្វាយព្រះមហាក្សត្រ របស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខា ដោយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ តំណាងអោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក-អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ ទីប្រឹក្សា ជំនួយ និងមន្រ្តីរាជការ ក្រោមឱវាទទាំងអស់។

អាន​បន្ត៖ សារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីគ្រងរាជសម្បត្តិ ថ្វាយព្រះមហាក្សត្រ...

អ្នក​វិទ្យាសាស្ត្រ​ រក​ឃើញ​ថា​ ត្រី ​គឺជា​សត្វ ​ដំបូង​ដែល​មាន​កា រ​រួមភេទ​កាល​ពី​ ៤៣០​លាន​ឆ្នាំ​មុន​នេះ

ភស្តុតាងដំបូង នៃការរួមភេទ ត្រូវបានរកឃើញ នៅលើផូស៊ីល របស់សត្វត្រីពីបុរាណ ដែលបានចាប់ផ្តើមធ្វើ សកម្មភាពនៅក្នុងរសៀលមិនធម្មតា នេះជាយូរលង់ណាស់ មកហើយនៅមុន ការទស្សន៍ទាយ ពីដើមដំបូងទៅទៀត។

អាន​បន្ត៖ អ្នក​វិទ្យាសាស្ត្រ​ រក​ឃើញ​ថា​ ត្រី ​គឺជា​សត្វ ​ដំបូង​ដែល​មាន​កា...

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសលុបចោល អនុក្រឹត្យ ផ្តល់ដីសម្បទានសេដ្ឋកិច្ច ក្នុងតំបន់ឧទ្យានជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលុបចោល រាល់អនុក្រឹត្យ ពាក់ព័ន្ធការផ្តល់ ផ្ទៃដីសម្បទាន សេដ្ឋកិច្ចទំហំ ១.៦៣៥ហិកតា ស្ថិតនៅក្នុងតំបន់ ឧទ្យានជាតិ ក្នុងខេត្តព្រះសីហនុ កំពង់ស្ពឺ និង ខេត្តកោះកុង។ ផ្ទៃដីទាំងអស់ ត្រូវដកហូតមកជា សម្បត្តិរដ្ឋ និងគ្រប់គ្រង ដោយក្រសួងបរិស្ថាន។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសលុបចោល អនុក្រឹត្យ ផ្តល់ដីសម្បទានសេដ្ឋកិច្ច...

អនុក្រឹត្យ ស្តីពីប្រតិទិន ឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០១៥ របស់ រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញ អនុក្រឹត្យ ស្តីពីប្រតិទិន ឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០១៥ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ អនុក្រឹត្យ ស្តីពីប្រតិទិន ឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិក កម្មករ...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕