បណ្តាញសង្គម

សមាភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រៀមជួបចរចាគ្នា នាព្រឹកថ្ងៃនេះ

ភ្នំពេញ៖ ខាងក្រោមនេះ សមាភាពក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្ស និងគណបក្ស សង្គ្រោះជាតិ ដែលដឹកនាំដោយ ឯកឧត្តម សម រង្សុី ប្រធានគណបក្ស ដែលនឹងត្រូវ ជួបចរចាគ្នា នាព្រឹកថ្ងៃទី២២ ខែកក្កដានេះ នៅវិមានព្រឹទ្ធសភា វេលាម៉ោង ៩ព្រឹក។

អាន​បន្ត៖ សមាភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រៀមជួបចរចាគ្នា...

សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ផ្តល់អណ្តូងទឹក ជូនអ្នកភូមិព្រះធាតុ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សា ព្រះមហាក្សត្រ និងជា ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២០ ខែកក្កដានេះ បានផ្តល់នូវអណ្តូងទឹក ដល់អ្នកភូមិ ព្រះធាតុ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ដែលកំពុងខ្វះខាតទឹកស្អាត សម្រាប់ប្រើ ប្រាស់។

អាន​បន្ត៖ សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ផ្តល់អណ្តូងទឹក ជូនអ្នកភូមិព្រះធាតុ...

ឯកឧត្តម ​ខៀវ​ កាញារីទ្ធ​ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ស្ថានីយ៍ទូរទស្សន៍ ខ្សែកាប្លិ៍ ខេស៊ី

កំពង់ឆ្នាំង៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការ ស្ថានីយ៍ទូរទស្សន៍ ខ្សែកាប្លិ៍ ខេស៊ី (KC) ខេត្តកំពង់ឆ្នាំង ដែលស្ថិតក្នុងសង្កាត់ខ្សាប ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ។

អាន​បន្ត៖ ឯកឧត្តម ​ខៀវ​ កាញារីទ្ធ​ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ស្ថានីយ៍ទូរទស្សន៍...

The Parkson Phnom Penh City Centre Mall នឹងសាងសង់ឡើង នៅតាមមហាវិថីសហព័ន្ឋរុស្សី រាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ ផ្សារទំនើប AEON បានសម្ភោធដាក់ អោយដំណើរការ នៅក្នុងភ្នំពេញ ដែលបានទាក់ទាញ អតិថិជនជាច្រើន។ ដោយសារកំណើន ប្រជាពលរដ្ឋ និងការរីកចម្រើន ផ្នែកមុខរបរ និងការងារ នៅក្នុងទីក្រុង គឺយើងត្រូវការ នូវអាគារពាណិជ្ជកម្ម និងផ្សារទំនើប បែបនេះជា ច្រើនថែមទៀត នៅក្នុងប្រទេស។

អាន​បន្ត៖ The Parkson Phnom Penh City Centre Mall នឹងសាងសង់ឡើង...

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ជួបគ្នាជាថ្មី នៅថ្ងៃអង្គារនេះ ដោះស្រាយបញ្ចប់ បញ្ហានយោបាយ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរួម របស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូល គណបក្សទាំងពីរ សម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ នឹងជួបចរចាដោះស្រាយ បញ្ចប់បញ្ហានយោបាយ នាថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីនាំមកនូវ ឧត្តមប្រយោជន៍ ជូនប្រទេសជាតិ និងប្រជារាស្រ្ត។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ជួបគ្នាជាថ្មី នៅថ្ងៃអង្គារនេះ...

ក្រសួងព័ត៌មាន គ្រោងបង្កើត បណ្ឌិតសភាភាពយន្ត នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសពីបំណងរបស់ខ្លួន ដោយចង់បង្កើត បណ្ឌិតសភា ភាពយន្តមួយឡើង នៅក្នុងប្រទេសកម្ពុជា ។

អាន​បន្ត៖ ក្រសួងព័ត៌មាន គ្រោងបង្កើត បណ្ឌិតសភាភាពយន្ត នៅកម្ពុជា

ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងអាជ្ញាធររាជធានី ពិភាក្សាការងារ កែសម្រួលរង្វង់មូល ស្ពានជ្រោយចង្វារ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ រវាងអាជ្ញាធរ រាជធានីភ្នំពេញ ជាមួយតំណាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាង ក្រុមហ៊ុនចិន ស្ថាបនាស្ពាន ជ្រោយចង្វារថ្មី ដើម្បីពិភាក្សាលើ ការកែសម្រួល រង្វង់មូល ស្ពានជ្រោយចង្វារ ត្រើយខាងលិច និងប្រព័ន្ធផ្លូវមួយ ចំនួនជុំវិញ គល់ស្ពាននេះ ។

អាន​បន្ត៖ ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងអាជ្ញាធររាជធានី ពិភាក្សាការងារ...

សាលារាជធានីភ្នំពេញ បញ្ឈប់ការជីករណ្តៅដី និងការចាក់ដី ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានបញ្ឈប់ក្រុមហ៊ុន អាជីវកម្ម ជីកដីទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងធ្វើសកម្មភាព ហើយមាន លិខិតអនុញ្ញាត អស់សុពលភាព និងគ្មានលិខិត អនុញ្ញាតនោះ ត្រូវបញ្ឈប់ សកម្មភាពជីកដី ចាប់ពីពេលនេះតទៅ។

អាន​បន្ត៖ សាលារាជធានីភ្នំពេញ បញ្ឈប់ការជីករណ្តៅដី និងការចាក់ដី ក្នុងភូមិសាស្រ្ត...

ពិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៣៦០០អង្គ ឧទ្ទិសព្រះរាជកុសល ថ្វាយព្រះបរមរតនកោដ្ឋ នៅមុខព្រះបរមរាជវាំង

ភ្នំពេញ៖ បន្ទាប់ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានបញ្ចុះក្នុង ព្រះបរមចេតិយ៍ នៅម៉ោង ៦ព្រឹក ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៤ រួចរាល់ហើយ នៅម៉ោងប្រមាណ ៨៖២២នាទីព្រឹកនេះ ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋ ដែលបានចូលរួម បានរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៣៦០០អង្គ ដើម្បីឧទ្ធិកុសលដល់ ព្រះបរមរតនកោដ្ឋ ដែលបានសោយទីវង្គត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាពេលកន្លងមក៕

អាន​បន្ត៖ ពិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៣៦០០អង្គ ឧទ្ទិសព្រះរាជកុសល...

ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បញ្ចុះក្នុងព្រះបរមចេតិយ៍ នៅម៉ោង៦ព្រឹក ថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ ពេលវេលា នៃការបញ្ចុះ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ ក្នុងព្រះបរមចេតិយ៍ ប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៦ព្រឹក តាមកម្មវិធីសាសនា និងតាមការសព្វ ព្រះរាជហឫទ័យ របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

អាន​បន្ត៖ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បញ្ចុះក្នុងព្រះបរមចេតិយ៍ នៅម៉ោង៦ព្រឹក ថ្ងៃសៅរ៍នេះ

ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ បញ្ចប់ទៅដោយរលូន

ភ្នំពេញ៖ ក្នុងថ្ងៃដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា "ព្រះបរម រតនកោដ្ឋ" នៅថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៤ មានសកម្មភាពរស់រវើក ដោយមាន ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា នៅទូទាំងប្រទេស បានអ្នកចូលរួមយ៉ាងច្រើនកុះករ ហើយបាន បញ្ចប់ទៅរលូនយ៉ាងល្អប្រសើរ។

អាន​បន្ត៖ ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ បញ្ចប់ទៅដោយរលូន

ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានរំកិលចេញពី ព្រះបរមរាជវាំង នៅម៉ោង ៧ព្រឹក

ភ្នំពេញ៖ នៅព្រឹកម៉ោង ៧ព្រឹក ថ្ងៃសុក្រ ទី១១ ខែកក្កដានេះ ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ត្រូវបានរំកិលចេញពី ព្រះមហាប្រាសាទ ក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជវត្តមាន ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រមទាំងព្រះរាជរង្សានុវង្ស សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា រាប់ម៉ីននាក់ ។

អាន​បន្ត៖ ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានរំកិលចេញពី ព្រះបរមរាជវាំង នៅម៉ោង...

លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានអញ្ជើញ ប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៧ ក្នុងស្រុកកោះសូទិន

កំពង់ចាម៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅវត្តជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ឧត្តមភរិយា ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអ្នករួមដំណើរ បានអញ្ជើញប្រគេន ទៀនព្រះវស្សា ដល់វត្តចំនួន ៧ មកពីឃុំចំនួន ៣ គឺឃុំពង្រ ឃុំមហាលាភ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

អាន​បន្ត៖ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានអញ្ជើញ ប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៧...

ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ នាព្រឹកស្អែក នឹងមានការបាញ់កាំភ្លើងធំ ១០១ណាត់

ភ្នំពេញ៖ ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៧ និង២០ នាទីព្រឹក ស្អែកនេះ នឹងមានបាញ់កាំភ្លើងធំ ១០១ណាត់។ គ្រប់វត្តអារាម ទូទាំងប្រទេស នឹងមានប្រគុំភ្លេងពិណពាទ្យ ទូងស្គរ វាយគង វាយជួង ឲ្យបានព្រមៗគ្នា ព្រមទាំងមានបាញ់កាំជ្រួចផងដែរ នៅមុខព្រះបរមរាជវាំង នៅម៉ោង ២០:០០យប់ មានរយៈពេល ៣យប់ គឺថ្ងៃទី ១០-១១-១២ ខែកក្កដា ឆ្នាំ២០១៤។

អាន​បន្ត៖ ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ នាព្រឹកស្អែក...

រៀបចំព្រះរាជពិធី សែនក្រុងពាលី ក្នុងបរិវេណ ព្រះឧបោសថរតនារាម ព្រះវិហារ ព្រះកែវមរកត ព្រះបរមរាជវាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ ក្នុងព្រះបរមរាជវាំង មានរៀបចំព្រះរាជពិធី សែនក្រុងពាលី ក្នុងបរិវេណ ព្រះឧបោសថរតនារាម ព្រះវិហារ ព្រះកែវមរកត ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យដង្ហៃ ព្រះកោដ្ឋព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ។

អាន​បន្ត៖ រៀបចំព្រះរាជពិធី សែនក្រុងពាលី ក្នុងបរិវេណ ព្រះឧបោសថរតនារាម ព្រះវិហារ...

ពិធីរាប់បាត្រព្រះសង្ឃ ៣៦០០អង្គ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃ១០ ខែកក្កដានេះ

ភ្នំពេញ៖ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យដង្ហៃ ព្រះកោដ្ឋព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ មានពិធីរាប់បាត្រ ព្រះសង្ឃ ៣៦០០អង្គ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៤។ ពិធីនេះ ប្រារព្ធធ្វើឡើង ដើម្បីថ្វាយ ព្រះរាជកុសលផលបុណ្យ ចំពោះដួង ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមឲ្យទ្រង់ បានយាងទៅកាន់ ឋានព្រះបរមសុគតិភព។

អាន​បន្ត៖ ពិធីរាប់បាត្រព្រះសង្ឃ ៣៦០០អង្គ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃ១០ ខែកក្កដានេះ

អ្នកនាំពាក្យ ស្ថានទូតវៀតណាម៖ ខ្ញុំមិនសុំទោស ហើយអ្នកតវ៉ា រំលោភច្បាប់កម្ពុជា និងអន្តរជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យ ស្ថានទូតវៀតណាម លោក ត្រឹង វ៉ានថុង (Trung Van Thong) ឆ្លើយតបនឹង ការតវ៉ារបស់ ប្រជាពលរដ្ឋខ្មែរនៅ ព្រឹកថ្ងៃអង្គារនេះថា លោក នឹងមិនសុំទោសតាមការ ទាមទារលើ ការថ្លែងរបស់លោកឡើយ ដោយចាត់ទុកការតវ៉ា ជាការរំលោភច្បាប់កម្ពុជា និងអន្តរជាតិ។

អាន​បន្ត៖ អ្នកនាំពាក្យ ស្ថានទូតវៀតណាម៖ ខ្ញុំមិនសុំទោស ហើយអ្នកតវ៉ា រំលោភច្បាប់កម្ពុជា...

សាកល្បង​ ព្រះរាជពិធីដង្ហែ ​ព្រះ​បរម​អដ្ឋិ​ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាលើក​ទី២ នៅ​ព្រឹក​នេះ

ភ្នំពេញ៖ ការហាត់សាកល្បង ព្រះរាជពិធីបុណ្យដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាលើកទី២ ត្រូវបានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃអង្គារនេះ  នៅខាងមុខ ព្រះបរមរាជវាំង ដោយមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ជាច្រើនរយនាក់ផងដែរ ។

អាន​បន្ត៖ សាកល្បង​ ព្រះរាជពិធីដង្ហែ ​ព្រះ​បរម​អដ្ឋិ​ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ...

ទស្សនៈជុំវិញ ការប្រារព្ធខួប នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក

ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះ រដ្ឋាភិបាលកម្ពុជា ប្រារព្ធខួប នៃការដាក់ប្រាសាទព្រះវិហារ ទៅក្នុងសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលពិធីនេះធ្វើឡើង នៅប្រាសាទព្រះវិហារ។

អាន​បន្ត៖ ទស្សនៈជុំវិញ ការប្រារព្ធខួប នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ...

ក្រុមហ៊ុនអាមេរិកាំង៣ នឹងមកកម្ពុជាឆាប់ៗនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសអោយដឹងថា នៅក្នុងខែក្រោយនេះ តំណាងក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិក ចំនួន៣ នឹងមកកម្ពុជា ដើម្បីស្វែងរកលទ្ធភាព បោះទុនវិនិយោគ នៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍មួយនេះ។

អាន​បន្ត៖ ក្រុមហ៊ុនអាមេរិកាំង៣ នឹងមកកម្ពុជាឆាប់ៗនេះ

ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ

ត្បូងឃ្មុំ៖ ដោយមានកិច្ចខំប្រឹងប្រែង ស្រាវជ្រាវ និងចំណង់ នៃការចែករំលែក ហេតុដូចនេះហើយទើប មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ មានកិត្តិយស សូមចែកជូន នូវព័ត៌មាន ស្តីពី ឈ្មោះថ្នាក់ដឹកនាំ ដែលជា អភិបាល នៃគណៈអភិបាល និងប្រធានក្រុមប្រឹក្សា ខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ដូចមានបង្ហាញ ក្នុងរូបខាងក្រោម។

អាន​បន្ត៖ ឈ្មោះ អភិបាល និងប្រធានក្រុមប្រឹក្សា ខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ