បណ្តាញសង្គម

កងទ័ពកម្ពុជា សមយុទ្ធ បាញ់គ្រាប់ពិត បង្ហាញសមត្ថភាព ក្រោយបញ្ចប់ ការហ្វឹកហ្វឺន

កំពង់ស្ពឺ៖ កងទ័ពកម្ពុជា ជាង ៥០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ បានធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ប្រភេទកាំភ្លើងធំ និង រថពាសដែក បង្ហាញសមត្ថភាព របស់ខ្លួន បន្ទាប់ពីពួកគេបានបញ្ចប់ វគ្គហ្វឹកហ្វឺន អស់ជាច្រើនខែ ដោយជោគជ័យ។

អាន​បន្ត៖ កងទ័ពកម្ពុជា សមយុទ្ធ បាញ់គ្រាប់ពិត បង្ហាញសមត្ថភាព ក្រោយបញ្ចប់ ការហ្វឹកហ្វឺន

មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និងសំណង់ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា

ដោយផ្តើមជីវិត នៅក្នុងគ្រួសារ មានសន្តានព្រះធម៌ ពេញខ្លួន លោកជំទាវ ឧកញ៉ា មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានថ្វាយជីវិត របស់ខ្លួន ទៅនឹងព្រះពុទ្ធសាសនា ស្ទើរពេញមួយជីវិត ទៅហើយ ហើយនៅជីវិតចុងក្រោយនេះ ស្ត្រីដែលលះបង់កិលេស មិនយកគ្រួសារ ដើម្បីសាសនារូបនេះ បាននិងកំពុងលះបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងកៀរគរ ពុទ្ធសាសនិកទាំងអស់ សាងសង់នូវ មហាសំណង់ប្រាសាទ ដ៏អស្ចារ្យបំផុត មានកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ នៅលើស្ថានសួគ៌បៃតង ភ្នំគិរីរម្យ ដោយដាក់ឈ្មោះថា «មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជា»។ 

អាន​បន្ត៖ មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និងសំណង់ មជ្ឈមណ្ឌលវប្បធម៌...

រដ្ឋសភាជាតិ បោះឆ្នោតផ្ដល់ សេចក្ដី​ទុកចិត្ត រួចហើយ នូវគណៈកម្មការជំនាញ ទាំង១០

ភ្នំពេញ៖ សមាជិករដ្ឋសភា ចំនួន១២២រូប ក្នុងចំណោម១២៣រូប បានបោះឆ្នោត បំពេញបន្ថែម រួចហើយនូវ សមាសភាព គណៈកម្មការ ទាំង១០ នៃរដ្ឋសភា ខណៈប្រធានគណៈកម្មការ ចំនួនពីររូបរបស់ គណបក្សសង្គ្រោះជាតិ មិនជាប់ជាប្រធាន ដូចការគ្រោងទុកនោះទេ។

អាន​បន្ត៖ រដ្ឋសភាជាតិ បោះឆ្នោតផ្ដល់ សេចក្ដី​ទុកចិត្ត រួចហើយ នូវគណៈកម្មការជំនាញ ទាំង១០

លទ្ធផល នៃការកិច្ចប្រជុំ បោះឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាថ្មី នាថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៤

ភ្នំពេញ៖ បន្ទាប់ពី ការបើកកិច្ចប្រជុំ បោះឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាថ្មី នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ការអញ្ជើញចូលរួម ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយ អនុលោមតាម កិច្ចព្រមព្រៀង បិទបញ្ចប់ វិបត្តិនយោបាយ របស់ថ្នាក់ដឹកនាំកំពូល កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤ នាវិមានព្រឹទ្ធសភា។

អាន​បន្ត៖ លទ្ធផល នៃការកិច្ចប្រជុំ បោះឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាថ្មី...

លោកជំទាវ កែ សុវណ្ណរ័ត្ន ជំនួស លោកជំទាវ មូរ សុខហួរ ខណៈ ឯកឧត្តម ហូ វ៉ាន់ ជំនួស ឯកឧត្តម យឹម សុវណ្ណ

ភ្នំពេញ ៖ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន បានឡើងប្រកាស នៅក្នុងកិច្ចប្រជុំ វគ្គ២ នៅរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នេះថា លោកជំទាវ កែ សុវណ្ណរ័ត្ន ឡើងជំនួស លោកជំទាវ មូរ សុខហួរ ចំណែក ឯកឧត្តម ហូ វ៉ាន់ ឡើងជំនួស ឯកឧត្តម យឹម សុវណ្ណ ។

អាន​បន្ត៖ លោកជំទាវ កែ សុវណ្ណរ័ត្ន ជំនួស លោកជំទាវ មូរ សុខហួរ ខណៈ ឯកឧត្តម ហូ វ៉ាន់ ជំនួស...

ឯកឧត្តម កឹម សុខា៖ បើចូលប្រជុំសភា អន់ជាងអាចម៍គោទៀត (មានវីដេអូ)

ភ្នំពេញ៖ ថ្ងៃទី២៦ សីហានេះ រដ្ឋសភា បានបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តជូន ឯកឧត្តម កឹម សុខា ធ្វើជា អនុប្រធានទី១ នៃរដ្ឋសភា នៅក្នុង កិច្ចប្រជុំវិសាមញ្ញ នៃរដ្ឋសភា នីតិកាលទី៥ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា ព្រមទាំង សមាជិកសភា ទាំងពីរគណបក្ស។

អាន​បន្ត៖ ឯកឧត្តម កឹម សុខា៖ បើចូលប្រជុំសភា អន់ជាងអាចម៍គោទៀត (មានវីដេអូ)

ក្រសួងការបរទេស៖ កម្ពុជា ពិចារណា ទទួលជនភៀសខ្លួនពី អូស្ត្រាលី តែក្នុងលក្ខខណ្ឌមនុស្សធម៌

ភ្នំពេញ៖ រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់បានសម្រេចចិត្ត មួយរយ ភាគរយ ថាត្រូវធ្វើយ៉ាងណា នៅឡើយទេ ទាក់ទងនឹង សំណើរ របស់រដ្ឋាភិបាល អូស្រ្តាលី ដែលចង់បញ្ជូន ជនភៀសខ្លួន មកកម្ពុជានោះ ដោយករណីនេះ គឺស្ថិតក្នុង ដំណាក់កាល ឆ្លងឆ្លើយនៅឡើយ។ នេះបើយោងតាមការបញ្ជាក់ អំពីមន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស កម្ពុជា។

អាន​បន្ត៖ ក្រសួងការបរទេស៖ កម្ពុជា ពិចារណា ទទួលជនភៀសខ្លួនពី អូស្ត្រាលី...

ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល ស្តីពីការថតរូប ដល់អ្នកសារព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានសហការជាមួយ ក្រុមហ៊ុនឯកជន ដើម្បីបើកវគ្គ បណ្តុះបណ្តាលមួយ ស្តីពីបច្ចេកទេស នៃការថតរូប ដល់អ្នកសារព័ត៌មាន មកពីស្ថាប័ននានា ក្នុងនោះ ក៏មានអ្នកមក ពីក្រុមហ៊ុនឯកជន និង អ្នកមកពីស្ថាប័នរដ្ឋ និងឯកជន ។

អាន​បន្ត៖ ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល ស្តីពីការថតរូប ដល់អ្នកសារព័ត៌មាន

សិក្ខាសាលា ផ្សាព្វផ្សាយ បទពិសោធន៍ល្អៗ របស់គម្រោងកែលម្អអប់រំ កម្រិតមូលដ្ឋាន នៅកម្ពុជា និងពិគ្រោះយោបល់ អំពីសាលារៀនថ្មី

កំពង់ចាម៖ ក្រសួងអប់រំបាន ពង្រឹងវិស័យអប់រំ ដោយមានរៀបចំបើក សិក្ខាសាលា ពិគ្រោះយោបល់សម្រាប់ សាលារៀន អ្នកជំនាន់ថ្មី និងបង្ហាញបទពិសោធន៍ល្អៗ ក្នុងគម្រោងកែលម្អ អប់រំកម្រិតមូលដ្ឋាន នៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី ២៥.២៦ ខែសីហា ឆ្នាំ ២០១៤ នៅសាលាគរុកោសល្យ និងវិក្រិតការ ខេត្តកំពង់ចាម ។

អាន​បន្ត៖ សិក្ខាសាលា ផ្សាព្វផ្សាយ បទពិសោធន៍ល្អៗ របស់គម្រោងកែលម្អអប់រំ កម្រិតមូលដ្ឋាន...

ប្រការ ១៥ថ្មី នៃបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅ ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ ប្រការ ១៥ថ្មី នៃបទបញ្ជាផ្ទៃ ក្នុងព្រឹទ្ធសភា ដែលមានលើកឡើងពី ការបន្ថែម គណៈកម្មការទី១០ថ្មីនោះ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០១៤ ត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតគាំទ្រ ដោយសំឡេង ជាឯកច្ឆន្ទ (៥១ លើ៥១ ក្នុងចំណោម សមាជិកសរុប ៦១រូប) និង បានបញ្ជូនទៅដល់ដៃ ក្រុមប្រឹក្សាធម្មនុញ្ញហើយ នៅថ្ងៃដដែលនេះ។

អាន​បន្ត៖ ប្រការ ១៥ថ្មី នៃបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅ...

ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ដាក់ឲ្យធ្វើដំណើរការ បណ្តោះអាសន្ន

ស្ទឹងត្រែង៖ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ដែលជាស្ពានឆ្លងកាត់ ទន្លេមេគង្គ ប្រវែង ១.៧៣១ម៉ែត្រ ត្រូវបានអាជ្ញាធរ ខេត្តស្ទឹងត្រែង បើកឲ្យធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្នហើយ នៅព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ នេះ។

អាន​បន្ត៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ដាក់ឲ្យធ្វើដំណើរការ បណ្តោះអាសន្ន

ក្រុមហ៊ុន ទ្រី ភាព នាំគ្រឿងចក្រ និងអាច៌មដី ចាក់បំពេញជង្ហុក ត្រង់ចំណុចតំបន់ «ស» ច្រកទ្ធារអន្តរជាតិ អូរយ៉ាដាវ

រតនគិរី៖ ដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤នេះ លោកឧកញ៉ា លាង ច័ន្ទមុន្ទី នាយកក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី និងសហការី បាននាំគ្រឿងចក្រ និងអាច៌មដី ជាច្រើនរថយន្ត ចាក់បំពេញជង្ហុក ត្រង់ចំណុចតំបន់ «ស» ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ។

អាន​បន្ត៖ ក្រុមហ៊ុន ទ្រី ភាព នាំគ្រឿងចក្រ និងអាច៌មដី ចាក់បំពេញជង្ហុក ត្រង់ចំណុចតំបន់...

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យ ព្រះរាជសុខភាព នៅទីក្រុងប៉េងកាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ យាងទៅពិនិត្យ ព្រះរាជសុខភាព នៅទីក្រុងប៉េងកាំង ប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែ សីហា ឆ្នាំ២០១៤នេះ។

អាន​បន្ត៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យ ព្រះរាជសុខភាព នៅទីក្រុងប៉េងកាំង

កូនប្រុស សម្តេចតេជោ​ ​នាយករដ្ឋមន្រ្តី លេងល្បែងចាក់ទឹកកក ស្រោចខ្លួន យកប្រាក់ជួយ មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងបណ្តាញ Facebook បានផុសផុល នូវល្បែងចាក់ទឹកកក “Ice Bucket Challenge” ដោយក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសរបស់ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន និងតារាល្បីៗ របស់កម្ពុជា ជាច្រើននាក់ ក៏បានលេងល្បែង ចាក់ទឹកកកនេះ ហើយបង្ហោះតាម Facebook ផងដែរ។

អាន​បន្ត៖ កូនប្រុស សម្តេចតេជោ​ ​នាយករដ្ឋមន្រ្តី លេងល្បែងចាក់ទឹកកក ស្រោចខ្លួន...

ប្រទេសចំនួន៣ នឹងមកជួយរៀបចំ បញ្ជីបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា នៃយើង

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង បានថ្លែងថា នៅពេលខាងមុខនេះ ប្រទេសចំនួន ៣ មាន ប្រទេសជប៉ុន, សហគមន៍អឺរ៉ុប និងប្រទេសអូស្ត្រាលី នឹងមកជួយរៀប ចំបញ្ជីបោះឆ្នោត នៅកម្ពុជា។

អាន​បន្ត៖ ប្រទេសចំនួន៣ នឹងមកជួយរៀបចំ បញ្ជីបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា នៃយើង

សម្ដេច ហេង សំរិន មិនបានសន្យា​ ចាត់វិធានការ អ្នកដុតទង់ជាតិ វៀតណាមឡើយ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន មិនបានសន្យា ជាមួយរដ្ឋាភិបាល ក្រុងហាណូយថា នឹងចាត់វិធានការ លើក្រុមអ្នកតវ៉ា ដែលដុតទង់ជាតិ វៀតណាម នៅកម្ពុជាឡើយ។

អាន​បន្ត៖ សម្ដេច ហេង សំរិន មិនបានសន្យា​ ចាត់វិធានការ អ្នកដុតទង់ជាតិ វៀតណាមឡើយ

នាយករដ្ឋមន្ត្រី ប្រកាសពី កាលបរិច្ឆេទ បោះឆ្នោតរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ ការបោះឆ្នោតរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ៍ ទី២៦ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពី ប្រធានរដ្ឋសភា សម្តេច ហេង សំរិន ត្រឡប់មកពីបំពេញ ទស្សនៈកិច្ច នៅវៀតណាមវិញ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រី ប្រកាសពី កាលបរិច្ឆេទ បោះឆ្នោតរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា...

ម្ចាស់ជ័យលាភី «ស្ព្រីងបត» លើជំនាញនិយាយ ភាសាអង់គ្លេស វ័យក្មេង ៤រូប ចេញទៅបំពេញ ទស្សនកិច្ចសិក្សា នៅចក្រភពអង់គ្លេស មួយសប្តាហ៍

ភ្នំពេញ៖ យុវសិស្ស-និស្សិត ប្រុស-ស្រីវ័យក្មេង របស់កម្ពុជា ៤រូប បានចេញទៅ បំពេញទស្សនកិច្ចសិក្សា និង កម្សាន្តនៅ ចក្រភព អង់គ្លេស ប្រទេសដ៏ល្បាញល្បី លើវិថីអប់រំ បន្ទាប់ពីពួកគេទទួល បានជ័យលាភី ក្នុងការ បញ្ចេញសមត្ថភាព ប្រកួតប្រជែង និយាយ ភាសាអង់គ្លេស ដែលរៀបចំឡើងដោយ «ស្ព្រីងបត ប្រចាំនៅកម្ពុជា»។

អាន​បន្ត៖ ម្ចាស់ជ័យលាភី «ស្ព្រីងបត» លើជំនាញនិយាយ ភាសាអង់គ្លេស វ័យក្មេង ៤រូប ចេញទៅបំពេញ...

សង្គមស៊ីវិល ពិភាក្សាអំពី ការកំណត់អាណត្តិ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអង្គារនេះ

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល យ៉ាងហោចណាស់ ចំនួន១០ នឹងជួបគ្នា នៅក្នុងកិច្ចប្រជុំ តុមួលមួយ នៅព្រឹកថ្ងៃអង្គារទី ១៩ សីហានេះ ដើម្បីពិភាក្សាអំពី ការកំណត់ អាណត្តិ នាយករដ្ឋមន្ត្រី នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ សង្គមស៊ីវិល ពិភាក្សាអំពី ការកំណត់អាណត្តិ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអង្គារនេះ

ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជអំណោយ ដល់ប្រជារាស្រ្ត នៅកំពង់ស្ពឺ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសប្រទាន ព្រះរាជអំណោយ ដល់ប្រជារាស្ត្រ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជអំណោយ ដល់ប្រជារាស្រ្ត នៅកំពង់ស្ពឺ

មហោស្រព​អមតៈ ​ឆ្នាំ២០១៤​ អបអរ​សាទរ​ខួប ១៥ឆ្នាំ របស់​អង្គការ​សិល្បៈ​ខ្មែរអមតៈ

ភ្នំពេញ៖ អង្គការសិល្បៈខ្មែរអមតៈ បានរៀបចំពិធី មហោស្រពសិល្បៈ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងនៅសារមន្ទីរជាតិ អបអរសារទរ ខួបទី១៥ឆ្នាំ របស់ខ្លួន ដែលបានបង្កើតឡើង ដើម្បីអភវឌ្ឍន៍ សិល្បៈវប្បធម៌ខ្មែរ និងការបណ្ដុះបណ្ដាល អ្នកជំនាន់ក្រោយ ក្នុងន័យលើកម្ពស់ ទេពកោសល្យសិល្បៈ នៅលើឆាកជាតិ និងអន្តរជាតិ។

អាន​បន្ត៖ មហោស្រព​អមតៈ ​ឆ្នាំ២០១៤​ អបអរ​សាទរ​ខួប ១៥ឆ្នាំ របស់​អង្គការ​សិល្បៈ​ខ្មែរអមតៈ