បណ្តាញសង្គម

ខ្មែរក្រោម បន្តនាំគ្នាតវ៉ាឲ្យ អ្នកនាំពាក្យ ទូតវៀតណាម ទទួលស្គាល់ការពិត ប្រវត្តិសាស្រ្ត

ភ្នំពេញ៖ ព្រះសង្ឃ ប្រជាពលរដ្ឋ និង យុវជនទាំងខ្មែរ កម្ពុជាក្រោម ក៏ដូចខ្មែរលើ ប្រមាណជាច្រើន បានរួបរួមគ្នា ទៅតវ៉ាជាថ្មី នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យ អ្នកនាំពាក្យស្ថានទូត វៀតណាម ប្រចាំនៅកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់ ប្រវត្តិសាស្រ្ត នៃទឹកដីខ្មែរក្រោម ព្រមទាំងសុំទោសជាសាធារណៈ នូវពាក្យសម្តីរបស់ខ្លួន ដែលបាននិយាយកាឡៃ ប្រវត្តិសាស្រ្តពិត។

អាន​បន្ត៖ ខ្មែរក្រោម បន្តនាំគ្នាតវ៉ាឲ្យ អ្នកនាំពាក្យ ទូតវៀតណាម ទទួលស្គាល់ការពិត...

ប្រកាសជាផ្លូវការ ដំទ្បើងឋានៈ វិទ្យាស្ថាន NTTI ស្មើថ្នាក់ អគ្គនាយកដ្ឋាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ដំឡើងឋានៈ វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) ឲ្យមានឋានៈស្មើថ្នាក់ អគ្គនាយកដ្ឋាន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ពិធីប្រការជាផ្លូវការ ត្រូវបានរៀបចំឡើង នារសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អាន​បន្ត៖ ប្រកាសជាផ្លូវការ ដំទ្បើងឋានៈ វិទ្យាស្ថាន NTTI ស្មើថ្នាក់ អគ្គនាយកដ្ឋាន

តំណាងរាស្រ្ត បក្សប្រឆាំង និងបក្សកាន់អំណាច ផ្តើមធ្វើការរួមគ្នា ក្រោយងរងក់ ជាងមួយឆ្នាំ

ភ្នំពេញ៖ បន្ទាប់ពីទុកឲ្យ តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា អង្គុយធ្វើការ ក្រោមដំបូលសភា ដ៏ធំទូលាយ ដោយឯកបក្ស អស់រយៈពេលជាង មួយឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប បានបញ្ចប់ ការងរងក់របស់ខ្លួន ព្រមចូលបើកកិច្ចប្រជុំ និងបម្រើការការងារ ក្នុងស្ថាប័ននីតិបញ្ញត្តរួមគ្នា ជាមួយនឹងតំណាងរាស្រ្ត ទាំង ៦៨រូបមកពី គណបក្សប្រជាជនកម្ពុជា ហើយ។

អាន​បន្ត៖ តំណាងរាស្រ្ត បក្សប្រឆាំង និងបក្សកាន់អំណាច ផ្តើមធ្វើការរួមគ្នា ក្រោយងរងក់...

គណបក្សប្រជាជនកម្ពុជា យល់ព្រមប្រគល់តំណែង ប្រធានគណៈកម្មការ ព្រឹទ្ធសភាថ្មី ទៅឲ្យ គណបក្ស សម រង្ស៊ី

ភ្នំពេញ៖ តាមរយៈ កិច្ចព្រមព្រាងថ្មី រវាងក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) និង គណបក្ស សម រង្ស៊ី (SRP) នៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០១៤នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេច ប្រគល់តំណែង ជាប្រធានគណៈកម្មការ បោសសម្អាត ប្រឆាំងអំពើពុករលួយថ្មី ទៅឲ្យគណបក្សសម រង្ស៊ី (SRP) ។

អាន​បន្ត៖ គណបក្សប្រជាជនកម្ពុជា យល់ព្រមប្រគល់តំណែង ប្រធានគណៈកម្មការ ព្រឹទ្ធសភាថ្មី ទៅឲ្យ...

សម្តេចតេជោ ផ្ញើសារទៅកាសែត ឌឹណេសិន គ្មានទេការផ្ទេរ​តំណែង ពីឪពុកទៅកូន នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារទៅកាន់ កាសែតឌឹណេសិន របស់ថៃ ថានៅកម្ពុជា គ្មាននោះឡើយ ការផ្ទេរតំណែង នាយករដ្ឋមន្ដ្រី ពីឪពុកទៅកូន ក្នុងរបបលទ្ធិប្រជាធិបតេយ្យ ។

អាន​បន្ត៖ សម្តេចតេជោ ផ្ញើសារទៅកាសែត ឌឹណេសិន គ្មានទេការផ្ទេរ​តំណែង ពីឪពុកទៅកូន នៅកម្ពុជា

ក្រុងកំពង់ចាម ទាំងមូល កំពុងប្រឈមមុខ នឹងការគំរាមកំហែង យ៉ាងខ្លាំង ពីទឹកជំនន់

កំពង់ចាម៖ ទីរួមខេត្តកំពង់ចាម ទាំងមូល រហូតមកដល់ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ បាននិងកំពុង ប្រឈមមុខ ទឹកជន់លិច បើសិនជា ការលើកទំនប់ទប់ទឹក មិនបានទាន់ ពេលវេលាទេនោះ ។

អាន​បន្ត៖ ក្រុងកំពង់ចាម ទាំងមូល កំពុងប្រឈមមុខ នឹងការគំរាមកំហែង យ៉ាងខ្លាំង ពីទឹកជំនន់

អភិបាលខេត្តកណ្តាល បង្កើតគណៈកម្មការចម្រុះ សម្រាប់គ្រប់គ្រង វត្តទួលរាជា

កណ្តាល៖ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចេញ សេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មការចម្រុះ សម្រាប់គ្រប់គ្រង វត្តទួលរាជា។ យោងសេចក្តីសម្រេចនេះ អនុគណៈកម្មការ ចំនួន២ ត្រូវបានបង្កើត ដូចបង្ហាញខាងក្រោម។

អាន​បន្ត៖ អភិបាលខេត្តកណ្តាល បង្កើតគណៈកម្មការចម្រុះ សម្រាប់គ្រប់គ្រង វត្តទួលរាជា

តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្សសង្រ្គោះជាតិ ចូលស្បថនៅ ព្រះបរមរាជវាំង

ភ្នំពេញ៖ ដូចការគ្រោងទុក នៅម៉ោង ៣ និង៣៨នាទីរសៀល ថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្ត្រ ជាប់ឆ្នោតទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានចូលធ្វើ សច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំងហើយ ក្រោមព្រះរាជាធិបតី ដ៍ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅលើព្រះទីនាំងទេវាវិនិឆ្ឆ័យ។

អាន​បន្ត៖ តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្សសង្រ្គោះជាតិ ចូលស្បថនៅ ព្រះបរមរាជវាំង

ប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ អាចធ្វើផ្លាកលេខម៉ូតូ តឹ្រមរដ្ឋបាលខណ្ឌ របស់ខ្លួនបាន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្ត ការធ្វើប្រតិភូកម្មអំណាច រដ្ឋបាលថ្នាក់កណ្តាល ទៅឲ្យ សាលាខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ រួមមាន រដ្ឋបាលខណ្ឌសែនសុខ ឬស្សីកែវ ដង្កោ និងពោធិ៍សែនជ័យ ដោយអនុញ្ញាតិឲ្យ អាជ្ញាធរខណ្ឌ ផ្តល់ជួន ការចុះបញ្ជីយានជំនិះ ដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌទាំង៤ នេះបើយោងតាមលិខិផ្លូវការរបស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ជម្រាបជូន អភិបាលខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ អាចធ្វើផ្លាកលេខម៉ូតូ...

ក្រសួងព្រះបរមរាជវាំង កំណត់យកថ្ងៃនេះ ម៉ោង៤រសៀល សម្រាប់ឲ្យតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ចួលសច្ចាប្រណិធាន

ភ្នំពេញ៖ ឆ្លើយតបនឹង លិខិតរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការរៀបចំ ពិធីសច្ចាប្រណិធាន ជូនអ្នកតំណាងរាស្រ្ត នីតិកាលទី៥ ចំនួន ៥៥រូប របស់គណបក្សសង្រ្គោះជាតិ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង តំណាង សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានជម្រាបជូនថា ពិធីសច្ចាប្រណិធាន នឹងធ្វើឡើង ក្រោមព្រះរាជាធិបតី ដ៍ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ នាថ្ងៃទី៥ ខែសីហានេះ វេលាម៉ោង ៤រសៀល ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

អាន​បន្ត៖ ក្រសួងព្រះបរមរាជវាំង កំណត់យកថ្ងៃនេះ ម៉ោង៤រសៀល សម្រាប់ឲ្យតំណាងរាស្រ្ត...

រដ្ឋមន្ត្រីក្រសួងអប់រំ ពេញចិត្តយ៉ាងខ្លាំង ចំពោះដំណើរការ ប្រឡងបាក់ឌុបថ្ងៃដំបូង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន បានអត្ថាធិប្បាយថា សម័យប្រឡងបាក់ឌុប ថ្ងៃទីមួយបាន ប្រព្រឹត្តិទៅយ៉ាង មានសណ្តាប់ធ្នាប់ និងមានវិន័យល្អ។ ទាំងលោក ទាំងបុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធជា ច្រើនសប្បាយចិត្ត នឹងលទ្ធផលនេះ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងអប់រំ ពេញចិត្តយ៉ាងខ្លាំង ចំពោះដំណើរការ ប្រឡងបាក់ឌុបថ្ងៃដំបូង

តែងតាំង មេបញ្ជាការរង កងរាជអាវុធហត្ថ ជាប្រធានមន្ទីរ មុខងារសារធារណៈ ខេត្តកោះកុង

កោះកុង៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៤ សាលាខេត្ដកោះកុង បានរៀបចំពិធី ប្រកាសតែងតាំង លោក ស្រេង ហុង អត្តលេខ ០១២៥២០ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ដកោះកុង ត្រូវបានរាជរដ្ឋាភិបាល តែងតាំង ឱ្យទៅបម្រើការងារ ក្របខ័ណ្ឌ ក្រសួងមុខងារសាធារណៈ។

អាន​បន្ត៖ តែងតាំង មេបញ្ជាការរង កងរាជអាវុធហត្ថ ជាប្រធានមន្ទីរ មុខងារសារធារណៈ ខេត្តកោះកុង

តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប និងចូលស្បថ នៅព្រះបរមរាជវាំង នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ យោងលិខិតផ្លូវការ របស់ ឯកឧត្តម សម រង្សុី ប្រធានគណបក្សសង្រ្គោះជាតិ ជម្រាបជូន សម្តេចប្រធាន រដ្ឋសភាជាតិ ចុះថ្ងៃទី៤ ខែសីហានេះ និង លិខិតផ្លូវការ របស់ អគ្គលេខាធិការដ្ឋាន រដ្ឋសភាជាតិ គោរពជូន សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង ស្តីពីការចូលធ្វើ ពិធីសច្ចាប្រណិធាន មុខព្រះភក្រ្ត ព្រះមហាក្សត្រ របស់តំណាងរាស្រ្ត ជាប់ឆ្នោត ទាំង ៥៥រូប។

អាន​បន្ត៖ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប និងចូលស្បថ នៅព្រះបរមរាជវាំង...

លទ្ធផល នៃកិច្ចប្រជុំ ក្រុមការងារ របស់គណបក្សទាំង២ នៅវិមានរដ្ឋសភា នៅថ្ងៃនេះ

ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹក ក្រុមការងារវិសោធនកម្ម ច្បាប់បោះឆ្នោត របស់ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប៊ិន ឈិន និង គណបក្សសង្គ្រោះជាតិ ដឹកនាំដោយ ឯកឧត្តម គួយ ប៊ុនរឿន បានប្រជុំពិភាក្សាគ្នា លើចំនុចសំខាន់ ដូចខាងក្រោម។

អាន​បន្ត៖ លទ្ធផល នៃកិច្ចប្រជុំ ក្រុមការងារ របស់គណបក្សទាំង២ នៅវិមានរដ្ឋសភា នៅថ្ងៃនេះ

ថោង ខុន៖ កម្ពុជា ទទួលភ្ញៀវ ទេសចរអន្តរជាតិ ៤,៦ លាននាក់ នៅឆ្នាំ២០១៤នេះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជា ឯកឧត្តម បណ្ឌិត ថោង ខុន បានថ្លែងថា ឱ្យដឹងថា តាមរយៈកំណើន ភ្ញៀវទេសចរ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ កម្ពុជា ត្រូវគេរំពឹងថា នឹងមានភ្ញៀវទេសចរ មកលេង សរុបរហូត ដល់៤,៦លាននាក់ នៅឆ្នាំ២០១៤នេះ។

អាន​បន្ត៖ ថោង ខុន៖ កម្ពុជា ទទួលភ្ញៀវ ទេសចរអន្តរជាតិ ៤,៦ លាននាក់ នៅឆ្នាំ២០១៤នេះ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ ជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ នៅទីស្តីការក្រសួង។

អាន​បន្ត៖ ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ ជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា...

លទ្ធផលកិច្ចប្រជុំ វិសោធនកម្ម រដ្ឋធម្មនុញ្ញ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ

ភ្នំពេញ៖ ខាងក្រោមនេះ ជាកំណត់ហេតុ ស្តីពី លទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារវិសោធនកម្ម រដ្ឋធម្មនុញ្ញ រវាងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ប៉ែន បញ្ញា និង គណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង កាលពីថ្ងៃទី០១ ខែសីហាម្សិលមិញនេះ។

អាន​បន្ត៖ លទ្ធផលកិច្ចប្រជុំ វិសោធនកម្ម រដ្ឋធម្មនុញ្ញ រវាងគណបក្សប្រជាជនកម្ពុជា...

ក្រសួងសេដ្ឋកិច្ច ស្នើឲ្យ ធនាគារជាតិ បង្កកគណនី របស់ឧកញ៉ាល្បីឈ្មោះ ជាច្រើនរូប

ភ្នំពេញ៖ នៅក្នុងលិខិត ចុះពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់ ឯកឧត្តម អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា ចាត់វិធានការបង្កកគណនី ឧកញ៉ាល្បីឈ្មោះ ជាច្រើនរូប ក្នុងករណីជំពាក់បំណុលរដ្ឋ ហើយ មិនបានសង បើទោះបីជាក្រសួងបានជូន ដំណឹងក្រើនរំឭក ជាបន្តបន្ទាប់ ដល់ភាគីឯកជន រួសរាន់សងបំណុល ដែលជំពាក់រដ្ឋ និងបានព្រមានចាត់វិធានការ តឹងដើម្បីទារបំណុលនោះ។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច ស្នើឲ្យ ធនាគារជាតិ បង្កកគណនី របស់ឧកញ៉ាល្បីឈ្មោះ ជាច្រើនរូប

ក្រសួងការបរទេសកម្ពុជា ស្នើក្រសួងការបរទេសចិន ឱ្យស្ថានទូត ស្ថានអគ្គកុងស៊ុលចិន​ទាំង​អស់ ​នៅ​បរទេស​បញ្ឍប់​ការផ្តល់ទិដ្ឋាការ ដល់ស្រ្តីខ្មែរនៅលីវ

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះ ក្រសួងការបរទេសកម្ពុជា ស្នើក្រសួងការបរទេសចិន ឱ្យស្ថានទូត ស្ថានអគ្គកុងស៊ុលចិនទាំងអស់ នៅបរទេសបញ្ឍប់ការផ្តល់ទិដ្ឋាការ ដល់ស្រ្តីខ្មែរនៅលីវ ដូចមានបង្ហាញ ក្នុងលិខិតខាងក្រោម។

អាន​បន្ត៖ ក្រសួងការបរទេសកម្ពុជា ស្នើក្រសួងការបរទេសចិន ឱ្យស្ថានទូត...

គណៈ​សង្ឃ​នាយក និងក្រសួងធម្មការ ចាត់វិធានការណ៍ លើភាពមិនប្រក្រតី នៅ​វត្ត​ទួល​រាជា

ភ្នំពេញ៖ សម្តេចព្រះសង្ឃ អំ លឹមហេង នៃគណៈសង្ឃនាយក ដោយមានការឯកភាព ពីសំណាក់ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញ សេចក្តីសម្រេចមួយ ស្តីពីការផ្លាស់ទីកន្លែងគង់នៅ របស់ព្រះសង្ឃ វត្តទួលរាជា ដែលមានទីតាំងនៅឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

អាន​បន្ត៖ គណៈ​សង្ឃ​នាយក និងក្រសួងធម្មការ ចាត់វិធានការណ៍ លើភាពមិនប្រក្រតី នៅ​វត្ត​ទួល​រាជា

រដ្ឋមន្ត្រី​​ទាំង​បី​ នឹង​​ឆ្លើយ​បំភ្លឺ​​​រួម​គ្នា ​​នៅ​​វិមានរដ្ឋសភា​​ជាតិ នៅ​ព្រឹក​​​ថ្ងៃ​ទី​​៧ ខែ​សីហា ខាងមុខនេះ

ភ្នំពេញ៖ នេះជាលើកដំបូងហើយ នៅក្នុងប្រវត្តិ នៃវេទិការដ្ឋសភា ដែលត្រូវសួរដេញ ដោលសមាជិករដ្ឋាភិបាល ម្តង៣រូប ក្នុងពេលតែមួយ។ ឯកឧត្តម ញ៉ែម ថ្ថាវី តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ សិទ្ធិមនុស្ស នៃរដ្ឋសភា បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃសុក្រនេះថា រដ្ឋសភា បានកំណត់យក ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ដើម្បីស្តាប់ ការបំភ្លឺរបស់ រដ្ឋមន្ត្រីទាំង៣រួមគ្នា ក្នុងពេលតែមួយ។

អាន​បន្ត៖ រដ្ឋមន្ត្រី​​ទាំង​បី​ នឹង​​ឆ្លើយ​បំភ្លឺ​​​រួម​គ្នា ​​នៅ​​វិមានរដ្ឋសភា​​ជាតិ...