បណ្តាញសង្គម

សហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធសហប្រតិបត្តិការ កសិឧស្សាហកម្មរបស់កូរ៉េខាងត្បូង ចុះ MoU ជំរុញពាណិជ្ជកម្មប្រទេសទាំង២ កាន់តែខ្លាំងឡើង

 (សេអ៊ូល)៖ សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) តំណាងដោយលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធអមដំណើរដោយលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។

អាន​បន្ត៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធសហប្រតិបត្តិការ...

សម្តេចតេជោ អំពាវនាវ ឲ្យយុវជន ថែរក្សាសន្តិភាព ដើម្បីវឌ្ឍនភាពជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលះបង់ជីវិតស្ទើតែមួយជីវិត ដើម្បីរកសន្តិភាព ពិតប្រាកដ និងវឌ្ឍនភាពជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ បានថ្លែងការអំពាវនាវដ៏ទទូច ឲ្យយុវជន យុវតី គ្រប់រូបរួមគ្នា ថែរក្សាសន្តិភាព ដែលរកបាន ដោយលំបាកបំផុត ឲ្យខាងតែបានដើម្បី បន្តការអភិវឌ្ឍជាតិ តទៅមុខទៀត ។

អាន​បន្ត៖ សម្តេចតេជោ អំពាវនាវ ឲ្យយុវជន ថែរក្សាសន្តិភាព ដើម្បីវឌ្ឍនភាពជាតិ

គ.ជ.បរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យ ចំនួន៩ នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្រេច ធ្វើការរាប់ សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៩ ក្នុងឃុំបឹងប្រាំ ខេត្តបាត់ដំបង ដោយចែកចេញជា៣ក្រុម ។

អាន​បន្ត៖ គ.ជ.បរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យ ចំនួន៩ នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង

គ.ជ.ប ចែកបណ្ណព័ត៌មានជូនអ្នកបោះឆ្នោតបានជាង ៧លាននាក់ហើយ នៅសល់តែ ៦ភាគរយប៉ុណ្ណោះ

 (ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ខ្លួនបានចែកបណ្ណព័ត៌មានជូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត បានជាង ៧លាននាក់ហើយ នៅសល់តែជាង ៦ភាគរយទៀតប៉ុណ្ណោះ។

អាន​បន្ត៖ គ.ជ.ប ចែកបណ្ណព័ត៌មានជូនអ្នកបោះឆ្នោតបានជាង ៧លាននាក់ហើយ នៅសល់តែ ៦ភាគរយប៉ុណ្ណោះ

អ្នកនាំពាក្យការពារជាតិ៖​ សពទាហានមួកខៀវកម្ពុជា៤នាក់ នៅប្រទេសអាហ្រ្វិកកណ្តាល នឹងដឹកមកដល់ប្រទេសកម្ពុជា អំឡុង២សប្តាហ៍ទៀត

 (ភ្នំពេញ)៖ សពរបស់ទាហានមួកខៀវកម្ពុជាទាំង៤នាក់ ដែលបានពលីនៅប្រទេសអាហ្រ្វិកកណ្តាលនោះ នឹងដឹកមកដល់កម្ពុជា យ៉ាងតិចបំផុត ២សប្តាហ៍ទៀត ដោយសារតែ ត្រូវរៀបចំពិធីឱ្យរួចរាល់នៅទីតាំងឈរជើងរបស់កម្លាំង UN។

អាន​បន្ត៖ អ្នកនាំពាក្យការពារជាតិ៖​ សពទាហានមួកខៀវកម្ពុជា៤នាក់ នៅប្រទេសអាហ្រ្វិកកណ្តាល...

ខ្យល់កន្រ្តាក់មួយប្រាវ ធ្វើឲ្យរលំរោងវេទិកាត្រៀម សម្រាប់ពិធីច្រត់ព្រះនង្គ័លនៅខេត្តព្រៃវែង, គណៈកម្មការបុណ្យជាតិ បានអន្តរាគមន៍ សាងសង់ជាថ្មីហើយ

 (ព្រៃវែង)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ មានហេតុការណ៍ខ្យល់កន្រ្តាក់មួយប្រាវ បានបណ្តាលឲ្យ ដួលរលំវេទិកា ត្រៀមសម្រាប់ពិធីច្រត់ព្រះនង្គ័ល ដែលបានរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យ ជាស៊ីមកំចាយមារ ស្ថិតនៅខេត្តព្រៃវែង។

អាន​បន្ត៖ ខ្យល់កន្រ្តាក់មួយប្រាវ ធ្វើឲ្យរលំរោងវេទិកាត្រៀម...

ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មានជាផ្លូវការ ពីការស្លាប់ទាហានមួកខៀវកម្ពុជា៣រូបទៀត ក្រោយបាត់ខ្លួន នៅប្រទេសអាហ្រ្វិកកណ្តាល ដោយការស្ទាក់បាញ់ប្រហារពីពួកឧទ្ទាម

 (ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ជូនដល់សាធារណជនទាំងអស់ អំពីការស្លាប់ទាហានមួកខៀវកម្ពុជា៣នាក់បន្ថែម ក្រោយពីបាត់ខ្លួន ក្នុងព្រឹត្តិការណ៍ពួនស្ទាក់បាញ់ប្រហារដោយក្រុមឧទាម នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល កាលពីយប់ថ្ងៃទី០៨ ខែឧសភា។

អាន​បន្ត៖ ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មានជាផ្លូវការ...

មន្រ្តីជាន់ខ្ពស់កម្ពុជា៖ នៅពេលនេះ ពិភពលោកទទួលស្គាល់កញ្ឆាជាគ្រឿងញៀនស្របច្បាប់, កម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចពលរដ្ឋប្រើប្រាស់កញ្ឆា

 (ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការសហប្រតិបត្តិការ អន្តរជាតិ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រជាពលរដ្ឋមួយចំនួន ប្រើប្រាស់កញ្ឆា ខណៈបណ្ដាប្រទេសមួយចំនួន លើពិភពលោកអនុញ្ញាឲ្យពលរដ្ឋខ្លួន ប្រើប្រាស់ប្រភេទសារធារតុញៀននេះ។លោកបានបញ្ជាក់ថា «នៅពេលនេះពិភពលោក បានទទួលស្គាល់កញ្ឆាជាគ្រឿងញៀនស្របច្បាប់»។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់កម្ពុជា៖ នៅពេលនេះ ពិភពលោកទទួលស្គាល់កញ្ឆាជាគ្រឿងញៀនស្របច្បាប់,...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះបញ្ហាក្នុងតំបន់ និងអន្តរជាតិ

(ទីក្រុងម៉ានីល, ហ្វីលីពីន)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ាន បានថ្លែងទៅកាន់ប្រមុខរដ្ឋ និងតំណាងវិស័យឯកជននានាប្រមាណ ២០០នាក់ថា អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមាន ចំពោះបញ្ហាទាំងក្នុងតំបន់ និងអន្តរជាតិ ជាពិសេសធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រជាជនអាស៊ាន និងនៅលើពិភពលោកភាគច្រើន។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះបញ្ហាក្នុងតំបន់...

រដ្ឋមន្ដ្រីក្រសួងការងារ៖ ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ​ឲ្យភាគីពាក់ព័ន្ធអាចចូលរួម លើកជាសំណូមពរ និងកង្វល់ផ្សេងៗ ដោយមិនចាំបាច់ដើរហែរក្បួននោះទេ

 (ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងការងារ ឯកឧត្តម  អ៊ិត សំហេង បានថ្លែងថា ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ជាវេទិការបើកចំហមួយ ដែលគ្រប់ភាគីពាក់ព័ន្ធ អាចចូលរួម និងលើកជាសំណូមពរ និងកង្វល់របស់ខ្លួន ដោយមិនចាំបាច់ដើរហែរក្បួន ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង បង្កើតជាការប្រឈមនានានោះទេ។

អាន​បន្ត៖ រដ្ឋមន្ដ្រីក្រសួងការងារ៖ ការប្រារព្ធទិវាពលកម្មអន្ដរជាតិ...

សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិចចរាចរណ៍ ! ស្លាប់៦នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១៤នាក់ និងរបួសស្រាល៥នាក់។

អាន​បន្ត៖ សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិចចរាចរណ៍ ! ស្លាប់៦នាក់...

កម្ពុជានឹងអាចនាំចេញ ស្វាយកែវរមៀត ជាង១ម៉ឺនតោន ទៅទីផ្សារអន្តរជាតិនៅចុងឆ្នាំនេះ

ភ្នំពេញ៖ លោក អ៊ីន ឆៃវ៉ាន់ ប្រធានសមាគមផ្លៃស្វាយ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ កម្ពុជានឹងអាចនាំចេញ ស្វាយកែវរមៀត បានជាង ១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ។ នេះបើយោងតាម ការចុះផ្សាយរបស់ AKP ។

អាន​បន្ត៖ កម្ពុជានឹងអាចនាំចេញ ស្វាយកែវរមៀត ជាង១ម៉ឺនតោន ទៅទីផ្សារអន្តរជាតិនៅចុងឆ្នាំនេះ

កម្ពុជា-វៀតណាម សាងសង់ផ្សារព្រំដែនគំរូ នៅត្បូងឃ្មុំ ដើម្បីជំរុញការអភិវឌ្ឍ ទីផ្សារពាណិជ្ជកម្ម

ភ្នំពេញ៖ ប្រទេសកម្ពុជា -វៀតណាម បានសាងសង់ផ្សារព្រំដែនគំរូ នៅភូមិដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ ដើម្បីជំរុញ និងការពន្លឿន ការអភិវឌ្ឍទីផ្សារ ពាណិជ្ជកម្ម នៅតាមតំបន់ព្រំដែន ឲ្យកាន់តែមានភាព រីកចម្រើន និងសម្រេចបានលទ្ធផល ជាវិជ្ជមាន ។

អាន​បន្ត៖ កម្ពុជា-វៀតណាម សាងសង់ផ្សារព្រំដែនគំរូ នៅត្បូងឃ្មុំ ដើម្បីជំរុញការអភិវឌ្ឍ...

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ ចង់ក្លាយជាអ្នកកាសែតជំនាញសេដ្ឋកិច្ច ត្រូវមានចំណេះដឹងទូទៅ អានច្រើន និងមានទំនាក់ទំនងជាមួយអ្នកជំនាញសេដ្ឋកិច្ច

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បើចង់ក្លាយជាអ្នកកាសែត ដែលមានជំនាញសេដ្ឋកិច្ច អ្នកកាសែតរូបនោះ ត្រូវតែទាមទារឲ្យមានចំណេះដឹងទូទៅខ្ពស់ អាន និងស្រាវជ្រាវឲ្យបានច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពិសេសត្រូវមានទំនាក់ទំនងល្អ ជាមួយនឹងអ្នកជំនាញសេដ្ឋកិច្ច ដើម្បីឲ្យគេពន្យល់បន្ថែម ពិតមែនតែយើងគ្មានសញ្ញាបត្រ ឬបណ្ឌិតផ្នែកសេដ្ឋកិច្ចក្ដី តែបទពិសោធន៍ ជាអ្នកកាសែត១០ ទៅ២០ឆ្នាំហើយ នោះនឹងអាចយល់ដឹងច្បាស់រឿងមួយចំនួនធំ នៅក្នុងសកលលោក។

អាន​បន្ត៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ ចង់ក្លាយជាអ្នកកាសែតជំនាញសេដ្ឋកិច្ច...

សំខាន់ៗ៩ចំណុចជួយឲ្យប្រជាពល​រដ្ឋខ្មែរឲ្យយល់​ដឹងច្បាស់ ពីការបោះឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ !

(ភ្នំពេញ)៖ នៅរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។  ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍ ៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។

អាន​បន្ត៖ សំខាន់ៗ៩ចំណុចជួយឲ្យប្រជាពល​រដ្ឋខ្មែរឲ្យយល់​ដឹងច្បាស់...

ក្រុងសួង ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី

ក្រុងសួង ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី << បដិសណ្ឋារកិច្ចល្អសេវាសាធារណៈ ស្នាមញញឹម ២>>

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» និងប្រគល់ជ័យលាភីជូនដល់ខេត្ត ក្រុង រមណីដ្ឋាន និងសណ្ឋាគារ ដែលទទួលបានចំណាត់ថ្នាក់ ប្រចាំឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភ្នំពេញ។

 

 

 

 

 

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយជុំវិញ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ស្តីពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ

(ភ្នំពេញ)៖ នៅមុននេះបន្តិច  នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិរបស់កម្ពុជា បានចេញ សេចក្តីថ្លែង ការណ៍ឆ្លើយជុំវិញ សេចក្តីថ្លែង ការណ៍របស់សហរដ្ឋអាមេរិក ស្តីពីការធ្វើវិសោធនកម្មច្បាប់ គណបក្សនយោបាយរបស់កម្ពុជា ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង ដោយបានឃើញប្រតិកម្មមិនសមហេតុផល របស់សហរដ្ឋអាមេរិក ចំពោះការ ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនៅកម្ពុជា។ 


ដកស្រង់ពី៖FRESH NEW

ឯកឧត្តម​ ខៀវ កាញារីទ្ធ៖ ចេះតែភ្លេច កែតម្រូវរឿងប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋ ចេញពីក្រុងភ្នំពេញ របស់ពួកខ្មែរក្រហម

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម Facebook របស់ ឯកឧត្តមដោយអះអាងថា  ឯកឧត្តមចេះតែភ្លេច កែតម្រូវរឿងប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋ ចេញពីក្រុងភ្នំពេញ របស់ពួកខ្មែរក្រហម។

អាន​បន្ត៖ ឯកឧត្តម​ ខៀវ កាញារីទ្ធ៖ ចេះតែភ្លេច កែតម្រូវរឿងប្រវត្តិសាស្រ្ត...

កម្ពុជា-កូរ៉េ ចុះMOU ស្តីពីការបង្កើត អង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តំណាងសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីស្តីការ ក្រសួងការបរទេស នៅក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MOU) ស្តីពី ការបង្កើតអង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី ជាមួយសាធារណរដ្ឋកូរ៉េ ។

អាន​បន្ត៖ កម្ពុជា-កូរ៉េ ចុះMOU ស្តីពីការបង្កើត អង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី

រដ្ឋមន្ដ្រី ខៀវ កាញារិទ្ធ បង្កើតគណៈកម្មការ ស្រាវជ្រាវករណីអ្នកសារព័ត៌មានជួបគ្រោះថ្នាក់ នៅខេត្តរតនគិរី

(ភ្នំពេញ)៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន បានសម្រេចបង្កើត គណៈកម្មការ ចំពោះកិច្ច ដើម្បីស្រាវជ្រាវ ករណីអ្នកសារព័ត៌ មានជួបគ្រោះថ្នាក់ នៅខេត្តរតនគិរី។

អាន​បន្ត៖ រដ្ឋមន្ដ្រី ខៀវ កាញារិទ្ធ បង្កើតគណៈកម្មការ...

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង៖ក្រោយបញ្ចប់កិច្ចប្រជុំព្រំដែនរវាងកម្ពុជា-ឡាវនឹងទទួលលទ្ធផលល្អ

ភ្នំពេញ ៖ ប្រធានគណៈ កម្មាធិការកិច្ចការ ព្រំដែនកម្ពុជា លោកទេសរដ្ឋមន្រ្តីវ៉ា គឹមហុង បានថ្លែងថា កិច្ចប្រជុំរវាងកម្ពុជា-ឡាវនឹងទទួលបានលទ្ធផលល្អ។

អាន​បន្ត៖ លោកទេសរដ្ឋមន្រ្តី វ៉ា...