បណ្តាញសង្គម

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត​សកលវិទ្យាល័យ RULE នាព្រឹកថ្ងៃនេះ

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ...

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ជា លាងបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅសាលាកំបូល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅសាលាកំបូល បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ជា...

ព្រឹកនេះ គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដល់មន្ត្រីពាក់ព័ន្ធ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្រោមវត្តមានលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប។

អាន​បន្ត៖ ព្រឹកនេះ គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត...

លោក ខៀវ កាញារីទ្ធ អញ្ជើញប្រកាសតែងតាំង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនថ្មី, លោកស្រី ស្រ៊ី ចាន់អេង ជំនួសលោក គង់ ដួង ដែលត្រូវចូលនិវត្តន៍

(ប៉ៃលិន)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនថ្មី ជំនួសលោក គង់ ដួង ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍ និងប្រកាសតួរនាទីជាទីប្រឹក្សាក្រសួងព័ត៌មានវិញ។

អាន​បន្ត៖ លោក ខៀវ កាញារីទ្ធ អញ្ជើញប្រកាសតែងតាំង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនថ្មី,...

លោក ស៊ុន ចាន់ថុល អំ​ពាវនាវដល់ពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីស្នើសុំឈៀករថយន្ដ ជៀសវាងចំណាយថវិកា ឲ្យអ្នករត់ការ និងមានអំពើពុករលួយ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្ដ ឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីស្នើសុំរថយន្ដរបស់ខ្លួន ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ(ឈៀក) មិនអស់ថវិកានោះទេ ហើយ ជៀសវាងការចំណាយថវិកាអស់ច្រើន ទៅលើអ្នករត់ការ ឬអ្នកកុកជេ ពិសេស កុំឲ្យកើតមានអំពើពុករលួយ។

អាន​បន្ត៖ លោក ស៊ុន ចាន់ថុល អំ​ពាវនាវដល់ពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធអនឡាញ...

កម្ពុជា-ប្រ៊ុយណេ ចុះកិច្ចព្រមព្រៀង ជៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធ លើប្រាក់ចំណូល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងប្រ៊ុយណេ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការជៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការ ការកឹបកេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។

អាន​បន្ត៖ កម្ពុជា-ប្រ៊ុយណេ ចុះកិច្ចព្រមព្រៀង ជៀសវាងការយកពន្ធត្រួតគ្នា...

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស់ផ្ទេរតំណែង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន

 នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ  នៅសាលាខេត្តប៉ៃលិន  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស់ផ្ទេរតំណែង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន 

អាន​បន្ត៖ ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស់ផ្ទេរតំណែង...

ឯកអគ្គរដ្ឋទូតបារាំងថ្មី សរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះបញ្ជីតំបន់ «ប្រាសាទសំបូរព្រៃគុក» ជាបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះបញ្ជី តំបន់ប្រាសាទ សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតបារាំងថ្មី សរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះបញ្ជីតំបន់...

សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងវិធានការនានាស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងវិធានការនានាស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ...

ព្រឹទ្ធសភា​ បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងឲ្យយោបល់ លើសេចក្តីស្នើវិសោធនកម្មច្បាប់ គណបក្សនយោបាយ និងរបៀបវារៈ២ផ្សេងទៀត

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិនិត្យ និងឲ្យយោបល់លើ សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ និងរបៀបវារៈ២ផ្សេងទៀត។

អាន​បន្ត៖ ព្រឹទ្ធសភា​ បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងឲ្យយោបល់...

តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ អំពាវនាវដល់ភ្នាក់ងារនានារបស់ ​UN កុំឲ្យជ្រៀតជ្រែកកិច្ចការតុលាការកម្ពុជា

(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ បានអំពាវនាវជាថ្មីដល់ភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ មិនត្រូវប្រើឥទ្ធិពលជ្រៀតជ្រែក ទៅលើការបំពេញតួនាទីដ៏ឯករាជ្យរបស់ស្ថាប័នតុលាការកម្ពុជា នៅក្នុងការអនុវត្តនូវនីតិរដ្ឋនោះឡើយ ពីព្រោះទង្វើបែបនេះវាជាការរារាំងសមត្ថកិច្ចតុលាការ។

អាន​បន្ត៖ តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ...

ព្រឹទ្ធសភា បានអនុម័តទាំងស្រុងលើ សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ដោយសំឡេង៤២ លើ៤២

ភ្នំពេញ)៖ ទីបំផុត ! ព្រឹទ្ធសភា បានអនុម័តគាំទ្រដោយឥតកែប្រែចំពោះ សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយហើយ ក្រោមសំឡេង៤២លើ៤២រូប នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ ព្រឹទ្ធសភា បានអនុម័តទាំងស្រុងលើ សេចក្តីស្នើច្បាប់វិសោធនកម្ម...

លិខិតមិត្តអ្នកអាន៖ មោទនភាពជាតិខ្មែរដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ «តំបន់ប្រាសាទសំបូរព្រៃគុក» ដែលកាលពីអំឡុងពេលនៃប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមស៊ីវិល ស្ថិតនៅក្នុងភាពឯកោ និងមានការគំរាមកំហែង ពីធម្មជាតិផងនោះ ឥឡូវនេះក្រុមប្រាសាទដែលបានកសាងទ្បើងដោយ ព្រះបាទឥសាវរ្ម័នទី១ ក្នុងស.វទី៧ នៃ គ.ស.លែងមានភាពឯកោទៀត ហើយដោយត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចតាមរយៈ DECISION 41 COM 88.15 ។

អាន​បន្ត៖ លិខិតមិត្តអ្នកអាន៖ មោទនភាពជាតិខ្មែរដែលតំបន់ប្រាសាទសំបូរព្រៃគុក...

ឆមាសទី១ឆ្នាំនេះ ពន្ធគយ និងរដ្ឋាករ ប្រមូលបាន ៩១៥លានដុល្លារអាមេរិក កើនជាង ៣ភាគរយធៀបឆមាសទី១ ឆ្នាំ២០១៦

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានសរុបបាន ៣,៧០៥ប៊ីលានរៀល ស្មើនឹងប្រមាណ ៩១៥លានដុល្លារអាមេរិក។ បើតាមលោកបណ្ឌិត គុណ ញឹម បានឲ្យថា ចំណូលនេះកើនឡើងប្រមាណ ៣ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦។

អាន​បន្ត៖ ឆមាសទី១ឆ្នាំនេះ ពន្ធគយ និងរដ្ឋាករ ប្រមូលបាន ៩១៥លានដុល្លារអាមេរិក កើនជាង...

វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា វិនិយោគជិត១ពាន់លានដុល្លារ នឹងចាប់ផ្តើមដំណើការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ

(ស្ទឹងត្រែង)៖ វារីអគ្គិសនីធំជាគេបំផុតនៅកម្ពុជា ដែលមានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រែង នឹងត្រូវដាក់ ឲ្យដំណើរការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។

អាន​បន្ត៖ វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា វិនិយោគជិត១ពាន់លានដុល្លារ...

ផ្លូវបត់បែនឆ្លងភ្នំទៅប្រទេសថៃដំបូងគេរបស់កម្ពុជា និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សាងសង់សម្រេចបាន ៨៥ភាគរយហើយ

(ពោធិ៍សាត់)៖ ផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដំបូងគេនៅក្នុងប្រទេសកម្ពុជាសាងសង់ឡើងដោយមានការបត់បែនច្រើន ដើម្បីឆ្លងកាត់ភ្នំដ៏ខ្ពស់ភ្ជាប់ទៅខេត្តត្រាត ប្រទេសថៃ សាងសង់សម្រេចបានប្រមាណ ៨៥ភាគរយ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ។

អាន​បន្ត៖ ផ្លូវបត់បែនឆ្លងភ្នំទៅប្រទេសថៃដំបូងគេរបស់កម្ពុជា...

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ចេញទៅជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុង សានស៊ូជី នៅមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្រ្តីមួយក្រុមចេញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា។

អាន​បន្ត៖ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ចេញទៅជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុង...

ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ មានបេក្ខជនសរុបជាង១០ម៉ឺននាក់ កើនឡើង៩ពាន់នាក់

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦។

អាន​បន្ត៖ ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ មានបេក្ខជនសរុបជាង១០ម៉ឺននាក់ កើនឡើង៩ពាន់នាក់

សម្ដេចតេជោ ហ៊ុន សែន៖ ការស្នើដាក់ «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ចាប់ផ្ដើមតាំងពីឆ្នាំ២០១២, ជាទ្រព្យសម្បត្តិពិភពលោក ទី៣ របស់កម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ក្នុងសារលិខិត ជូនចំពោះជន រួមជាតិកម្ពុជា ដើម្បីអបអរសាទរ ចំពោះការដាក់ « ប្រាសាទសំបូរព្រៃគុក » ក្នុងបញ្ជីបេតិភណ្ឌ ពិភពលោកថា ការសាងឯកសារ នានាពាក់ព័ន្ធ និងការស្នើដាក់ « តំបន់ប្រាសាទសំបូរព្រៃគុក » ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ត្រូវបានចាប់ផ្ដើមតាំង ពីឆ្នាំ២០១២មកម្ល៉េះ ហើយក៏វាបានក្លាយជា ទ្រព្យសម្បត្តិរបស់ ពិភពលោកទី៣ នៅក្នុងប្រទេសកម្ពុជា ផងដែរ បន្ទាប់ពី ប្រាសាទអង្គរវត្ត និងប្រាសាទ ព្រះវិហារ ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន៖ ការស្នើដាក់ «ប្រាសាទសំបូរព្រៃគុក»...

ផ្ទុះអំពើហិង្សាដ៏បង្ហូរឈាម​ក្នុងពន្ធនាគារមួយនៅម៉ិចស៊ីកូ «ផ្តាច់ជីវិតអ្នកទោស ២៨នាក់»​ ចំពេលដំណើរទស្សនកិច្ច​ នៃមន្ត្រីជាន់ខ្ពស់អាមេរិក!

(ម៉ិចស៊ីកូ)៖ អំពើហិង្សាដ៏សាហាវមួយបានផ្ទុះឡើង នៅក្នុងពន្ធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Acapulco នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ) ដែលបានបណ្តាលឲ្យអ្នកទោសយ៉ាងតិចចំនួន ២៨នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

អាន​បន្ត៖ ផ្ទុះអំពើហិង្សាដ៏បង្ហូរឈាម​ក្នុងពន្ធនាគារមួយនៅម៉ិចស៊ីកូ «ផ្តាច់ជីវិតអ្នកទោស...

ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណចំពោះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលបានផ្ញើលិខិតអបអរ ពេលលោកត្រូវបានព្រះមហាក្សត្រតែងតាំងជា សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាពកម្ពុជា មានគោរមងារជាបណ្ឌិតសភាចារ្យ

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលបានជូនពរ និងអបអរសាទរលោករដ្ឋមន្ត្រី ក្នុងឱកាសដែលលោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុចា មានគោរមងារជា បណ្ឌិតសភាចារ្យ ។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណចំពោះ កិត្តិសេដ្ឋាបណ្ឌិត គាត...