បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិនទេ ហើយចិនក៏មិនដាក់អន្ទាក់បំណុលកម្ពុជាដែរ (Video inside)

(ភ្នំពេញ)៖ ឆ្លើយនឹងសំណួរ សន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិននោះទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់កម្ពុជានោះដែរ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិនទេ...

សម្តេច ស ខេង ប្រាប់ EUថា ការបោះឆ្នោតឃុំ សង្កាត់កសាងប្រជាធិបតេយ្យឲ្យមានភាពចម្រុះនៅមូលដ្ឋាន

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ប្រាប់សហភាពអឺរ៉ុបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីកសាងប្រជាធិបតេយ្យឲ្យមានភាពចម្រុះនៅមូលដ្ឋាន ។

អាន​បន្ត៖ សម្តេច ស ខេង ប្រាប់ EUថា ការបោះឆ្នោតឃុំ...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេសផ្ញើជូនជនរួមជាតិស្តីអំពី «បឹងទន្លេសាប»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ស្តីអំពីបឹងទន្លេសាប ប្រមាណជាង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...

លោក ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានមកពីកត្តា ២យ៉ាង

នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសមិទ្ធផលសម្រេចបានរួមគ្នា ទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា...

គ.ជ.ប អំពាវនាវឱ្យវិស័យឯកជន អនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី ធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃទី០៥ ខែមិថុនា

(ភ្នំពេញ)៖ ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមឃុំ សង្កាត់ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត ។

អាន​បន្ត៖ គ.ជ.ប អំពាវនាវឱ្យវិស័យឯកជន អនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី...

​កម្ពុជា​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​វិញ្ញាណ​ក្ខ័​ន្ធ​កម្លាំង​រក្សា​សន្តិ​តិ​ភាព​របស់​អង្គការសហប្រជាជាតិ​

កំពង់ស្ពឺៈ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កម្ពុជាបានដំណើរការប្រារព្ធទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ( អ.ស.ប.) បន្ទាប់បានខកខានក្នុងកិច្ចដំណើរការជាបន្តបន្ទាប់អស់រយៈពេលពីរឆ្នាំ (២០២០-២០២១) ដោយសាររោគរាតត្បាតជម្ងឺកូវីដ-១៩។

អាន​បន្ត៖ ​កម្ពុជា​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​វិញ្ញាណ​ក្ខ័​ន្ធ​កម្លាំង​រក្សា​សន្តិ​តិ​ភ...

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះយាងចូលព្រះទិវង្គតរបស់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការយាងចូលព្រះទិវង្គតរបស់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា ដោយព្រះជរាពាធ នៅសហរដ្ឋអាមេរិក។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះយាងចូលព្រះទិវង្គតរបស់...

មន្ទីរពេទ្យព្រះអង្គឌួង ទទួលម៉ាស៉ីនវាស់ភ្នែក និងបរិក្ខាមួយចំនួនពីអង្គការ Sight For All ជាជំនួយរបស់អូស្ត្រាលី តម្លៃជាង១២ម៉ឺនដុល្លារ

(ភ្នំពេញ)៖ ដោយមានកំណើនប្រជាពលរដ្ឋមកពិនិត្យ និងសម្រាកព្យាបាលភ្នែកយ៉ាងច្រើនជារៀងរាល់ថ្ងៃ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មន្ទីរពេទ្យព្រះអង្គឌួង បានទទួលម៉ាស៉ីនវាស់ភ្នែក ព្រមទាំងបរិក្ខាមួយចំនួនពីអង្គការ Sight For All ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ដែលមានទំហំទឹកប្រាក់ជាង១២ម៉ឺនដុល្លារ។

អាន​បន្ត៖ មន្ទីរពេទ្យព្រះអង្គឌួង ទទួលម៉ាស៉ីនវាស់ភ្នែក និងបរិក្ខាមួយចំនួនពីអង្គការ Sight...

រដ្ឋមន្ដ្រីអប់រំ៖ ការសិក្សាជាសកម្មភាពពេញមួយជីវិត ព្រោះពេលណាក៏ដោយក៏ត្រូវរៀន ត្រូវយល់ដឹង និងត្រូវស្រាវជ្រាវ

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ឲ្យដឹងថា ការសិក្សាជាសកម្មភាពពេញមួយជីវិត ព្រោះពេលណាក៏ដោយ ក៏ត្រូវរៀន ត្រូវយល់ដឹង

អាន​បន្ត៖ រដ្ឋមន្ដ្រីអប់រំ៖ ការសិក្សាជាសកម្មភាពពេញមួយជីវិត ព្រោះពេលណាក៏ដោយក៏ត្រូវរៀន...

​រដ្ឋបាល​ជលផល​ជូនដំណឹង​ស្តីពី​រដូវ​បិទ​នេសាទ​សម្រាប់​តំបន់​ខាងជើង​ចតុមុខ​

ភ្នំពេញៈរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាល ពីថ្ងៃទី ១៣ខែឧសភាឆ្នាំ២០២២បានជូនដំណឹង ស្តីពីរដូវបិទនេសាទឆ្នាំ២០២២សម្រាប់តំបន់ ចតុមុខចាប់ពីថ្ងៃទី០១ខែមិថុនាដល់ថ្ងៃទី៣០ខែកញ្ញានិងតំបន់ខាងត្បូងចតុមុខចាប់ពីថ្ងៃទី០១ ខែកក្កដាដល់ថ្ងៃទី៣១ខែតុលា។

អាន​បន្ត៖ ​រដ្ឋបាល​ជលផល​ជូនដំណឹង​ស្តីពី​រដូវ​បិទ​នេសាទ​សម្រាប់​តំបន់​ខាងជើង​ចតុមុខ​

សម្ដេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីសរយៈពេល៥ថ្ងៃ ។

អាន​បន្ត៖ សម្ដេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ដាក់លូ​មូល​ថ្មី និង ស្ដារលូ​ដោះ​ទឹក នៅ​ភូមិ​បី​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១

ភ្នំពេញ៖នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ

អាន​បន្ត៖ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ដាក់លូ​មូល​ថ្មី និង ស្ដារលូ​ដោះ​ទឹក...

៩ថ្ងៃទៀតនឹងដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត។

អាន​បន្ត៖ ៩ថ្ងៃទៀតនឹងដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥...

រាជរដ្ឋាភិបាល បន្ត​​ផ្តល់សាច់ប្រាក់ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ក្នុងពេលកូវីដ

ភ្នំពេញ៖ បន្ទាប់ពីផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងពេលប្រយុទ្ធនឹងកូវីដ១៩ ចំនួន ២៣លើករួចមក គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គឺនៅពេលនេះ

អាន​បន្ត៖ រាជរដ្ឋាភិបាល បន្ត​​ផ្តល់សាច់ប្រាក់ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបំពេញបេសកកម្មការងាររយៈពេល៥ថ្ងៃ នៅប្រទេសស្វីស

(ភ្នំពេញ)៖ នៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបំពេញបេសកកម្មការងាររយៈពេល៥ថ្ងៃ នៅប្រទេសស្វីស។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ...

មន្រ្តីជាន់ខ្ពស់ធនាគារពិភពលោក៖ សកម្មភាព៥ អាចបង្កើតកម្មវិធីស្តារការសិក្សាឡើងវិញ ដើម្បីឆ្លើយតបនឹងភាពក្រីក្រនៃការសិក្សា

(ភ្នំពេញ)៖ ថ្លែងនៅក្នុងបទឧទ្ទេសពិសេសមួយ ក្រោមប្រធានបទ «ភាពក្រីក្រនៃការសិក្សា» លោក Toby Linden នាយកគ្រប់គ្រងវិស័យអប់រំ ប្រចាំតំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក នៃធនាគារពិភពលោក បានថ្លែងបញ្ជាក់ថា វិធានការឆ្លើយតបទៅនឹងភាពក្រីក្រនៃការសិក្សា អាចធ្វើឡើងដោយបង្កើតកម្មវិធីស្តារការសិក្សាឡើងវិញជាលក្ខណៈក្របខណ្ឌ ដែលមានសកម្មភាពគោលចំនួន៥។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់ធនាគារពិភពលោក៖ សកម្មភាព៥...

ក្រសួងសេដ្ឋកិច្ច និងវិទ្យាស្ថាន UPDIS បើកិច្ចប្រជុំពិភាក្សាលើទិសដៅនៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ តាមរយៈប្រព័ន្ធវីដេអូ ជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន (UPDIS) ដើម្បីពិភាក្សាលើទិសដៅ គោលនយោបាយ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច និងវិទ្យាស្ថាន UPDIS...

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងសន្និសីទអន្តរជាតិ ស្ដីពី “អនាគតរបស់អាស៊ី” តាមប្រព័ន្ធវីដេអូ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់ មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត ដើម្បីថ្លែងសុន្ទរកថា ក្នុងសន្និសីទអន្តរជាតិលើកទី ២៧ ស្ដីពី “អនាគតរបស់អាស៊ី “ក្រោមមូលបទ” ការកំណត់ឡើងវិញ នូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក”។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងសន្និសីទអន្តរជាតិ ស្ដីពី...

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសស្វីស មកកាន់កម្ពុជាវិញ ក្រោយចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

(សូរិក-ស្វីស)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងសូរិក ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសស្វីស...

ក្រសួង​សាធារណការ និង​ចៃ​កា ប្រជុំ​ពិនិត្យ​គម្រោង​កែលម្អ​ប្រព័ន្ធ​ភស្តុភា​រកម្ម​នៅ​កម្ពុជា ដំណាក់កាល​ទី​២

ភ្នំពេញ: ក្រសួងសាធារណការនិងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)កាលពីថ្ងៃទី២៤ខែឧសភាបាន ប្រជុំពិភាក្សាប្រចាំខែលើកទី១០ នៃគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ដឹកនាំដោយលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ។

អាន​បន្ត៖ ក្រសួង​សាធារណការ និង​ចៃ​កា...

គ.ជ.ប៖ បើសិនពលរដ្ឋបាត់អត្តសញ្ញាណបណ្ណមុនពេលបោះឆ្នោត, សូមទាក់ទងទៅគណៈកម្មការបោះឆ្នោតនៅតាមឃុំសង្កាត់របស់ខ្លួន ដើម្បីបញ្ជាក់លិខិតអាចបោះឆ្នោតឡើងវិញបាន

(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។

អាន​បន្ត៖ គ.ជ.ប៖ បើសិនពលរដ្ឋបាត់អត្តសញ្ញាណបណ្ណមុនពេលបោះឆ្នោត,...