បណ្តាញសង្គម

គ.ជ.ប បើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿងចំនួន២ ពាក់ព័ន្ធនឹងបក្សភ្លើងទៀន

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និងលេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

អាន​បន្ត៖ គ.ជ.ប បើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿងចំនួន២...

អ្នកជំនួញបរទេស ៖ បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន ផ្សាយខុសពីទិដ្ឋភាពពិតនៅកម្ពុជា

អ្នកជំនួញជនជាតិបារាំងមួយរូប ដែលបានមករកស៊ីនៅកម្ពុជាច្រើនឆ្នាំមកហើយនោះ បានលើកឡើងថា បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន បានផ្សាយខុសពីទិដ្ឋភាពពិតជាក់ស្ដែងនៅក្នុងប្រទេស។

អាន​បន្ត៖ អ្នកជំនួញបរទេស ៖ បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន...

អភិបាល​រាជធានី សរសើរ​មន្ត្រី​របស់ខ្លួន ដែល​បាន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ​

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីរាជធានីភ្នំពេញ បានសម្តែងនូវ ការកោតសរសើរ យ៉ាងខ្លាំងចំពោះ មន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់ កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយសម្តេច តេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៦ ថ្ងៃនេះ មិនមានឆ្លងថ្មី ។

អាន​បន្ត៖ អភិបាល​រាជធានី សរសើរ​មន្ត្រី​របស់ខ្លួន...

ក្រសួងព័ត៌មាន ជូនដំណឹងឲ្យបញ្ឈប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា មុនបោះឆ្នោតមួយថ្ងៃជាកំហិត

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ ប្រពន្ធផ្សព្វផ្សាយទាំងអស់បញ្ឈប់គ្រប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ពោលមុនថ្ងៃបោះឆ្នោតមួយថ្ងៃ។

អាន​បន្ត៖ ក្រសួងព័ត៌មាន...

CDC ៖ សង្ស័យជំងឺអុតស្វា៦ករណី តែលទ្ធផល តេស្តអវិជ្ជមានទាំងអស់​​

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលរកឃើញសង្ស័យកើតជំងឺអុតស្វា៦ករណី តែជាលទ្ធផលចេញពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា អវិជ្ជមានទាំងអស់ ។

អាន​បន្ត៖ CDC ៖ សង្ស័យជំងឺអុតស្វា៦ករណី តែលទ្ធផល តេស្តអវិជ្ជមានទាំងអស់​​

អភិបាលខេត្ត​ព្រះសីហនុ ប្រគល់​អគារ​តេ​ជោ ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ឱ្យ​មន្ទីរពេទ្យ​ខេត្ត បើក​ប្រើប្រាស់​ព្យាបាល​ជំងឺ​ទូទៅ​

ភ្នំពេញៈ អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលសាងសង់ឡើង ដោយរដ្ឋបាលខេត្តព្រះសីហនុ ក្រោយពីមានការឯកភាព ជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយប្រើប្រាស់ថវិកា បានមកពីជំនួយសប្បុរសជន បានសាងសង់រួច រួមទាំងបំពាក់សម្ភារៈបរិក្ខាពេទ្យ ហើយផងនោះ ត្រូវបានប្រកាសដាក់ ឱ្យប្រើប្រាស់ ដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងប្រគល់ឱ្យទៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ ទទួលខុសត្រូវបន្ត។

អាន​បន្ត៖ អភិបាលខេត្ត​ព្រះសីហនុ ប្រគល់​អគារ​តេ​ជោ ព្យាបាល​ជំងឺ​កូ​វីដ​-១៩...

សម្តេចតេជោ ហ៊ុន សែន ស្នើសុំតុលាការ​កែតម្រូវថ្ងៃខែឆ្នាំកំណើត ពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១​ មកថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីលោក គី តិច បានដាក់ពាក្យសុំឱ្យប្រធានសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ ពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ស្នើសុំតុលាការ​កែតម្រូវថ្ងៃខែឆ្នាំកំណើត ពីថ្ងៃទី៤ ខែមេសា...

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងថ្ងៃទី០៥ ខែមិថុនា ! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត។

អាន​បន្ត៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងថ្ងៃទី០៥ ខែមិថុនា !...

សម្ព័ន្ធ Joining Forces អំពាវនាវ​ឱ្យ​គាំទ្រ​សិទ្ធិ​កុមារ បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ ដែល​បង្ក​ការប៉ះពាល់ ទាំង​ផ្លូវចិត្ត និង​ការសិក្សា​របស់​កុមារ​

ភ្នំពេញ៖ ក្នុងថ្ងៃទិវាកុមារអន្តរជាតិថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ Joining Forces ដែលជាសម្ព័ន្ធភាពសកល នៃអង្គការអន្តរជាតិ មិនមែនរដ្ឋាភិបាល ធ្វើការផ្នែកសិទ្ធិកុមារ ធំជាងគេទាំងប្រាំមួយ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងកិច្ចគាំទ្រសិទ្ធិកុមារ បន្ទាប់ពីវិបត្តិកូវីដ ១៩។

បើយោងតាមសេចក្តីថ្លែងការណ៍សម្ព័ន្ធ Joining Forces បានបញ្ជាក់ថាៈ ក្នុងការស្ទង់មតិមួយ ត្រូវបានធ្វើឡើង ក្នុងចំណោមកុមារ និងយុវជនចំនួន ៥៣ នាក់ រស់នៅក្នុងខេត្តចំនួន១៣ ទូទាំងប្រទេស ដោយមានការគាំទ្រ ពីអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) ក្នុងខែឧសភា ឆ្នាំ២០២២។

ក្នុងនេះ គេបានធ្វើការពិភាក្សា ជាក្រុម ក៏ត្រូវបានធ្វើឡើង ជាមួយកុមារចំនួន ២៤នាក់ ដែលមានអាយុពី ១២ឆ្នាំ ទៅ១៦ឆ្នាំ នៅខេត្តក្រចេះ សៀមរាប និងបាត់ដំបង។ជាលទ្ធផល ឃើញថា បើទោះបីជាពួកគេ បានត្រឡប់ទៅរកការរស់នៅ ធម្មតាវិញក៏ដោយ ជាង ៧០ ភាគរយនៃកុមារ និងយុវជន ដែលបានផ្តល់ការស្ទង់មតិ បានអះអាងថា ពួកគេ មានអារម្មណ៍តានតឹង និងព្រួយបារម្ភ អំពីអនាគត។

នៅក្នុងការស្ទង់មតិនោះ កុមារ បានលើកឡើង ពីមូលហេតុសំខាន់ៗ ចំនួន៣ ដើម្បីបកស្រាយពីអារម្មណ៍ទាំងនេះ រួមមាន ភាពតានតឹង ដោយសារការលំបាក ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ បញ្ហាប្រឈមក្នុងការតាមទាន់ ការសិក្សា បន្ទាប់ពីរយៈពេល២ឆ្នាំ ដែលមានលក្ខណៈមិនប្រក្រតី និងការកើនឡើង នៃអំពើហិង្សាផ្លូវចិត្ត ក៏ដូចជា ការរើសអើងលើយេនឌ័រ។

ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថាៈ បើទោះបីជាមានការគ្រប់គ្រង ដោយជោគជ័យ លើការរាតត្បាតនៃជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការដាក់ឱ្យប្រើប្រាស់ ទាន់ពេលវេលានូវ កម្មវិធីផ្ទេរសាច់ប្រាក់ជាតិ សម្រាប់គ្រួសារក្រីក្រក៏ដោយក្តី ក៏គ្រួសារដែល ងាយរងគ្រោះ នៅតែជួបប្រទះនឹងការលំបាក ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ទៅដល់ សមត្ថភាពគ្រប់គ្រង តម្រូវការមូលដ្ឋានរបស់ពួកគេ។

ប្រហែល ៨០ ភាគរយ នៃកុមារ និងយុវជន ដែលផ្តល់សម្ភាសន៍ បានលើកឡើងថា ឪពុកម្តាយរបស់ពួកគេ ជួបប្រទះបញ្ហា ផ្នែកសេដ្ឋកិច្ច ជំពាក់បំណុលគេ ឬកំពុងជួបបញ្ហា ជាមួយនឹងការចំណាយប្រាក់ សម្រាប់តម្រូវ ការមូលដ្ឋាន ដូចជាអាហារ ការដឹកជញ្ជូន និងថ្លៃសាលា។

នេះបណ្តាលឱ្យមានសម្ពាធ ដោយផ្ទាល់ និងដោយប្រយោលលើកុមារ និងយុវជន ដែលមានអារម្មណ៍ថា ពួកគេ មានកាតព្វកិច្ចរកប្រាក់ចំណូល ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់គ្រួសារ របស់ពួកគេ។

គួរបញ្ជាក់ថា ចំពោះរបាយការណ៍សង្ខេប ឆ្លុះបញ្ចាំងស្តីពី«ការវិលត្រឡប់ទៅកាន់សាលារៀន វិញ ដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា»

ដែលចេញផ្សាយ ដោយអង្គការ Save the Children ប្រចាំកម្ពុជា ក្រោមកិច្ចសហការ ពីសមាជិកនៃសម្ព័ន្ធ Joining Forces អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ២០២១ បានបង្ហាញថា កុមាររហូតដល់ ១០ ភាគរយ ប្រឈមហានិភ័យ នៃការមិនត្រឡប់ ទៅសាលារៀនវិញ។

ជាមួយគ្នានេះ ប្រហែល ៤៥ ភាគរយ កុមារដែលផ្តល់ការស្ទង់មតិ បាននិយាយថា ពួកគេ អាចតាមទាន់ការសិក្សារបស់ពួកគេ ដោយផ្នែកខ្លះៗ ចាប់តាំងពីការបើកសាលារៀនឡើងវិញ ដោយសារតែគុណភាព នៃការអប់រំ ដែលពួកគេទទួលបានតាមអ៊ីនធើណេត គឺទាបជាង បើប្រៀបធៀបទៅនឹងការសិក្សាផ្ទាល់។ការវាយតម្លៃការសិក្សា

ដែលធ្វើឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជា ថមថយការយល់ដឹង ផ្នែកភាសាខ្មែរ និង គណិតវិទ្យា បើប្រៀបធៀបទៅនឹងការវាយតម្លៃ ចុងក្រោយដែលបានធ្វើឡើង ក្នុងឆ្នាំ២០១៦។

ជាចុងក្រោយ កុមារ និងយុវជន ក៏បានរាយការណ៍ ពីកម្រិតគួរឱ្យព្រួយបារម្ភ នៃបញ្ហាសុខភាព ផ្លូវចិត្ត។ ៦៧ ភាគរយ នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ អំពីអំពើហិង្សាផ្លូវអារម្មណ៍ មួយចំនួន ដូចជាត្រូវបានគេចំអក បៀតបៀន ឬស្រែកដាក់ មិនថានៅផ្ទះ ឬក្នុងសាលារៀន ខណៈដែល ១៥ ភាគរយផ្សេងទៀត

បានរាយការណ៍ អំពីអំពើហិង្សាលើរាងកាយ។ការគូសបញ្ជាក់ជាវិជ្ជមាន ពីការពិគ្រោះយោបល់ បង្ហាញថា កុមារ និងយុវជន បានដឹងពីសិទ្ធិ ផ្ទាល់ខ្លួនរបស់ពួកគេ

និងអាចកំណត់បាន នៅពេលដែលការរើសអើង កើតឡើងចំពោះខ្លួនគេ ឬមិត្តភក្តិរបស់ពួកគេ។ ២១ ភាគរយ នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ថា ពួកគេ បានប្រឈមនឹងការរើសអើង រួមទាំងចំពោះកុមារ ដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា 

អតីតអ្នកកាសែតសម័យលន់នល់ តស៊ូ និងលះបង់ច្រើន សម្រាប់សង្គមជាតិ

ការឈឺចាប់ពីអតីតកាលដែលលោកអ៊ុំ គង់ វន នៅចងចាំមិនភ្លេចកាលពីរបបវាលពិឃាត ដែលគេបម្រុងយកទៅសម្លាប់ចោល តែជីវិតថ្លៃ លោកអ៊ុំបានគេចរួចផុតពីសេចក្តីស្លាប់។លោកអ៊ុំ គង់ វន ជាអតីតអ្នកកាសែត kyodo នាសម័យ លន់នល់

អាន​បន្ត៖ អតីតអ្នកកាសែតសម័យលន់នល់ តស៊ូ និងលះបង់ច្រើន សម្រាប់សង្គមជាតិ

អាជ្ញាធរ​ខេត្តសៀមរាប ពិនិត្យ​ការ​កាត់​ឆ្វៀល​ដី​តំបន់​៣ ក្នុង​ក្រុង ស្រុក​ចំនួន​ប្រាំមួយ​ជាប់​បឹង​ទន្លេសាប​

សៀមរាប៖កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំប្រជុំត្រួតពិនិត្យដើម្បីធ្វើការកាត់ឆ្វៀលដីតំបន់៣ ដើម្បីសុំគោលការណ៍កាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់និងអាស្រ័យផលបន្ត ដែលពួកគាត់រស់នៅអាស្រ័យផលមុនឆ្នាំ២០១២។

អាន​បន្ត៖ អាជ្ញាធរ​ខេត្តសៀមរាប ពិនិត្យ​ការ​កាត់​ឆ្វៀល​ដី​តំបន់​៣ ក្នុង​ក្រុង...

លោកប្រាក់ សុខុន​៖ ចាប់តាំងពីកម្ពុជា​ក្លាយជាសមាជិក​អាស៊ាន​ទាំងកម្ពុជា-អាស៊ាន​បានវិវឌ្ឍ​ច្រើនសន្ធឹក​សន្ធាប់

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ចាប់តាំងពីកម្ពុជាក្លាយជាសមាជិកនៅឆ្នាំ១៩៩៩ ទាំងកម្ពុជា និងអាស៊ានបានវិវឌ្ឍច្រើនសន្ធឹកសន្ធាប់ បើទោះបីជាជួបប្រទះបញ្ហាប្រឈម តែលោកជាមានមោទនភាពចំពោះសមិទ្ធិផលទាំងឡាយដែលបានកសាង។លោកឧបនាយករដ្ឋមន្ត្រី

អាន​បន្ត៖ លោកប្រាក់ សុខុន​៖...

លោក ហ៊ុន ម៉ា​នី​៖ «​មេរៀន​ពី​ការឆ្លងកាត់ និង​គ្រប់គ្រង​វិបត្តិ​កូ​វីដ ១៩ នាំមក​នូវ​ស្មា​ម​គ្គី ឯកភាព និង​ការស្រុះស្រួល​គ្នា ជា​ធ្លុង​មួយ ក្នុងនាម​ប្រជាជាតិ​ខ្មែរ​»

ភ្នំពេញៈ ថ្ងៃទី១ ខែមិថុនានេះ គឺជាទិវាកុមារអន្តរជាតិ។ កម្ពុជា ក៏ដូចជាប្រទេស លើសាកលលោក បានប្រារព្ធទិវានេះ ក្នុងគោលបំណង ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្ត ទុកដាក់ ពិសេសចំពោះកុមារ ទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។

អាន​បន្ត៖ លោក ហ៊ុន ម៉ា​នី​៖ «​មេរៀន​ពី​ការឆ្លងកាត់ និង​គ្រប់គ្រង​វិបត្តិ​កូ​វីដ ១៩...

សល់៤ថ្ងៃទៀត ! គ.ជ.ប បន្តអំពាវនាវដល់ពលរដ្ឋត្រៀមខ្លួន និងឯកសារបោះឆ្នោតគ្រប់ៗគ្នា

រាជធានីភ្នំពេញ ៖ សល់តែ៤ថ្ងៃទៀត ថ្ងៃបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី ៥ នឹងចូលមកដល់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមឯកសារពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា ។

អាន​បន្ត៖ សល់៤ថ្ងៃទៀត ! គ.ជ.ប បន្តអំពាវនាវដល់ពលរដ្ឋត្រៀមខ្លួន និងឯកសារបោះឆ្នោតគ្រប់ៗគ្នា

ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ នៅទីស្តីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

អាន​បន្ត៖ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន...

អភិបាល​រាជធានី សម្ពោធ​កំណាត់​ផ្លូវ​លេខ​១០៨០ ជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន​

ភ្នំពេញ៖ កំណាត់ផ្លូវបេតុង អាម៉េមួយខ្សែ ដែលមានប្រវែងជាង ៦ គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះ រហូតដល់ផ្លូវលេខ៤២ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដឹកទំនិញ និងកសិផលផ្សេងៗ ។

អាន​បន្ត៖ អភិបាល​រាជធានី សម្ពោធ​កំណាត់​ផ្លូវ​លេខ​១០៨០ ជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន​

កម្ពុជាផ្តល់ប័ណ្ណការងារដល់ពលករបង់ក្លាដែស ៤០០នាក់ក្នុងនោះទទួលថែទាំសុខភាព និងរបប ហានិភ័យការងារ

រាជធានីភ្នំពេញ ៖ មកដល់ពេលនេះពលករបង់ក្លាដែសប្រមាណ៤០០នាក់ ដែលទទួលបានប័ណ្ណការងារពីក្រសួងការងារកម្ពុជាដោយទទួលបាននូវការថែទាំសុខភាព និងរបបហានិភ័យការងារពីបេជាតិរបបសន្តិសង្គម (ប.ស.ស) ដូចកម្មករនិ យោជិតរបស់កម្ពុជាដែរ ។

អាន​បន្ត៖ កម្ពុជាផ្តល់ប័ណ្ណការងារដល់ពលករបង់ក្លាដែស ៤០០នាក់ក្នុងនោះទទួលថែទាំសុខភាព...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៤ មានទុនវិនិយោគ ១៧លានដុល្លារ បង្កើតការងារថ្មីជិត៥ពាន់កន្លែង

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តគម្រោងវិនិយោគថ្មីចំនួន៤ទៀត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានទុនវិនិយោគ១៧លានដុល្លារ បង្កើតការងារថ្មីជិត៥ពាន់កន្លែង។

អាន​បន្ត៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៤ មានទុនវិនិយោគ...

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានចេញសារលិខិតក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២។

អាន​បន្ត៖ សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា,...

សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាបានកំពុងអនុវត្តសិទ្ធិរស់រានមានជីវិតជួយដល់កុមារជាង៦០ម៉ឺននាក់

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា៖កម្ពុជាបាននិងកំពុងអនុវត្តនូវសិទ្ធិចម្ប ងមួយដែលធំដំបូងបំផុតគឺសិទ្ធិរស់រានមានជីវិតតាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងនិងបានជួយអន្ត រាគមន៍ដល់គ្រួសារកុមារក្រីក្រតាមរយៈការផ្តល់សាច់ប្រាក់មានអាត្រាខ្ពស់ជាងគេដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន...

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងថ្ងៃទី០៥ ខែមិថុនា ! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត។

អាន​បន្ត៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងថ្ងៃទី០៥ ខែមិថុនា !...