បណ្តាញសង្គម

រាជរដ្ឋាភិបាល បន្ត​​ផ្តល់សាច់ប្រាក់ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ក្នុងពេលកូវីដ

ភ្នំពេញ៖ បន្ទាប់ពីផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងពេលប្រយុទ្ធនឹងកូវីដ១៩ ចំនួន ២៣លើករួចមក គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គឺនៅពេលនេះ

រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ លើកទី២៤ ចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

តាមសេចក្តីប្រកាស គិតចាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ គឺមានចំនួន ២៣លើក ដោយរាជរដ្ឋាភិបាល ចំណាយអស់ថវិការដ្ឋ ចំនួន ២ ៧៣៤ ៥៦១ ០៣៩ ០០០រៀល ស្មើនឹង ៦៨៣,៦៤លានដុល្លារអាមេរិក។

ក្នុង ១លើកៗ មានប្រជាពលរដ្ឋ ដែលទទួលបានប្រាក់ឧបត្ថម្ភពិសេសនេះ ចំនួនជាង ២លាន ៧សែននាក់៕

ដកស្រង់ពី៖ កោះសន្តិភាព