បណ្តាញសង្គម

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក, ខេត្តខ្លះត្រជាក់ដល់ ១៥អង្សាសេ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

អាន​បន្ត៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់ ខណៈអ្នកជាសះស្បើយ២នាក់ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយ ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនមេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ 

អាន​បន្ត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់ ខណៈអ្នកជាសះស្បើយគ្មាន (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់...

អគ្គនាយកដ្ឋានពន្ធដារ និងសមត្ថកិច្ចនឹងចុះត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវសំខាន់ៗ ចាប់ពីថ្ងៃទី១៥ ខែមករា​ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត។

អាន​បន្ត៖ អគ្គនាយកដ្ឋានពន្ធដារ និងសមត្ថកិច្ចនឹងចុះត្រួតពិនិត្យការបង់ពន្ធ...

សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃរបស់ជប៉ុន ប្រកាសជួយជំរុញការវិនិយោគជប៉ុន មកកាន់កម្ពុជា

(តូក្យូ, ជប៉ុន)៖ លោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION របស់ជប៉ុន បានប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយជំរុញអ្នកវិនិយោគចូលមកកម្ពុជាផងដែរ។

អាន​បន្ត៖ សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃរបស់ជប៉ុន ប្រកាសជួយជំរុញការវិនិយោគជប៉ុន...

សូមថែរក្សាសុខភាព ! ក្រសួងធនធានទឹកប្រកាសថា ចាប់ពីថ្ងៃទី២១-២៤ ខែធ្នូ អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ ដែលខេត្តខ្លះដល់ ១៥អង្សាសេ !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែធ្នូបានជូនដំណឹងថា យោងការស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តមួយចំនួននឹងចុះត្រជាក់ចន្លោះពី១៩ ដល់១៥°C។

អាន​បន្ត៖ សូមថែរក្សាសុខភាព ! ក្រសួងធនធានទឹកប្រកាសថា ចាប់ពីថ្ងៃទី២១-២៤ ខែធ្នូ...

ក្រសួងការបរទេស បង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន

(តូក្យូ-ជប៉ុន)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

អាន​បន្ត៖ ក្រសួងការបរទេស បង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏គ្មានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

រដ្ឋបាលខេត្តក្រចេះ ច្រានចោលការបង្ហោះព័ត៌មានប្រឌិត តាមបណ្ដាញសង្គមថា អាជ្ញាធរកាប់បំផ្លាញស្វាយពលរដ្ឋនៅស្រុកស្នួល

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលករណីវីដេអូមួយដែលបានបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមថា អាជ្ញាធរកាប់បំផ្លាញស្វាយរបស់ប្រជាពលរដ្ឋនៅស្រុកស្នួល។

អាន​បន្ត៖ រដ្ឋបាលខេត្តក្រចេះ ច្រានចោលការបង្ហោះព័ត៌មានប្រឌិត តាមបណ្ដាញសង្គមថា...

រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៥ ខែធ្នូ !

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃ១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

អាន​បន្ត៖ រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ...

FIFA ប្រកាសថា Club World Cup ដែលបង្កើនដល់ទៅ ៣២ក្រុមនោះ លេងនៅអាមេរិកឆ្នាំ២០២៥

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ក្លិបបាល់ទាត់អន្តរទ្វីប Club World Cup ដែលបន្ថែមក្រុមពី ៧ ឡើងដល់ ៣២ក្រុម នឹងលេងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ ខាងមុខ។

អាន​បន្ត៖ FIFA ប្រកាសថា Club World Cup ដែលបង្កើនដល់ទៅ ៣២ក្រុមនោះ លេងនៅអាមេរិកឆ្នាំ២០២៥

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រកាសក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ, លោក ជា សុផារ៉ា ជាប្រធាន, លោក វង សូត អនុប្រធានទី១ និងលោក អ៊ាង សុផល្លែត អនុប្រធានទី២

(ត្បូងឃ្មុំ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ...

រដ្ឋបាលខេត្តក្រចេះ ច្រានចោលការបង្ហោះព័ត៌មានប្រឌិត តាមបណ្ដាញសង្គមថា អាជ្ញាធរកាប់បំផ្លាញស្វាយពលរដ្ឋនៅស្រុកស្នួល

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលករណីវីដេអូមួយដែលបានបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមថា អាជ្ញាធរកាប់បំផ្លាញស្វាយរបស់ប្រជាពលរដ្ឋនៅស្រុកស្នួល។

អាន​បន្ត៖ រដ្ឋបាលខេត្តក្រចេះ ច្រានចោលការបង្ហោះព័ត៌មានប្រឌិត តាមបណ្ដាញសង្គមថា...

សាកលវិទ្យាល័យ CUS ប្រកាសផ្តល់ iPad ជូនសិស្សនិទ្ទេស A

(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា បានប្រកាសផ្តល់អាយផេត(iPad) ចំនួន០៥ គ្រឿងជូនសិស្សនិទ្ទេស A មានលំដាប់ពិន្ទុខ្ពស់ជាងគេពីលំដាប់ទី១ ដល់ទី៥ ដែលបានមកចុះឈ្មោះចូលរៀននៅទីតាំងគោល ឬសាខាណាមួយរបស់CUS ។

អាន​បន្ត៖ សាកលវិទ្យាល័យ CUS ប្រកាសផ្តល់ iPad ជូនសិស្សនិទ្ទេស A

ដើម្បីគាំទ្រគោលនយោបាយទស្សនាសៀមរាប! សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេសសៀមរាប» ប្រកាសផ្តល់ថ្លៃស្នាក់នៅ អាហារ ឬរៀបចំកិច្ចប្រជុំ-សិក្ខាសាលាផ្សេងៗ

(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រគោលនយោបាយទស្សនាសៀមរាបអង្គរ សណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេស សៀមរាប (DRAGON ROYAL CUS Hotel) បានប្រកាសផ្តល់ថ្លៃស្នាក់នៅ ការពិសាអាហារ ឬរៀបចំកិច្ចប្រជុំ សិក្ខាសាលាផ្សេងៗ ពិសេសក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នំា២០២៣ ឈានចូលឆ្នាំ២០២៤។

អាន​បន្ត៖ ដើម្បីគាំទ្រគោលនយោបាយទស្សនាសៀមរាប! សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយ២នាក់ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦នាក់ ខណៈជាអ្នកជាសះស្បើយ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់...

សម្តេចតេជោ សម្រេចប្រគល់ភារកិច្ចជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជា ប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP

(ភ្នំពេញ)៖ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២។

អាន​បន្ត៖ សម្តេចតេជោ សម្រេចប្រគល់ភារកិច្ចជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជា...

កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាក្នុងស្មារតីមិត្តភាពជាមួយ លោកស្រី មេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា។

អាន​បន្ត៖ កម្ពុជា និងអាមេរិក...

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត...

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប សម្រាប់អាណត្តិថ្មី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ដែលមានសមាសភាពចំនួន ៩រូប សម្រាប់អាណត្តិថ្មី នៃរដ្ឋសភា។

អាន​បន្ត៖ គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕