Social Network

ក្រោយជនម្នាក់លួ.ចទូរស័ព្ទជនបរទេសនៅមាត់ទន្លេ សារភាព បែកធ្លាយបុគ្គលិកហាងលក់ទូរស័ព្ទម្នាក់ទៀត​

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម( ទទួលទិញរបស់ចោរ)។

Read more: ក្រោយជនម្នាក់លួ.ចទូរស័ព្ទជនបរទេសនៅមាត់ទន្លេ សារភាព...

ទីបំផុត​! សមត្ថកិច្ច​ឃាត់ខ្លួនជន​បង្ក​​ហើយ ករណី​បើករថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ

រាជធានីភ្នំពេញ ៖ ទីបំផុត! នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ ឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅម្ដុំអូឡាំព្យា ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

Read more: ទីបំផុត​! សមត្ថកិច្ច​ឃាត់ខ្លួនជន​បង្ក​​ហើយ...

មិន​ឲ្យ​រួចខ្លួន​ទេ! សមត្ថកិច្ច​រក​ឃើញ​រថយន្ត​បង្កហើយ ករណី​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ

រាជធានីភ្នំពេញ ៖ មិនឲ្យរួចខ្លួនទេ! នៅវេលាម៉ោង០៩និង០៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញ រថយន្តបង្កហើយ ម៉ាក HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែលបើកបុកម៉ូតូម៉ាក HONDA CUB-50 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 ដោយជនបង្ក បានបើកយកមកចតប្លុងចោល នៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

Read more: មិន​ឲ្យ​រួចខ្លួន​ទេ! សមត្ថកិច្ច​រក​ឃើញ​រថយន្ត​បង្កហើយ...

រួមដៃគ្នា​ឆ.ក់​​នារីម្នាក់បានសម្រេច​ ប៉ះចំនាងក្លា​ហានជិះដេញតាមវិញ ចុងក្រោយអស់លក្ខណ៍

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់សុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀ.ន ហើយម្នាក់ធ្លាប់ជាប់នៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន៤ដង និងម្នាក់ទៀតចំនួន៦ដង ប៉ុន្តែមិនព្រមកែខ្លួនទាល់តែសោះ ។

Read more: រួមដៃគ្នា​ឆ.ក់​​នារីម្នាក់បានសម្រេច​ ប៉ះចំនាងក្លា​ហានជិះដេញតាមវិញ...

ម្ចាស់ដេកចុចទូរស័ព្ទ ក៏ឮសំឡេងម៉ូតូ​ខ្លួនមានអ្នកជិះចេញ លុះក្រោកទៅមើលស្រែកផ្អើល

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ត្រូវបានអ្នកភូមិឡោមព័ទ្ធចាប់បានរួចវា.យសំព.ង បណ្ដាលឱ្យរងរបួសបែកចិញ្ចើម ហើមក្បាលហូរឈាមពេញខ្លួន មុនពេលប្រគល់ជូននគរបាល ចំណែកបក្ខពួកម្នាក់ទៀតមានសំណាងរត់រួច ។

Read more: ម្ចាស់ដេកចុចទូរស័ព្ទ ក៏ឮសំឡេងម៉ូតូ​ខ្លួនមានអ្នកជិះចេញ លុះក្រោកទៅមើលស្រែកផ្អើល

លោក ជួន ណា​រិ​ន្ទ ឲ្យ​ម្ចាស់​រថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ ចូល​សារភាព​ជា​បន្ទាន់​!

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យម្ចាស់រថយន្តបង្ក ម៉ាក Toyota Rally ពណ៌ស ដែលបើកបុកម៉ូតូម៉ាក ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV 8317 បណ្ដាលឱ្យរងរបួសមនុស្ស០២នាក់ និងស្លាប់ក្មេងស្រីម្នាក់ ត្រូវចូលខ្លួនមកសារភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ។

Read more: លោក ជួន ណា​រិ​ន្ទ ឲ្យ​ម្ចាស់​រថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ឡា​ម​កាត់​ខ្សៃ​កាបូប លួច​ទូរ​សព្ទ​ជនបរទេស នៅ​សួនច្បារ​មាត់ទន្លេ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម Tiktok និងព័ត៌មានតាមបណ្តាញសង្គម មានករណីជនបរទេសម្នាក់ត្រូវបានចោរឆក់កាបូប លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវស៊ើបអង្កេត ស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងរកឃើញថា ករណីនេះ មិនមែនជាករណីឆក់នោះទេ គឺករណីជនបរទេស ដែលជាជនរងគ្រោះ បានដេកលក់ លើបង់នៅសួនច្បារមាត់ទន្លេ ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ត្រូវបានជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស យកឡាម កាត់ខ្សៃកាបូប និងលួចទូរសព្ទដៃ ។

Read more: ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ឡា​ម​កាត់​ខ្សៃ​កាបូប លួច​ទូរ​សព្ទ​ជនបរទេស...

នារី​រូប​ស្រស់ លួច​ម៉ូតូ​អ្នកលក់​នំ​បុ័ង​បាន​១​គ្រឿង ប៉ុន្តែជិះ​គេចខ្លួន​មិន​រួច

រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានធ្វើដំណើរទៅកាន់ផ្ទះលក់នំបុ័ងគាបមួយកន្លែង ហើយប្រើល្បិច ធ្វើជានិយាយលេងជាមួយយុវតី ដែលជាម្ចាស់ផ្ទះ ព្រមទាំងបានកុម្ម៉ង់ទិញនំបុ័ងគាប ផងដែរ លុះពេលយុវតីរូបនោះរវល់ចូលបន្ទប់ទឹកមួយភ្លែត ស្រាប់តែនារីរូបស្រស់ខាងលើ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង បានសម្រេច ហើយក៏ជិះគេចខ្លួន បាត់ស្រមោល។

Read more: នារី​រូប​ស្រស់ លួច​ម៉ូតូ​អ្នកលក់​នំ​បុ័ង​បាន​១​គ្រឿង ប៉ុន្តែជិះ​គេចខ្លួន​មិន​រួច

​ខេត្តរតនគិរី​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​ឡើង​រលូន​បាន​ដោយសារ​សមត្ថកិច្ច?

ខេត្តរតនគិរី ៖ ល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញដូចជាជល់មាន់ផ្លែកាំបិត និងកំពុងតែដំណើរការយ៉ាងពេញទំហឹងនៅក្នុងក្រុងបានលុងទាំងមូល និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តរតនគិរីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងអនុញ្ញាតឲ្យបើកលេងយ៉ាងអនាធិបតេយ្យ និងខ្លាំងក្លាណាស់។

Read more: ​ខេត្តរតនគិរី​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​ឡើង​រលូន​បាន​ដោយសារ​សមត្ថកិច្ច?

ក្រោយ​មាន​ពលរដ្ឋ​ទូរស័ព្ទ​ប្រាប់ កម្លាំង​ចុះ​ក្របួច​.​ក​ក្រុម​ទំនើ​.​ង​ទាំងនេះ​ភ្លាម​ៗ

ខេត្តពោធិ៍សាត់ ៖ ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះបង្ក្រាបបានជាបន្តបន្ទាប់ ដោយមិនឱ្យពួកគេប្រព្រឹត្តិអ្វីតាមទំនើងចិត្តនោះទេ ។

Read more: ក្រោយ​មាន​ពលរដ្ឋ​ទូរស័ព្ទ​ប្រាប់...

លោក​មេធាវី បា.ញ់​ស​ម្លា​.​ប់​នារី​​ជាសង្សារ​ចាស់ រួច​ហើយ​បា.ញ់ស​ម្លា​.​ប់​​ខ្លួនឯង​តាម​ក្រោយ

រាជធានីភ្នំពេញ ៖ បុរសជាមេធាវីម្នាក់ បាញ់សម្លា.ប់នារីម្នាក់(ជាសង្សារចាស់) រួចហើយបាញ់ក្បាលសម្លា.ប់ខ្លួនឯងតាមក្រោយ ប៉ុន្តែលោកមេធាវីនៅមានដង្ហើម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ភ្លាមៗផងដែរ ។

Read more: លោក​មេធាវី បា.ញ់​ស​ម្លា​.​ប់​នារី​​ជាសង្សារ​ចាស់...

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ប្រាក់​ក្នុង​គណនី​ធនាគារ​មួយ​របស់​ស្ត្រី​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អស់​ជាង​៨​ពាន់​ដុល្លារ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ក្រោយពីលួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់ប្រាក់ចំនួន ៨,១៤០ដុល្លារអាមេរិក ។

Read more: ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់...

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ដឹក​ជញ្ជូន និងជួញដូរ​ថ្នាំ​ញៀន​ជាង២​គីឡូក្រាម

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១១និង០៥នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅ ដែលគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

Read more: ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ដឹក​ជញ្ជូន និងជួញដូរ​ថ្នាំ​ញៀន​ជាង២​គីឡូក្រាម

លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា ករណី​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា​អះអាង​ខ្លួន​ថា​ជា​ជន​រង​គ្រោះ​នោះ ជា​រឿង​មិន​ពិតទេ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ករណី (ស្ត្រីឈ្មោះម៉ូលីកា មិនមែនជាជនរងគ្រោះទេ) គឺជាការប្រឌិតរឿង ដោយគណនីហ្វេសប៊ុកក្លែងក្លាយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ច្បាស់ៗថា ៖ ទាំងនុស្ស ទាំងប្រព័ន្ធតេឡេក្រាម ឆ្លងឆ្លើយគ្នា គឺជាបុគ្គលផ្សេងរៀបចំ មិនមែនជារឿងពិតទេ។

Read more: លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា...

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ ពាក់ព័ន្ធ​លួចសម្ភារៈ​ និង​ប្រើប្រាស់​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

Read more: អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ...

លោកស្នងការ ជួន ណា​រិ​ន្ទ ថា​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា មិនមែន​ជា​តួអង្គ​ក្នុង​រឿង​នេះ​ទេ ស្នើ​ឲ្យ​អ្នកនិពន្ធ​ចេញ​មក​សារភាព​ជា​បន្ទាន់​!

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ស្ត្រីឈ្មោះម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ និងស្នើឲ្យអ្នកនិពន្ធ ចេញមកសារភាពឲ្យទាន់ពេល ករណីស្ត្រីឈ្មោះម៉ូលីកា បានសរសេរសារក្នុងគ្រុបតេឡេក្រាមឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ដោយសំណូមពរលោកពូ ជួន ណារិន្ទ ជួយរកយុត្ដិធម៌ ករណីប៉ូលិសចរាចរណ៍(ស្តុបក្តាន់២) ផាកពិន័យ និងបា.ញ់លុយឲ្យជនស៊ីវិល ។

Read more: លោកស្នងការ ជួន ណា​រិ​ន្ទ ថា​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា...

ត្រឹមខែ ៦ឆ្នាំនេះ ​ត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស ងាយ​បង្កគ្រោះថ្នាក់​

ភ្នំពេញ៖ គឺជាបទបញ្ជាថ្មីរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យប៉ូលិសចរាចរណ៍ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តវិធានការសម្អាត និងលុបបំបាត់រាល់រថយន្ត ដែលតុបតែងបន្ថែមខុសលក្ខណៈបច្ចេកទេស ងាយបង្កគ្រោះថ្នាក់។

Read more: ត្រឹមខែ ៦ឆ្នាំនេះ ​ត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស...

សង្សារ ១គូ​ ​ធាក់​ប្លន់​ម៉ូតូ ពេលព្រឹក ហើយ​យកម៉ូតូ​​ទៅ​ផ្ញើ ប៉ុន្មានម៉ោង ត្រូវប៉ូលិស​ ចាប់បាន!

រាជធានីភ្នំពេញ៖ ជនសង្ស័យ ២នាក់ សង្សារម្នាក់ ជាជនដៃដល់ និងម្នាក់ ជាអ្នកផ្សំគំនិត ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវ ឃាត់ខ្លួនបាន កាលពីម៉ោងប្រហែល ១២ និង ៥នាទី ថ្ងៃត្រង់ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពធាក់ប្លន់ យកម៉ូតូ ១គ្រឿង បានសម្រេច ហើយយកម៉ូតូ ទៅផ្ញើ។ ការឃាត់ខ្លួន ជនសង្ស័យរូបនោះ នៅចំណុចកន្លែងផ្ញើម៉ូតូ នៅផ្ទះលេខ២៩ ផ្លូវលេខ១៥៦ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

Read more: សង្សារ ១គូ​ ​ធាក់​ប្លន់​ម៉ូតូ ពេលព្រឹក ហើយ​យកម៉ូតូ​​ទៅ​ផ្ញើ ប៉ុន្មានម៉ោង...

ប្រទះ​ឃើញថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ៣០៤​កញ្ចប់ (​ជាង​២​គីឡូក្រាម​) ទុកនៅ​ជាប់​របង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ រកឃើញសារធាតុញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ ខណៈនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ករណីប្រទះឃើញគ្រឿងញៀននេះហើយ ។

Read more: ប្រទះ​ឃើញថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ៣០៤​កញ្ចប់ (​ជាង​២​គីឡូក្រាម​)...

រថយន្ត​ដឹក​ប្រហិត​ចម្រុះ​២​តោន គ្មាន​ច្បាប់​អនុញ្ញាត ពី​ព្រំដែន​ថៃ ចូល​មក​ដល់​រាជធានី​ភ្នំពេញ ជាប់អន្ទាក់​នគរបាល

រាជធានីភ្នំពេញ ៖ ប្រហិតចម្រុះ ខូចគុណភាព ទម្ងន់ ២តោន ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងដកហូត ដែលឈ្មួញបានលួចដឹកតាមរថយន្ត នាំចូលពីប្រទេសថៃ។ ខណៈមហាជនបានសម្តែងការងឿងឆ្ងល់ចំពោះក្រុមឈ្មួញទុច្ចរិត ដែលមានវិធីអាចបំបាំងរថយន្តរបស់ពួកគេ គេចចេញពីក្រុមសមត្ថកិច្ច យាមតាមបន្ទាត់ព្រំដែន បើកចូលមកដល់ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បានយ៉ាងរលូនបែបនេះ ។

Read more: រថយន្ត​ដឹក​ប្រហិត​ចម្រុះ​២​តោន គ្មាន​ច្បាប់​អនុញ្ញាត ពី​ព្រំដែន​ថៃ...

ចេញពី​ផឹកស៊ី​ ជិះ​ម៉ូតូ​ឌឺដង​ពាក្យ​សម្ដី​ជាមួយ​យុវជន១ក្រុម ផ្ទុះជម្លោះផ្អើលម្តុំការ៉ាស់សាំង

រាជធានីភ្នំពេញ ៖ បុរស២នាក់ចេញពីផឹកស៊ីស្រវឹងបានប៉ះសំដីឌឺដងជាមួយក្មេងៗមួយក្រុមនៅតាមដងផ្លូវ ក៍ត្រូវបានក្មេងស្ទាវៗទាំងនោះនាំគ្នាព្រួតវា.យ បណ្ដាលឲ្យរងរបួស នៅវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចស្ថានីយប្រេងឥន្ធនៈតូតាល់ ផ្លូវដួងងៀប កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Read more: ចេញពី​ផឹកស៊ី​ ជិះ​ម៉ូតូ​ឌឺដង​ពាក្យ​សម្ដី​ជាមួយ​យុវជន១ក្រុម...