Social Network

លោក​មេធាវី បា.ញ់​ស​ម្លា​.​ប់​នារី​​ជាសង្សារ​ចាស់ រួច​ហើយ​បា.ញ់ស​ម្លា​.​ប់​​ខ្លួនឯង​តាម​ក្រោយ

រាជធានីភ្នំពេញ ៖ បុរសជាមេធាវីម្នាក់ បាញ់សម្លា.ប់នារីម្នាក់(ជាសង្សារចាស់) រួចហើយបាញ់ក្បាលសម្លា.ប់ខ្លួនឯងតាមក្រោយ ប៉ុន្តែលោកមេធាវីនៅមានដង្ហើម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ភ្លាមៗផងដែរ ។

ករណីបាញ់ប្រហារនេះ កើតឡើងនៅវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ខ្មាន់កាំភ្លើងមានឈ្មោះ ទូច វឌ្ឍនៈ អាយុ៣២ឆ្នាំ មុខរបរ ជាមេធាវី ។ ចំណែកឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបរ ជាម្ចាស់អាជីវកម្មលក់ទឹកអប់រថយន្ត ។ តាមរយៈវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅមុនពេលកើតហេតុ លោកមេធាវី បានជិះរថយន្តម៉ាក MG ពណ៌ខ្នៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS 8007 តាមមកពីក្រោយរថយន្តពណ៌សរបស់នារីជាសង្សារ លុះពេលមកដល់ផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនដៃដល់រូបនោះ និងនារីរងគ្រោះ ក៏បានចុះពីលើរថយន្តទាំង២នាក់ និយាយបានប៉ុន្មានម៉ាត់ ស្រាប់តែលោកមេធាវី ដកកាំភ្លើងខ្លី បាញ់លើនាង ប្រមាណ៤គ្រាប់ រួចហើយបាញ់ក្បាលខ្លួនឯង ០១គ្រាប់ តាមក្រោយ ។

ប្រភពក្រៅផ្លូវការបានបង្ហើបអោយដឹងថា ខ្មាន់កាំភ្លើង និងនារីរងគ្រោះ ជាសង្សារចាស់នឹងគ្នា។ ហើយលោកមេធាវី ក៏មានប្រពន្ធរួចហើយ ប៉ុន្តែទំនាកទំនងអ្នកទាំង២ ឈានដល់ធ្វើកិច្ចព្រមព្រៀងមួយច្បាប់។ ហើយបន្ទាប់ពីធ្វើកិច្ចព្រមព្រៀង លោកមេធាវី ចោទនារីរងគ្រោះថានៅតែមិនគោរពត្រង់ចំណុចខ្លះ ទើបលោកមេធាវី សរសេរជាសេរថា បើជ្រុលហើយ គឺ..ទាំងអស់គ្នាតែម្តងទៅ ។

ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរ បានរកឃើញកាំភ្លើងខ្លីម៉ាក CZp07 និងសំបកគ្រាប់ចំនួន៥ ខណៈមន្ត្រីជំនាញ បាននិងកំពុងស្រាវជ្រាវរកមូលហេតុពិត ដែលបណ្តាលឲ្យជនដៃដល់ បាញ់សម្លាប់នារីរងគ្រោះ ៕

ដកស្រង់ពី៖កោះសន្តិភាព