Social Network

កងកម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីតហៅមីស៊ីល ថាជាការបង្កើនគ្រោះថ្នាក់ ក្នុងជម្លោះយេម៉ែន

បរទេស៖ កងកម្លាំងសម្ពន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានចោទកងជីវពលហូធី នៃប្រទេសយេម៉ែន ពីបទបង្កើនគ្រោះថ្នាក់ ត្រឹមតែមួយថ្ងៃបន្ទាប់ពី កងកម្លាំងការពារដែន អាកាសអារ៉ាប៊ីសាអូឌីត បានបាញ់ស្ទាប់ចាប់ មីស៊ីលផ្លោងមួយគ្រាប់ ដែលពួកងជីវពលហូធី បាញ់សម្តៅមកពីក្រុងរីយ៉ាដ។ 

Read more: កងកម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីតហៅមីស៊ីល...

ការវាយប្រហារ គ្រាប់បែក អត្តឃាត ក្នុងទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់ សម្លាប់មនុស្ស តិចបំផុត៥នាក់

បរទេស ៖ ភេរវករគ្រាប់បែក អត្តឃាតពីរនាក់ តាមសេចក្តី រាយការណ៍ បានសម្លាប់ មនុស្ស តិចបំផុត៥នាក់ និងធ្វើឲ្យរង របួសច្រើនជាង២០នាក់ ក្នុងការវាយ ប្រហារមួយ នៅវិហារ ឥស្លាម និកាយស៊ីអីត ក្នុងទីក្រុង Kirkuk ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ មិ្សលមិញនេះ។

Read more: ការវាយប្រហារ គ្រាប់បែក អត្តឃាត ក្នុងទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់...

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «រដ្ឋបាលលោក ត្រាំ មិនមានគំរោងស្នើសុំធ្វើសង្គ្រាម ដើម្បីកម្ចាត់ក្រុមភេរវករ ក្នុងប្រទេសដទៃទៀតឡើយ»

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនមែនកំពុងស្វែងរកការអនុញ្ញាត ការធ្វើសង្រ្គាមជាថ្មីពីសភាអាមេរិក  ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមភេរវករនៅឯបរទេសនោះទេ។

Read more: រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «រដ្ឋបាលលោក ត្រាំ មិនមានគំរោងស្នើសុំធ្វើសង្គ្រាម...

វិស័យទេសចរណ៍វៀតណាម «កំពុងរីកចំរើនយ៉ាងខ្លាំង ខណៈភ្ញៀវទេសចរពីចិន កើនឡើងរហូតដល់ជិត ៥០ភាគរយ ពីឆ្នាំមុន»

(ហាណូយ)៖ គិតចាប់ពីខែមករារហូតមកដល់ខែតុលា ឆ្នាំ២០១៧នេះ វៀតណាមទទួលបានភ្ញៀវទេសចរចិនដល់ជាង ៣.២លាននាក់ ដែលចំនួននេះមានការកើនឡើងប្រមាណ ៤៥.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Read more: វិស័យទេសចរណ៍វៀតណាម «កំពុងរីកចំរើនយ៉ាងខ្លាំង ខណៈភ្ញៀវទេសចរពីចិន...

ដ្ឋាភិបាលអេស្ប៉ាញសម្រេច៖ «ប្រធានាធិបតី Catalonia និងមន្ត្រី​ក្រោមឱវាទ​គ្រប់ផ្នែក​ជាង ១៦០នាក់ ត្រូវតែទម្លាក់ចេញពីតំណែង»

 (ម៉ាឌ្រីត)៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុនត៍ (Carles Puigdemont) និងរដ្ឋាភិបាលត្រូវបានទម្លាក់ពីអំណាចជាផ្លូវការហើយ ខណៈលោក Rajoy បានអំពាវនាវឲ្យមានការបោះឆ្នោតថ្មី នៅក្នុងតំបន់នាថ្ងៃទី២១ ខែធ្នូខាងមុខ បន្ទាប់ពីសភា កាតាឡាន ទីបំផុតបានសម្រេចធ្វើការបោះឆ្នោតស្ងាត់ៗជាឯកតោភាគី ដើម្បីប្រកាសឯករាជ្យផ្តាច់តំបន់កាតាឡាន (Catalonia) ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលទីក្រុងម៉ាឌ្រីត។

Read more: ដ្ឋាភិបាលអេស្ប៉ាញសម្រេច៖ «ប្រធានាធិបតី Catalonia...

ប្រទេសរុស្ស៊ីគ្រោង «កាត់បន្ថយចំនួនទ័ព និងយន្តហោះចម្បាំងនៅស៊ីរី» បន្ទាប់ពីភេរវករជាច្រើន ត្រូវបានកម្ចាត់!

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីត្រូវគេរាយការណ៍ថា កំពុងតែធ្វើការពិចារណាអំពីការកាត់បន្ថយវត្តមានខ្លះៗ នៃកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរីនាពេលថ្មីៗនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។

Read more: ប្រទេសរុស្ស៊ីគ្រោង «កាត់បន្ថយចំនួនទ័ព និងយន្តហោះចម្បាំងនៅស៊ីរី»...

យន្តហោះឥណ្ឌា​ដឹកមនុស្ស ១២២នាក់ «បកមកចុះចតវិញយ៉ាងទាន់ហន់» ក្រោយទទួលបានសារព្រមាន...

(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា យន្ដហោះដឹកអ្នកដំណើរ ១២២នាក់ មួយគ្រឿងមានគោលដៅហោះហើរ ឆ្ពោះទៅកាន់ទីក្រុងញូដេលី ត្រូវបង្ខំចិត្តប្ដូរទិសដៅហោះហើរភ្លាមៗនៅពាក់កណ្ដាលផ្លូវ នៅថ្ងៃចន្ទនេះ បន្ទាប់ពីទទួលបានការព្រមានមួយ។

Read more: យន្តហោះឥណ្ឌា​ដឹកមនុស្ស ១២២នាក់ «បកមកចុះចតវិញយ៉ាងទាន់ហន់»...

ទីបំផុតសហរដ្ឋអាមេរិក «ព្រមព្រៀងបន្តការដាក់ពង្រាយ សព្វាវុធយុទ្ធសាស្ត្រធំៗ​នៅឧបទ្វីបកូរ៉េ» ដើម្បីទប់ទល់ការគំរាមកំហែង!

(សេអ៊ូល)៖ ដំណើរទស្សនកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស មកកាន់ប្រទេសកូរ៉េខាងត្បូង បានសម្តែងឲ្យឃើញនូវការរឹតបន្តឹងវិស័យយោធាកាន់តែខ្លាំងជាងមុន ពីសំណាក់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ខណៈប្រមុខការពារជាតិអាមេរិកខាងលើនេះ បានប្តេជ្ញាបង្កើនការផ្តាស់ប្តូរ និងពង្រាយសព្វាវុធយុទ្ធសាស្ត្រអាមេរិក នៅឧបទ្វីបកូរ៉េ បន្តទៅមុខទៀត។

Read more: ទីបំផុតសហរដ្ឋអាមេរិក «ព្រមព្រៀងបន្តការដាក់ពង្រាយ...

សាធារណរដ្ឋ Cyprus ចេញមុខ «ប្រឆាំង និងថ្កោលទោស» ចំពោះការប្រកាសឯករាជ្យនៃ​តំបន់ Catalonia ចេញពី​រាជាណាចក្រ​អេស្ប៉ាញ!

  (នីកូស)៖ សាធារណរដ្ឋ សាយព្រឺស (Cyrus) ដែលស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ បានចេញមុខប្រឆាំង និងថ្កោលទោសចំពោះការប្រកាសឯករាជ្យ នៃតំបន់ Catalonia ដែលបានធ្វើឡើងដោយស្ងាត់ និងនាំឲ្យរដ្ឋាភិបាលអេស្ប៉ាញប្រើធម៌ក្តៅ ដោយបានដកមេដឹកនាំ និងស្វ័យភាពចេញពីតំបន់ភាគខាងកើត  នៃប្រទេសអឺរ៉ុបមួយនេះ។

Read more: សាធារណរដ្ឋ Cyprus ចេញមុខ «ប្រឆាំង និងថ្កោលទោស» ចំពោះការប្រកាសឯករាជ្យនៃ​តំបន់...

ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសរបស់ចិន នឹងតាមទាន់អាមេរិកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ

  (ប៉េកាំង)៖ ប្រទេស ចិន នឹងតាមទាន់អាមេរិក ក្នុងនាមជាម្ចាស់ទីផ្សារធ្វើដំណើរតាមផ្លូវអាកាស ដែលធំជាងគេលើពិភពលោក  ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយលឿនជាងការរំពឹងទុកទៅទៀត នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

Read more: ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសរបស់ចិន...

រដ្ឋមន្រ្តីការពារជាតិអាមេរិក៖ កុំសង្ឃឹមថាយើងនឹងទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ

 (សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានផ្លូវទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរជាដាច់ខាត ហើយថាការបង្ករឿង ឬក៏ការឈ្លានពានណាមួយ មកលើសម្ព័ន្ធមិត្តអាមេរិកពីសំណាក់កូរ៉េខាងជើង នឹងមិនត្រូវបានលើកលែងឱ្យជាដាច់ខាត ព្រមទំាងនឹងត្រូវ កម្ទេចចោលដោយកម្លាំងយោធាផងដែរ។

Read more: រដ្ឋមន្រ្តីការពារជាតិអាមេរិក៖...

រយៈពេល៥ខែ ហ្វីលីពីនបញ្ចប់ការប្រយុទ្ធ ជាមួយក្រុមរដ្ឋឥស្លាម ដោយបាន ឆក់យកជីវិតមនុស្ស ជាង ១ពាន់នាក់

ហ្វីលីពីន៖ ទាហានហ្វីលីពីន បានស្វាគមន៍សាច់ញាត្តិ នៅពេលពួកគេ ត្រឡប់មកពីជួរមុខរបស់ក្រុងម៉ាវីវី វិញ ដោយប្រមុខការពារប្រទេស បានលើកឡើងថា ការប្រយុទ្ធគ្នារយៈពេល ៥ខែប្រឆាំងនឹងពួកអ្នកគាំទ្ររដ្ឋឥស្លាម នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានឆកយកជីវិតមនុស្សជាង ១១០០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

Read more: រយៈពេល៥ខែ ហ្វីលីពីនបញ្ចប់ការប្រយុទ្ធ ជាមួយក្រុមរដ្ឋឥស្លាម ដោយបាន...

សមាជិកសភាអាមេរិក ភ្ញាក់ផ្អើលខ្លាំងពេលដឹងថា អាមេរិកមានទ័ព ១០០០នាក់ នៅអាហ្វ្រិក តែប៉ង់តាហ្គោនថា មានលើស ៦០០០នាក់

បរទេស៖ គេហទំព័ររបស់ The Businessinsider កាលពីថ្ងៃអង្គារ ទី២៤ ខែតុលាម្សិលមិញ បានសរសេរថា ការប្រកាសមួយរបស់ មន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក ទៅលើចំនួនវត្តមាន របស់យោធារបស់ខ្លួន នៅតាមមូលដ្ឋានទ័ពនានា ក្នុងទ្វីបអាហ្វ្រិកគឺ មានចំនួនរហូតទៅដល់ជាង ៦០០០ពាន់នាក់ ប៉ុន្តែខណៈដែលមាន សមាជិកសភាជាច្រើនរូប របស់អាមេរិកធ្លាប់បានទទួល ការភ្ញាក់ផ្អើលថា ចំនួនយោធាអាមេរិក នៅទ្វីបនេះមានទៅដល់ ១០០០នាក់ ។

Read more: សមាជិកសភាអាមេរិក ភ្ញាក់ផ្អើលខ្លាំងពេលដឹងថា អាមេរិកមានទ័ព ១០០០នាក់ នៅអាហ្វ្រិក...

សាធារណរដ្ឋ ឆែក នឹងទិញយកឧទ្ធម្ភាគចក្រ UH-1Y

បរទេស៖ សំណើរបស់សាធារណរដ្ឋ ឆែក ដើម្បីទិញយកឧទ្ធម្ភាគចក្រ UH-1Y តាមរយៈកម្មវិធីលក់សម្ភារៈយោធា បរទេសរបស់សហរដ្ឋអាមេរិក បានឈ្នះការអនុម័តយល់ព្រម ពីក្រសួងការបរទេស សហរដ្ឋអាមេរិកហើយ នេះបើតាមការចុះផ្សាយរបស់កាសែត UPI នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ។

Read more: សាធារណរដ្ឋ ឆែក នឹងទិញយកឧទ្ធម្ភាគចក្រ UH-1Y

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៖ ជប៉ុនប្រាប់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ការគំរាមកំហែងរបស់កូរ៉េខាងជើងឡើងដល់កំរិតខ្ពស់បំផុត

(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជប៉ុន លោក Itsunori Onodera បានវាយតម្លៃថា ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង បានឡើងដល់កំរិតមួយគួរឱ្យព្រួយបារម្ភ ដែលជំរុញឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាត់វិធានការចាំបាច់នានាទប់ទល់នឹងទីក្រុងព្យុងយ៉ាង។

Read more: កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៖ ជប៉ុនប្រាប់សហរដ្ឋអាមេរិក...

រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញដំណើរទស្សនកិច្ចស្ងាត់ៗទៅកាន់អាហ្វហ្គានីស្ថាន

(កាប៊ុល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបំពេញដំណើរទស្សនកិច្ចមិនប្រកាសជាមុនមកកាន់ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ខណៈកងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន កំពុងជួបការលំបាកក្នុងការប្រយុទ្ធតស៊ូជាមួយក្រុមឧទ្ទាមតាលីបង់។

Read more: រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញដំណើរទស្សនកិច្ចស្ងាត់ៗទៅកាន់អាហ្វហ្គានីស្ថាន

ស្ងាត់ៗលោកស្រី គ្លីនតុន រិះគន់លោក ត្រាំ ថាមាន «គំនិតខ្លី និងប្រកបដោយគ្រោះថ្នាក់» ដែលចង់បង្កសង្គ្រាមជាមួយកូរ៉េខាងជើង!

(សេអ៊ូល)៖ អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយថា ការគំរាមកំហែងចាប់ផ្ដើមធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង គឺជារឿងដ៏គ្រោះថ្នាក់ និងជាការគិតខ្លីតែប៉ុណ្ណោះ ហើយលោកស្រីបានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើយ៉ាងណានាំភាគីទាំងអស់មកអង្គុយតុចរចា។

Read more: ស្ងាត់ៗលោកស្រី គ្លីនតុន រិះគន់លោក ត្រាំ ថាមាន «គំនិតខ្លី...

បំផុតរុស្ស៊ី​មិនអាចការពារកូរ៉េខាងជើងបានទេ ដោយលោក ពូទីន ចុះហត្ថលេខាដាក់ទណ្ឌកម្ម គីម ជុងអ៊ុន ហើយ!

  (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រិត្យមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង  ដើម្បីអនុវត្តន៍ទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។

Read more: បំផុតរុស្ស៊ី​មិនអាចការពារកូរ៉េខាងជើងបានទេ ដោយលោក ពូទីន...

សង្គ្រាមរូបភាព! កូរ៉េខាងជើង «គូររូបលោក ដូណាល់ ត្រាំ ចេញជាសត្វសុនខពាំមីស៊ីល» និងផ្សព្វផ្សាយនៅកូរ៉េខាងត្បូង!

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ពួកគេបានប្រទះឃើញផ្ទាំងរូបភាព និងខិតប័ណ្ណផ្សព្វផ្សាយជាច្រើន នៅតាមតំបន់មួយចំនួនក្នុងទីក្រុងសេអ៊ូល ដែលបង្ហាញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេកាត់ក្បាល រីឯវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីល។

Read more: សង្គ្រាមរូបភាព! កូរ៉េខាងជើង «គូររូបលោក ដូណាល់ ត្រាំ ចេញជាសត្វសុនខពាំមីស៊ីល»...

សូម្បីអ្នកជំនាញបារាំងក៏ចេញមុខ «សម្តែងក្តីព្រួយបារម្ភខ្លាំង ចំពោះការសម្រេចចិត្តពី ដូណាល់ ត្រាំ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរ»

(ប៉ារីស)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ  នឹងបង្កផលវិបាកផ្នែកភូមិសាស្រ្តនយោបាយ នាពេលខាងមុខភ្លាមៗ តាមរយៈការបញ្ឆេះភាពតានតឹង ស្របពេលដែលស្ថានភាពសន្តិសុខ នៅក្នុងតំបន់កំពុងស្ថិតក្នុងសភាពមិននឹងនរ។

Read more: សូម្បីអ្នកជំនាញបារាំងក៏ចេញមុខ «សម្តែងក្តីព្រួយបារម្ភខ្លាំង...

យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញ​អះអាងថា វានឹងធ្លាក់ចូលសមុទ្រ!

(វ៉ាស៊ីនតោន)៖ ស្ថានីយ៍អវកាសចិន Tiagong-1 កំពុងតែចល័តសំដៅចុះមកកាន់ភពផែនដី  ក្នុងលក្ខណៈមួយដែលមិនអាចគ្រប់គ្រងបានឡើយ ហើយទោះបីជាផ្នែកភាគច្រើនរបស់វា នឹងត្រូវឆេះរលាយអស់ នៅពេលឈានចូលដល់បរិយាកាសផែនដីក៏ដោយ បំណែកធំៗជាមួយទម្ងន់រហូតដល់ ១០០គីឡូក្រាម នឹងនៅតែត្រូវធ្លាក់មកលើផ្ទៃផែនដីដដែល នៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ។

Read more: យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញ​អះអាងថា...