Social Network

អតីតមន្ត្រីទូត៖ «សកម្មភាពយោធាអាមេរិក នៅលើទឹកដីស៊ីរី គឺជាការរំលោភច្បាប់អន្តរជាតិ»

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែរំលោភលើសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ (UNSC) ស្តីពីការចេញសិទ្ធិអនុញ្ញាតឲ្យមានសកម្មភាពយោធា ប្រឆាំងនឹងក្រុមភេរវករ ISIS បន្ថែមពីលើបំពានដែនអធិបតេយ្យភាព របស់ប្រទេសស៊ីរី។

Read more: អតីតមន្ត្រីទូត៖ «សកម្មភាពយោធាអាមេរិក នៅលើទឹកដីស៊ីរី គឺជាការរំលោភច្បាប់អន្តរជាតិ»

ទីបំផុត «សិង្ហបុរីបញ្ឈប់រាល់ការធ្វើ​ពាណិជ្ជកម្ម ជាមួយ​កូរ៉េខាងជើង» តបតាមដំណោះស្រាយរបស់ UN...

 (សេអ៊ូល)៖ សិង្ហបុរីនាពេលថ្មីៗនេះ បានបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មនានា ជាមួយកូរ៉េខាងជើង អនុឡោមតាមដំណោះស្រាយដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។

កាលពីឆ្នាំមុនសិង្ហបុរី គឺជាដៃគូរពាណិជ្ជកម្មដ៏ធំទី០៧ របស់កូរ៉េខាងជើងដោយពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសទាំងពីរមានទំហំ ១២.៩៩លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសារាចរមួយចុះថ្ងៃទី០៧ ខែវិច្ឆិកា ផ្ញើជូនក្រុមពាណិជ្ជករអាជ្ញាធរគយសិង្ហបុរី ប្រកាសពីការហាមឃាត់ រាល់ការជួញដូរមុខទំនិញនាំចូល និងនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង កាត់តាមទឹកដីសិង្ហបុរី។ បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង មិនមែនពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ការហាមឃាត់នេះនឹងត្រូវអនុវត្ដន៍ ទៅលើមុខទំនិញដែលត្រូវបានដាក់ ទណ្ឌកម្មក្រោមដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ ហើយការដាក់ពិន័យផ្សេងៗ នឹងត្រូវចូលជាធរមានរាប់ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅ។

តែទោះជាយ៉ាងនេះក្ដី ក្រុមពាណិជ្ជករក៏ត្រូវបានគេតម្រូវផងដែរឱ្យដាក់ពាក្យស្នើសុំ ការអនុញ្ញាតពីអាជ្ញាធរគយសិង្ហបុរី យ៉ាងតិចបីថ្ងៃមុននាវាដឹកទំនិញ មិនមែនជាពាណិជ្ជកម្ម មកដល់ ឬមានគោលដៅទៅកាន់កូរ៉េខាងជើង កាត់តាមសិង្ហបុរី។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរគយសិង្ហបុរី អ្នកដែលរំលោភលើការហាមឃាត់នេះ នឹងត្រូវពិន័យជាប្រាក់ ១០០,០០០ដុល្លារសិង្ហបុរី (៧៣,៦៦០ដុល្លារអាមេរិក) ឬស្មើបីដងនៃតម្លៃមុខទំនិញ ឬក៏អាចជាប់ពន្ធនាគារ ០២ឆ្នាំ។ ចំណែកឯការពិន័យជាអតិបរាមា អាចមានរហូតដល់ទៅ ២០០,០០០ដុល្លារសិង្ហបុរី ឬស្មើ ៤ដងនៃតម្លៃមុខទំនិញ ឬក៏អាចជាប់ពន្ធនាគារ ០៣ឆ្នាំ៕

ដកស្រង់ពី៖ Fresh News

មន្ត្រីទូតអូស្ត្រាលីនៅញូយ៉ក «ស្រវឹងស្រាហើយ​ធ្លាក់ពីលើអគារ​ជាន់ទី ៧ ស្លាប់ភ្លាមៗ» ខណៈ​នាយករដ្ឋមន្ត្រី​​ចេញសេចក្តី​ថ្លែងការណ៍ សោកស្តាយជាខ្លាំង!

 (កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Malcolm Turnbull បានចាត់ទុកថា ការស្លាប់របស់មន្ត្រីទូតអូស្ត្រាលីម្នាក់ គឺលោក Julian Simpson ក្នុងទីក្រុងញូយ៉ក ជាសោកនាដកម្មមួយ ហើយលោកថ្លែងបានបែបនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍អូស្រ្តាលី។

Read more: មន្ត្រីទូតអូស្ត្រាលីនៅញូយ៉ក «ស្រវឹងស្រាហើយ​ធ្លាក់ពីលើអគារ​ជាន់ទី ៧...

ចំនួនប្រជាជនឥណ្ឌា «នឹងកើនលើសចំនួនប្រជាជនចិន» នៅឆ្នាំ២០២៤!

  (យូអិន)៖ ចំនួនប្រជាជនសរុបនៃប្រទេសឥណ្ឌា អាចកើនឡើងហួសចំនួនប្រជាជនរបស់ចិន ប្រហែលនៅខ្ទង់ឆ្នាំ២០២៤ ពោលគឺ០២ឆ្នាំ យូរជាងការប៉ាន់ស្មានកាលពីលើកមុន ហើយត្រូវគេព្យាករណ៍ថា នឹងដល់ ១.៥ពាន់លាននាក់ នៅឆ្នាំ២០៣០។

Read more: ចំនួនប្រជាជនឥណ្ឌា «នឹងកើនលើសចំនួនប្រជាជនចិន» នៅឆ្នាំ២០២៤!

សារព័ត៌មានកូរ៉េខាងជើង៖ «ដូណាល់ ត្រាំ សមតែទទួលទោសប្រហារជីវិត ដោយសារហ៊ានមើលងាយ លោក គីម ជុងអ៊ុន»

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃពុធនេះ បានតំឡើងសសៃកជាថ្មីដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការប្រើពាក្យអសុរសលើ លោក គីម ជុងអ៊ុន។

Read more: សារព័ត៌មានកូរ៉េខាងជើង៖ «ដូណាល់ ត្រាំ សមតែទទួលទោសប្រហារជីវិត ដោយសារហ៊ានមើលងាយ...

ពលរដ្ឋរាប់ពាន់នាក់ នៅរស់រានមានជីវិត ស្វែងរកជម្រក ក្រោយរងគ្រោះ ដោយរញ្ជួយដីនៅអ៊ីរ៉ង់ ខណៈអ្នកស្លាប់ នៅបន្តកើនឡើង

អ៊ីរ៉ង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ពលរដ្ឋអ៊ីរ៉ង់ រាប់ពាន់នាក់ បានចំណាយពេលអស់២យប់ មកហើយរស់នៅក្រៅលំនៅដ្ឋាន ដោយរងនូវសម្ពាធ សីតុណ្ហភាពត្រជាក់ បន្ទាប់ពីរងគ្រោះដោយសារគ្រោះរញ្ជួយដីវាយប្រហារនៅភាគខាងលិចប្រទេស ។

Read more: ពលរដ្ឋរាប់ពាន់នាក់ នៅរស់រានមានជីវិត ស្វែងរកជម្រក ក្រោយរងគ្រោះ...

គួរឲ្យចាប់អារម្មណ៍! នាយករដ្ឋមន្ត្រីលីបង់ «ទៅទស្សនកិច្ចអារ៉ាប៊ីសាអូឌីត រួចប្រកាសលាលែងតំណែង ​ពីទីនោះ​តែម្តង» និងកំពុងបង្កការសង្ស័យថា...

(លីបង់)៖ អតីតនាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri ដែលបានបង្កភាពចម្រូងចម្រាសផ្នែកការទូត ក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈប្រកាសលាលែងពីតំណែង ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី០៤ ខែវិច្ឆិកា បាននិយាយថា លោកមានសុវត្ថិភាព ហើយនឹងត្រឡប់ទៅប្រទេសលីបង់វិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈលេច លឺពាក្យចចាមអារ៉ាប់ និងការចោទប្រកាន់ថា ទីក្រុងរីយ៉ាដបានចាប់រូបលោកជាចំណាប់ខ្មាំង។

Read more: គួរឲ្យចាប់អារម្មណ៍! នាយករដ្ឋមន្ត្រីលីបង់ «ទៅទស្សនកិច្ចអារ៉ាប៊ីសាអូឌីត...

ប្រមុខដឹកនាំអាស៊ាន ចុះកិច្ចព្រមព្រៀងការពារសិទ្ធិពលករចំណាកស្រុកអាស៊ាន ឲ្យមានសេរីភាពកាន់តែទូលំទូលាយ ក្នុងការស្វែងរកការងារធ្វើ ក្នុងប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យ

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ នៅប្រទេសហ្វីលីពីន បានបញ្ចប់ហើយនៅយប់មិញនេះ ដោយទទួលបាននូវលទ្ឋផលជាទីពេញចិត្ត នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់។ លទ្ធផលដែលសម្រេចបានទាំងនេះ គឺបានមកពីការជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីរកផលប្រយោជន៍រួមទាំងក្នុងកម្រិតតំបន់ និងក្នុងកម្រិតពិភពលោកទាំងមូលផងដែរ។

Read more: ប្រមុខដឹកនាំអាស៊ាន ចុះកិច្ចព្រមព្រៀងការពារសិទ្ធិពលករចំណាកស្រុកអាស៊ាន...

Update: មនុស្សស្លាប់កើនដល់ ៥៤០នាក់ និងរបួសជាង៨,០០០នាក់ ក្រោយគ្រោះរញ្ជួយដី ៧.៣រ៉ិចទ័រ វាយប្រហារព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់!

(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដ៏កក្រើកមួយបានវាយប្រហារចំតំបន់ព្រំដែនរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលជាហេតុបានបង្កឲ្យមនុស្សស្លាប់មកទល់នឹងពេលនេះគឺកើនដល់ ៥៤០នាក់ហើយ ខណៈមនុស្សជាង ៨,០០០នាក់ទៀតរងរបួស ហើយនេះគឺគ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីគ្រោះរញ្ជួយដីនៅម៉ិចស៊ីកូ ផ្ដាច់យកអាយុជីវិតមនុស្ស៣៦៩នាក់ កាលពីខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

Read more: Update: មនុស្សស្លាប់កើនដល់ ៥៤០នាក់ និងរបួសជាង៨,០០០នាក់ ក្រោយគ្រោះរញ្ជួយដី...

នាយករដ្ឋមន្ត្រីអង់គ្លេសចោទរុស្ស៊ីថា «ជាប្រទេសគំរាមកំហែង សន្តិសុខពិភពលោក, លូកដៃចូលកិច្ចការ​បោះឆ្នោត​ប្រទេសដទៃ និងជាប្រទេស...»

  (ម៉ូស្គូ)៖ ខណៈកំពុងប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុក ដោយសាររឿង Brexit នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឆ្លៀតនិយាយដៀមដាម និងចោទប្រកាន់រុស្ស៊ីត្រង់ៗតែម្ដងថា ជាមេគំរាមកំហែងដល់សន្តិសុខពិភពលោក ក៏ដូចជានៅពីក្រោយការលូកដៃ ចូលក្នុងកិច្ចការបោះឆ្នោតនៃបណ្ដាប្រទេសដទៃ ការវាយប្រហារព័ត៌មានវិទ្យា និងផ្សព្វផ្សាយព័ត៌មានមិនពិត។

Read more: នាយករដ្ឋមន្ត្រីអង់គ្លេសចោទរុស្ស៊ីថា «ជាប្រទេសគំរាមកំហែង សន្តិសុខពិភពលោក,...

រដ្ឋមន្ត្រី​បរិស្ថានកោះតៃវ៉ាន់ «ត្រូវបានរារាំង​មិនឲ្យចូល​ប្រជុំនៅ UN» ដោយសារ​ចិនដាក់សម្ពាធ...

(តៃប៉ិ)៖ រដ្ឋមន្រ្តីបរិស្ថានតៃវ៉ាន់ ត្រូវបានរារាំងមិនឲ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ UN ឡើយ សូម្បីក្នុងនាមជាអ្នកចូលរួមមិនមែនតំណាងរដ្ឋាភិបាលក៏ដោយ ពីព្រោះតែសម្ពាធពីសំណាក់ប្រទេសចិន។

Read more: រដ្ឋមន្ត្រី​បរិស្ថានកោះតៃវ៉ាន់ «ត្រូវបានរារាំង​មិនឲ្យចូល​ប្រជុំនៅ UN»...

អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាស្នើកូរ៉េខាងជើង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ

(ម៉ានីល, ហ្វីលីពីន)៖ មេដឹកនាំអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានអំពាវនាវឲ្យកូរ៉េខាងជើង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងអនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងឧបទ្វីបកូរ៉េ។

Read more: អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាស្នើកូរ៉េខាងជើង...

ប្រទេសចិន និងឡាវ «អំពាវនាវរួមគ្នា​ឲ្យភាគីពាក់ព័ន្ធ ព្រមព្រៀង​លើក្រមប្រតិបត្តិ​សមុទ្រចិនខាងត្បូង»

(វៀងច័ន្ទ)៖ ប្រទេសចិន និងឡាវនាថ្ងៃអង្គារនេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងឈានដល់ការព្រមព្រៀងគ្នា លើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ឲ្យបានឆាប់ ហើយរួមគ្នាជួយកសាងផ្លូវទឹកដ៏មមាញឹក និងសំខាន់នេះ ទៅជាដែនសមុទ្រមួយពោពេញទៅដោយសុខសន្តិភាព មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ។

Read more: ប្រទេសចិន និងឡាវ «អំពាវនាវរួមគ្នា​ឲ្យភាគីពាក់ព័ន្ធ...

អាមេរិកស្នើ អាស៊ានបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ខណៈទំហំសេដ្ឋកិច្ច អាស៊ាន- អាមេរិកឆ្នាំ២០១៦ មានជាង២០០ពាន់លានដុល្លា

ភ្នំពេញ៖លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកបាន សម្ដែងការគាំទ្រនូវតួនាទីស្នូល របស់អាស៊ាននិងស្នើឲ្យអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចខណៈកាលពីឆ្នាំ២០១៦កន្លង ទៅទំហំសេដ្ឋកិច្ច អាស៊ាន-អាមេរិក មានជាង ២១១ពាន់លានដុល្លាអាមេរិក។

Read more: អាមេរិកស្នើ អាស៊ានបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច...

នាយករដ្ឋមន្ត្រី​អង់គ្លេស «ប្តេជ្ញារក្សា​ទំនាក់ទំនង​ក្នុងយុគមាស ជាមួយ​មហាយក្សចិន» និងសន្យាបង្កើន​ទុនវិនិយោគនៅអាស៊ី!

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានថ្លែងឲ្យដឹងថា លោកស្រីប្តេជ្ញាចំពោះការបន្តរក្សា ទំនាក់ទំនងដ៏ល្អប្រសើររបស់ចក្រភពអង់គ្លេស ជាមួយនិងប្រទេសចិន ដែលត្រូវបានឲ្យឈ្មោះថា ទំនាក់ទំនងក្នុងយុគមាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

Read more: នាយករដ្ឋមន្ត្រី​អង់គ្លេស «ប្តេជ្ញារក្សា​ទំនាក់ទំនង​ក្នុងយុគមាស...

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ យើងរលាយហិនហោចលុយអស់ ១០០ពាន់លានដុល្លារ ដោយសារ ISIS តែមួយគត់...!

(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា ចាប់តាំងពីក្រុម ISIS បានគ្រប់គ្រងទឹកដីមួយផ្នែកធំ ព្រមទាំងការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករមួយនេះ បានធ្វើឱ្យទីក្រុងបាកដាដ ខាតបង់ប្រាក់ជាង ១០០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

Read more: នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ យើងរលាយហិនហោចលុយអស់ ១០០ពាន់លានដុល្លារ ដោយសារ ISIS...

ទីបំផុត​ប្រធានាធិបតី​តួកគី «លោក Erdogan សារភាពថា បានដាក់អន្ទាក់​ចាប់មនុស្ស​ក្នុងចលនា​ ហ្គូលែន»

  (តួកគី)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីតួកគី Recep Tayyip Erdoğan បានសារភាពថា អ្នកដែលអាណិតអាសូចំពោះចលនា ហ្គូលែន ត្រូវបានជាប់អន្ទាក់នៅក្នុងប្រទេសតួកគីហើយ អ្នកដែលឆ្លាតវៃគឺបានចាកចេញពីប្រទេស នេះបើតាមរាយការណ៍របស់ BBC ដែលត្រូវបានដកស្រង់ នៅរសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

Read more: ទីបំផុត​ប្រធានាធិបតី​តួកគី «លោក Erdogan សារភាពថា...

សំនួរដែលពិបាករកចម្លើយ៖ តើការបាញ់សម្លាប់មនុស្សនៅសហរដ្ឋអាមេរិក គឺជារឿងធម្មតាទៅហើយឬ?

(វ៉ាស៊ីនតោន)៖ ក្រោយមានករណីបាញ់ប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់ ប្រជាជនអាមេរិកមួយចំនួនកំពុងនាំគ្នាគិតថា  តើការប្រើប្រាស់កាំភ្លើងសម្លាប់មនុស្ស គឺជារឿងធម្មតា ឬក៏ យ៉ាងណា ខណៈការជជែកដេញដោលពីច្បាប់គ្រប់គ្រងអាវុធ  ហាក់ដូចជាកក្រើកឡើងវិញ ក្រោយខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់មនុស្ស ២៦នាក់ ក្នុងរដ្ឋតិចសាស់ កាលពីចុងសប្ដាហ៍ កន្លងទៅ។

Read more: សំនួរដែលពិបាករកចម្លើយ៖ តើការបាញ់សម្លាប់មនុស្សនៅសហរដ្ឋអាមេរិក...

ជប៉ុន៖ មនុស្ស ០៤នាក់ ស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ​នៅខេត្ត Gunma ភាគកណ្តាលប្រទេស!

  (តូក្យូ)៖ មនុស្សចំនួន ០៤នាក់ បានបាត់បង់ជីវិត នៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅខេត្តហ្គូនម៉ា (Gunma) ភាគឦសាននៃតំបន់កាន់តូ (Kanto) ប្រទេសជប៉ុន។

Read more: ជប៉ុន៖ មនុស្ស ០៤នាក់ ស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ​នៅខេត្ត Gunma...

ទីបំផុត «លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងប៉េកាំងហើយ» បន្ទាប់ពី​បញ្ចប់ទស្សនកិច្ចពីរថ្ងៃ​នៅកូរ៉េខាងត្បូង!

(ប៉េកាំង)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញធ្វើដំណើរមកដល់ទីក្រុងប៉េកាំង នៃប្រទេសចិនហើយ នារសៀលថ្ងៃពុធនេះ ដែលវាគឺជាទីសំចតទី ៣ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ ចជាលើកដំបូង របស់មេដឹកនាំអាមេរិករូបនេះ មកកាន់តំបន់អាស៊ី បន្ទាប់ពីលោកបានស្កាត់ចូលជប៉ុន ព្រមទាំងកូរ៉េខាងត្បូង គិតចាប់តាំងពីសប្តាហ៍មុនមក។

Read more: ទីបំផុត «លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងប៉េកាំងហើយ»...

ប្រធានាធិបតីកូរ៉េខាងត្បូង «ទទួលស្វាគមន៍ដំណើរមកដល់នៃ លោក ដូណាល់ ត្រាំ» នៅមូលដ្ឋានទ័ពដ៏ធំរបស់អាមេរិក!

(សេអ៊ូល)៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានអញ្ជើញមកដល់ទឹកដីកូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើគារវកិច្ចទទួលស្វាគមន៍លោកប្រធានាធិបតីអាមេរិក នៅឯមូលដ្ឋានទ័ពមួយរបស់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០២ថ្ងៃ របស់លោក នៅក្នុងប្រទេសអាស៊ីខាងកើតនេះ។

Read more: ប្រធានាធិបតីកូរ៉េខាងត្បូង «ទទួលស្វាគមន៍ដំណើរមកដល់នៃ លោក ដូណាល់ ត្រាំ»...