(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ បានសម្ដែងក្ដីព្រួយបារម្ភ ក៏ដូចជាជំទាស់យ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលសាជាថ្មី ពីសំណាក់កូរ៉េខាងជើង។
Read more: មហាយក្សចិន «សម្តែងការព្រួយបារម្ភឥតគណនា និងប្រឆាំងដាច់ខាត...
(ញូដេលី)៖ មនុស្សយ៉ាងតិច ០៣នាក់បានស្លាប់ និង០៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានក្រឡាច់ធ្លាក់ពីលើផ្លូវ នៅក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា។
Read more: ឥណ្ឌា៖ រថភ្លើងមួយខ្សែ «ក្រឡាច់ធ្លាក់ពីផ្លូវដែក» បណ្តាលឲ្យមនុស្សស្លាប់...
(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានចេញមុខ រិះគន់ខ្លាំងៗលើអូស្រ្ដាលី សម្រាប់ការធ្វើការលើកឡើង ដោយគ្មានទំនួលខុសត្រូវទាក់ទិននឹងជម្លោះ នៅឯសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំងកំពុង មានជម្លោះដែនទឹកជាមួយប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះ គឺសារអំពាវនាវដ៏រសើបមួយទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
Read more: «អូស្ត្រាលីកំពុងដុតឲ្យទីក្រុងប៉េកាំង ក្តៅក្រហាយជាខ្លាំង»...
(សេអ៊ូល)៖ ទីបញ្ជាការអង្គការសហប្រជាជាតិ ប្រចាំតំបន់ព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានចេញផ្សាយវីដេអូឃ្លីបមួយថតជាប់កាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីទាហានកូរ៉េខាងជើងម្នាក់ត្រូវបានគេតាមបាញ់សម្លាប់ នៅអំឡុងពេលព្យាយាមរត់ចូលមកដីកូរ៉េខាងត្បូង។
Read more: «ទាហានកូរ៉េខាងជើងរត់ចោលជួរ ត្រូវបានទាហានគ្នាឯង ដេញបាញ់សម្លាប់»
(តូក្យូ)៖ យ៉ាងតិចមនុស្ស០២នាក់បានបាត់ខ្លួន ខណៈ០៨នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីយន្តហោះដឹកទំនិញមួយគ្រឿងធុន C2 របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់ទៅក្នុងសមុទ្រហ្វីលីពីន ជាប់នឹងមហាសាគរប៉ាស៊ីហ្វិក ភាគអេគ្នេយ៍នៃកោះអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន។
Read more: មនុស្ស០៨នាក់ត្រូវជួយសង្រ្គោះ និង០២នាក់បាត់ខ្លួន ក្រោយយន្តហោះយោធាអាមេរិក...
(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះ បានប្រកាសហើយពីជ័យជម្នះលើពួក ISIS នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី បាស្សា អាល់អាសាដជាសម្ព័ន្ធមិត្តរបស់ខ្លួន បានវាយដណ្ដើមយកទីក្រុង Abou Kamal ពីពួកភេរវករនេះមកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
Read more: ប្រធានាធិបតីអ៊ីរ៉ង់ ប្រកាសពីថ្ងៃអវសានរបស់ពួក ISIS នៅស៊ីរី
(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង កំពុងធ្វើប្រតិបត្តិការស៊ើបការណ៍ ទៅលើអង្គភាពយោធាសំខាន់ៗ ដោយសារការអង្កេតឃើញឥរិយាបទមិនស្មោះត្រង់ ព្រមទាំងបានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីយោធាជាន់ខ្ពស់ពីររូបផងដែរ។
Read more: បោសសម្អាតផ្ទៃក្នុង? កូរ៉េខាងជើង «ធ្វើការអង្កេតដ៏កម្រ ទៅលើអង្គភាពយោធាសំខាន់ៗ»...
(នីហ្សេរីយ៉ា)៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានផ្តាច់ជីវិតមនុស្ស ៥០នាក់ នៅព្រះវិហារមួយកន្លែងក្នុងក្រុង Mubi ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។
Read more: បំផ្ទុះគ្រាប់បែកក្នុងព្រះវិហារ «ផ្តាច់ជីវិតមនុស្ស ៥០នាក់» នៅភាគឦសាននីហ្សេរីយ៉ា!
(ប៊ែរឡាំង)៖ ប្រទេសអាឡឺម៉ង់ កំពុងតែធ្លាក់ក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្រោយពីកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ត្រូវទទួលបរាជ័យ ដែលប្រការនេះបានបំផ្លាញក្តីសង្ឃឹមរបស់ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងបង្កឱ្យមានការលើកឡើងជាសំណួរអំពី អនាគតនៃការកាន់អំណាច ក្នុងរយៈពេលយូររបស់លោកស្រី។
(ម៉ារ៉ុក)៖ អាជ្ញាធរម៉ារ៉ុកបានរាយការណ៍ថា មនុស្ស ១៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅអំឡុងពេលពួកគេកំពុងទទួលជំនួយពី អង្គការមនុស្សធម៌មួយនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
Read more: ការរត់ជាន់គ្នា «សម្លាប់មនុស្ស ១៥នាក់ នៅប្រទេសម៉ារ៉ុក»...
(បាងកក)៖ ទីភ្នាក់ងារបច្ចេកវិទ្យាការពារជាតិរបស់ថៃ គ្រោងនឹងបង្កើតរោងចក្រមួយរួមគ្នាជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខាយោធា ហើយដែលនេះគឺជាសញ្ញានៃការពង្រឹង ទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងរវាងទីក្រុងបាងកក និងទីក្រុងប៉េកាំង គិតចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤មក។
Read more: ប្រទេសថៃសហការជាមួយចិន «កសាងរោងចក្រផលិតអាវុធ» ដែលមិនធ្លាប់មាន!
(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីហ្ស៊ីមបាវេ លោក Robert Mugabe ជាមេដឹកនាំកាន់អំណាចយូរជាងគេម្នាក់ក្នុងពិភពលោក បានបដិសេធលាលែងពីមុខតំណែង នៅអំឡុងពេលលោក ជួបជាមួយមេបញ្ជាការយោធា លោក Constantino Chiwenga ដែលបានដណ្ដើមអំណាចគ្រប់គ្រងប្រទេសទាំងស្រុង កាលពីប៉ុន្មានថ្ងៃមុននេះ។
Read more: មេដឹកនាំហ្ស៊ីមបាវេ «លោក Mugabe បដិសេធលាលែងពីតំណែង» ទោះបីពេលនេះ...
(ប៉េកាំង)៖ ជាថ្មីម្តងទៀតប្រទេសចិន និងហ្វីលីពីន ដែលចាប់ផ្តើមមានទំនាក់ទំនងប្រសើរឡើងវិញនោះបានប្តេជ្ញាថា បញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវធ្វើការដោះស្រាយតាមរយៈកិច្ចចរចា និងមិនឲ្យមានសង្គ្រាម ឬជម្លោះកើតមានឡើងនោះឡើយ។
Read more: ប្រទេសចិន និងហ្វីលីពីន «ប្តេជ្ញាប្រើសម្តីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង»...
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា មហាអំណាចសហរដ្ឋអាមេរិក និងចិន បានយល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង មិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីឲ្យមានការផ្លាស់ប្តូរ ហើយថាខ្លួនត្រូវតែលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
Read more: លោកត្រាំ ថាអាមេរិក-ចិន យល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង...
(សិង្ហបុរី)៖ បណ្ដាមេដឹកនាំដែលបានចូលរួម កិច្ចប្រជុំកំពូលអាស៊ីខាងកើត ឬ East Asia Summit (EAS) បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះ ស្ដីពីអាវុធគីមី បន្ទាប់ពីពួកគេបានជួបប្រជុំគ្នាប្រចាំឆ្នាំ ក្នុងទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ។
Read more: ហ្វីលីពីន៖ បណ្តាមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)...
(ឌូបៃ)៖ ក្រុមហ៊ុនផលិតយន្តហោះលំដាប់ថ្នាក់អន្តរជាតិ Airbus SE បានឈានដល់កិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលជាកិច្ចព្រមព្រៀង ស្តីពីការលក់យន្តហោះដឹកអ្នកដំណើរប្រភេទ A320neo និង A321neo សរុបចំនួន ៤៣០គ្រឿង ក្នុងតម្លៃជិត ៥០ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនវិនិយោគទុនរបស់អាមេរិក Indigo Partners។
Read more: កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការ «លក់យន្តហោះ Airbus ៤៣០គ្រឿង»...
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែរំលោភលើសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ (UNSC) ស្តីពីការចេញសិទ្ធិអនុញ្ញាតឲ្យមានសកម្មភាពយោធា ប្រឆាំងនឹងក្រុមភេរវករ ISIS បន្ថែមពីលើបំពានដែនអធិបតេយ្យភាព របស់ប្រទេសស៊ីរី។
Read more: អតីតមន្ត្រីទូត៖ «សកម្មភាពយោធាអាមេរិក នៅលើទឹកដីស៊ីរី គឺជាការរំលោភច្បាប់អន្តរជាតិ»
(សេអ៊ូល)៖ សិង្ហបុរីនាពេលថ្មីៗនេះ បានបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មនានា ជាមួយកូរ៉េខាងជើង អនុឡោមតាមដំណោះស្រាយដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។
កាលពីឆ្នាំមុនសិង្ហបុរី គឺជាដៃគូរពាណិជ្ជកម្មដ៏ធំទី០៧ របស់កូរ៉េខាងជើងដោយពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសទាំងពីរមានទំហំ ១២.៩៩លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសារាចរមួយចុះថ្ងៃទី០៧ ខែវិច្ឆិកា ផ្ញើជូនក្រុមពាណិជ្ជករអាជ្ញាធរគយសិង្ហបុរី ប្រកាសពីការហាមឃាត់ រាល់ការជួញដូរមុខទំនិញនាំចូល និងនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង កាត់តាមទឹកដីសិង្ហបុរី។ បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង មិនមែនពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ការហាមឃាត់នេះនឹងត្រូវអនុវត្ដន៍ ទៅលើមុខទំនិញដែលត្រូវបានដាក់ ទណ្ឌកម្មក្រោមដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ ហើយការដាក់ពិន័យផ្សេងៗ នឹងត្រូវចូលជាធរមានរាប់ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅ។
តែទោះជាយ៉ាងនេះក្ដី ក្រុមពាណិជ្ជករក៏ត្រូវបានគេតម្រូវផងដែរឱ្យដាក់ពាក្យស្នើសុំ ការអនុញ្ញាតពីអាជ្ញាធរគយសិង្ហបុរី យ៉ាងតិចបីថ្ងៃមុននាវាដឹកទំនិញ មិនមែនជាពាណិជ្ជកម្ម មកដល់ ឬមានគោលដៅទៅកាន់កូរ៉េខាងជើង កាត់តាមសិង្ហបុរី។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរគយសិង្ហបុរី អ្នកដែលរំលោភលើការហាមឃាត់នេះ នឹងត្រូវពិន័យជាប្រាក់ ១០០,០០០ដុល្លារសិង្ហបុរី (៧៣,៦៦០ដុល្លារអាមេរិក) ឬស្មើបីដងនៃតម្លៃមុខទំនិញ ឬក៏អាចជាប់ពន្ធនាគារ ០២ឆ្នាំ។ ចំណែកឯការពិន័យជាអតិបរាមា អាចមានរហូតដល់ទៅ ២០០,០០០ដុល្លារសិង្ហបុរី ឬស្មើ ៤ដងនៃតម្លៃមុខទំនិញ ឬក៏អាចជាប់ពន្ធនាគារ ០៣ឆ្នាំ៕
ដកស្រង់ពី៖ Fresh News
(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Malcolm Turnbull បានចាត់ទុកថា ការស្លាប់របស់មន្ត្រីទូតអូស្ត្រាលីម្នាក់ គឺលោក Julian Simpson ក្នុងទីក្រុងញូយ៉ក ជាសោកនាដកម្មមួយ ហើយលោកថ្លែងបានបែបនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍អូស្រ្តាលី។
Read more: មន្ត្រីទូតអូស្ត្រាលីនៅញូយ៉ក «ស្រវឹងស្រាហើយធ្លាក់ពីលើអគារជាន់ទី ៧...
(យូអិន)៖ ចំនួនប្រជាជនសរុបនៃប្រទេសឥណ្ឌា អាចកើនឡើងហួសចំនួនប្រជាជនរបស់ចិន ប្រហែលនៅខ្ទង់ឆ្នាំ២០២៤ ពោលគឺ០២ឆ្នាំ យូរជាងការប៉ាន់ស្មានកាលពីលើកមុន ហើយត្រូវគេព្យាករណ៍ថា នឹងដល់ ១.៥ពាន់លាននាក់ នៅឆ្នាំ២០៣០។
Read more: ចំនួនប្រជាជនឥណ្ឌា «នឹងកើនលើសចំនួនប្រជាជនចិន» នៅឆ្នាំ២០២៤!
(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃពុធនេះ បានតំឡើងសសៃកជាថ្មីដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការប្រើពាក្យអសុរសលើ លោក គីម ជុងអ៊ុន។
Read more: សារព័ត៌មានកូរ៉េខាងជើង៖ «ដូណាល់ ត្រាំ សមតែទទួលទោសប្រហារជីវិត ដោយសារហ៊ានមើលងាយ...