Social Network

មេដឹកនាំអាស៊ាន ផ្ដោតសំខាន់លើបញ្ហា ពួកឧទ្ទាម រដ្ឋអ៊ីស្លាម ជំងឺអេបូទ្បា និង សមុទ្រចិនខាងត្បូង

ណៃពិដោ៖ មេដឹកនាំ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានបញ្ជាក់ ក្នុងកិច្ចប្រជុំកំពូល អាស៊ាននៅថ្ងៃពុធនេះ ក្នុងទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ាថា ពួកយើង បានផោ្ដតសំខាន់ ទៅលើការឆ្លើយតបនឹង បញ្ហាប្រឈមជាបន្ទាន់ ដូចជា ការអុកឡុករបស់ ពួកឧទ្ទាមរដ្ឋអ៊ីស្លាម នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ព្រមទាំង វីរុសអេបូទ្បា ក្នុងប្រទេស អាហ្រ្វិកខាងលិច រួមទាំង ជម្លោះនៅសមុទ្រចិនខាងត្បូង ផងដែរ ។

Read more: មេដឹកនាំអាស៊ាន ផ្ដោតសំខាន់លើបញ្ហា ពួកឧទ្ទាម រដ្ឋអ៊ីស្លាម ជំងឺអេបូទ្បា និង...

សហរដ្ឋអាម៉េរិក ជំរុញចិន កុំឲ្យធ្វើអន្ដរាគមន៍យោធា លើបាតុកម្ម នៅទីក្រុងហុងកុង

ហុងកុង៖ រដ្ឋមន្រ្តីការបរទេស អាម៉េរិក លោក ចន ឃឺរី បានជំរុញឲ្យ ប្រទេសចិន កុំធ្វើអន្ដរាគមន៍ យោធា ទៅលើបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ ដែលរយៈពេលមួយ ខែមកនេះ នៅក្នុងទីក្រុងហុងកុង ក្នុងអំឡុងពេល កិច្ចប្រជុំមួយ ជាមួយនឹងអ្នកការ ទូតកំពូលចិន កាលពីខែមុននេះ។

Read more: សហរដ្ឋអាម៉េរិក ជំរុញចិន កុំឲ្យធ្វើអន្ដរាគមន៍យោធា លើបាតុកម្ម នៅទីក្រុងហុងកុង

បំផ្ទុះគ្រាប់បែក អត្តឃាត នៅប៉ាគីស្ថាន ស្លាប់ ៥៥នាក់ ខណៈ ១១៨ទៀតនាក់ រងរបួសធ្ងន់ស្រាល

អ៊ីស្លាម៉ាដ៖ ប៉ូលីស អាហ្វហ្គានីស្ថាន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥៥នាក់បានស្លាប់ និង១១៨នាក់ ផ្សេងទៀតរបួស ក្រោយហេតុការណ៍ បំផ្ទុះគ្រាប់បែក អត្តឃាត ពីសំណាក់បុរសម្នាក់ នៅតំបន់វ៉ាហ្គា ភាគខាងកើតទី ក្រុងឡាហ័រ ដែលជាកន្លែង ឆ្លងកាត់ព្រំដែន រវាងប៉ាគីស្ថាន និងឥណ្ឌា ។

Read more: បំផ្ទុះគ្រាប់បែក អត្តឃាត នៅប៉ាគីស្ថាន ស្លាប់ ៥៥នាក់ ខណៈ ១១៨ទៀតនាក់...

យាន្តអវកាស ឆ្ពោះទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ បានផ្ទុះឆេះ ខណៈកំពុងបាញ់ចេញ ដោយភ្នាក់ងារ NASA

ណាសា៖ យាន្តអវកាស ប្រើប្រាស់សម្រាប់ ដឹកគ្រឿងបរិក្ខា ទៅទីកាន់ស្ថានីយ៍ អវកាសអន្តរជាតិ បានផ្ទុះឆេះ ជាស្ថាពរ ក្រោយពីវា បានបាញ់ ចេញពីទម្រ តែប៉ុន្មានវិនាទីប៉ុណ្ណោះ កាលពីយប់ ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ ២០១៤។

Read more: យាន្តអវកាស ឆ្ពោះទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ បានផ្ទុះឆេះ ខណៈកំពុងបាញ់ចេញ...

ការវាយប្រហារ ​តាម​អាកាស​ដឹកនាំ​ដោយ​ ស​.​រ​.​អា​ សម្លាប់​ពួក ​សកម្មប្រយុទ្ធ​ជាង ​៥០០​នាក់ ​នៅ​ស៊ី​រី

ការវាយប្រហារ តាមអាកាស ដឹកនាំដោយ ស.រ.អា នៅក្នុងប្រទេសស៊ីរី ត្រូវបានគេរាយការណ៍ នៅថ្ងៃ ព្រហស្បតិ៍ថា បានសម្លាប់ពួកជីហ៊ាដនិយមជាង ៥០០នាក់ នៅក្នុងរយៈពេលមួយ នៅពេលពួកយុទ្ធជន ឃើដ បានត្រៀមខ្លួន បន្ថែមកម្លាំង នៅក្នុងទីក្រុង កូបានី ជាប់ព្រំដែន។

Read more: ការវាយប្រហារ ​តាម​អាកាស​ដឹកនាំ​ដោយ​ ស​.​រ​.​អា​ សម្លាប់​ពួក...

ឧទ្ទាមបូកូហារំា ចាប់ជំរិតស្រ្តីបន្ថែមទៀត ក្នុងប្រទេស នីហ្សេរីយ៉ា

ប៊ីប៊ីស៊ី៖ យោងតាម អ្នកស្រុក ដែលរស់នៅក្នុងប្រទេស នីហ្សេរីយ៉ា បានឲ្យដឹងថា ស្រ្តី និងក្មេងស្រី រាប់សិបនាក់ទៀត ដែលរស់នៅភូមិ ចំនួនពីរ នៅរដ្ឋ អាដាម៉ាវ៉ា ភាគខាងជើង និងខាងជើងប្រទេស នីហ្សេរីយ៉ា ត្រូវបានក្រុម ឧទ្ទាមបូកូហារំា ចាប់ជំរិត ។

Read more: ឧទ្ទាមបូកូហារំា ចាប់ជំរិតស្រ្តីបន្ថែមទៀត ក្នុងប្រទេស នីហ្សេរីយ៉ា

នាវា Pieter Schelte ជានាវា​ធំ​បំផុត ​នៅ​លើ​ពិភពលោក មានបណ្ដោយប្រវែង ៣៨២ម៉ែត្រ និងទទឺង ១២៤ម៉ែត្រ

នាវា ដែលឥលូវនេះ កាន់មុខដំណែង ជានាវាធំបំផុត នៅលើពិភពលោក នោះនឹងត្រូវបានយក ទៅកាន់សមុទ្រ ជាលើកដំបូង មានឈ្មោះថា Pieter Schelte នាវានេះ អាចលើកសំណង់ នៅពីលើមាត់ អណ្ដូងប្រេង (Oil rigo) ចេញពីទឹក និងដឹកសំណង់នេះទៅកាន់ទិសដៅថ្មីទៀត។ នាវា Pieter Schelte មានបណ្ដោយប្រវែង ៣៨២ម៉ែត្រ និងទទឺង ១២៤ម៉ែត្រ ដែលធ្វើឲ្យនាវានេះ មានបណ្ដោយស្មើនឹង Empire State Building និងមានកម្ពស់ ខ្ពស់ជាងនាឡិកា Big Ben។

Read more: នាវា Pieter Schelte ជានាវា​ធំ​បំផុត ​នៅ​លើ​ពិភពលោក មានបណ្ដោយប្រវែង ៣៨២ម៉ែត្រ...

ឃាតករ ​អាយុ​២៦​ឆ្នាំ ​សម្លាប់​មនុស្ស​៣៩​នាក់​ និង​បាន​ក្លាយ​ជា​ឃាតករ ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ម្នាក់​ នៅ​លើ​ពិភព​លោក

ឆ្មាំសនិ្តសុខ ប្រេស៊ីលអាយុ ២៦ឆ្នាំ ដែលរស់នៅ ជាមួយម្តាយ របស់ខ្លួនបាន សារភាពថា បានសម្លាប់មនុស្ស ៣៩នាក់ ដែលធ្វើឲ្យបុរសរូបនេះ ក្លាយទៅជាឃាតក ដែលបានសម្លាប់ មនុស្សច្រើនបំផុតម្នាក់ នៅលើពិភពលោក។

Read more: ឃាតករ ​អាយុ​២៦​ឆ្នាំ ​សម្លាប់​មនុស្ស​៣៩​នាក់​ និង​បាន​ក្លាយ​ជា​ឃាតករ...

ពួក​សកម្ម​ប្រយុទ្ធ ​រដ្ឋ​ឥស្លាម​រាប់​រយ​នាក់ ​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ នៅ​ទីក្រុង​កូបានី

អាមេរិក៖ មន្ទីរប៉ង់តាហ្គោន បាននិយាយ នៅថ្ងៃពុធថា ការវាយប្រហារ តាមអាកាសដឹកនាំ ដោយសហរដ្ឋអាមេរិក បានសម្លាប់ពួក យុទ្ធជនរដ្ឋឥស្លាម ជាច្រើនរយនាក់ នៅជុំវិញ ទីក្រុងកូបានី របស់ស៊ីរី ប៉ុន្តែខ្លួនបានព្រមានថា ទីក្រុងដែល នៅជិតព្រំដែន របស់ប្រទេស ទួរគី នោះអាចធ្លាក់ទៅ ក្នុងដៃរបស់ក្រុម សកម្មប្រយុទ្ធស៊ុននី។

Read more: ពួក​សកម្ម​ប្រយុទ្ធ ​រដ្ឋ​ឥស្លាម​រាប់​រយ​នាក់ ​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​...

រណសិរ្សរំដោះជាតិ​ម៉ូ​រ៉ូ ​(MNLF) ​រដ្ឋ​ឥស្លាម​ កំពុង​ស្វែងរក​សម្ព័ន្ធភាព ​ជាមួយ​ពួក​ជ្រុលនិយម​ ហ្វីលីពីន

មន្ត្រីកំពូលម្នាក់ របស់រណសិរ្ស រំដោះជាតិម៉ូរ៉ូ (MNLF) បានបង្ហើបឲ្យដឹង នៅល្ងាចថ្ងៃ ពុធថា ពួកអ្នកបញ្ចុះបញ្ចូល បរទេស របស់រដ្ឋឥស្លាម និងស៊ីរី (ISIS) បានចាប់ផ្តើម មកដល់កោះមីដាណាវ និងស៊ូលូ ដើម្បីស្វែងរកសម្ព័ន្ធភាព ជាមួយពួកយុទ្ធជន សេរីភាព ឥស្លាមបាំងសាម៉ូរ៉ូ (BIFF) ហើយនិងក្រុមជ្រុល និយមផ្សេងទៀត ។

Read more: រណសិរ្សរំដោះជាតិ​ម៉ូ​រ៉ូ ​(MNLF) ​រដ្ឋ​ឥស្លាម​ កំពុង​ស្វែងរក​សម្ព័ន្ធភាព...

សហរដ្ឋអាម៉េរិក និង ប្រទេសតួកគី ព្រមព្រៀងថា នឹងគាំទ្រក្រុមប្រឆំាង នៅស៊ីរី

វ៉ាស៊ីនតោន៖ ក្រសួងការ បរទេសអាម៉េរិក បានប្រកាស នៅថ្ងៃសុក្រ ទី១០ ខែតុលា ថាប្រទេសតួកគី បានព្រម ព្រៀងថា នឹងគំាទ្រដោយ ហ្វឹកហាត់ និងបំពាក់អាវុធដល់ ក្រុមប្រឆំាង នៅប្រទេសស៊ីរី បន្ទាប់ពីមន្រ្តី ទូតអាម៉េរិក បានពិភាក្សា ជាមួយមន្រ្តី តួកគី ពាក់ព័ន្ធ នឹងបញ្ហា ដែលកំពុងប្រឈមគ្នា ជាមួយពួក ឧទ្ទាមរដ្ឋឥស្លាម ។

Read more: សហរដ្ឋអាម៉េរិក និង ប្រទេសតួកគី ព្រមព្រៀងថា នឹងគាំទ្រក្រុមប្រឆំាង នៅស៊ីរី

អ​.​ស​.​ប ថាមនុស្ស​រាប់​ពាន់នាក់ ​ប្រហែលជា ​នឹង​ត្រូវ​សម្លាប់​រង្គាល​ ប្រសិនបើពួក​ជី​ហាដ ​ដណ្តើម​បាន​ក្រុង​កូ​បា​នី

បេសកជន អ.ស.ប ម្នាក់បាននិយាយ នៅថ្ងៃសុក្រថា ប្រជាជន រាប់ពាន់នាក់ ប្រហែលជានឹង ត្រូវគេសម្លាប់រង្គាល ប្រសិនបើទីក្រុង កូបានី ធ្លាក់ទៅក្នុងដៃ របស់ពួកយុទ្ធជន រដ្ឋអ៊ីស្លាមនោះ ព្រោះថា ពួកសកម្មប្រយុទ្ធ បានប្រយុទ្ធ ចូលកាន់តែជ្រៅ ទៅក្នុងទីក្រុង ឃើដរបស់ស៊ីរី ដែលត្រូវ ឡោមព័ទ្ធ ដែលរថក្រោះ ទួរគី មើលឃើញ យ៉ាងច្បាស់ ដោយមិនបាន ធ្វើអន្តរាគមន៍ អ្វីទាំងអស់នោះ។

Read more: អ​.​ស​.​ប ថាមនុស្ស​រាប់​ពាន់នាក់ ​ប្រហែលជា ​នឹង​ត្រូវ​សម្លាប់​រង្គាល​...

គ្រោះថ្នាក់បាក់ផ្លូវរថភ្លើង នៅភាគខាងលិច ប្រទេសចិន សម្លាប់កម្មករ ១៩នាក់ និងរបូសជាច្រើន

យ៉ានអាន៖ យ៉ាងហោច ណាស់មនុស្ស ១៩នាក់បានស្លាប់ និង ២នាក់ទៀត របួសនៅក្នុងការ បាក់ដីមួយដែល បានកើត មានឡើង ទៅលើការ ដ្ឋានសាងសង់ ផ្លូវរថភ្លើងស្ថិត នៅទីក្រុង យ៉ានអាន ភាគខាងលិច ខេត្តសានស៊ី របស់ប្រទេសចិន កាលពីយប់ ថ្ងៃសុក្រ ។

Read more: គ្រោះថ្នាក់បាក់ផ្លូវរថភ្លើង នៅភាគខាងលិច ប្រទេសចិន សម្លាប់កម្មករ ១៩នាក់...

បំណែក​កប៉ាល់​ ដែល​រក​ឃើញ​ នៅ​ក្បែរ​ប្រទេស​ហៃ​ទី​ មិន​មែន​ជា​កប៉ាល់​របស់​ លោក​ គ្រី​ស្ដុ​ប​កូ​ឡំ ​ទេ

ទ្វីបអាមេរិក៖ ក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ បានធ្វើសេចក្តីសន្និដ្ឋាន ថាបំណែកកប៉ាល់ ដែលរកឃើញ នៅបាតសមុទ្រ ក្បែរប្រទេសហៃទី គឺមិនមែន ជាកប៉ាល់របស់ លោកគ្រីស្ដុបកូឡុំ ដែលធ្វើដំណើរ មករុករកទ្វីបអាមេរិកទេ ។

Read more: បំណែក​កប៉ាល់​ ដែល​រក​ឃើញ​ នៅ​ក្បែរ​ប្រទេស​ហៃ​ទី​ មិន​មែន​ជា​កប៉ាល់​របស់​ លោក​...

រុស្ស៊ី ផ្តល់ស្បៀងអាហារ ២៣.០០០តោន ដល់កូរ៉េខាងជើង ជាផ្នែកមួយ នៃកញ្ចប់ជំនួយមនុស្សធម៌

មូស្គូ៖ ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ ស្បៀងអាហារ ជាស្រូវសាលី ចំនួន ២៣.០០០តោន ដល់ ប្រទេសកូរ៉េខាងជើង ដែលនេះ ជាផ្នែកមួយ នៃកញ្ចប់ជំនួយ មនុស្សធម៌ ស្របពេលដែល ជំនួយបន្តបន្ទាប់ទៀត ត្រូវបានទីក្រុង មូស្គូ អះអាងថា នឹងត្រូវផ្តល់ នៅពេលខាងមុខ ។

Read more: រុស្ស៊ី ផ្តល់ស្បៀងអាហារ ២៣.០០០តោន ដល់កូរ៉េខាងជើង ជាផ្នែកមួយ...

ឧទ្ទាមរដ្ឋឥស្លាម ដណ្តើមបាន ទីក្រុងជាប់កូបានី របស់ពួកឃឺត បានចំនួនបី នៅស៊ីរីទៀតហើយ

ដាម៉ាស៖ បើតាមក្រុម អ្នកអង្កេតការណ៍ សិទ្ធិមនុស្ស ដែលជាក្រុម ប្រឆំាងស៊ីរី បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ឧទ្ទាមរដ្ឋ ឥស្លាម (IS) ដណ្តើមបានដោយ ជោគជ័យ ទីក្រុងចំនួន ០៣ នៅជិតទីក្រុង កូបានី ដែលជាទីក្រុងមាន ប្រជាជនឃឺដ រស់នៅយ៉ាងច្រើន លើសលុប។

Read more: ឧទ្ទាមរដ្ឋឥស្លាម ដណ្តើមបាន ទីក្រុងជាប់កូបានី របស់ពួកឃឺត បានចំនួនបី នៅស៊ីរីទៀតហើយ

ទូក​ល្បាត របស់​កង​នាវាចរ ​កូរ៉េខាងជើង និង​កូរ៉េ​ខាង​ត្បូង​ បាញ់​តបត​គ្នា​ ចំកន្លែង ធ្លាប់មានការប៉ះទង្គិចគ្នា កាលពីមុន

ឧបទ្វីបកូរ៉េ៖ ក្រសួងការពារប្រទេស របស់កូរ៉េខាងត្បូង និយាយថា ទូកល្បាត របស់កងនាវាចរ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់តបតគ្នា រយៈពេលថ្មី នៅថ្ងៃអង្គារ នៅជិតព្រំដែន សមុទ្រលឿង ដែលមានវិវាទ របស់គេ និងជាកន្លែង ដែលមានការប៉ះទង្គិចគ្នា ច្រើនលើក កាលពីមុន។

Read more: ទូក​ល្បាត របស់​កង​នាវាចរ ​កូរ៉េខាងជើង និង​កូរ៉េ​ខាង​ត្បូង​ បាញ់​តបត​គ្នា​...

ព្យុះទីហ្វុងដ៏កំណាចមួយ កំពុងបោកបក់សំដៅមក ទីក្រុងតូក្យូ ប្រទេសជប៉ុន

តូក្យូ៖ ខ្យល់ព្យុះទីហ្វុង ដ៏កំណាចមួយ ត្រូវបានក្រុមឧតុនិយម ជប៉ុន អះអាងថា កំពុងសំដៅមកកាន់ ទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ បន្ទាប់ពី វាបង្កឲ្យ មានការបាក់ដី និងភ្លៀងធ្លាក់ យ៉ាងគំហុក នៅភាគកណ្តាល ប្រទេសជប៉ុន ដែលមានកម្រិត រហូតដលទៅ ៨៥ មីលីម៉ែត្រ ក្នុងមួយម៉ោងកាល ពីព្រឹកនេះរួចមក។

Read more: ព្យុះទីហ្វុងដ៏កំណាចមួយ កំពុងបោកបក់សំដៅមក ទីក្រុងតូក្យូ ប្រទេសជប៉ុន

កូរ៉េខាងត្បូង ទទួលស្គាល់ ស្ថានភាពសុខភាព មេដឹកនាំ កូរ៉េខាងជើង

សត្វ​ភេ​សមុទ្រ ​ប្រមាណ​ ៣៥០០០​ក្បាល​ រត់​ឡើង​គោក ​នៅតាមបណ្តោយ ឆ្នេរសមុទ្រមួយ នៃរដ្ឋ​អាឡាស្កា

អាមេរិក៖ មានសត្វភេសមុទ្រ ប្រមាណ ៣៥ ០០០ក្បាល កំពុងប្រមូលផ្តុំគ្នា នៅតាមបណ្តោយ ឆ្នេរសមុទ្រមួយ ក្នុងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ មូលហេតុចម្បង ដែលបណ្តាលអោយ សត្វភេសមុទ្រទាំងនោះ មកផ្តុំគ្នា នៅអាឡាស្កា គឺបរិមាណទឹកកក នៅមហាសមុទ្រ អាកទិក រលាយខ្លាំងពេក ក្នុងកំឡុងរដូវក្តៅឆ្នាំនេះ។

Read more: សត្វ​ភេ​សមុទ្រ ​ប្រមាណ​ ៣៥០០០​ក្បាល​ រត់​ឡើង​គោក ​នៅតាមបណ្តោយ ឆ្នេរសមុទ្រមួយ...

ក្រុមភេរវកម្ម រដ្ឋឥស្លាម បាញ់មីស៊ីលជាង ៨០គ្រាប់ ចូលទីក្រុងកូបានី របស់ស៊ីរី

ដាម៉ាស៖ ក្រុមអ្នកអង្កេត សិទ្ធិមនុស្ស ដែលជាក្រុមប្រឆំាង នៅស៊ីរី បានរាយការណ៍ថា ក្រុមភេរវកម្ម រដ្ឋឥស្លាម (IS) បានបាញ់គ្រាប់ មីស៊ីល ជាង ៨០គ្រាប់ ទៅលើទីក្រុង កូបានី របស់ពួកគេ ឃឺដ ដែលនៅ ភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដែលនេះ ផ្នែកមួយ នៃអំពើហិង្សា ដែលកំពុង បន្តវាយប្រហារ ត្រួតត្រា ទីក្រុងពួកឧទ្ទាម ។

Read more: ក្រុមភេរវកម្ម រដ្ឋឥស្លាម បាញ់មីស៊ីលជាង ៨០គ្រាប់ ចូលទីក្រុងកូបានី របស់ស៊ីរី