Social Network

ផ្ទុះនៅការដ្ឋាន សាងសង់ផ្លូវរថភ្លើង មួយកន្លែងនៅចិន ស្លាប់ និងរបួសជិត ១០នាក់

ហ្វូហ្សូ៖ ការិយាល័យព័ត៌មាន ក្នុងតំបន់ បានប្រកាស នៅថ្ងៃចន្ទថា មានការផ្ទុះមួយបាន កើតឡើងនៅការដ្ឋាន សាងសង់ផ្លូវរថភ្លើង មួយកន្លែងស្ថិត នៅភាគខាងកើតខេត្ត ហ្វូជៀន ប្រទេសចិន បណ្តាលមនុស្ស ០២នាក់ស្លាប់ និង០៧នាក់ផ្សេងទៀតរបួស ។ 

Read more: ផ្ទុះនៅការដ្ឋាន សាងសង់ផ្លូវរថភ្លើង មួយកន្លែងនៅចិន ស្លាប់ និងរបួសជិត ១០នាក់

ចិនសម្តែងការ ព្រួយបារម្ភ រឿងដែលអាម៉េរិក នឹងដាក់ពង្រាយ ប្រព័ន្ធមីស៊ីល ការពារលើទឹកដី កូរ៉េខាងត្បូង

សេអ៊ូល៖ នៅថ្ងៃចន្ទ ប្រទេសចិន បានអំពាវនាវ ឲ្យប្រទេស កូរ៉េខាងត្បូង ត្រូវយកចិត្តទុកដាក់ ចំពោះការព្រួយ បារម្ភរបស់រដ្ឋាភិបាល ទីក្រុង ប៉េកំាង ជុំវិញបញ្ហាដែលអាច ទៅរួចនៃការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលការពារ របស់សហរដ្ឋអាម៉េរិក នៅលើទឹកដីកូរ៉េខាងត្បូង។

Read more: ចិនសម្តែងការ ព្រួយបារម្ភ រឿងដែលអាម៉េរិក នឹងដាក់ពង្រាយ ប្រព័ន្ធមីស៊ីល...

រុស្ស៊ីធ្វើសមយុទ្ធ យោធា ទ្រង់ទ្រាយធំ ទំាងនៅទឹកដីខ្លួន និងនៅប្រទេស កៀហ្ស៊ីស៊ីស្ថាន

មូស្គូ៖ រដ្ឋមន្រ្តីការពារ ជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទថា កងកម្លំាងប្រដាប់ អាវុធរបស់ប្រទេស រុស្ស៊ី បានចាប់ផ្តើម សមយុទ្ធយោធា ទ្រង់ទ្រាយធំ ស្ទើរតែនៅគ្រប់តំបន់ទំាងអស់ ក្នុងប្រទេស រួមទំាងនៅប្រទេស កៀហ្ស៊ីស៊ីស្ថាន ដែលស្ថិត នៅជាប់នឹងរុស្ស៊ី ផងដែរ។

Read more: រុស្ស៊ីធ្វើសមយុទ្ធ យោធា ទ្រង់ទ្រាយធំ ទំាងនៅទឹកដីខ្លួន និងនៅប្រទេស...

រង្វាន់១លានដុល្លារ គ្រូឆ្នើមពិភពលោក បានទៅលើអ្នកគ្រូ ជនជាតិអាម៉េរិក Nancie Atwell

ភ្នំពេញ៖ ពានរង្វាន់ គ្រូឆ្នើមពិភពលោក (Global Teacher Prize) ដែលមានប្រាក់រង្វាន់ ១លានដុល្លារ បានទៅ លើអ្នកគ្រូ Nancie Atwell មកពីសហរដ្ឋ អាម៉េរិក ។

Read more: រង្វាន់១លានដុល្លារ គ្រូឆ្នើមពិភពលោក បានទៅលើអ្នកគ្រូ ជនជាតិអាម៉េរិក Nancie...

យោធាហ្វីលីពីន ចាប់បានបិតាស្ថាបនិក នៃចលនាម៉ូស្លីម នៅភាគខាងត្បូង

កូតាបាតូ ៖ មេដឹកនាំមួយរូប នៃក្រុមឧទ្ទាម បំបែកខ្លួន និងកងការពារ របស់គេចំនួន ៤នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន កាលពីយប់ ថ្ងៃអាទិត្យ ទី១៥ ខែមីនា នៅក្នុងទីក្រុង សាន់តូស ភាគខាងត្បូង ប្រទេសហ្វីលីពីន ។

Read more: យោធាហ្វីលីពីន ចាប់បានបិតាស្ថាបនិក នៃចលនាម៉ូស្លីម នៅភាគខាងត្បូង

៤៩នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុង បើកធ្លាក់ជ្រោះ នៅប្រេស៊ីល

រីយ៉ូ ៖ រថយន្តក្រុង ធុនធំមួយគ្រឿង ដឹកមនុស្សជិត ៥០នាក់ បានរអិលធ្លាក់ ចូលក្នុងជ្រលង ក្បែរដងផ្លូវ នៅប្រទេស ប្រេស៊ីល កាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៥ បណ្តាលឲ្យ អ្នកដំណើរ នៅលើនោះទាំងអស់ បាត់បង់ជីវិត គួរឲ្យសង្វេគ ជាទីបំផុត ។

Read more: ៤៩នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុង បើកធ្លាក់ជ្រោះ នៅប្រេស៊ីល

បុរស​ម្នាក់​កំពុង​ជាប់ចោទ​ដោយសារ​រួមរ័ក​ជាមួយ​គោ​ សេះ និង​ក្របី ​

បុរសម្នាក់កំពុង ជាប់ចោទថា បានរំលោភ សត្វពាហនៈ មួយចំនួនរួមមាន មេគោ សេះ និងសូម្បីតែ សត្វក្របី នៅហ្វីលីពីន ។

Read more: បុរស​ម្នាក់​កំពុង​ជាប់ចោទ​ដោយសារ​រួមរ័ក​ជាមួយ​គោ​ សេះ និង​ក្របី ​

ព្យុះ​វាយប្រហារ​ក្រុង​ឡូ​ប៊ី​តូ​ប្រទេស​អង់​ហ្គោ​ឡា​ស្លាប់​ជិត​70​នាក់​និង​ផ្ទះ​120​ខ្នង​ខូចខាត

ប្រភពព័ត៌មាន ពីបរទេសកាលពី ថ្ងៃទី១៥ មីនា ផ្សាយថា ចំនួនអ្នកស្លាប់ បាត់បង់ជីវិត ពីហេតុការណ៍ព្យុះវាយប្រហារ នៅក្រុង ឡូប៊ីតូ ប្រទេសអង់ហ្គោឡា បានកើនឡើង យ៉ាងតិចដល់ ៦៩នាក់ ដោយក្នុងចំនួននោះ មានកុមារសរុប ៣៦នាក់ ខណៈពេលអាជ្ញាធរ កំពុងមមាញឹក ក្នុងការស្វែងរក ជនរងគ្រោះដោយសារ ព្យុះបន្តទៀត ។

Read more: ព្យុះ​វាយប្រហារ​ក្រុង​ឡូ​ប៊ី​តូ​ប្រទេស​អង់​ហ្គោ​ឡា​ស្លាប់​ជិត​70​នាក់​និង​ផ្ទះ​1...

លិចនាវា នៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា, ស្លាប់ ២១នាក់ និង បាត់ខ្លួន ៤៧នាក់

រ៉ង់ហ្គូន ៖ យ៉ាងហោចណាស់ មនុស្ស ២១នាក់ បានស្លាប់ និង ៤៧នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីនាវា មួយគ្រឿង ដែលមានកន្លែង ជិះពីរជាន់ បានលិចនៅតាម ដងទន្លេនៃក្រុង ក្យកព្យូ ស្ថិតនៅរដ្ឋ រ៉ាឃីន នៃសហភាព មីយ៉ាន់ម៉ា តាំងពីយប់ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០១៥ មកម្ល៉េះ ។

Read more: លិចនាវា នៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា, ស្លាប់ ២១នាក់ និង បាត់ខ្លួន ៤៧នាក់

ប៉ា​គី​ស្ថាន​ សាកល្បង​ដោយ​ជោគជ័យ​ មី​ស៊ី​លបាញ់​បាន​ឆ្ងាយ​មួយ

កងទ័ពប៉ាគីស្ថាន គូសបញ្ជាក់ថា ប្រទេស ប៉ាគីស្ថាន កាលពី ថ្ងៃទី៩ មីនា បានបាញ់សាកល្បង ប្រកបដោយជោគជ័យ នូវមីស៊ីល រយៈឆ្ងាយមួយ ដែលអាចផ្ទុក ក្បាលគ្រាប់ នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា ។

Read more: ប៉ា​គី​ស្ថាន​ សាកល្បង​ដោយ​ជោគជ័យ​ មី​ស៊ី​លបាញ់​បាន​ឆ្ងាយ​មួយ

ជនជាតិបារាំង ថតកម្មវិធីគ្រោះថ្នាក់ បណ្តាលឲ្យធ្លាក់ ឧទ្ធម្ភាគចក្រ ពីរគ្រឿង សម្លាប់មនុស្ស ១០នាក់នៅ អាហ្សង់ទីន

ប៊ឺណូស អារ៉ែស ៖ យ៉ាងហោចណាស់ មនុស្ស១០នាក់ បានបាត់បង់ជីវិត កាលពីរសៀល ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០១៥ បន្ទាប់ពី ឧទ្ធម្ភាគចក្រ ចំនួនពីរគ្រឿង បានធ្លាក់ពីរយៈ កម្ពស់មធ្យម ស្ថិតនៅខេត្ត ឡារីយ៉ូចា ភាគពាយ័ព្យ ប្រទេស អាហ្សង់ទីន ។

Read more: ជនជាតិបារាំង ថតកម្មវិធីគ្រោះថ្នាក់ បណ្តាលឲ្យធ្លាក់ ឧទ្ធម្ភាគចក្រ ពីរគ្រឿង...

រថភ្លើងបុករថយន្ត បណ្តាលឲ្យមនុស្ស ៤០នាក់រងរបួស នៅអាមេរិក

រ៉ាឡេច ៖ មន្ត្រីផ្នែកដឹកជញ្ជូន បាននិយាយថា អ្នកដំណើរ ៤០នាក់ បានទទួលរងរបួស បន្ទាប់ពីរថភ្លើង របស់ក្រុមហ៊ុន Amtrak ដែលសណ្តោងទូរ ជាច្រើនទៀត បានបុកជាមួយនឹង រថយន្ដឹកទំនិញ ស្ថិតនៅរដ្ឋ ណតស៍ ខារ៉ូលីណា សហរដ្ឋអាមេរិក ។

Read more: រថភ្លើងបុករថយន្ត បណ្តាលឲ្យមនុស្ស ៤០នាក់រងរបួស នៅអាមេរិក

ភេរវ​ករ​ម្នាក់​លាតត្រដាង​គម្រោង​សម្លាប់​លោក អូ​បា​ម៉ា និង​វាយប្រហារ​វិមាន​កា​ពី​តូ​ល

ទូរទស្សន៍អាមេរិកមួយ រាយការណ៍កាលពី ថ្ងៃទី៦ មីនា កន្លងមកនេះថា បុរសអាមេរិកម្នាក់ ដែលចាប់ខ្លួនពីបទ ភេរវកម្ម លាតត្រដាងថា រូបគេមានផែនការ បាញ់សម្លាប់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយដាក់គ្រាប់បែក ឱ្យផ្ទុះប្រឆាំង វិមានកាពីតូល ជាការសងសឹក ចំពោះការវាយ ប្រហារតាមអាកាសរ បស់អាមេរិកប្រឆាំង ពួករដ្ឋអ៊ិស្លាម ។

Read more: ភេរវ​ករ​ម្នាក់​លាតត្រដាង​គម្រោង​សម្លាប់​លោក អូ​បា​ម៉ា...

យោធា UAE ប្រើយន្តហោះពិឃាត F16 កំទេចក្រុម IS

ឌូបៃ ៖ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅរាត្រី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៥ថា មេបញ្ជាការ កងទ័ពជាន់ខ្ពស់ នៃសហភាព អារ៉ាប់រួម ហៅកាត់ (UAE) បានប្រើប្រាស់ យន្តហោះពិឃាត F16 ដើម្បីកំទេចក្រុមរដ្ឋ ឥស្លាម ហើយប្រតិបត្តិការ វាយប្រហារនេះ បានធ្វើឡើងនៅជិត បំពង់នាំប្រេងឆៅ តែម្តង កាលពីថ្ងៃសៅរ៍ កន្លងទៅ ។ ទីភ្នាក់ងារ ព័ត៌មានរដ្ឋ ឈ្មោះ WAM បានរាយការណ៍ ឲ្យដឹងយ៉ាងដូច្នេះ ។

Read more: យោធា UAE ប្រើយន្តហោះពិឃាត F16 កំទេចក្រុម IS

ដុំមាស ២៧គីឡូក្រាម តម្លៃ១,៧លានដុល្លារ ត្រូវបានគយ បង់ក្លាដេស រឹបអូសពីប្រតិភូ មកពីកូរ៉េខាងជើង

ប៊ីប៊ីស៊ី ៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ កាលពីល្ងាច ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥ ថា មន្ត្រីគយប្រចាំការ នៅក្នុងប្រទេស បង់ក្លាដេស បានធ្វើការរឹបអូស ដុំមាស ដែលមានតម្លៃ គិតជាទឹកប្រាក់ស្មើ ១.៧លានដុល្លារ (១.១លានផោន) ដែលបានរកឃើញ នៅក្នុងវ៉ាលីសដាក់សម្លៀកបំពាក់ របស់ប្រតិភូមួយរូប មកពីប្រទេស កូរ៉េខាងជើង ។

Read more: ដុំមាស ២៧គីឡូក្រាម តម្លៃ១,៧លានដុល្លារ ត្រូវបានគយ បង់ក្លាដេស រឹបអូសពីប្រតិភូ...

ម៉ិច​ស៊ិក​ចាប់ខ្លួន​ស្តេច​រត់ពន្ធ​គ្រឿងញៀន​ក្រុម Los Zetas

អាជ្ញាធរម៉ិចស៊ិក កាលពីថ្ងៃទី៤ មីនា បានចាប់ខ្លួន ជនឈ្មោះ Omar Trevino Morales ប្រមុខក្រុមរត់ពន្ធ គ្រឿងញៀនភាគខាង ជើងប្រទេស គឺក្រុម Los Zetas ។

Read more: ម៉ិច​ស៊ិក​ចាប់ខ្លួន​ស្តេច​រត់ពន្ធ​គ្រឿងញៀន​ក្រុម Los Zetas

ភាគខាងត្បូង វៀតណាម កំពុងវាយលុក ដោយជំងឺ ផ្តាសាយបក្សី H5N1

 ហូជីមិញ ៖ ជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ត្រូវបានរកឃើញ នៅស្រុក កេសាច់ របស់ខេត្ត សុច ត្រាង ភាគខាងត្បូង ប្រទេសវៀតណាម ដែលត្រូវបាន ក្រុមជំនាញ អះអាងថា កើតឡើងមក ២១ថ្ងៃទៅហើយ។

Read more: ភាគខាងត្បូង វៀតណាម កំពុងវាយលុក ដោយជំងឺ ផ្តាសាយបក្សី H5N1

ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកូរ៉េខាត្បូង ត្រូវអ្នកជាតិនិយមអារមុខ

សេអ៊ូល៖ លោក Mark Lippert ឯកអគ្គរដ្ឋទូត អាម៉េរិកប្រចាំ កូរ៉េខាងត្បូង ត្រូវបានបុរស ជនជាតិកូរ៉េម្នាក់ អារមុខ  បណ្តាលឲ្យ ហូរឈាមកក្លាក់ ទាំងព្រឹកព្រលឹម។

Read more: ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកូរ៉េខាត្បូង ត្រូវអ្នកជាតិនិយមអារមុខ

កម្មករ​រ៉ែ​៣២នាក់ស្លាប់​ដោយ​ការផ្ទុះ​ក្នុង​អណ្តូងរ៉ែ​អ៊ុយក្រែន​មួយ

ប្រធានសភា អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្គោអ៊ីស្មាន់ ថ្លែង កាលពីថ្ងៃទី០៤ មីនា ថា កម្មកររ៉ែ យ៉ាងតិច៣២នាក់ ស្លាប់ដោយសារ ការផ្ទុះក្នុងអណ្តូងរ៉ែមួយ នាភាគខាងកើតអ៊ុយក្រែន ។

Read more: កម្មករ​រ៉ែ​៣២នាក់ស្លាប់​ដោយ​ការផ្ទុះ​ក្នុង​អណ្តូងរ៉ែ​អ៊ុយក្រែន​មួយ

ផ្កាយរណប យោធាអាម៉េរិក ផ្ទុះនៅក្នុង អវកាសកាលពី មួយខែមុន

វ៉ាស៊ីនតោន ៖ បើតាមសារព័ត៌មាន អាម៉េរិកបានផ្សាយថា ផ្កាយរណបអាកាសធាតុ យោធាអាម៉េរិក ដែលមានអាយុកាល ២០ឆ្នាំ មកហើយនោះ  បានផ្ទុះនៅក្នុងទីអវកាស កាលពីថ្ងៃទី០៣ ខែកុម្ភៈ បន្ទាប់ពីសីតុណ្ហភាព មានការកើនឡើង ភ្លាមៗ ទៅលើប្រព័ន្ធ កម្លំាងរបស់វា បណ្តាលឲ្យមានកម្ទេចកម្ទីរ យ៉ាងហោចណាស់ ៤៣បំណែក ក្នុងទីអវកាស ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា ការផ្ទុះរបស់ផ្កាយរណបនេះ ក្រុមអ្នកស៊ើបអង្កេត បានច្រានចោលព័ត៌មាន ដែលថា មានការប៉ះទង្គិច ជាមួយកាកសំណល់ក្នុងលំហរ និង មានកត្តាផ្នែក ខាងក្រៅជាច្រើនទៀត ដែលជាមូលហេតុ បណ្តាលឲ្យមានហេតុការណ៍ នេះកើតឡើង៕

ដកស្រង់ពី៖ ដើមអម្ពិល

អូស្ត្រាលី បញ្ជូនទ័ព ៣០០នាក់ បន្ថែមទៅអ៊ីរ៉ាក់

កង់ប៊ែរ៉ា៖ ប្រទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០១៥ នេះថា ខ្លួននឹង បញ្ជូនទ័ពបន្ថែម ប្រមាណ ៣០០នាក់ ទៅកាន់ប្រទេស អ៊ីរ៉ាក់ ដើម្បីធ្វើការហ្វឹកហ្វឺន ដល់ទ័ពជំនាញ នៅទីនោះ ឲ្យកាន់តែមាន សមត្ថភាពខ្ពស់ បន្ថែមទៀត ដើម្បីទៅប្រយុទ្ធ តទល់ជាមួយ ក្រុមរដ្ឋអ៊ីស្លាម ISIS ។

Read more: អូស្ត្រាលី បញ្ជូនទ័ព ៣០០នាក់ បន្ថែមទៅអ៊ីរ៉ាក់