Social Network

ស្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ដោយសារការរត់ជាន់គ្នា នៅភាគខាងកើតឥណ្ឌា

ញូដេលី៖ មន្រ្តីប៉ូលីស ជាន់ខ្ពស់ឥណ្ឌា បាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួន ៣២នាក់ បានស្លាប់ និងច្រើនជាង ៥០នាក់ ទៀតរបួស ក្នុងហេតុការណ៍ រត់ជាន់គ្នា ដែលមានមនុស្ស យ៉ាងច្រើន នៅរដ្ឋធានី ប៊ីហា ភាគខាងកើត ប្រទេសឥណ្ឌា កាលពីល្ងាច ថ្ងៃសុក្រ ទី០៣ ខែតុលា។

Read more: ស្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ដោយសារការរត់ជាន់គ្នា នៅភាគខាងកើតឥណ្ឌា

ហេតុអ្វី​​បានជា ប្រទេស​​ទី​ម័​រ ​​ខាង​កើត ​មិន​អាច​​ក្លាយ​ជា​​ សមាជិក​​ អាស៊ាន​?

អាស៊ាន៖ ទីម័រខាងកើត គឺជាប្រទេសមួយ ដែលមាន ទីតាំងភូមិសាស្ត្រ ស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ (ជាប់ព្រំប្រទល់ និងប្រជុំកោះ ប្រទេសឥណ្ឌូនេស៊ី)។ តាមពិតទៅប្រទេសនេះ ធ្លាប់ស្ថិតក្រោម អាណានិគម របស់ប្រទេស ប៉រទុយហ្កាល់ ហើយបានប្រកាស ឯករាជ្យជាផ្លូវការ នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ១៩៧៥។ ក្រោយប្រទេសនេះ ប្រកាសឯករាជ្យ មិនទាន់បានស្រួលបួល ប៉ុន្មានផង ទីម័រ ក៏ត្រូវបានឈ្លានពាន ដោយប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជិតខាង នៅចុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៩៩ ។

Read more: ហេតុអ្វី​​បានជា ប្រទេស​​ទី​ម័​រ ​​ខាង​កើត ​មិន​អាច​​ក្លាយ​ជា​​ សមាជិក​​ អាស៊ាន​?

សមត្ថកិច្ចចិន ​បង្ក្រាប​ការ​គួកជេ​ កូន​ក្រមុំ​ព្រហ្មចារីកម្ពុជា ​តាម​គេហទំព័រអនឡាញ

ប៉េកាំង-ភ្នំពេញ៖ «ស្រ្តីកម្ពុជា នៅលីវពិសេស» គឺមាននៅលើគេហទំព័រមួយ ដែលកំពុងផ្តល់ សេវាដល់កូនក្រមុំកម្ពុជា ដែលមានអាយុ គ្រប់ការចំនួន ៦៩ នាក់ដែលស្វែងរកប្តីបរទេស។

Read more: សមត្ថកិច្ចចិន ​បង្ក្រាប​ការ​គួកជេ​ កូន​ក្រមុំ​ព្រហ្មចារីកម្ពុជា...

រលំអគារ នៅចំរដ្ឋធានីសេដ្ឋកិច្ច ប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្សរហូតដល់ ៧០នាក់

ឡាហ្គោស៖ អគារក្បែរ ព្រះវិហារ សាសនាមួយ ស្ថិតនៅ រដ្ឋធានី ឡាហ្គោស របស់ប្រទេស នីហ្សេរីយ៉ា បានបាក់ រលំចុះមក កាលពី សប្តាហ៍មុននេះ និង បណ្តាល ឲ្យមនុស្សក្មេងចាស់ ប្រុសស្រី បាត់បង់ជីវិត កើនឡើងរហូតដល់ ៧០នាក់ហើយ។

Read more: រលំអគារ នៅចំរដ្ឋធានីសេដ្ឋកិច្ច ប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្សរហូតដល់ ៧០នាក់

កូរ៉េខាងជើង បង្កើតប្រព័ន្ធការពារ ការវាយប្រហារ ដោយកាំជ្រួច

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង ចាប់ផ្ដើម បង្កើតប្រព័ន្ធ អាវុធថ្មីមួយទៀត ដែលមានលទ្ធភាព ដូចកាំជ្រួចបាញ់ រំលងទ្វីប បន្ទាប់ពី រដ្ឋកុម្មុយនិស្ត ឯកោមួយនេះ សម្ដែងកំហឹង ប្រឆាំង នឹងប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋ អាមេរិក ដែលធ្វើ សមយុទ្ធយោធា កាលពីថ្មីៗនេះ។

Read more: កូរ៉េខាងជើង បង្កើតប្រព័ន្ធការពារ ការវាយប្រហារ ដោយកាំជ្រួច

យន្តហោះស៊ើបការ របស់កូរ៉េខាងជើង បានធ្លាក់នៅដីកោះ នៃទន្លេបែងចែកព្រំដែន កូរ៉េខាងជើង និងខាងត្បូង

ឧបទ្វីបកូរ៉េ៖ ប្រទេសកូរ៉េខាងត្បូង ប្រកាសថា អ្នកនេសាទ របស់ខ្លួន បានប្រទះឃើញ យន្តហោះ Drone ដែលសង្ស័យ ជារបស់កូរ៉េ ខាងជើង ដោយវាបានធ្លាក់ នៅលើដីកោះ នៃទន្លេបែងចែក ព្រំដែន រវាងប្រទេស ទាំងពីរ ដែលព័ត៌មាន ដូចនេះ តែងតែ ក្រុងព្យុងយ៉ាង បដិសេធ ។

Read more: យន្តហោះស៊ើបការ របស់កូរ៉េខាងជើង បានធ្លាក់នៅដីកោះ នៃទន្លេបែងចែកព្រំដែន...

ស្ត្រីថៃ វ័យ៦៥ឆ្នាំម្នាក់ សម្លាប់ខ្លួនឯង ដោយលោតចូលអាង ឲ្យក្រពើស៊ី

បាងកក៖ ស្ត្រីជនជាតិថៃម្នាក់ សម្លាប់ខ្លួន ឲ្យក្រពើស៊ី ដោយសម្រេច ធ្វើអត្តឃាដ លោតចូល ក្នុងអាង ចញ្ចឹមក្រពើ ដែលមាន នៅខណ្ឌ មួយក្បែរ ក្រុងបាងកក។

Read more: ស្ត្រីថៃ វ័យ៦៥ឆ្នាំម្នាក់ សម្លាប់ខ្លួនឯង ដោយលោតចូលអាង ឲ្យក្រពើស៊ី

អាម៉េរិក អបអរសាទរ ចំពោះកិច្ចព្រមព្រៀង បង្កើតសមាគម រវាងអ៊ុយក្រែន និងអឺរ៉ុប

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា បានសម្តែង ក្តីត្រេកអរ ចំពោះប្រជាជន នៃ ប្រទេសអ៊ុយក្រែន បន្ទាប់ពីការ ធ្វើសច្ចាប័ន នៃកិច្ចព្រមព្រៀង បង្កើតសមាគម រវាង ប្រទេសនេះ ជាមួយ នឹងសហភាពអឺរ៉ុប ប្រកបដោយ ជោគជ័យនោះ។

Read more: អាម៉េរិក អបអរសាទរ ចំពោះកិច្ចព្រមព្រៀង បង្កើតសមាគម រវាងអ៊ុយក្រែន និងអឺរ៉ុប

វៀតណាម នឹងធ្វើការផ្លាស់ អ្នកនាំពាក្យ របស់ស្ថានទូតវៀតណាម ប្រចាំកម្ពុជា

ភ្នំពេញ-ហាណូយ៖ ឯកឧត្ដម Pham Quang Vinh អនុរដ្ឋមន្ត្រី ក្រសួងការបរទេស វៀតណាម មានប្រសាសន៍ថា វៀតណាមនឹងធ្វើកំណត់ទូត មកកាន់ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កម្ពុជា អំពីការផ្លាស់ប្តូរ អ្នកនាំពាក្យ របស់ ស្ថានទូតវៀតណាម ប្រចាំកម្ពុជា ត្រឡប់ទៅប្រទេសវិញ។

Read more: វៀតណាម នឹងធ្វើការផ្លាស់ អ្នកនាំពាក្យ របស់ស្ថានទូតវៀតណាម ប្រចាំកម្ពុជា

នៅឆ្នាំ២០២២ ប្រទេសមហាអំណាច ចិន នឹងស្ថាបនា ស្ថានីយអវកាស ដោយខ្លួនឯង

ប៉េកាំង៖ អនុប្រធាន ទីភ្នាក់ងារអវកាសចិន បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ ចិន នឹងមានលទ្ធភាព បង្កើតស្ថានីយអវកាស ដោយខ្លួនឯង ។

Read more: នៅឆ្នាំ២០២២ ប្រទេសមហាអំណាច ចិន នឹងស្ថាបនា ស្ថានីយអវកាស ដោយខ្លួនឯង

យោធាស៊ីរី បាញ់សម្លាប់ ក្រុមឧទ្ទាម ៣២នាក់ នៅរដ្ឋធានីដាម៉ាស់

ដាម៉ាស់៖ យោងតាម សេចក្ដីរាយការណ៍ ក្នុងស្រុកមួយ បានឲ្យដឹងថា កងកម្លាំង យោធាប្រទេស ស៊ីរី បានបាញ់ សម្លាប់ ក្រុមឧទ្ទាម សកម្មប្រយុទ្ធ រហូតទៅដល់ ៣២នាក់ កាលពីថ្ងៃពុធ ម្សិលមិញនេះ នៅតំបន់ជាយ នៃរដ្ឋធានី ដាម៉ាស់ ។

Read more: យោធាស៊ីរី បាញ់សម្លាប់ ក្រុមឧទ្ទាម ៣២នាក់ នៅរដ្ឋធានីដាម៉ាស់

និយតករជប៉ុន អនុម័តឲ្យ ចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រ នុយក្លេអ៊ែរ ដំបូងបង្អស់

ជប៉ុន៖ និយតករ នុយក្លេអ៊ែរ ជប៉ុន បានផ្ដល់ភ្លើងខៀវ នៅថ្ងៃពុធនេះ ដើម្បីឲ្យចាប់ផ្តើម ដំណើរការឡើងវិញ នូវស្ថានីយថាមពល នុយក្លេអ៊ែរមួយ ដែលជាជំហានទីមួយ ដើម្បីបើកសាជាថ្មីវិញ នូវឧស្សាហកម្មមួយ ដែលត្រូវបាន ឲ្យផ្អាកសកម្មភាព បន្ទាប់ពី មហន្តរាយ នៃស្ថានីយ Fukushima ហើយដែលនាំ ឲ្យបិទជាស្ថាពរ នូវស្ថានីយ ចាស់ៗ ១០កន្លែងទៀត។

Read more: និយតករជប៉ុន អនុម័តឲ្យ ចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រ នុយក្លេអ៊ែរ ដំបូងបង្អស់

យោធាអ៊ីស្រាអែល បោសសម្អាតជំរុំ ជនភៀសខ្លួន ប៉ាឡេស្ទីន នៅវេសត៍ប៊ែង ស្លាប់ម្នាក់

រ៉ាម៉ាលឡាហ៍៖ ជនជាតិ ប៉ាស្ទីនម្នាក់ ត្រូវបានយោធា អ៊ីស្រាអែល បាញ់ស្លាប់ កាលពី ព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា នេះ នៅពេលដែល កងកម្លាំង អ៊ីស្រាអែល ធ្វើការ បោសសម្អាត ជំរុំជន ភៀសខ្លួន ប៉ាឡេស្ទីន ក្បែរទីក្រុង រ៉ាម៉ាលឡាហ៍ ក្នុងតំបន់ វែសត៍ប៊ែងនោះ។

Read more: យោធាអ៊ីស្រាអែល បោសសម្អាតជំរុំ ជនភៀសខ្លួន ប៉ាឡេស្ទីន នៅវេសត៍ប៊ែង ស្លាប់ម្នាក់

អាម៉េរិក និងអ៊ីស្រាអែល ធ្វើពិសោធន៍រួមគ្នា លើប្រព័ន្ធការពារ គ្រាប់មីស៊ីល

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ អាមេរិក លោក ស្ទេវ វ៉ារ៉ែន បាននិយាយថា កម្មវិធី ពិសោធន៍រួមគ្នា ដែលធ្វើឡើង ដោយសហរដ្ឋ អាម៉េរិក និងប្រទេស អ៊ីស្រាអែល ទៅលើប្រព័ន្ធ ការពារ គ្រាប់កាំជ្រួច មីស៊ីល ត្រូវបានរៀបចំ ឡើងយ៉ាង ប្រសើរបំផុត ដើម្បីប្រឆាំង និងគំរាមកំហែង ដោយមីស៊ីល នាពេលអនាគត ដូចដែលបានគ្រោងទុក ។

Read more: អាម៉េរិក និងអ៊ីស្រាអែល ធ្វើពិសោធន៍រួមគ្នា លើប្រព័ន្ធការពារ គ្រាប់មីស៊ីល

កូរ៉េខាងជើង ចោទវត្តមានយោធា អាម៉េរិក នៅកូរ៉េខាងត្បូង ថាជាការបង្កអស្ថេរភាព ក្នុងឧបទ្វីកូរ៉េ

ព្យុងយ៉ាង៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ប្រទេសកូរ៉េ ខាងជើង បានចោទប្រកាន់ ថាវត្តមាន យោធា របស់ អាម៉េរិក នៅក្នុងប្រទេស កូរ៉េខាងត្បូង ថា ជាការបង្ក អស្ថេរភាព នៅក្នុងឧបទ្វីប កូរ៉េ ក៏ដូចជា ក្នុងតំបន់អាស៊ី ភាគឦសានទាំងមូល។

Read more: កូរ៉េខាងជើង ចោទវត្តមានយោធា អាម៉េរិក នៅកូរ៉េខាងត្បូង ថាជាការបង្កអស្ថេរភាព...

រថយន្តក្រុងពីរគ្រឿង បុកគ្នាស្លាប់ និងរបួសជាង ១០០នាក់ នៅប្រទេសតង់សានី

អារូហ្សា៖ បើតាមប៉ូលីស នៃប្រទេស តង់សានី បាននិយាយថា យ៉ាងហោចណាស់ មានអ្នកដំណើរ ៣៦នាក់ បានស្លាប់ និង ៧៩នាក់ទៀត របួស នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ រថយន្តក្រុងពីរគ្រឿង បុកគ្នាចំពីមុខ ក្នុងប្រទេស តង់សានី កាលពីថ្ងៃសុក្រ។

Read more: រថយន្តក្រុងពីរគ្រឿង បុកគ្នាស្លាប់ និងរបួសជាង ១០០នាក់ នៅប្រទេសតង់សានី

យន្តហោះវង្វេង ពីអាម៉េរិក ទៅសមុទ្រអាត្លង់ទិក រួចធ្លាក់ក្រោយ យន្តហោះ F-15 ប្រដេញតាម

យន្តហោះ ខ្នាតតូចមួយ ដែលបានធ្វើដំណើរ ពីទីក្រុងញូយ៉ក ឆ្ពោះទៅរដ្ឋ ផ្លូរីដា សហរដ្ឋ អាម៉េរិក បានបាត់បង់ ការទាក់ទង ពីរលកវិទ្យុ ហើយបានរង្វេងហោះ ទៅឆ្ងាយរាប់រយ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ ទៅលើមហាសមុទ្រអាត្លង់ទិក រួចមកក៏មាន យន្តហោះ F-15 មួយ គ្រឿងទៀត បានចេញដំណើរ ស្វែងរក និង ប្រដេញតាម រហូតដល់ ឃើញយន្តហោះ នោះធ្លាក់នៅឆ្នេរសមុទ្រ នៃប្រទេស ចាម៉ៃកា កាលពីរសៀល ថ្ងៃសុក្រ ទី០៥ ខែកញ្ញា។

Read more: យន្តហោះវង្វេង ពីអាម៉េរិក ទៅសមុទ្រអាត្លង់ទិក រួចធ្លាក់ក្រោយ យន្តហោះ F-15...

មេដឹកនាំកំពូលៗ ប្រមាណ ៦០នាក់ ចូលរួមក្នុង កិច្ចប្រជុំកំពូល អង្គការណាតូ រយៈពេល ២ ថ្ងៃ

អង់គ្លេស៖ នៅថ្ងៃសុក្រនេះ ជាថ្ងៃ ដែលអង្គការ សន្ធិសញ្ញា អាតាឡង់ទិក ខាងជើង ហៅកាត់ (NATO) បើកកិច្ចប្រជុំកំពូល របស់ខ្លួន នៅទីក្រុងវែលស៍ ចក្រភពអង់គ្លេស ដែលមានបណ្តា មេដឹកនាំកំពូល ពិភពលោក ប្រមាណជិត ៦០នាក់ចូលរួម ។

Read more: មេដឹកនាំកំពូលៗ ប្រមាណ ៦០នាក់ ចូលរួមក្នុង កិច្ចប្រជុំកំពូល អង្គការណាតូ រយៈពេល...

ក្រុមឧទ្ទាមរដ្ឋឥស្លាម បង្ហាញវីដេអូ នៃការកាត់ក្បាល ជនជាតិអាម៉េរិកកំាង ទីពីរ

វ៉ាស៊ីនតោន៖ បើតាមបណ្តាញ សារព័ត៌មាន បានផ្សាយឲ្យដឹងថា វីដេអូថ្មីមួយទៀត ត្រូវបានគេបង្ហាញ ឲ្យឃើញ នៅថ្ងៃអង្គារ ទី០២ ដោយបង្ហាញអំពីការ កាត់ក្បាលរបស់លោក ស្តេវិន សុតឡូវ ដែលជាជនជាតិ អាម៉េរិកកំាង ទីពីរ ដោយក្រុមឧទ្ទាម រដ្ឋឥស្លាម។

Read more: ក្រុមឧទ្ទាមរដ្ឋឥស្លាម បង្ហាញវីដេអូ នៃការកាត់ក្បាល ជនជាតិអាម៉េរិកកំាង ទីពីរ

អាម៉េរិក វាយប្រហារទីតំាង និងជំរុំ មេដឹកនាំអាល់សាបាប នៅសូម៉ាលី

វ៉ាស៊ីនតោន៖ មន្រ្តីប៉ង់តាហ្គោន អាម៉េរិក បានឲ្យដឹង នៅថ្ងៃអង្គារ ទី០២ ខែកញ្ញា ថាយោធាអាម៉េរិក បានបើកប្រតិបត្តិការ វាយប្រហារ ទៅលើជំរុំ និងទីតំាង របស់មេដឹកនាំ ក្រុមជុ្រលនិយម អាល់ សាបាប នៅក្នុងប្រទេស សូម៉ាលី ដោយបានបំផ្លាញជំរុំ និងរថយន្តមួយគ្រឿង របស់ក្រុមជ្រុលនិយម ផងដែរ ។

Read more: អាម៉េរិក វាយប្រហារទីតំាង និងជំរុំ មេដឹកនាំអាល់សាបាប នៅសូម៉ាលី

លោក អូបាម៉ា អនុញ្ញាតឲ្យបញ្ជូន បុគ្គលិកយោធា ៣៥០នាក់បន្ថែម ទៅកាន់អ៊ីរ៉ាក់

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារ ទី០២ ខែកញ្ញា បានអនុញ្ញាតឲ្យ បញ្ជូនបុគ្គលិកយោធា បន្ថែមចំនួន ៣៥០នាក់ទៀត ទៅកាន់ប្រទេស អ៊ីរ៉ាក់។

Read more: លោក អូបាម៉ា អនុញ្ញាតឲ្យបញ្ជូន បុគ្គលិកយោធា ៣៥០នាក់បន្ថែម ទៅកាន់អ៊ីរ៉ាក់