Social Network

ស្លាប់ និងបាត់ខ្លួន ជាង៣០នាក់ ដោយសារព្យុះភ្លៀង នៅភាគនិរតី ប្រទេសចិន

ចុងឃ្វីង៖ យោងតាម ការិយាល័យសង្គ្រោះ ក្នុងស្រុក បានឲ្យដឹងថា មានមនុស្សចំនួន ៨នាក់ បានស្លាប់ និង ២៤នាក់ផ្សេងទៀត បន្តបាត់ខ្លួន នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីមានព្យុះភ្លៀង បង្កឲ្យបាក់ដី នៅភាគនិរតី ប្រទេសចិន ក្នុងទីក្រុងចុងឃ្វីង។

Read more: ស្លាប់ និងបាត់ខ្លួន ជាង៣០នាក់ ដោយសារព្យុះភ្លៀង នៅភាគនិរតី ប្រទេសចិន

ធ្លាក់យន្តហោះខ្នាតតូច នៅភាគឦសាន សហរដ្ឋអាម៉េរិក សម្លាប់មនុស្ស ២នាក់

វ៉ាស៊ីនតោន៖ មនុស្ស ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះ ដែលពួកគេជិះ បានធ្លាក់នៅ តំបន់ណតស៍ ហាមតុន ស្ថិតក្នុងរដ្ឋ ញូហេមភ៍ស៊ឺ ភាគឦសាន សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០១៤។

Read more: ធ្លាក់យន្តហោះខ្នាតតូច នៅភាគឦសាន សហរដ្ឋអាម៉េរិក សម្លាប់មនុស្ស ២នាក់

ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ ផ្ទុះអគារ នៅទីក្រុងប៉ារីស កើនឡើងដល់ចំនួន ៨នាក់

ប៉ារីស៖ អ្នកស្លាប់ពី ការផ្ទុះអគារ នៅខាងក្រៅ ទីក្រុងប៉ារីស បានកើតឡើង ដល់៨នាក់ នៅថ្ងៃច័ន្ទ រួមទាំងកូនក្មេង ៣នាក់ផង ខណៈការរុករក ដ៏ខ្លាំងក្លាមួយ ចំពោះអ្នករស់មានជីវិត បានបង្ហាញថា ស្ទើរតែមិនបានផល។

Read more: ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ ផ្ទុះអគារ នៅទីក្រុងប៉ារីស កើនឡើងដល់ចំនួន ៨នាក់

អឺរ៉ុបទុកពេល ១សប្តាហ៍ ឲ្យរុស្ស៊ី បន្ថយភាពតានតឹង នៅអ៊ុយក្រែន ជាថ្នូរនឹងទណ្ឌកម្មថ្មី

ព្រុចសែល៖ ប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប លោក ហ័រម៉ាន់ វ៉ាន់ រុំពុយ បានប្រាប់ អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ច ប្រជុំកំពូលពិសេសមួយ ដែលបានធ្វើឡើង នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា មេដឹកនាំសហភាពអឺរ៉ុប បានសម្រេចចិត្តរួចហើយ នៅព្រឹកថ្ងៃអាទិត្យ ដោយទុករយៈពេលមួយសប្តាហ៍ ឲ្យប្រទេសរុស្ស៊ី ដើម្បីបន្ថយភាព តានតឹងក្នុងវិបត្តិនៅ អ៊ុយក្រែនវិញ បើមិនដូច្នេះទេ សហគមន៍អឺរ៉ុប នឹងរឹតបន្តឹងទណ្ឌកម្មថ្មី ទៅលើរដ្ឋាភិបាលទី ក្រុងមូស្គូជាក់ជាមិនខាន។

Read more: អឺរ៉ុបទុកពេល ១សប្តាហ៍ ឲ្យរុស្ស៊ី បន្ថយភាពតានតឹង នៅអ៊ុយក្រែន...

អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក នៅជិតព្រំដែនស៊ីរី

 ហ្សេរុសាឡឹម៖ កងកម្លំាងទ័ពអាកាស របស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា បានបាញ់ទម្លាក់ យន្តហោះគ្មាន មនុស្សបើកមួយគ្រឿង ដែលបានហោះចេញពី ប្រទេសស៊ីរី ជ្រៀតចូលតំបន់ ហ្គូលែន ហេក ក្នុងប្រទេសអ៉ីស្រាអែល ។

Read more: អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក នៅជិតព្រំដែនស៊ីរី

ជប៉ុន ព្យួរកអ្នកទោស ២នាក់ទៀត ក្នុងអាណត្តិរបស់ លោក នាយករដ្ឋមន្រ្តី អាបេ

តូក្យូ៖ គិតត្រឹមថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០១៤នេះ មានអ្នកទោស ចំនួន ១១នាក់ហើយ ដែលត្រូវបាន រដ្ឋាភិបាលជប៉ុន របស់លោក Shinzo Abe បានកាត់ទោស ប្រហារជីវិត ដោយការព្យួរក ចាប់តាំងពី អាណត្តិទី២ នាយករដ្ឋមន្រ្តី នាខែធ្នូ ឆ្នាំ២០១២។

Read more: ជប៉ុន ព្យួរកអ្នកទោស ២នាក់ទៀត ក្នុងអាណត្តិរបស់ លោក នាយករដ្ឋមន្រ្តី អាបេ

មន្ទីរបញ្ចកោណ៖ យន្ដហោះយោធា អាម៉េរិក ធ្លាក់នៅរដ្ឋវឺជីនីញ៉ា

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ អាម៉េរិក បានបញ្ជាក់ថា យន្ដហោះយោធា អាម៉េរិក ប្រភេទ F-15C កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្លាក់នៅជិត វាលចិញ្ចឹមសត្វចៀម នៃរដ្ឋវឺជីនីញ៉ា ក្នុងអំឡុងពេល បំពេញបេសកកម្ម ។

Read more: មន្ទីរបញ្ចកោណ៖ យន្ដហោះយោធា អាម៉េរិក ធ្លាក់នៅរដ្ឋវឺជីនីញ៉ា

ប្រធាន IMF លោកស្រី Christine Lagard ស្ថិតក្រោម ការស៊ើបអង្កេត រឿងហិរញ្ញវត្ថុ រាប់រយលានដុល្លារ

វ៉ាស៊ីនតោនប៉ុស្តិ៍៖ នៅថ្ងៃពុធនេះ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បាននិយាយថា លោកស្រី ស្ថិតក្រោម ការស៊ើបអង្កេត ជាផ្លូវការមួយ សម្រាប់ការធ្វេសប្រហែស របស់លោកស្រី ក្នុងការស៊ើបអង្កេត រឿងពុករលួយ ក្នុងពេលលោកស្រី កាន់តំណែង ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។

Read more: ប្រធាន IMF លោកស្រី Christine Lagard ស្ថិតក្រោម ការស៊ើបអង្កេត រឿងហិរញ្ញវត្ថុ...

អាម៉េរិក ច្រានចោល ការអំពាវនាវ របស់កូរ៉េខាងជើង ឲ្យបញ្ឈប់សមយុទ្ធ

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ អាម៉េរិក បានធ្វើការច្រានចោល រាល់ការអំពាវនាវ ទាំងអស់ របស់កូរ៉េខាងជើង ឲ្យទីក្រុង វ៉ាស៊ីនតោន និងសេអ៊ូល បញ្ឈប់សកម្មភាព សមយុទ្ធយោធា ដែលបាននិងកំពុង ធ្វើឡើងចាប់តាំងពី ថ្ងៃទី១៨ ខែសីហា រហូតមកទល់នឹង ពេលនេះ ។

Read more: អាម៉េរិក ច្រានចោល ការអំពាវនាវ របស់កូរ៉េខាងជើង ឲ្យបញ្ឈប់សមយុទ្ធ

អ៊ីស្រាអែល បង្ហាញវីដេអូ វាយប្រហារ ទីតាំងនៅហ្គាសា ដ៏គួរឲ្យព្រឺក្បាល

ប៉េកាំង៖ ខ្សែវីដេអូ ដែលប្រៀបដូចជា ឈុតឆាកក្នុងវីដេ អូហ្គេមមួយ តែតាមពិតជាសកម្មភាព ពិតដែលគ្រាប់រ៉ុក្តែត អ៊ីស្រាអែល បានវាយប្រហារ ចំអគារលំនៅដ្ឋាន និង កន្លែងលក់ដូរធំៗ នៅតំបន់ហ្គាសា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយមាន ការកំណត់ទីតាំង ពីផ្ការណបនៅ លើអាកាស របស់អ៊ីស្រាអែល។

Read more: អ៊ីស្រាអែល បង្ហាញវីដេអូ វាយប្រហារ ទីតាំងនៅហ្គាសា ដ៏គួរឲ្យព្រឺក្បាល

អ៊ីស្រាអែល ទទួលយកសំណើរ សន្តិភាព ពីអេហ្ស៊ីប តែមិនដឹង ការអនុវត្តបែបណា

គែរ៖ អ្នកនាំពាក្យ រដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា រដ្ឋាភិបាល អ៊ីស្រាអែល បានយល់ព្រម ទទួលយកសេចក្តីព្រាង ដែលរៀបចំ ដោយទីក្រុងគែរ លើបទឈប់បាញ់គ្នា គ្មានកំណត់ពេល នៅតំបន់ហ្គាសាស្ទ្រីពហើយ ប៉ុន្តែមានមតិផ្សេងទៀត បានលើកឡើង ពីការព្រួយបារម្ភ ថាតើកិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តបែបណា បើកន្លងមក ភាគីជម្លោះ មិនបានបង្ហាញភាព ស្មោះត្រង់ជាមួយគ្នា ថានឹងបញ្ចប់ ជម្លោះឲ្យដាច់ស្រេចផងនោះ។

Read more: អ៊ីស្រាអែល ទទួលយកសំណើរ សន្តិភាព ពីអេហ្ស៊ីប តែមិនដឹង ការអនុវត្តបែបណា

ប្រធានាធិបតី អ៊ុយក្រែន រំលាយសភា និងអំពាវនាវឲ្យមាន ការបោះឆ្នោតជាបន្ទាន់

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានធ្វើ ការរំលាយសភា និងអំពាវនាវឲ្យមាន ការបោះឆ្នោត ជាបន្ទាន់ នៅត្រឹមថ្ងៃទី២៦ ខែតុលា ខាងមុខ ខណៈដែលភាពតានតឹង នៅតែបន្ដកើនឡើង នៅតំបន់ភាគខាងកើត អ៊ុយ ក្រែន ដោយសារតែ ការប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបំបែកខ្លួន។

Read more: ប្រធានាធិបតី អ៊ុយក្រែន រំលាយសភា និងអំពាវនាវឲ្យមាន ការបោះឆ្នោតជាបន្ទាន់

អាម៉េរិក រង់ចាំមើល ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្សី ទៅប្រទេសជប៉ុន

វ៉ាស៊ីនតោន៖ ទីភា្នក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានចេញផ្សាយ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤ ឱ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បាននិងកំពុងសង្កេត មើលយ៉ាងល្អិតល្អន់ ថាតើ ប្រទេសជប៉ុន អញ្ជើញ ប្រធានាធិបតីរុស្សី លោក Vladimir Putin មកទស្សនកិច្ច ក្នុង ប្រទេសនេះដែរឬទេ ខណៈពេលមាន ភាពចលាចល កំពុងតែកើតមាន នៅ អ៊ុយក្រែន និងពិភពលោក បានដាក់ទណ្ឌកម្ម ប្រឆាំង នឹងរុស្ស៊ី។

Read more: អាម៉េរិក រង់ចាំមើល ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្សី ទៅប្រទេសជប៉ុន

ជប៉ុន នឹងផ្តល់ថ្នាំព្យាបាលជម្ងឺ អ៊ីបូឡា ទៅអាហ្វ្រិក ទោះមិនទាន់មាន ការយល់ព្រមពី អង្គការសុខភាពពិភពលោក

តូក្យូ៖ ប្រទេសជប៉ុន បានរៀបចំ រួចរាល់ហើយ ក្នុងការផ្តល់ថ្នាំ ដែលមិនទាន់មាន ការយល់ព្រម ពីអង្គការសុខភាព ពិភពលោក ទៅដល់អ្នកជំងឺ ទាំងឡាយ ដើម្បីប្រឆាំងទៅនឹង មេរោគ Ebola ដែលកំពុងតែរីករាលដាល យ៉ាងខ្លាំង នៅបណ្តា ប្រទេសមួយចំនួន នៅអាហ្វ្រិកខាងលិច។

Read more: ជប៉ុន នឹងផ្តល់ថ្នាំព្យាបាលជម្ងឺ អ៊ីបូឡា ទៅអាហ្វ្រិក ទោះមិនទាន់មាន...

រកឃើញសាកសព ជនអន្ដោប្រវេសន៍ ១៨នាក់ នៅលើកាណូតខាងត្បូង កោះអ៊ីតាលី

ទីភ្នាក់ងារសារព័ត៌មាន ANSA របស់អីុតាលី រាយការណ៍ថា សាកសពមនុស្ស ១៨នាក់ ត្រូវបាន កងម៉ារីន អីុតាលី រកឃើញ កាលពីព្រឹក ថ្ងៃទី២៤ សីហា នៅលើកាណូតកៅស៊ូមួយ ដែលគ្មានចលនា នៅក្នុងសមុទ្រ នាភាគខាងត្បូងកោះ LAMPEDUSA របស់អីុតាលី ។

Read more: រកឃើញសាកសព ជនអន្ដោប្រវេសន៍ ១៨នាក់ នៅលើកាណូតខាងត្បូង កោះអ៊ីតាលី

អាម៉េរិក បញ្ជាក់អំពី ការដោះលែង អ្នកកាសែតម្នាក់ ដែលក្រុមឧទ្ទាម ចាប់ខ្លួននៅស៊ីរី

វ៉ាស៊ីនតោន៖ សេតវិមាន អាម៉េរិក នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា បានបញ្ជាក់អំពី ការដោះលែង អ្នកកាសែត អាម៉េរិកំាងម្នាក់ ដែលក្រុមឧទ្ទាម ចាប់ខ្លួន នៅក្នុងប្រទេសស៊ីរី កាលពីពីរឆ្នាំមុន។

Read more: អាម៉េរិក បញ្ជាក់អំពី ការដោះលែង អ្នកកាសែតម្នាក់ ដែលក្រុមឧទ្ទាម ចាប់ខ្លួននៅស៊ីរី

យន្តហោះ អ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើអគារពាណិជ្ជកម្ម និងហាងលក់ទំនិញ នៅហ្គាសា

ហ្គាសា៖ កងទ័ពយោធាអាកាស របស់អ៊ីស្រាអែល បានបើក ការវាយប្រហារ សាជាថ្មី លើអាគារកម្ពស់ ៦ជាន់ និងកន្លែងលក់ដូរ កំប៉ិចកំប៉ុក នៅតំបន់ភាគខាងត្បូង ទីក្រុងហ្គាសា នៅល្ងាចថ្ងៃសៅរ៍។

Read more: យន្តហោះ អ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើអគារពាណិជ្ជកម្ម និងហាងលក់ទំនិញ នៅហ្គាសា

ប៉ូលិស៖ ចំនួនអ្នកស្លាប់ ពីបំណាក់ដីនៅ Hiroshima កើនដល់ ៥០នាក់ហើយ

ចំនួនមនុស្សស្លាប់ ពីការបាក់ដី យ៉ាងខ្លាំងក្លា កាលពីពាក់កណ្តាលសប្តាហ៍ ក្នុងទីក្រុង Hiroshima បានកើនដល់ ៥០នាក់ ហើយកាលពី ថ្ងៃអាទិត្យ ខណៈដែលការធ្លាក់ភ្លៀង សាជាថ្មីបាននាំឲ្យ មានការព្រួយបារម្ភ ទៅលើគ្រោះមហន្តរាយ បន្ថែមទៀត និងបានរំខានដល់ ការរុករកអ្នកដែល គេចផុតពី សេចក្តីស្លាប់។

Read more: ប៉ូលិស៖ ចំនួនអ្នកស្លាប់ ពីបំណាក់ដីនៅ Hiroshima កើនដល់ ៥០នាក់ហើយ

រញ្ជួយដីកម្លាំង ៦វ៉ិចទ័រ នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាម៉េរិក

អាម៉េរិក៖ មានឧប្បទ្ទវហេតុ រញ្ជួយដី នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីក្រុង San Francisco ដែលមានកម្លាំងរញ្ជួយ ៦រ៉ិចទ័រ និងមានជម្រៅ រហូតដល់ជាង ១០គីឡូម៉ែត្រ នេះបើតាមព័ត៌មាន BBC ចេញផ្សាយ នៅយប់ថ្ងៃអាទិត្យនេះ។

Read more: រញ្ជួយដីកម្លាំង ៦វ៉ិចទ័រ នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាម៉េរិក

សភាថៃ ជ្រើសរើសតាំង ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា ជានាយករដ្ឋមន្រ្តីហើយ

បាងកក៖ សភា នៃរបបយោធាថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានជ្រើសរើស មេរដ្ឋប្រហារ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អ៊ូឆា ជានាយករដ្ឋមន្រ្តីថៃ។

Read more: សភាថៃ ជ្រើសរើសតាំង ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា ជានាយករដ្ឋមន្រ្តីហើយ

មនុស្ស១៣នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់លិចទូកទេសចរណ៍ នៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ យោងតាម ប្រភពព័ត៌មាន AP ឥណ្ឌូណេស៊ី បានឲ្យដឹងថា កាលពី ថ្ងៃច័ន្ទនេះ អ្នកទេសចរជា ជនជាតិ ឥណ្ឌូណេស៊ី ៥នាក់ និង ជនបរទេស ៨នាក់ ទៀតត្រូវបានជួយសង្គ្រោះ ពេលដែល ទូកទេសចរណ៍មួយ គ្រឿងបានលិច។

Read more: មនុស្ស១៣នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់លិចទូកទេសចរណ៍ នៅឥណ្ឌូណេស៊ី