Social Network

សហរដ្ឋអាម៉េរិក និង ប្រទេសតួកគី ព្រមព្រៀងថា នឹងគាំទ្រក្រុមប្រឆំាង នៅស៊ីរី

វ៉ាស៊ីនតោន៖ ក្រសួងការ បរទេសអាម៉េរិក បានប្រកាស នៅថ្ងៃសុក្រ ទី១០ ខែតុលា ថាប្រទេសតួកគី បានព្រម ព្រៀងថា នឹងគំាទ្រដោយ ហ្វឹកហាត់ និងបំពាក់អាវុធដល់ ក្រុមប្រឆំាង នៅប្រទេសស៊ីរី បន្ទាប់ពីមន្រ្តី ទូតអាម៉េរិក បានពិភាក្សា ជាមួយមន្រ្តី តួកគី ពាក់ព័ន្ធ នឹងបញ្ហា ដែលកំពុងប្រឈមគ្នា ជាមួយពួក ឧទ្ទាមរដ្ឋឥស្លាម ។

ទីភ្នាក់ងារ ព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែក តាមការលើក ឡើងរបស់ លោកស្រី ម៉ារី ហាស អ្នកនំាពាក្យ ក្រសួងការ បរទេសអាម៉េរិក ថា «យើងកំពុងទន្ទឹង រង់ចាំក្រុមរៀប ចំគម្រោងការណ៍របស់ ក្រសួងការពារ ជាតិ ដែលធ្វើដំណើរ ទៅទីក្រុង អង់ការ៉ា ប្រទេស តួកគី នៅសប្តាហ៍ ក្រោយនេះ ដើម្បីបន្តផែនការ តាមរយៈយោធា »។

មន្រ្តីអាម៉េរិក និងតួកគី បានសង្កត់ធ្ងន់ថា ការពង្រឹងទំនើបកម្ម ដល់ក្រុមប្រឆំាងស៊ីរី ដោយភ្ជាប់ ជាមួយទំាងការ ប្រយុទ្ធប្រឆំាង នឹងក្រុម ISIL និងរបបលោក អាស្សាដ ដែលការពង្រឹងនេះ មានសារៈសំខាន់ ខ្លំាងណាស់ និង ជាដំណោះស្រាយ ចុងក្រោយ នៃវិបត្តិស៊ីរី » ។

សូមបញ្ជាក់ថា ប្រទេសតួកគី គឺមានព្រំដែន ជាប់ប្រទេស ស៊ីរី និងអ៊ីរ៉ាក់ ដែលអាម៉េរិក បានមើលឃើញថា តួកគី ជាសមាស ធាតុមួយយ៉ាងសំខាន់ ក្នុងការកំចាត់ពួក IS។ ប៉ុន្តែរដ្ឋាភិបាលទីក្រុង អង់ការ៉ា បានគោលដៅចម្បង ជាងនេះ គឺចង់ផ្តួល រំលំរបបលោក បាសា អាល់ អាហ្សាដ ហើយបង្កើត ជាតំបន់ទ្រនាប់មួយ នៅផ្នែកខាង ព្រំដែនស៊ីរី ជាមួយនឹងលក្ខខណ្ឌ ចូលរួមប្រឆំាងក្រុម IS ៕

ដកស្រង់ពី៖ ដើមអម្ពិល