កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​១​១​ម៉ឺន​នាក់​ ​ដែល​បាន​ធ្វើដំណើរ​ក​ម្សាន្ត​នៅ​ទូទាំង​ប្រទេស​ក្នុង​ឱកាស​ចូលឆ្នាំ​ប្រពៃណី​ជាតិ​

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយកាលពីថ្ងៃពុធ បានឱ្យដឹងថា កម្ពុជាទទូលបានភ្ញៀវទេសចរបរទេសជាង ១១ ម៉ឺននាក់ដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីរយៈពេល៤ថ្ងៃ។

របាយការណ៍បានឱ្យដឹងថា “ក្នុងអំឡុងពេលនៃការប្រារព្ធពិធីចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ ខែមេសាដល់ថ្ងៃទី១៦ ខែមេសា ភ្ញៀវទេសចរបរទេស សរុបចំនួន ១១០,៣២២នាក់ បានធ្វើដំណើរនៅទូទាំងប្រទេស” ។

របាយការណ៍បានបន្ថែមថា គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៥ ដែលទាក់ទាញបំផុតក្នុងអំឡុងពេលបុណ្យឈប់សម្រាកគឺខេត្តប៉ៃលិន ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តស្វាយរៀង។

របាយការណ៍បានឱ្យដឹងថា សម្រាប់ភ្ញៀវទេសចរក្នុងស្រុក ប្រជាជនស្ទើរតែទាំងអស់បានធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានមានប្រសាសន៍តាមរបាយការណ៍ថា “ជារួម សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានរក្សាបានល្អក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី”។

បុណ្យចូលឆ្នាំប្រពៃណី ឬបុណ្យសង្ក្រាន្ត ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំធំបំផុតនៅកម្ពុជា។ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានធ្វើដំណើរទៅលេងក្រុមគ្រួសារនៅតាមស្រុកកំណើត និងទៅកម្សាន្តតាមតំបន់ទេសចរណ៍ផ្សេងៗ។

ប្រទេសកម្ពុជាមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញក្នុងខេត្តសៀមរាប។ ក្រៅពីនេះ វាមានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តភាគនិរតីចំនួនបួនគឺ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។

ដកស្រង់ពី៖ ខ្មែរថាមស៍