២១​លាននាក់​ដើរ​លេង​ចូល​ឆ្នាំៈ កំពង់ចាមលេខ១ ព្រៃវែងលេខ២ កំពង់ស្ពឺ​លេខ៣

តាមការបូកសរុបស្ថិតិបង្ហាញថា កំពង់ចាមជាប់ចំណាត់ថ្នាក់លេខ១ ជា ខេត្តទទួលអ្នកដើរលេងចូលឆ្នាំបួនថ្ងៃច្រើនជាងគេដោយទទួលភ្ញៀវជាង ៥លាននាក់ ចំណែកលេខ២ បានទៅខេត្តព្រៃវែង ដោយទទួលបានភ្ញៀវជាង២,២លាននាក់ ហើយកំពង់ស្ពឺទទួលបានលេខ៣ ដោយទទួលភ្ញៀវបានចំនួនជាង២,១លាននាក់ ។

នេះបើតាមប្រភពមន្ទីរទេសចរណ៍រាជធានី និងខេត្តនានា ។ ចំណែកខេត្តបាត់ដំបង ទទួលភ្ញៀវបាន១,៧លាននាក់ ដោយជាប់ចំណាត់ថ្នាក់លេខ៤ និងខេត្តកំពតទទួលបាន១,៤លាននាក់ ដោយជាប់ចំណាត់ថ្នាក់លេខ៥ ។ គួរអោយកត់សម្គាល់ទីក្រុងភ្នំពេញទទួលបានភ្ញៀវចំនួន១,៣លាននាក់ ហើយខេត្តសៀមរាបទទួល១,២លាននាក់ និងខេត្តព្រះសីហនុទទួលបាន ជាង ៦សែននាក់ ។ ចូលឆ្នាំខ្មែរលើកនេះ គឺមានអ្នកដើរលេងច្រើនជាងគេបំផុតក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ ។ រាជធានី និងខេត្តនានាបានរៀបចំកម្មវិធីបានយ៉ាងល្អដើម្បីអោយប្រជាជនសប្បាយបុណ្យចូលឆ្នាំ ៕

ដកស្រង់ពី៖កោះសន្តិភាព