ភ្ញៀវ​ទេសចរ​ទៅលេង​ប្រាសាទ​ព្រះវិហារ​ពេល​ចូលឆ្នាំ​កើន​ជាង ​៣​០ ​ភាគរយ

កំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,២៧៤នាក់ កើនឡើងជាង៣២% ធៀបនឹងឆ្នាំមុន។ ក្នុងចំណោមនោះមានភ្ញៀវទេសចរបរទេស១០២នាក់។

ចំណែករមណីយដ្ឋានកោះកេរ ទទួលបានភ្ញៀវទេសចរជាតិ សរុបចំនួន ១៩,១៧០នាក់ កើនឡើងជាង២០០% ធៀបនឹងឆ្នាំ២០២៣។ រីឯសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិសរុបចំនួន ១៣៣នាក់ ថយចុះចំនួន៥០% ធៀបនឹងឆ្នាំ២០២៣៕

ដកស្រង់ពី៖ ខ្មែរថាមស៍