រដ្ឋបាលខេត្ត ប្រកាស​រៀបចំ «កំពតសង្ក្រាន្ត» ៣ថ្ងៃ ដោយមានបាញ់ទឹករាំកម្សាន្ត បាញ់កាំជ្រួច និងល្បែងប្រជាប្រិយ

រដ្ឋបាលខេត្តកំពតបានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ការបាញ់ទឹករាំកម្សាន្ត (រង្វង់មូលទុរេន) ការបាញ់កាំជ្រួចជូនទស្សនា (នៅមុខសាលាខេត្តកំពត) រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ និងរមណីយដ្ឋាននានាក្នុងខេត្តផងដែរ៕

ដកស្រង់ពី៖Sabay News