ភ្ញៀវ​ទេសចរ​សរុប​ជាង​៥​៥​ម៉ឺន​នាក់​មក​ក​ម្សាន្ត​បុណ្យ​ទន្លេ​លើក​ទី​៨​នៅ​ខេត្ត​សៀមរាប​

ពិធីបុណ្យទន្លេលើកទី៨ ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះ បានទាក់ទាញភ្ញៀវទេសចរសរុបចំនួន ជាង៥៥ម៉ឺននាក់។

មន្ទីរទេសចរណ៍ខេត្តសៀមរាបបានរាយការណ៍ថា ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤ នាឱកាសបុណ្យទន្លេលើកទី៨ ខេត្តសៀមរាបមានភ្ញៀវទេសចរមកកម្សាន្តសរុប ៥៥៣,៧៩៤ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៣៣,៧៧០ នាក់ និងភ្ញៀវទេសចរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តសរុប ៥២០,០០០ នាក់។

សម្រាប់ថ្ងៃទី១៧ ខែមីនា ពិធីបុណ្យនេះទាក់ទាញភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៩៦,២៤៣ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១១,២៤៣ នាក់ និងភ្ញៀវទេសចរជាតិ ៨៥,០០០ នាក់។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៨បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេង ខេត្តសៀមរាប។ ពិធីបុណ្យនៃពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមីនា ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៕

ដកស្រង់ពី៖ ខ្មែរថាមស៍