រដូវចូលឆ្នាំខ្មែរនេះ នៅវត្តភ្នំ គេនឹងរៀបចំកកម្មវិធីអ្វីខ្លះ?

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំកម្មវិធីប្រគំតន្រ្តី កម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។

នេបើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ រដ្ឋបាលរាជធានី បានណែនាំឱ្យបំផុសចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំង និងការរាំកម្សាន្តនៅតាមណ្ឌលកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ឬទីតាំងសមរម្យណាមួយ។ ជាមួយគ្នានេះ ត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ពិធីទទួលទេវតាឆ្នាំថ្មី និងសង្ក្រាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ៕

ដកស្រង់ពី៖Sabay News