កោះ​រ៉ុ​ង​ ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរ​ខេត្ត​ព្រះ​សី​ហ​នុ

ឆ្នេរដ៏ស្រស់ស្អាតដែលមានខ្សាច់ពណ៌សដូចព្រិល ជាទីពេញនិយមសម្រាប់យុវជនដែលទាន់សម័យ ជាមួយនឹងអាហារសមុទ្រដ៏ឆ្ងាញ់ពិសា ដោយទទួលអារម្មណ៍សប្បាយរីករាយជាមួយតន្ត្រីនៅលើឆ្នេរ ២៤ ម៉ោងនៅកោះរ៉ុងដ៏អស្ចារ្យ។ ការធ្វើដំណើររបស់ខ្ញុំមិនសូវជាល្អដោយសារតែខ្វះផែនការ ហើយខ្ញុំមិនបានស្រាវជ្រាវជម្រើសសណ្ឋាគារឱ្យបានហ្មត់ចត់ទេ។

ខ្ញុំក៏បានត្រៀមខ្លួនវិលត្រលប់ទៅវិញប្រសិនបើចាំបាច់ ខ្ញុំគិតថាខ្ញុំត្រូវទៅដល់ទីនោះនៅយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែគម្រោងការត្រូវជួបបញ្ហា ដោយសារខ្ញុំមិនអាចឈប់សម្រាកថែមមួយថ្ងៃទៀត។ នៅនាទីចុងក្រោយ ខ្ញុំបានជិះរថយន្តក្រុងចេញពីទីក្រុងភ្នំពេញនៅម៉ោង ១២៖៤៥ ព្រឹក។

ដំបូងខ្ញុំបានឮអំពីកោះរ៉ុងពីមិត្តភក្តិរបស់មិត្តម្នាក់ដែលខ្ញុំបានជួបពេលញុំាបាយនៅទីក្រុងដេលី។ នាងកំពុងមកលេងប្រទេសកម្ពុជា ហើយទោះបីជាខ្ញុំមិនស្គាល់នាងច្បាស់ក៏ពិតមែន ប៉ុន្តែគាត់បានជួយខ្ញុំ ដូច្នេះហើយខ្ញុំក៏សម្រេចថានឹងទៅលេងទីនោះជាមួយនាង។

ខេត្តព្រះសីហនុដែលមានឆ្នេរខ្សាច់ស្រស់ស្អាត ជាមួយពន្លឺថ្ងៃដ៏កក់ក្តៅនិងសំឡេងរលកដ៏ទន់ភ្លន់ដែលបក់មកទល់នឹងច្រាំង ដែលធ្វើឱ្យខ្ញុំជាប់ចិត្តយ៉ាងខ្លាំង លើសពីនេះ គឺនៅមានកោះរ៉ុងដ៏ស្រស់ស្អាត។ ប៉ុន្តែសហការីខ្មែរម្នាក់បានឱ្យយោបល់ខ្ញុំគួរតែទៅលេងកោះរ៉ុង ជំនួសក្រុងព្រះសីហនុ។ គាត់បានបន្តថា៖ « នៅក្រុងព្រះសីហនុមានតែកាស៊ីណូប៉ុណ្ណោះ ខណៈឆ្នេរ និងអាហារសមុទ្រនៅកោះរ៉ុងហាក់មានភាពអស្ចារ្យ»។

និយាយដល់រឿងធ្វើដំណើរតាមឡានក្រុង គឺត្រូវចំណាយពេល៥ម៉ោង ធ្វើឱ្យខ្ញុំមិនអាចសម្រាកបានគ្រប់គ្រាន់និងនឿយហត់។ សាឡាងពីក្រុងព្រះសីហនុពិតជារីករាយណាស់។ សមុទ្រពណ៌ខៀវស្រងាត់ និងមានរលកបក់បោក ដូចនៅក្នុងរឿងនិទាន។ ប្រហែលមួយម៉ោងក្រោយមក ពួកយើងបានទៅដល់កោះរ៉ុង។ ឆ្នេរខ្សាច់ដែលមិនមានមនុស្សច្រើនបានទៅដល់ ប្រកបដោយធម្មជាតិ។ ខ្ញុំបានឮអ្នកទេសចរនិយាយគ្នាអំពីខ្សាច់ដ៏សក្បោះ។ ខ្ញុំធ្លាប់តែឃើញឆ្នេរខ្សាច់សាធារណៈដូចជានៅ Goa កោះបាលី និងភូកេត ដែលមានឆ្នេរខ្សាច់សស្អាត។

សហការីរបស់ខ្ញុំបានណែនាំឱ្យធ្វើដំណើរទៅកាន់ភូមិកោះតូច ដែលមានចម្ងាយឆ្ងាយជាងនេះ។ នៅពេលដែលនៅទីនោះ ខ្ញុំមានការខកចិត្ត ដោយសារតែសណ្ឋាគារ ត្រូវបានគេកក់អស់។ ទីបំផុត ខ្ញុំរកបានកន្លែងស្នាក់នៅមួយដែលមានតម្លៃសមរម្យ ផាសុខភាព និងមាន wi-fi ប្រើក្នុងបរិវេនភោជនីយដ្ឋាន។ ខ្ញុំបានធ្វើដំណើរប្រហែល៤០ នាទីទើបទៅដល់សណ្ឋាគារ។ ក្រៅពីចម្ងាយផ្លូវនិងការខ្វះម៉ាស៊ីនត្រជាក់ កន្លែងស្នាក់នៅ មិនមានបញ្ហាអីនោះទេ ដែលកន្លែងនោះមានឈ្មោះថាបឹងហ្គាឡូព្រែកស្វាយ(Preak Svay Bungalow)។

ប្រជាជនខ្មែរមានភាពញញឹមរាក់ទាក់គ្រប់ទីកន្លែងដែលខ្ញុំបានទៅ ដែលជាចរិតរបស់ជនជាតិខ្មែរដែលខ្ញុំមើលឃើញពេលនេះ។ អាហារមានឱជារសឈ្ងុយឆ្ងាញ់។ ក្តាមឆាម្រេចកំពតគឺជាមុខម្ហូបដ៏ពិសេសសម្រាប់ការធ្វើដំណើរមួយនេះ។ ហាងខារ៉ាអូខេមួយដែលខ្ញុំចូលរយៈពេលខ្លី មានតម្លៃសមរម្យ មិនដូចនៅភ្នំពេញទេ អាចរើសបទចំរៀងជាភាសាអង់គ្លេសបាន មិនដូចភ្នំពេញទេ។

ភ្ញៀវទេសចរភាគច្រើន គឺជាជនជាតិអ៊ឺរ៉ុបដែលសម្រាកវិស្សមកាល។ ក្រុមភ្ញៀវទេសចរ គឺត្រូវប្រើបន្ទប់ទឹករួមក្នុងបន្ទប់ដែលមានគ្រែពីរ។ អ្វីដែលនៅតែដក់ជាប់ក្នុងដួងចិត្តខ្ញុំ ពេលដែលខ្ញុំត្រឡប់មកធ្វើការនៅភ្នំពេញវិញ គឺខ្សាច់ដ៏សស្អាត ព្រះអាទិត្យដ៏ស្រស់ស្អាត និងការជិះទូកលេងដ៏សប្បាយរីករាយ។

ដកស្រង់ពី៖ ខ្មែរថាមស៍