ការប្រកួត ជម្រុះបឋម នៃពានរង្វាន់ Hun Sen Cup ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នេះបាន បញ្ចប់ហើយ ដោយក្រុម បាល់ទាត់ របស់ខេត្ត ស្វាយរៀង បានលត់ ក្រុមបាល់ទាត់ ខេត្តត្បូងឃ្មុំ យ៉ាងចាស់ដៃរហូតដល់ ទៅ ១៤-១ នៅទីលាន បាល់ទាត់ ខេត្តស្វាយរៀង។
ដកស្រង់ពី៖ Sabay
ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការ ប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរលក្ខណៈ មិត្តភាពរបស់ក្រុមហ៊ុនស្រាបៀរ Cam bodia នៅលើសង្វៀនSEATV នារសៀលថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ អ្នកប្រដាល់ ផន ផល្លា ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ ផង់ សុភ័ស្ស ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតក្នុងប្រភេទទម្ងន់ ៦០ គ.ក្រ ចំពោះអ្នកប្រដាល់ពុទ្ធ ផនកុសល ក្លិប ពុទ្ធសេរីវង្ស កីឡា ប៉ះអ្នកប្រដាល់់ជើងខ្លាំង ហេង សំង ក្លិប ព្រៃទទឹងខេត្តបាត់ដំបង ប្រកួតក្នុងប្រភេទទម្ងន់ ៦៧ គ.ក្រ។
អានបន្ត៖ ខ្លាចាស់ ផន ផល្លា ប៉ះខ្លាជំទងផង់ សុភ័ស្ស សង្វៀនSEATV នារសៀលថ្ងៃអាទិត្យ
ភ្នំពេញ៖ ក្រុមហ៊ុនទូរសព្ទ័ចល័ត South East Asia Telecom ( Seatel ) បានសម្រេច ជ្រើសរើស កីឡាបាល់ទាត់ ជំរើសជាតិ លោក ចាន់ វឌ្ឍនាកា ជាទូតសុច្ឆន្ទៈ ប្រចាំក្រុមហ៊ុនរបស់ខ្លួន រយៈពេល១ឆ្នាំ ក្នុងការផ្សព្វផ្សាយ ស្ពតពាណិជ្ជកម្ម និង សកម្មភាពនានា របស់ក្រុមហ៊ុន ។
អានបន្ត៖ កីឡាករ បាល់ទាត់ ចាន់ វឌ្ឍនាកា ត្រូវបានក្រុមហ៊ុន Seatel ជ្រើសរើស...
ភ្នំពេញ៖ ថ្ងៃដំបូងនៃការប្រមូលផ្ដុំកីឡាករ Cambodian All Star មានកីឡាករត្រឹម ៨០%ប៉ុណ្ណោះ បានចូលរួមតាមការ កោះអញ្ជើញរបស់លោក ប្រាក់ សុវណ្ណារ៉ា ដើម្បីត្រៀមជួបប្រកួត ជាមួយក្រុមជើងឯករង លីកកំពូលថៃ Muangthong United នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ចុងសប្ដាហ៍នេះ ។
អានបន្ត៖ លោក ប្រាក់ សុវណ្ណារ៉ា ជឿជាក់លើ សមត្ថភាព កូនក្រុម ទោះបីការ ប្រមូលផ្ដុំ...
ភ្នំពេញ៖ នាថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៦ នៅទីលានបាល់ទាត់ សាលារៀនជម្ពូវ័ន្ត ក្នុងសាលារៀនជម្ពូវ័ន្ត បានបើក ព្រឹត្តិការណ៍នៃ ការប្រកួតពានរង្វាន់ សាលាខណ្ឌពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦ ជាផ្លូវការហើយ ក្រោម អញ្ជើញចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។
អានបន្ត៖ បើកការ ប្រកួតពានរង្វាន់ សាលាខណ្ឌ ពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦
ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា បានជួយក្រុមបាល់ទាត់ តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ ឲ្យឡើង វគ្គផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Club Championship ជាបន្ដ បន្ទាប់ពីរកបាន ៣គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះលើ ក្រុមជើងឯក លីកកំពូលវៀតណាម Becamex Binh Duong ដោយលទ្ធផល ៣-២ កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៥ម្សិលមិញ នៅលើទឹកដីម្ចាស់ផ្ទះ វៀតណាម ។
ស្របពេលព័ត៌មាននៃការចង់បាន ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរបស់បឹងកេតខាងលើ ទៅលេងនៅលីកជប៉ុន កំពុងទទួល បានការចាប់អារម្មណ៍ខ្លាំងនោះ ឥលូវនេះ ចាន់ វឌ្ឍនាកា បានបន្ថែមនូវភាពភ្ញាក់ផ្អើល ដ៏អស្ចារ្យទៀតហើយ ដោយ ការធ្វើបាន Hat-Trick ចំនួន ៣គ្រាប់ម្នាក់ឯង ទៅលើក្រុមជើងខ្លាំងវៀតណាម ដែលជាអតីតម្ចាស់ពាន TOYOTA Mekong Club Championship កាលពីឆ្នាំ២០១៤កន្លងទៅ ។
ជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខាងលើនេះ តង់ទី១ រយៈពេល ១៣នាទីដំបូង ក្រុមម្ចាស់ផ្ទះ Becamex Binh Duong បានទទួលគ្រាប់បាល់ នាំមុខមុន ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ Nsi Amougou ប៉ុន្ដែនៅនាទីទី៤០ ចាន់ វឌ្ឍនាកា បានជួយក្រុមតំណាងប្រទេស ខ្លួនតាមស្មើវិញ ១-១ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ។ លុះចូល តង់ទី២ តារាបាល់ទាត់វ័យក្មេង កម្ពុជារូបនេះ បានបន្ថែម ២គ្រាប់ទៀត ធ្វើសម្រេចនៅនាទីទី៥៤ និងទី៨០ មុននឹង ក្រុមម្ចាស់ផ្ទះវាយបកបាន ១គ្រាប់ចុងក្រោយ ដោយកីឡាករ Nguyen Anh Doc នៅនាទីទី៨៩ ធ្វើឲ្យចប់ការប្រកួត ក្រុមបឹងកេត ឈ្នះ ៣-២ តែម្ដង ។
សម្រាប់ជ័យជម្នះ ដ៏អស្ចារ្យនេះ បានជួយក្រុមបឹងកេត ឲ្យបន្ដដំណើរ ទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមជើងឯក លីកកំពូលថៃ Buriram United នៅថ្ងៃទី២០ ខែធ្នូខាងមុខ នៅលើទីលាននៃទីក្រុងបាងកក ប្រទេសថៃ ដើម្បីប្រជែង តំណែងជើងឯក នៃពានរង្វាន់អនុតំបន់ ទន្លេមេគង្គខាងលើ ។
ងាកមកចាប់អារម្មណ៍ ជាមួយនឹង ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា វិញ ខណៈនេះរូបគេ កំពុងត្រូវបានភ្នាក់ងារ ដោះដូរកីឡាកររបស់ជប៉ុន ទាក់ទងចង់បានទៅលេង នៅលីកជប៉ុន តែមិនទាន់ដឹងក្លឹបណា ឬលីកកម្រិតណា នោះទេ ។ ជាមួយនឹងការបង្ហាញ ទម្រង់លេង ដ៏ល្អ មួយរយៈពេលចុងក្រោយនេះ វឌ្ឍនាកា កាន់តែទទួលបានការ ចាប់អារម្មណ៍ ពីអ្នកស្នេហាវិស័យកីឡា ហើយភ្នាក់ងារដោះដូកីឡាករ អន្ដរជាតិនោះ ក៏ព្យាយាមទាក់ទង វឌ្ឍនាកា តាមរយៈក្លឹបបឹងកេត ជាច្រើនលើកផងដែរ ៕
បើតាមការលើកឡើងរបស់លោក បែ មករា អ្នកចាត់ការក្រុមបឹងកេត បានបញ្ជាក់ថា ភ្នាក់ងារដោះដូរកីឡាករ របស់ជប៉ុននោះ ទំនងជាចង់បានកីឡាករ ចាន់ វឌ្ឍនាកា ខ្លាំង ទើបបានជាគេចំណាយ ពេលវេលាជាច្រើន ដើម្បី ទាក់ទងខ្សែប្រយុទ្ធ ស្នូលរបស់ក្លឹបបឹងកេតអង្គររូបនេះ ទៅលេងនៅលីកជប៉ុន ៕
ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើស ជាតិកម្ពុជា បន្តចាញ់ក្រុម ជប៉ុន ២-០ នៅវគ្គជម្រុះ World Cup 2018 ដែលទើប បញ្ចប់ អំបាញ់មិញនេះ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិកកម្ពុជា ប្រចាំពូល E ក្នុងជើងទី២ ក្រោយ ពេលជើងទី១ នៅទឹកដី ជប៉ុន កម្ពុជា បានចាញ់ ៣-០ ដែរនោះ នៅពីមុខអ្នកគាំទ្រ ជាង៥ម៉ឺននាក់ ។
ទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈ គេហទំព័រ www.pditbaungkhmum.org
អានបន្ត៖ តើមានអ្វីកើតឡើងនៅយប់នេះ រវាងជំនួបកម្ពុជា-ជប៉ុន ជើងទី២ នៅលើទឹកដីកម្ពុជា
ភ្នំពេញ ៖ ជំនួបកម្ពុជា-ជប៉ុន ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ល្ងាចនេះបានទាក់ទាញអ្នកគាំទ្រ ច្រើនលើសលប់ តាំងពីមុនប្រកួត ទោះបីលទ្ធផលចាញ់ឈ្នះ នៅតែធ្វើឱ្យក្រុមម្ចាស់ផ្ទះកម្ពុជា ហាលអាវសម្រាប់ជំហានបន្តក្ដី ក៏មានការកត់សម្គាល់ថា អ្នកគាំទ្រនៅក្នុងប្រទេស រាប់ម៉ឺននាក់ បានផ្ដោតការចាប់អារម្មណ៍ ចំពោះព្រឹត្តិការណ៍នេះ តាំងពីមុនប្រកួត ខុសពីការប្រកួតកន្លងមក ។
ជាក់ស្ដែង សំបុត្ររាប់ម៉ឺនសន្លឹក ត្រូវគេកក់ទិញយកអស់ ច្រើនភាគរយ តាំងពីប៉ុន្មានថ្ងៃមុនម្ល៉េះ ខណៈនៅលើបណ្ដាញហ្វេសប៊ុកឯណេះវិញ ក៏មានការជជែកគ្នា ពីរឿងនេះយ៉ាងផុសផុល ដោយភាគច្រើន បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលពួកគេមិនអាចខកខាន បានទៀតផង ។
ហេតុផលតែមួយគត់ ដែលធ្វើឱ្យការប្រកួតជម្រុះ World Cup នៅល្ងាចថ្ងៃទី១៧ វិច្ឆិកានេះ មានការទាក់ទាញខ្លាំង គឺដោយសារតែអ្នកគាំទ្រ ចង់មើលការប្រកួតផ្ទាល់ របស់ក្រុមយក្សនៅទ្វីបអាស៊ី គឺជប៉ុន ដែលបង្ហាញខ្លួននៅកម្ពុជា ជាប្រវត្តិសាស្ត្រនេះ។ ធៀបនឹងការប្រកួត ដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកន្លងមក ការប្រកួតរវាង ក្រុមជប៉ុននិងក្រុមកម្ពុជា ដែលនៅសល់តែប៉ុន្មានម៉ោងទៀតនេះ ហាក់មានអ្នកចាប់អារម្មណ៍ ច្រើនជាងមុន ។
ជាក់ស្ដែង ក្រុមអ្នកស្នេហាកីឡាបាល់ទាត់ ស្ទើរគ្រប់ស្រទាប់ បានបង្ហាញការសាទរ ចំពោះក្រុមជប៉ុន តាំងពីមកដល់ប្រទេសកម្ពុជា ភ្លាមៗម្ល៉េះ ។ អ្នកគាំទ្រស្ទើរទាំងអស់ បង្ហាញទស្សនៈដូចគ្នាថា ក្រុមកម្ពុជាគ្មានសមត្ថភាព យកឈ្នះក្រុមជប៉ុននៅលើទឹកដី របស់ខ្លួនបានទេ សម្រាប់ការប្រកួតនេះ ប៉ុន្តែមានការព្យាករ រួចជាស្រេចទៅហើយថា នឹងមានអ្នកទស្សនាមិនក្រោម៧ម៉ឺននាក់នោះទេ ដោយសារតែក្រុមជប៉ុន គឺជាក្រុមល្បីលំដាប់ពិភពលោក ហើយមានអ្នកស្នេហាកីឡាបាល់ទាត់ នៅក្នុងប្រទេសចង់មើលការប្រកួត ដោយផ្ទាល់ភ្នែកច្រើនជាងទស្សនា តាមកញ្ចក់ទូរទស្សន៍ ។
នៅលើបណ្ដាញហ្វេសប៊ុក ឃើញមានការត្រៀមខ្លួន ខុសប្លែកពីសំណាក់យុវវ័យ ដែលចង់ឃើញការប្រកួត របស់ក្រុមកម្ពុជា និងក្រុមជប៉ុន បើទោះជាដឹងថា ក្រុមជម្រើសជាតិរបស់ខ្លួន នឹងជួបវាសនាច្រំដែល នៅលើទីលានប្រកួតក្ដី ។ ម្នាក់ៗក៏បានត្រៀមទុកនូវទង់ជាតិ និងស្ទីគ័ររូបទង់ជាតិតូចៗ ដើម្បីបិទលម្អលើមុខ ជាការលើកទឹកចិត្ តដល់ក្រុមកម្ពុជាផងដែរ។
មានការអះអាងថា ជនបរទេសជាពិសេសជនជាតិជប៉ុន មិនតិចនោះទេ បានកក់សំបុត្រទុក ក្នុងបរិមាណច្រើន បើធៀបនឹងការប្រកួតមុនៗ ។
ដកស្រង់ពី៖ កោះសន្តិភាព
កីឡាករ កែវ សុខង៉ន ដែលបានចូលរួម ជាមួយក្លឹប ភ្នំពេញក្រោន កាលពីខែ មិថុនានោះ ដោយបានបង្ហាញ ខ្លួនជាច្រើន ប្រកួតផងដែរ ហើយក៏បាន អវត្តមាន ពីវិស័យបាល់ទាត់ មួយរយៈដោយសារ តែបញ្ហាគ្រួសារ។ តែឥលូវនេះ កីឡាករ កែវ សុខង៉ន បានត្រលប់ ចូលហ្វឹកហាត់ ជាមួយក្លឹប វិញដើម្បីត្រៀម ប្រកួតវគ្គ ផ្តាច់ព្រ័ត្រនៃកម្មវិធី មិត្តហ្វូនខេមបូឌានលីក ២០១៥ ទាំងពីរជើង នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ជាមួយក្លឹប ណាហ្គាវើល។ ការប្រកួតជើងទី ១ នឹងធ្វើឡើងនៅថ្ងៃទី ២២ វិចិ្ឆកា ខាងមុខនេះ វេលាម៉ោង ៦ ល្ងាច និង ជើងទី ២ នៅថ្ងៃទី ១២ ធ្នូ វេលាម៉ោង ៦ ល្ងាចដូចគ្នា។
ដកស្រង់ពី ៖ CamSports
យុវជនក្រោម អាយុ១៧ឆ្នាំ (U17) ចំនួន២៨នាក់ ដែលក្លិបបឹងកេតអង្គរ បានធ្វើតេស្ដ ២ដងរួចមកហើយនោះ នឹងចាប់យុទ្ធនា ការហ្វឹកហាត់ លើទីលានស្មៅសិប្បនិមិត្ត BTB បឹងត្របែក ចាប់ពី ថ្ងៃនេះតទៅ ដោយក្នុងមួយ ថ្ងៃហាត់២ម៉ោង ពីម៉ោង៣:០០នាទី ដល់ម៉ោង៥:០០នាទីល្ងាច។
អានបន្ត៖ យុវជន U17 ថ្មីរបស់ បឹកកេតអង្គរ ២៨នាក់ចាប់ផ្ដើម ហ្វឹកហាត់...
ដើម្បីជួយ សម្រួលដល់ ការទិញសំបុត្រ ចូលរួមទស្សនា ការប្រកួត រវាងក្រុម បាល់ទាត់ ជម្រើសជាតិកម្ពុជា និងជប៉ុន ក្នុងជំនួប ជម្រុះបាល់ទាត់ ពិភពលោក ឆ្នាំ២០១៨ នៅតំបន់អាស៊ី ពូលEជើងទី២ ជុំទី២ សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជាបានប្ដូរ កាលបរិច្ឆេទ ចេញលក់សំបុត្រ ពីថ្ងៃទី១៣ ខែវិច្ឆិកា មកវេលាម៉ោង ៩ព្រឹកថ្ងៃទី១០ វិច្ឆិកានេះវិញ។
អានបន្ត៖ សំបុត្រ ទស្សនាការ ប្រកួតរវាង កម្ពុជានិង ជប៉ុន ចាប់ផ្ដើមលក់ ម៉ោង៩...
ភ្នំពេញ៖ អ្នកស្រឡាញ់ការ ប្រណាំងម៉ូតូ ប្រមាណជាង ១០០នាក់ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍ កន្លងទៅនេះ បានចូលរួម ក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូ ឆ្លងកាត់ឧបសគ្គ លើកទី៣ (ENDURO MOTOR CROSS CAMBODIA 3) ដែលរៀបចំឡើង នៅទីលាន ប្រណាំងក្បែរ ជើងភ្នំប្រសិទ្ធ ដោយកីឡាករ ជាច្រើន និងអ្នកចូលរួម ទស្សនាយ៉ាងកុះករ។
អានបន្ត៖ អ្នកស្រឡាញ់ ការប្រណាំងម៉ូតូ ជាង១០០នាក់ ចូលរួមប្រណាំងម៉ូតូ ឆ្លងកាត់ឧបសគ្គ...
អ្នកប្រដាល់ Manny Pacquiao បានឲ្យដឹងកាលពីថ្ងៃម្សិលមិញនេះថា វិស័យប្រដាល់ លែងមានក្នុងចិត្តរបស់លោកទៀតហើយ នាពេលបច្ចុប្បន្ននេះ។ ម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល ពិភពលោក៨ស្ថាប័ន វ័យ៣៦ឆ្នាំរូបនេះ កំពុងតែសំរាកប្រដាល់ ដើម្បីព្យាបាលរបួសស្មារបស់លោក ដែលបានទទួលរងអំឡុងពេល ជួបជាមួយកីឡាករ Floyd Mayweather កាលពីខៃឧសភាកន្លងទៅ នៅក្នុងទីក្រុងឡាសវេហ្គាស់ សហរដ្ឋអាមេរិក។
លោកបាននិយាយថា រូលលោកនឹងមិនឡើង សង្វៀនទៀតទេឆ្នាំនេះ រង់ចាំដល់របួសជាសះស្បើយ មុនឆ្នាំក្រោយ ម្យ៉ាងបច្ចុប្បន្ន លោកគិតគូរខ្លាំងពីការងារ រាជការរបស់លោក។ កំពូលអ្នកប្រដាល់ហ្វីលីពីន មិនចេះរាថយម្នាក់នេះ ក៏បានបង្ហាញពីអារម្មណ៍ ចង់ប្រកួតសងសឹកនឹងកីឡាករ Floyd Mayweather ដែលទើបប្រកាសចូលនិវត្តន៍ផងដែរ បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា កីឡាករប្រដាល់អាមេរិកម្នាក់នេះ បានប្រើប្រាស់សារធាតុហាមឃាត់ មុនការប្រកួតលោក កាលពីខែឧសភាកន្លងទៅ។
សូមបញ្ជាក់ថា កីឡាករ Manny Pacquiao បរាជ័យក្រោមថ្វីដៃ Floyd Mayweather កន្លងទៅកាលពីខែឧសភា ហើយរូបលោកមិនបានតវ៉ា នឹងការសម្រេចចិត្តរបស់ចៅក្រម កាត់ក្តីឡើយ និងគោរពការសម្រេចចិត្តរបស់ចៅក្រម បើទោះជា មនុស្សនៅលើពិភពលោក ចាត់ទុកថាជាលទ្ធផលដ៏អយុត្តិធម៌ យ៉ាងណាក្តី៕
ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើស ជាតិកម្ពុជា បានយកឈ្នះ ក្រុមភ្ញៀវប៊ូតាន់ ដោយលទ្ធផល បច្ចេកទេស ២-០ នៅពហុ កីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា អំបាញ់មិញនេះ នៅពីមុខអ្នក ទស្សនាប្រមាណ ជាង៤ម៉ឺននាក់ នៃជំនួបមិត្តភាព អន្តរជាតិ លើកទី១ ។
ភ្នំពេញ៖ ក្រុមបាល់ទាត់ឈុតតូច យុវជនអាយុ ក្រោម១៦ឆ្នាំ កម្ពុជា ទទួលបាន៣ពិន្ទុ នៅថ្ងៃបើកឆាក បន្ទាប់ពីបាន យកឈ្នះ U-16 ហ្វីលីពីន ដោយលទ្ធផល ១-០ ល្ងាចម្សិលមិញនេះ នៃព្រឹត្តិការណ៍ ពានរង្វាន់ AFF U-16 Championship 2015 ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។
អានបន្ត៖ ក្រុមឈុតតូច U-16 កម្ពុជា ឈ្នះ U-16 ហ្វីលីពីន ១-០ នៅមុខអ្នកគាំទ្រ ជាង១ម៉ឺននាក់
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានបន្តចាញ់ក្រុមភ្ញៀវ អាហ្វហ្គានីស្ថាន ១-០ នៅនាទីចុងម៉ោង ស្ថិតក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក យប់ថ្ងៃអង្គារ ទី១៦ ខែមិថុនា ជាការចាញ់លើកទី២ ពីវគ្គជម្រុះ World Cup 2018 នៅរុស្ស៊ី ប្រចាំទ្វីបអាស៊ី ។
អានបន្ត៖ ទស្សនារូបភាពការប្រកួតរវាង កម្ពុជា និង អាហ្វហ្គានីស្ថាន ០-១ ...
ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ FIFA World cup២០១៨ វគ្គជម្រុះតំបន់ អាស៊ីជុំទី២ ជើងទី១ រវាងជម្រើស ជាតិកម្ពុជា នឹងជម្រើសជាតិ អាហ្វហ្គានីស្ថាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ពិតជាមាន មោទនភាព ដ៏ធំធេងខ្លាំងណាស់ ដោយសារតែ មានអ្នកគាំទ្រ ដ៏ច្រើនលើសលុប អមនិងជ័យយោ យ៉ាងកងរំពង ពាសពេញផ្ទៃ ពហុកីឡដ្ឋាន ជាតិអូឡាំពិក ប្រមាណជាង ៥ម៉ឺននាក់ ។
អានបន្ត៖ ចប់ការប្រកួត ពេញម៉ោង៩០នាទី ៖ កម្ពុជា ០-១ អាហ្វហ្គានីស្ថាន
ភ្នំពេញ៖ ទាំងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា និងជម្រើសជាតិ អាហ្វហ្គានីស្ថាន សុទ្ធតែមិនទាន់ មានពិន្ទុរាប់ និង ឈរនៅ បាតតារាង ក្នុងពូល E បណ្តោះអាសន្ន នៅឡើយ ។
អានបន្ត៖ កម្ពុជា ឬ អាហ្វហ្គានីស្ថាន ជាអ្នកទទួលបាន ៣ពិន្ទុម៉ោង ៦៖៣០ នាទីល្ងាចនេះ?
ភ្នំពេញ៖ នៅសល់តែប៉ុន្មាន ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ ២០១៥ នេះ ក្រុមបាល់ទាត់ ឈុតធំ ជម្រើសជាតិកម្ពុជា នឹងជួបប្រកួត ជាមួយក្រុមភ្ញៀវ ជម្រើសជាតិ អាហ្វហ្គានីស្ថាន ហើយនៅពហុ កីឡដ្ឋានជាតិ អូឡាំពិក ដោយមានលោក Liu Kwok Man ជនជាតិចិន ហុងកុង ជាអាជ្ញាកណ្តាល ។
អានបន្ត៖ កុំភ្លេច! ល្ងាចនេះបាល់ទាត់កម្ពុជា ប៉ះជាមួយអាហ្វហ្គានីស្ថាន នៅស្តាតអូឡាំពិក
ក្រុមជម្រើសជាតិ U-23 កម្ពុជា បានត្រឹមស្មើ U-23 មីយ៉ាន់ម៉ា ៣-៣ ក្រោយមីយ៉ាន់ម៉ាស៊ុតបាន២គ្រាប់ក្នុងម៉ោងបន្ថែមបង្រ្គប់៤នាទី។ កម្ពុជាបាននាំមុខ ២-០ នៅតង់ទី១ ដោយកែវ សុខផេង និងចាន់ វឌ្ឍនាកា។ ចូលតង់ទី២ មីយ៉ាន់ម៉ា បានសងមួយគ្រាប់វិញ មុនពេលកែវ សុខផេង តែតគ្រាប់ទី៣ឲ្យកម្ពុជា។ ឈានចូលដល់ម៉ោងបន្ថែមបង្រ្គប់ទៅហើយ កម្ពុជាមិនអាចរក្សា៣ពិន្ទុបាន ដោយត្រូវមីយ៉ាន់ម៉ាស៊ុត២គ្រាប់ក្នុងចន្លោះពេលត្រឹម២នាទី។
ដកស្រង់ពី៖ Sabay