ភ្នំពេញៈ ជនជាតិបារាំងលោក Derek Bidaut ដែលជាអ្នកនិយមកីឡាក្បាច់គុនល្បុក្កតោខ្លាំងបំផុត ហើយក៏ជាអ្នកស្រឡាញ់ពេញចិត្តក្បាច់គុនប្រដាល់បុរាណខ្មែរ ដោយបានឡើងប្រកួតនៅលើសង្វៀនផងនោះ បានរៀបចំខ្លួនរួចជាស្រេច ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោរបស់កម្ពុជា នៅសហរដ្ឋអាមេរិករយៈពេល ១ ខែ។
ដោយបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជិត ១០ ឆ្នាំទៅហើយនោះ បន្ទាប់ពីសិក្សាជំនាញកីឡានៅប្រទេសបារាំងរួចមក Derek Bidaut បច្ចុប្បន្នបានចេះនិយាយភាសាខ្មែរបានយ៉ាងល្អ។
Derek ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធម្សិលមិញថា៖ «គម្រោងចេញទៅសហរដ្ឋអាមេរិក ដើម្បីប្រកួតសម្តែង និងផ្សព្វផ្សាយនេះ គឺមានឈ្មោះថាទេសចរណ៍ល្បុក្កតោសហរដ្ឋអាមេរិក ឬហៅកាត់ថា U.S Bokator Tour ហើយខ្ញុំបានត្រៀមរួចហើយ»។
លោក Derek Bidaut បានបន្តថា៖ «បេសកកម្មមួយនេះ ខ្ញុំបានចាប់ដៃជាមួយលោក Sarin Preap ដែលជាខ្មែរអាមេរិកកាំងទៅដើម្បីផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរនៅអាមេរិករយៈពេលមួយខែ គឺចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៧ នៅសមាគមកីឡា Echo Park Boxing Gym ហើយតាមគម្រោង ខ្ញុំនឹងបង្ហាញក្បាច់ល្បុក្កតោ លើកទី ១ ចំនួន ២ ថ្ងៃ គឺនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែកញ្ញា នៅក្លិប Echo Park Boxing Gym ទីក្រុងឡូសអេនជឺលេស វេលាម៉ោង ១១ ព្រឹក»។
ជនជាតិបរទេសនិយមហាត់ក្បាច់គុនបុរាណខ្មែរ មានវ័យ ៣០ ឆ្នាំ លោក Derek Bidaut បានបន្តថា នៅមានទីកន្លែងផ្សព្វផ្សាយផ្សេងៗទៀត នឹងប្រកាសនៅពេលក្រោយជាបន្តបន្ទាប់ទៀត ព្រោះក្រុមការងារនៅអាមេរិក កំពុងទាក់ទង ប៉ុន្តែបេសកកម្មនេះ គឺលោកធ្វើដោយការស្ម័គ្រចិត្ត និងជាលក្ខណៈឯកជន មិនមែនជាកម្មវិធីរបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជានោះឡើយ។
ចំណែកលោក Sarin Preap ជាកូនកាត់ខ្មែរ-បារាំង ដែលចេះក្បាច់គុនល្បុក្កតោច្រើនឆ្នាំមកហើយនោះ ជាដៃគូសហការ ដើម្បីស្វែងរកទីផ្សារប្រកួត ឬសម្តែង។ រីឯលោក Derek Bidaut ជាបុរសជាតិបារាំងសុទ្ធសាធ គឺអស់រយៈ ១០ ឆ្នាំមកនេះចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ និងឡើងប្រកួតនៅលើសង្វៀនញឹកញាប់ និងទទួលបានលទ្ធផលល្អទៀតផង ហើយបើនិយាយពីកីឡាល្បុក្កតោវិញ Derek Bidaut បានចូលហ្វឹកហាត់រយៈពេល ៨ ឆ្នាំហើយជាមួយលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ខណៈបច្ចុប្បន្ន Derek ទទួលបានថ្នាក់ក្រមាខ្មៅ ១ ជាន់។
ជាមួយនឹងការត្រៀមទៅផ្សព្វផ្សាយក្បាច់គុនខ្មែរ នៅអាមេរិកនេះ Derek បានប្រកាសថា ប្រសិនបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ចង់ចូលរួមកម្មវិធីបង្ហាញក្បាច់គុនល្បុក្កតោនេះអាចទាក់ទងលោក Marom Marong May តាមរយៈលេខទូរស័ព្ទ (562)682 8629 ឬក៏ទំនាក់ទំនងលោកផ្ទាល់តាម Facebook ក៏បាន។
លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានប្រាប់ថា៖ «នេះជាកម្មវិធីឯកជនរបស់អ្នកនិយមគាំទ្រកីឡាល្បុក្កតោកម្ពុជា ហើយសហព័ន្ធតែងតែលើកទឹកចិត្តឲ្យមានការចេញសម្តែងផ្សព្វផ្សាយទៅកាន់ប្រទេសជឿនលឿននៅលើពិភពលោក ដើម្បីលើកស្ទួយមរតកវប្បធម៌កីឡាខ្មែរ»៕
ដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ័
ក្លឹប Cambodian Top Team នៅខែសីហា ឆ្នាំ២០១៧ខាងមុខនេះ គ្រោងនឹងបញ្ជូន កីឡាករ របស់ខ្លួន ចេញទៅចូលរួម ប្រកួត៣កម្មវិធី ផ្សេងៗគ្នា ដូចជា សិង្ហបុរី ថៃ និងភូមា ជាដើម។
អានបន្ត៖ ក្លឹប Cambodian Top Team នឹងបញ្ជូនកីឡាករទៅវ៉ៃនៅ សិង្ហបុរី ថៃ និងភូមា
Arsenal បានជោគជ័យ ក្នុងការ ចុះហត្ថលេខាយក Alexandre Lacazette ពី Lyon ក្នុងតម្លៃ បំបែកកំណត់ត្រា របស់ក្លឹប ៥២,៧ លានផោន។
អានបន្ត៖ Lacazette ថាមក Arsenal ព្រោះជាក្លឹបល្អផ្ដាច់គេនៅអង់គ្លេស
Fernando Torres និង Atletico Madrid បានយល់ព្រម បន្តកិច្ចសន្យា ជាមួយគ្នា មួយឆ្នាំទៀត ដើម្បីលេងនៅ រដូវកាល២០១៧-១៨។
អានបន្ត៖ មិនទៅណាទេ! Torres ចុះកុងត្រាមួយឆ្នាំទៀត ជាមួយ Atletico Madrid
តារាងបាល់ក្រុម កីឡាយុវជន សេះសវត្តថ្មគ្រែ បាននឹង កំពុងឈូសឆាយ បន្ថែមទៀត ដើម្បីពង្រីក តារាងឱ្យបាន គ្រប់ខ្នាតតាមស្តង់ដា របស់សហព័ន្ធ។
អានបន្ត៖ ក្រុមយុវជន សេះសវត្តថ្មគ្រែ កំពុងឈូសឆាយពង្រីកទីលានស្របតាមស្ដង់ដា
តម្លៃសំបុត្រចូលមើលការប្រកួតរវាងក្រុម Cambodian All Stars និង SCG Muangthong United បានប្រកាសជាផ្លូវការហើយ គឺមានតម្លៃ១០ ០០០រៀល និង៥ ០០០រៀល ហើយនឹងចាប់ផ្ដើមលក់ នៅថ្ងៃទី១០ខែកក្កដានេះ។ ដោយប្រាក់បាន ពីការលក់សំបុត្រនេះ នឹងយកទៅអភិវឌ្ឍ បាល់ទាត់យុវជនកម្ពុជាទូទាំង ២៤ខេត្តក្រុង៕
ដកស្រង់ពី៖ Sabay
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួត AFC Asian Cup ក្រុមគោព្រៃកម្ពុជា បំបាក់អាហ្វហ្គានីស្ថាន លទ្ធផល 1-0 ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់ ប្រាក់រង្វាន់ ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ និងមន្រ្តី ព្រមទាំងគ្រូបង្វឹក សរុបទាំងអស់ចំនួន ៣៥០០០ដុល្លារ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះ បន្តិចក្រោយពីបញ្ចប់ការប្រកួត ។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ...
Cristiano Ronaldo នឹងពាក់ស្បែកជើងថ្មីដែលជាការច្នៃដ៏ពិសេសមួយឈ្មោះថា CMercuriaCampeopes សម្រាប់ចូលរួមព្រឹត្តិការណ៍ប្រកួត Confederations Cup ដែលនឹងរៀបចំនៅចុងសប្ដាហ៍នេះ។
អានបន្ត៖ Nike ច្នៃស្បែកជើងថ្មី១គូយ៉ាងកាលីបឲ្យ Ronaldo សម្រាប់លេង...
ក្លឹបយក្សអេស្ប៉ាញ Real Madrid គ្រោងនឹង ទិញយកខ្សែប្រយុទ្ធ ឆ្នើមវ័យក្មេង ជម្រើសជាតិបារាំង Kylian Mbappe របស់ក្លឹប AS Monaco នៅរដូវក្ដៅ ខាងមុខនេះ ដែលមាន តម្លៃខ្លួនថ្លៃបំផុត បំបែកកំណត់ត្រា លើពិភពលោក ជិត១៣០លានផោន (ជាង១៦២លានដុល្លារ)។
អានបន្ត៖ Real Madrid ចង់ទិញខ្សែប្រយុទ្ធម្នាក់ តម្លៃជិត១៣០លានផោន
លោក Stephen Constantine គ្រូបង្វឹក ក្រុមជម្រើសជាតិឥណ្ឌា សរសើរការលេង របស់កម្ពុជា ហើយលោកថា ប្រសិនបើជា គ្រូបង្វឹក ក្រុមនេះវិញ នឹងសប្បាយចិត្ត ចំពោះលទ្ធផល ដែលចាញ់ឥណ្ឌាត្រឹម ២-៣នេះ។
អានបន្ត៖ គ្រូឥណ្ឌា: បើខ្ញុំជាគ្រូថ្មីកម្ពុជា កូនក្រុមលេងល្អប៉ុណ្ណឹង...
លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបាន គណៈកម្មការ រៀបចំពានរង្វាន់ អត្តពលិកឆ្នើម ប្រចាំ២០១៦ បោះឆ្នោត ជាប់ជាគ្រូបង្វឹក ឆ្នើមប្រចាំ២០១៦ ដែលពិធី នេះប្រកាសកាល ពីល្ងាចមិញ។
អានបន្ត៖ អបអរសាទរ លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ឈ្នះពានគ្រូឆ្នើមប្រចាំឆ្នាំ
ការប្រកួត មិត្តភាពអន្តរជាតិ Clear រវាងក្រុម កម្ពុជានិងឥណ្ឌា នឹងចាប់ផ្ដើម នៅម៉ោង៦:៣០នាទី ល្ងាចនេះហើយ នៅពហុកីឡដ្ឋានជាតិ។
អានបន្ត៖ ប្រកួតល្ងាចនេះ គ្រូកម្ពុជាចង់បានលទ្ធផលល្អ ខណៈឥណ្ឌាទាមទារឈ្នះដាច់ខាត
កាលពីពេលថ្មីៗ នេះសហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា បានធ្វើមហាសន្និបាត បូកសរុបការងារ ប្រចាំឆ្នាំរបស់ខ្លួន និងបានបង្ហើប ពីគម្រោងដ៏ធំមួយ គឺបង្កើតសាលាបាល់ទាត់ ទូទាំង ២៥ ខេត្ត-ក្រុងឲ្យបានរួចរាល់ត្រឹមឆ្នាំ២០១៧។
លោក Dana White ប្រធានកីឡាករ ប្រដាល់ UFC នឹងផ្តល់ប្រាក់ឲ្យ Floyd Mayweather និង Conor McGregor ៥០លានដុល្លារ (ម្នាក់២៥លានដុល្លារ) ដើម្បីត្រៀម ព្រឹត្តិការណ៍ប្រកួតដ៏ ធំរបស់ពួកគេ នៅប៉ុន្មានខែ ខាងមុខនេះ។
អានបន្ត៖ មេ UFC ឲ្យប្រាក់ Floyd & McGregor ម្នាក់២៥លានដុល្លារពីលើទៀត
ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើ ការប្រកួត ជាមួយក្រុម បាល់ទាត់ឥណ្ឌា ក្នុងលក្ខណៈ មិត្តភាពអន្តរជាតិ Clear នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង៦:៣០នាទីល្ងាច។
អានបន្ត៖ ក្រុមឥណ្ឌា មានខ្សែប្រយុទ្ធ២នាក់ ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ខ្លាំង
Bayer Leverkusen បានខ្ទាតចេញ ពីកម្មវិធី UEFA Champions League ត្រឹមវគ្គ១៦ ក្រុមចុងក្រោយ បន្ទាប់ពីស្មើគ្នា ជើងទីពីរ ០-០ (ជើងទីមួយចាញ់ ២-៤) ទល់នឹង Atletico Madrid នៅទឹកដី អេស្ប៉ាញ។
អានបន្ត៖ Hernandez កោរត្រងោលពេលប៉ះ Atletico យប់មិញដោយសារមូលហេតុចម្លែកមួយ
ក្លឹប Rostov ត្រូវជាប់បម្រាម មិនឲ្យរៀបចំ ការប្រកួតបាល់ទាត់ នៅកីឡដ្ឋាន របស់ខ្លួន បន្ទាប់ពីរងកា ររិះគន់ពី គុណភាពស្មៅ លើទីលានពី សំណាក់លោក Jose Mourinho។
អានបន្ត៖ ទីលានក្រុម Rostov ត្រូវបិទមិនឲ្យប្រកួតក្រោយលោក Mourinho រិះគន់
ប្រភពចំណូល ចូលគ្រួសារ ពឹងលើរូបគេ និងប្អូនប្រុសបង្កើត ម្នាក់ទៀតទាំងស្រុងសព្វថ្ងៃ។ នេះបើតាមការ ឲ្យដឹងពី អ្នកប្រដាល់គុនខ្មែរ មកពីខេត្ត ជាប់សមុទ្រ យ៉េន ឌីណា។
អានបន្ត៖ យ៉េន ឌីណា និងប្អូនប្រុសរួមដៃគ្នារកលុយជួយឪពុកម្តាយ
កីឡាករចាស់វស្សា Xabi Alonso ខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich បានប្រកាសតាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួនថា នឹងចូលនិវត្ត ពីពិភពបាល់ទាត់ ពេលចប់ រដូវកាលនេះ។
អានបន្ត៖ ខ្សែបម្រើ Xabi Alonso ប្រកាសលាឈប់ពីអាជីពលើវាលស្មៅចុងរដូវកាលនេះ
ខ្សែប្រយុទ្ធជនជាតិ រ៉្វាន់ដា របស់ក្លឹបណាហ្គាវើល Atuheire Kipson បានស្ថិតក្នុង ការព្រួយបារម្ភ របស់លោក ទេព ឡុងរចនា គ្រូបង្វឹក ក្លឹបក្រសួងការពារជាតិ មុនប៉ះគ្នា ក្នុងការប្រកួតពានរង្វាន់ លីគកំពូល កម្ពុជាថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។
ចាប់តាំងផ្ទេរពី Liverpool ទៅកាន់ទឹកដី អេស្ប៉ាញ Luis Suarez មានទម្រង់លេង កាន់តែល្អ ទៅៗបើមើលទៅ លើស្ថិតិរបស់គេ។
អានបន្ត៖ Suarez មានស្ថិតិកាន់តែខ្លាំងជាងមុននៅ Barcelona