បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ ! បន្ទាប់ពីកម្ពុជាឈ្នះអាហ្វហ្គានីស្ថាន

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួត AFC Asian Cup ក្រុមគោព្រៃកម្ពុជា បំបាក់អាហ្វហ្គានីស្ថាន លទ្ធផល 1-0 ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់ ប្រាក់រង្វាន់ ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ និងមន្រ្តី ព្រមទាំងគ្រូបង្វឹក សរុបទាំងអស់ចំនួន ៣៥០០០ដុល្លារ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះ បន្តិចក្រោយពីបញ្ចប់ការប្រកួត ។

លោក ខៀវ សាម៉េត បានបញ្ជាក់បន្ថែមថា៖ សម្តេចបានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ម្នាក់ៗ ១០០០ដុល្លារ ជារៀងរហូត ប្រសិនបើប្រកួតឈ្នះ គ្រប់ការប្រកួត ៕