បណ្តាញសង្គម

បុរស​ម្នាក់​ដើរ​ក្បែរ​ Mourinho កាល​ប្រកួត​ឈ្នះ​ Swensea នោះ​ជា​នរណា?

ក្នុងជ័យជម្នះលើ Swansea ២-០ នៅ Old Trafford កាលពីថ្ងៃសៅរ៍មានបុរសម្នាក់ដើរតាមលោក Jose Mourinho ជាប់ដោយនៅលើអាវមានសរសេរឈ្មោះអក្សរកាត់ថា ZM។

តាមពិតបុរសអាថ៌កំបាំងនោះមានឈ្មោះ Zuca ជាកូនប្រុសបង្កើតរបស់ Mourinho ហើយមាននិស្ស័យចូលចិត្តបាល់ទាត់ដូចជាឪពុក។ យុវជនវ័យ១៨ឆ្នាំលេងជាអ្នកចាំទីបានចុះកុងត្រា២ឆ្នាំជាមួយថ្នាល Fulham តែនៅបាន១ឆ្នាំប៉ុណ្ណោះក៏ចាកចេញ។

Zuca មានឈ្មោះពិត Jose Mario Mourinho Jr ធ្លាប់បង្ហាញខ្លួនផងដែរជាមួយក្រុមយុវជន Chelsea និង Real Madrid ជំនាន់លោក Mourinho ដឹកនាំនៅទីនោះ។ យ៉ាងណាប្រកួតទល់ Swansea មិនមែនជាលើកទីមួយទេដែល Mourinho យកតាម ជាក់ស្ដែងបុរសសញ្ជាតិព័រទុយហ្គាល់ធ្លាប់ធ្វើរឿងនេះច្រើនលើកហើយ ពិសេសគឺវគ្គផ្ដាច់ព្រ័ត្រ Europa League ទល់ Ajax កាលពីរដូវកាលមុនក៏លោកយក Zuca តាមដែរ ដើម្បីឲ្យរៀនសូត្រពីការដឹកនាំបាល់ទាត់៕

ដកស្រង់ពី៖ Sabay