បណ្តាញសង្គម

Foden ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​ប្រកួត​ Man City តទល់​នឹង​ Man Utd

ខ្សែបម្រើ Phil Foden បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំប្រកួត Manchester City តទល់នឹងក្លឹប Manchester United ក្នុងលទ្ធផល ៣-១ កាលពីម្សិលមិញនេះ។

កីឡាករនេះបានជួយ Man City ឲ្យឈ្នះក្នុងលទ្ធផលខាងលើដោយសុទ្ធចូល ២គ្រាប់ ក្នុងតង់ទី២ នូវនាទីទី៥៦ និងនាទីទី៨០ ហើយ Haaland ក៏រកបានមួយគ្រាប់បន្ថែមក្នុងនាទីទី ៩០+១ ចំណែកឯ Man Utd រកបាន១គ្រាប់ ដោយ Macus Rashford។

ក្រោយជួយឲ្យ Man City ឈ្នះ Man Utd បែបនេះ លោក Pep Guardiola បានលើកឡើង Foden ជាកីឡាករឆ្នើមនៅ Premier League ឥឡូវនេះ។ នៅខណៈនេះ Man City ឈរនៅលំដាប់ទី២ក្នុងតារាងប្រកួត PL ដោយមាន ៦២ពិន្ទុ ខណៈ Liverpool នាំមុខគេមាន ៦៣ពិន្ទុ៕