បណ្តាញសង្គម

ផុល រតនៈ ចាត់ទុកជាកីឡាករខ្មែររូបនេះល្អជាងគេបំផុតនៅកម្ពុជា

ស្មាត់បាល់ទះផ្លូវការល្អៗមានច្រើនណាស់ ប៉ុន្តែកីឡាករជំនាញដេញបាល់លឿន ផុល រតនៈ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា គួន ម៉ុម ជាកីឡាករខ្មែរតែម្នាក់គត់ដែលមានសមត្ថភាពល្អជាងគេនៅកម្ពុជា។

លើកឡើងកាលពីអំឡុងប្រកួតមិត្តភាពអន្តរជាតិរវាងក្លឹបបាល់ទះ Sanest Khanh Hoa របស់វៀតណាមនិងសមាគមន៍បាល់ទះវិសាខា ក្នុងពិធីបើកសម្ពោធពានរង្វាន់តេជោលីគរដូវកាលទី១ឆ្នាំ២០២៣-២០២៤ ផុល រតនៈ បានបញ្ជាក់យ៉ាងច្បាស់ថា ៖«...សម្រាប់ការយល់ឃើញរបស់ខ្ញុំខ្លួនឯងតាំងពីដើមមកដល់ឥឡូវ ខ្ញុំពេញចិត្តកីឡាករ គួន ម៉ុម សមត្ថភាពរបស់គាត់ល្អហើយគួនម៉ុមអាចល្អជាងវាសនាទៅទៀត...»។

ត្រង់ចំណុចល្អជាងវាសនា រតនៈ បន្ថែមថាគឺល្អត្រង់ គួន ម៉ុម មានការចាប់សេវាល្អជាង លោតខ្ពស់ និងផ្ដាច់ល្អ ប៉ុន្តែអ្វីដែលស្មាត់មានដើមកំណើតមកពីខេត្តតាកែវនៅខ្វះខាតគឺការធ្វើរនាំង ដោយគេចាប់រនាំងរៀងឆ្ងាយៗពេក។ ជាមួយគ្នានោះ ផុល រតនៈ ក៏បានបង្ហាញអារម្មណ៍មោទនភាពដែលមានឈ្មោះក្នុងក្រុម និងបានលេងជាមួយកីឡាករល្អៗដូចជា គួន ម៉ុម និង សួន ចាន់ណារ៉ូជាដើម។

កីឡាករមានដើមកំណើតនៅខេត្តព្រៃវែង បានពន្យល់បន្ថែមបែបនេះ ៖«និយាយទៅខ្ញុំសុំបង្ហាញក្ដីស្រលាញ់ចំពោះខ្ញុំទៅកាន់មិត្តរួមក្រុមរបស់ខ្ញុំគួនម៉ុមថា ខ្ញុំមានមោទនភាពដែលខ្ញុំមានឈ្មោះនៅក្នុងក្រុមជាមួយកីឡាករគួនម៉ុមទាំងអស់គ្នាដូចជាបងរ៉ូបងអីចឹងណាបង»៕

 ដកស្រង់ពី៖ Sabay