បណ្តាញសង្គម

Lingard ជា​កីឡាករ​បាល់ទាត់​មាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​

ខ្សែស្លាប Jesse Lingard ជាកីឡាករបាល់ទាត់ទទួលបានប្រាក់ពលកម្មខ្ពស់ជាងគេនៅលីគកំពូលកូរ៉េ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Korea JoogAng Daily។

បើប្រភពដដែលនេះកីឡាករនេះទទួលបានប្រាក់ពលកម្ម ១៧៥,០០០ផោន ក្នុងមួយសប្ដាហ៍ ខណៈនៅកាលនៅក្លឹប Manchester United កីឡាករទទួលបានប្រាក់ពលកម្ម ១០០,០០០ផោនក្នុងមួយសប្ដាហ៍។

កីឡាករនេះទើបផ្លាស់ទៅកាន់ក្លឹប Seoul ជាផ្លូវការនៅក្នុងថ្ងៃនេះ ជាមួយនឹងកុងត្រា២ឆ្នាំ។

Lingard បានបង្ហាញក្ដីសប្បាយក្នុងការចូលរួមចំណែកជួយក្លឹបខាងលើជាខ្លាំងក្រោយចុះកុងត្រាជាផ្លូវការនៅក្នុងថ្ងៃនេះ៕

ដកស្រង់ពី៖ Sabay