បណ្តាញសង្គម

Pochettinoថា​ ការ​មក​ដឹកនាំ​ Chelsea ជា​រឿង​ពិបាក​បំផុត​

លោក Mauricio Pochettino បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ការមកដឹកនាំ Chelsea ជាការងារដ៏ពិបាកបំផុតសម្រាប់លោក។

លោក Pochettino បាននិយាយថា៖ "វាជាការងារដ៏ពិបាកបំផុត។ ការមកដឹកនាំនៅ Chelsea នេះមិនពិបាកទេ ក៏ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះវាជាការងារដែលគួរឲ្យចង់ធ្វើ"។

លោកបន្តថា៖ "ដឹងថាវាពិបាកក្នុងពេលនេះ ប៉ុន្តែយើងកំពុងនៅស្ថានភាពដែលមិនស្រណុកយើងអាចរៀនពីវាបាន។វាជាឱកាសមួយដែលល្អសម្រាប់យើងដើម្បីរៀនពីវា"។

Pochettino ដឹកនាំមិនសូវទទួលបានកំណត់ត្រាល្អប៉ុន្មានទេឲ្យ Chelsea ក្នុងរដូវកាលនេះជាពិសេសនៅក្របខ័ណ្ឌ Premier League តោខៀវបានធ្លាក់ក្នុងលំដាប់ទី១១ តារាងប្រកួតលីគកំពូលនេះ៕


ដកស្រង់ពី៖ Sabay