ក្លឹប Al Nassr ចង់បានខ្សែបម្រើ Raphael Varane មកលេងនៅលីគអារ៉ាប៊ីសាអ៊ូឌីត Saudi Pro សម្រាប់រដូវកាលថ្មីខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់ Goal នៅក្នុងថ្ងៃនេះ។
បើប្រភពខាងលើ Al Nassr កំពុងឆ្លៀតឱកាសទាក់ទាញកីឡាករនេះ ខណៈពេលដែរគេកំពុងមិនសប្បាយចិត្ត និងចង់ចាកចេញពី Man Utd។ កីឡាករនេះអាចនឹងជួបជុំនឹងខ្សែប្រយុទ្ធ Cristiano Ronaldo វិញព្រោះតែកីឡាករនេះមានចិត្តចង់ចេញនៅរដូវកាលខាងមុខនេះនៅពេលដែលកុងត្រាគេចប់។
Al Nassr គ្រោងឲ្យកីឡាករនេះ ៥០លានផោនក្នុង១ឆ្នាំ ដើម្បីទាមទារទិញយកកីឡាករនេះ៕