បណ្តាញសង្គម

Ten Hag ជូនពរ Sancho ជោគជ័យនៅ Dortmund

អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag ជូនពរឲ្យកីឡាករ Jadon Sancho ជោគជ័យនៅក្លឹប Borussia Dortmund។

លោក Ten Hag និយាយថា ពេលវេលារបស់ Sancho នៅក្លឹបបិសាចក្រហមមិនសូវជោគជ័យនោះទេ។ លោកជូនពរ Sancho ទទួលបានជោគជ័យពេលទៅលេងឲ្យ Dortmund។ លោកសង្ឃឹមថា Sancho នឹងបង្ហាញទម្រង់លេងល្អពេលទៅលេងនៅអាល្លឺម៉ង់។

Sancho មានបញ្ហាទាស់ទែងពាក្យសម្ដីជាសាធារណៈជាមួយលោក Ten Hag កាលពីដើមរដូវកាលនេះ។ តាំងពីខែសីហាមក កីឡាករមិនបានចូលលេងឲ្យបិសាចក្រហមឡើយ។

កាលពីសប្ដាហ៍មុន Sancho បានត្រលប់ទៅលេងឲ្យ Dortmund វិញក្នុងនាមជាកីឡាករខ្ចីជើង។

កាលពីខែកក្កដា ឆ្នាំ២០២១ បិសាចក្រហមបានផ្ទេរចូល Sancho ពី Dortmund ក្នុងតម្លៃប្រមាណ ៨៥ លានអឺរ៉ូ។ កីឡាករលេងឲ្យក្លឹបអង់គ្លេសសរុប ៨២ ប្រកួត និងស៊ុតចូល ១២គ្រាប់៕

ដកស្រង់ពី៖ Sabay