បណ្តាញសង្គម

Real លើក​ពាន​ Super Cup អេស្ប៉ាញ ក្រោយ​ឈ្នះ​ Barca ៤-១

ក្លឹប Real Madrid បានលើកពាន Supercopa de Espana ក្រោយលេងឈ្នះក្លឹប Barcelona ក្នុងលទ្ធផល ៤ ទល់នឹង ១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

នៅក្នុងប្រកួតនេះដែរ ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Vinicius Junior រកបាន ៣គ្រាប់ ដែលធ្វើឱ្យមតិសាធារណជនកោតសរសើរយ៉ាងខ្លាំង។

សូមជម្រាបផងដែរថា ពាន Super Cup អេស្ប៉ាញ ជាពានដែលលេងរវាងជើងឯក និងជើងឯងរងពាន La Liga ជាមួយនឹងជើងឯក និងជើងឯករងពានព្រះមហាក្សត្រអេស្ប៉ាញ Copa del Rey។

នៅរដូវកាល២០២៣/២៤នេះ មាន ៤ក្រុមដែលបានលេងក្នុងពាននេះ។ ក្លឹបទាំងនោះមានដូចជា Real Madrid, Barcelona, Osasuna និងក្លឹប Atletico Madrid៕

ដកស្រង់ពី៖ Sabay