បណ្តាញសង្គម

Eddie Howeថា​ Newcastle មិន​អាច​ទិញ​ខ្សែប្រយុទ្ធ​រូប​នេះ​ពី​ Bournemouth

លោក Eddie Howe អ្នកចាត់ការក្លឹប Newcastle បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹបលោកមិនអាចទិញយក ខ្សែប្រយុទ្ធ Dominic Solanke បាននោះទេ។

លោក Howe បាននិយាយថា៖" យើងមិនធ្វើការចរចាដើម្បីយក Solanke នោះទេ។ យើងមិនអាចទិញគេបាននោះទេ "។

លោកបន្តថា៖" ខ្ញុំពេញចិត្ត Solanke។ខ្ញុំទិញគេមកកាលពីនៅ Bournemouth ដោយវាយតម្លៃឲ្យគេខ្ពស់មែនទែន។ យើងមិនទាន់បានសួរនាំគេទាំងអស់ ព្រោះតែយើងមិនមានលទ្ធផលទិញយកគេនោះទេ "។

Solanke ជាមកលេងឲ្យ Bournemouth តាំងពីឆ្នាំ២០១៨ ដោយចូលលេងបាន ១៩៦ប្រកួត និងស៊ុតចូល ៦៩គ្រាប់៕

 

ដកស្រង់ពី៖ Sabay