បណ្តាញសង្គម

Dier នឹង​ចេញ​ពី Spurs ទៅ​ចូល​រួម​ជាមួយ Bayern

ខែ្សបម្រើការពារ Eric Dier នឹងចាកចេញពីក្លឹប Tottenham Hotspur ហើយចូលរួមជាមួយក្លឹប Bayern Munich។

យោងតាមការចុះផ្សាយរបស់ Sky Sports ក្លឹប Bayern Munich បានព្រមព្រៀងហើយជាមួយនឹងតម្លៃផ្ទេររបស់ខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះ ជាមួយក្លឹប Spurs។ បើតាមប្រភពដដែល តម្លៃផ្ទេរគឺប្រមាណ ៤ លានអឺរ៉ូ។

បើមិនមានអ្វីប្រែប្រួលទេ ក្លឹបយក្សអាល្លឺម៉ង់នឹងប្រកាសជាផ្លូវការនូវការផ្ទេរមួយនេះ នាពេលដ៏ឆាប់ខាងមុខ។

Eric Dier បានមកចូលរួមជាមួយ Spurs តាំងពីឆ្នាំ ២០១៤ មក។ កីឡាករលេងសរុប ៣៦៥ ប្រកួត និងស៊ុតចូល ១៣ គ្រាប់៕


ដកស្រង់ពី៖ Sabay