បណ្តាញសង្គម

ផ្លូវការ​! ខ្សែស្លាប​​ Jadon Sancho ត្រលប់​មក​ Dortmund វិញ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

ខ្សែស្លាប Jadon Sancho បានចាកចេញពីក្លឹប Manchester United ផ្លាស់ទៅកាន់ក្លឹប Borussia Dortmund វិញនៅក្នុងថ្ងៃនេះ ក្នុងលក្ខខ័ណ្ឌខ្ចីជើង។នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបទាំងពីរនេះផ្ទាល់។

Sancho នឹងទៅលេងឲ្យ Dortmund ចាប់ពីខែមករានេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

បើតាមការចុះផ្សាយរបស់ Fabrizio Romano ការខ្ចីជើងនេះគឺច្បាស់ណាស់ថា នឹងគ្មានលក្ខខ័ណ្ឌដាក់ឲ្យទិញយក ក្រោយពេលចប់លក្ខខ័ណ្ឌខ្ចីជើងនោះទេ៕

ដកស្រង់េពី៖ Sabay